ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ថៃកំពុងរុញឲ្យកម្ពុជាប្រឈមមុខទល់ចិន ក្នុងករណីជនជាតិចិនជាន់មីននៅព្រំដែនខ្មែរ-ថៃ?

    នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ ថៃអះអាងថា មានបុរសជនជាតិចិនម្នាក់ បានជាន់មីននៅពេលបុរសរូបនោះគេចចេញពីបណ្តាញឆបោកអនឡាញនៅកម្ពុជា ហើយប៉ុនប៉ងឆ្លងចូលទឹកដីថៃ។ នេះមិនមែនជារឿងថ្មីទេ ព្រោះភាគី​ថៃតែងតែអះអាងថាកន្លងមក មានករណីផ្ទុះមីនរបួសទាហានថៃជាបន្តបន្ទាប់។ ប៉ុន្តែករណីផ្ទុះមីនជាថ្មីទៀត ដែលថៃអះអាងថា ជនរងគ្រោះ គឺជាជនជាតិចិននោះ ទើបជារឿងថ្មីចុងក្រោយ​បំផុត។ តើនេះជា​យុទ្ធសាស្ត្ររបស់ភាគីថៃ ដើម្បីទាញឲ្យចិនមកប្រឈមមុខ​ជាមួយកម្ពុជាក្នុងបញ្ហាមីនឬយ៉ាងណា?

    11 min
  • តើកម្ពុជាគួរបន្តឈឺឆ្អាលនឹងលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា?

    នៅថ្ងៃទី២៧វិច្ឆិកា  ឧបនាយករដ្ឋមន្ត្រីវៀតណាម  លោក ថាញ់ សឺន បានអះអាងថា លោកនឹងលើកសំណើទៅរដ្ឋាភិបាលកម្ពុជាឲ្យជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមលើទឹកដីប្រទេសជិតខាងខ្លួនមួយនេះ។ លោកក៏នឹងលើកឡើងនូវលក្ខខណ្ឌអំណោយផលបន្ថែមទៀតដល់សហគមន៍វៀតណាមនៅក្នុងប្រទេសកម្ពុជា ទៅជជែកជាមួយភាគីកម្ពុជា។ នេះមិនមែនជាលើកទី១ទេ ដែលវៀតណាមតែងតែមានសំណើឲ្យមានការជួយសម្រួលលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋខ្លួននៅកម្ពុជា។ អ្នកឃ្លាំមើលសង្គមយល់ថា រដ្ឋាភិបាលកម្ពុជាត្រូវពិនិត្យមើលឡើងវិញ ពីជនអន្តោប្រវេសន៍វៀតណាមដែលចូលមករស់នៅកម្ពុជាដោយខុសច្បាប់។ តើកម្ពុជាគួរបន្តឈឺឆ្អាលនឹងលក្ខខណ្ឌរស់នៅរបស់ពលរដ្ឋវៀតណាមនៅកម្ពុជា ឬគួរពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍?

    13 min
  • តើការដាក់លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មានអាចជះឥទ្ធិពលអ្វីខ្លះលើវិស័យសារព័ត៌មាន?

    នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងព័ត៌មាន បានចេញប្រកាសស្តីពីលក្ខខណ្ឌគុណវុឌ្ឍិ ដើម្បីពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជា។ ប្រកាសនេះ មានវិសាលភាពទៅលើប្រព័ន្ធផ្សព្វផ្សាយឯកជនដូចជា អង្គភាពប្រកបអាជីពសារព័ត៌មានគ្រប់ជំនាញ គ្រឹះស្ថានបោះពុម្ពផ្សាយ  សមាគមអ្នកសារព័ត៌មាន ក្រុមហ៊ុន ឬភ្នាក់ងារផ្សាយពាណិជ្ជកម្ម អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព និងអ្នកសារព័ត៌មានដែលមានលក្ខណៈប្រហាក់ប្រហែល។ តែអ្នកជំនាញក្នុងវិស័យ​សារព័ត៌មាន យល់ថា លក្ខខណ្ឌដែលក្រសួងបានដាក់ចេញ គឺជាឧបសគ្គដល់​អ្នកដែលចង់ប្រកបអាជីពជាអ្នកសារព័ត៌មាននៅពេលខាងមុខ និងថា លក្ខខណ្ឌថ្មីនេះក៏​​អាចធ្វើឲ្យបាត់បង់អង្គភាពសារព័ត៌មានដែលមានស្រាប់ដែរ​។

    12 min
  • តើកម្ពុជាគួរប្រកាន់ជំហរបែបណានៅពេលជប៉ុន និងចិនកំពុងដំឡើងសំឡេងដាក់គ្នាក្នុងបញ្ហាតៃវ៉ាន់?

    នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីជំហរសារជាថ្មីគាំទ្រគោលនយោបាយចិនតែមួយ ខណៈពេលដែលជប៉ុន និងចិនកំពុងស្គាល់ភាពតានតឹងជុំវិញបញ្ហាតៃវ៉ាន់។ ក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថា រដ្ឋាភិបាលចិនសព្វថ្ងៃជាតំណាងឱ្យប្រទេសចិនតែមួយគត់ និងថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីទឹកដីចិនបានទេ។ អ្នកជំនាញភូមិសាស្ត្រនយោបាយចាត់ទុកការបង្ហាញជំហរគាំទ្ររបស់កម្ពុជាចំពោះចិននេះថាជាការប្រកាន់ជំហរអព្យាក្រឹត្យ។ តែអ្នកជំនាញក៏មិនភ្លេចដាស់តឿនឱ្យកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយជប៉ុន ឬជាមួយចិន។

    13 min
  • តើគួរដាក់កម្លាំងនគរបាលឲ្យត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ជាប្រចាំ ឬម្តងម្កាល?

    ក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះពីការដាក់ពង្រាយមន្ត្រីនគរបាលនៅតាមគោលដៅនានា ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីផ្អាកកាលពីខែសីហា ឆ្នាំ២០២៥កន្លងទៅ។ ការសម្រេចដូចនេះដោយសារក្រសួងមើលឃើញពីកំណើនគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ និងភាពគ្មានសណ្តាប់ធ្នាប់នៅលើដងផ្លូវ។ តែការត្រួតពិនិត្យនេះធ្វើឡើងត្រឹមកំរិតអប់រំណែនាំប៉ុណ្ណោះ ពោលគ្មានការផាកពិន័យអ្វីទេ។ អ្នកជំនាញបញ្ហាសុវត្ថិភាពចរាចរណ៍នានាបានសម្តែងការគាំទ្រចំពោះវិធានការនេះ តែពួកគេបានស្នើឲ្យមានការអនុវត្តជាប់ជាប្រចាំ ពោលមិនគួរធ្វើឡើងដូចអំពិលអំពែកនោះទេ។

    14 min
  • ហេតុអ្វីគេមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?

    កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មដុតសម្លាប់មួយគ្រួសារនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ រូបភាពនៃករណីដ៏សាហាវព្រៃផ្សៃមួយនេះត្រូវបានគេយកទៅចែកចាយជាបន្តបន្ទាប់​លើបណ្តាញសង្គម និងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ និងផ្លូវចិត្តរបស់សាធារណជនទូទៅ។ អ្នកតាមសង្គមយល់ឃើញថា រូបភាពនៃអំពើហិង្សា ឬឃាតកម្មបែបនេះបានជះឥទ្ធិពលអវិជ្ជមាន និងបង្កការភ័យខ្លាចដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ហេតុអ្វីគេមិនត្រូវផ្សព្វផ្សាយរូបភាពឃាតកម្មសាហាវព្រៃផ្សៃនៅតាមបណ្តាញសង្គម?

    11 min
  • តើអត្តពលិកកម្ពុជាគួរប្រុងប្រយ័ត្នអ្វីខ្លះក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅថៃ?

    កម្ពុជាត្រៀមបញ្ជូនក្រុមអត្តពលិកចំនួន ២២២នាក់ ក្នុងកីឡា២១ប្រភេទ ដើម្បីចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥។ តាមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ម្ចាស់ផ្ទះថៃបានអះអាងពីការធានាសន្តិសុខឲ្យបានល្អសម្រាប់ប្រតិភូកីឡាស៊ីហ្គេមគ្រប់ប្រទេសទាំងអស់ ដោយនឹងមានការផ្តល់កិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា។ តែអ្នកតាមដាននយោបាយនៅតែបារម្ភពីហានិភ័យផ្សេងៗចំពោះក្រុមអត្តពលិកកម្ពុជា ព្រោះកន្លងមកភាគីថៃមិនសូវគោរពពាក្យសន្យារបស់ខ្លួនទេ៕

    11 min
  • តើការបង្រ្កាបបទល្មើសឆបោកអនឡាញ អាចប៉ះពាល់លំនឹងសេដ្ឋកិច្ចកម្ពុជាដែរឬទេ?

