កំព្រាឪពុកតាំងពីមិនទាន់ឃើញពន្លឺថ្ងៃ គ្រាដែលម្តាយធ្លាក់ខ្លួនពិការដោយសារគ្រាប់កាំភ្លើងខ្មែរក្រហម នោះមិនមែនជាឧបសគ្គរារាំងការសិក្សារបស់លោក ញ៉េប ទីណាត ឡើយ។ មានអាយុជាង៤០ ឆ្នាំកូនកសិករមកពីខេត្តពោធិ៍សាត់រូបនេះ បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកទេសចរណ៍ពីប្រទេសញ៉ូហ្សឺលែន ក្រោយមានសញ្ញាបត្រអនុណ្ឌិតផ្នែកអប់រំនៅកម្ពុជា និងទំនាក់ទំនងអន្តរជាតិពីប្រទេសជប៉ុន។ ទោះជាបានសិទ្ធិរស់នៅ និងមានការងារជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យល្បីឈ្មោះនៅប្រទេសញ៉ូហ្សឺលែនហើយ ប៉ុន្តែ បណ្ឌិត ញ៉េប ទីណាត បានជាប់អន្ទាក់នឹងពាក្យថា«គុណតម្លៃជាខ្មែរ» ទើបលោកសម្រេចចិត្តនៅបន្តការងារជាអគ្គនាយករងសាលារៀនខេមហ្វឺស។