    សារព័ត៌មានសិង្ហបុរី CNA នៅថ្ងៃសុក្រទី២១វិច្ឆិកា បានចុះផ្សាយអត្ថបទវិចារណកថាមួយ ដោយស្រង់សម្តីអ្នកជំនាញនិងរបាយការណ៍អន្តរជាតិ អំពីករណីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។ អ្នកជំនាញនិងរបាយការណ៍អន្តរជាតិ បានលើកឡើងថា ការបង្រ្កាបបទល្មើសឆបោកអនឡាញចុងក្រោយនៅកម្ពុជា គ្រាន់តែជាឆាកល្ខោនបំភាន់ភ្នែកអន្តរជាតិប៉ុណ្ណោះ។ បំភាន់ភ្នែកអន្តរជាតិ ដ្បិតថា ការបង្រ្កាបនោះគឺចាប់បានតែឧក្រិដ្ឋជនតូចតាច។ លើសពីនេះ អ្នកជំនាញនិងរបាយការណ៍អន្តរជាតិ លើកឡើងទៀតថា កម្ពុជា គ្មានឆន្ទៈពិតប្រាកដក្នុងការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញទេ ព្រោះថាបទល្មើសបច្ចេកវិទ្យានេះ កន្លងមកបានចិញ្ចឹមសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ទឹកប្រាក់ពីចន្លោះ១២ទៅ១៩ពាន់លានដុល្លារសហដ្ឋអាមេរិក។

    15 min
  • តើគួរមានយន្តការអ្វីខ្លះដើម្បីឲ្យការដឹកជញ្ជូនតាមរថយន្តក្រុងពេលយប់មានសុវត្ថិភាព?

    ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង​បុកបង្កាន់ដៃស្ពាន ក្រឡាប់ចូលក្នុងទឹកនៅខេត្តកំពង់ធំកាលពីយប់ថ្ងៃទី២០ វិច្ឆិកាបានកើនដល់ ១៦នាក់។ សោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយនេះត្រូវបានអ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអ្នកតាមដានសង្គមនានាទាមទារឲ្យមានយន្តការជាក់លាក់មួយដើម្បីកុំឲ្យករណីដូចគ្នានេះកើតឡើងជាថ្មីម្តងទៀត។ តើគួរមានយន្តការអ្វីខ្លះដើម្បីឲ្យការដឹកជញ្ជូនតាមរថយន្តក្រុងពេលយប់មានសុវត្ថិភាព?

    14 min
  • តើកម្ពុជាគួរដោះស្រាយជាមួយអ្នកកាសែត និងព័ត៌មានគ្មានវិជ្ជាជីវៈយ៉ាងដូចម្តេច?

    សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអំពាវនាវឲ្យអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានអនឡាញប្រកាន់ខ្ជាប់នូវស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌ជាអ្នក សារព័ត៌មាន។ ការអំពាវនាវរបស់ខេមបូចាដូចនេះធ្វើឡើង ក្រោយមានករណីអ្នកសារព័ត៌មានអនឡាញម្នាក់បានបៀនបៀនទៅលើស្រ្តីជាជនសង្ស័យម្នាក់ដែលត្រូវបាននគរបាលចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងដោះលែងក្រុមឧក្រិដ្ឋជន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយសង្កេតឃើញថា អ្នកសារព័ត៌មានអនឡាញខ្លះមានអាកប្បកិរិយាអានាធិបតេយ្យតាមបណ្តាញសង្គម តាមរយៈការប្រើពាក្យមិនសមរម្យ និងមិនគោរពក្រមសីលធម៌។ អ្នកខ្លះទៀតយល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យ មានស្ថាប័នព័ត៌មានច្រើនជារឿងល្អ តែស្ថាប័នទាំងនោះចាំបាច់ត្រូវតែមានគុណភាព។

    15 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners