
Sign up to save your podcasts
Or


ការប្រយុទ្ធគ្នានៅតាមព្រំដែនរវាងកងទ័ពកម្ពុជា និងថៃដែលបានកើតឡើងតាំងពី ២សប្តាហ៍ហាក់មិនទាន់មានសញ្ញាធូរស្រាលនៅឡើយទេ។ ម្យ៉ាងទៀត គេក៏នៅមិនទាន់ឃើញមានការស្រាវជ្រាវភ្លាមៗណាមួយស្តីពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះព្រំដែននៃប្រទេសទាំងពីរនៅឡើយដែរ។ តែអ្នកជំនាញសេដ្ឋកិច្ចនានានៅកម្ពុជាបានមើលឃើញថា ជម្លោះពេលនេះនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា និងថៃរងផលប៉ះពាល់ និងប៉ះពាល់កាន់តែធ្ងន់ធ្ងរ ប្រសិនបើជម្លោះនេះនៅបន្តអូសបន្លាយ។ តើសេដ្ឋកិច្ចកម្ពុជា និងថៃអាចរងផលប៉ះពាល់កម្រិតណាពីជម្លោះព្រំដែនពេលនេះ?
កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ានបានប្រព្រឹត្តិទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមហេតុផលស្វែងរកដំណោះស្រាយក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លទ្ធផលនៃកិច្ចប្រជុំពិសេសនេះ និងបើតាមសេចក្តីថ្លែងការណ៍របស់អាស៊ាន ភាគីជម្លោះទាំង២ បានព្រៀមព្រៀងឱ្យមានកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ឡើងវិញនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ ក៏ប៉ុន្តែកិច្ចប្រជុំពិសេសអាស៊ានលើកនេះមិនអាចសម្រេចឱ្យមានបទឈប់បាញ់បន្ទាន់បានឡើយ។ អ្នកជំនាញទំនាក់ទំនងអន្តរជាតិយល់ឃើញថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកនេះបានបង្ហាញឱ្យឃើញថា អាស៊ានពិតជាបរាជ័យក្នុងការជួយដោះស្រាយជម្លោះកម្ពុជា-ថៃ។ មួយវិញទៀត អ្នកជំនាញក៏មើលឃើញថា ថៃនឹងបន្តបើកការបាញ់ប្រហារមកលើភាគីកម្ពុជាមិនដកដៃឡើយ។ ហេតុអ្វីបានជាអាស៊ានបរាជ័យក្នុងការរកដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ?
បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នឹងមានកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន សម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ ដែលម៉ាឡេស៊ីជាម្ចាស់ផ្ទះ។ គម្រោងនៃការរៀបចំកិច្ចប្រជុំពិសេសនេះជាផ្នែកមួយ នៃសំណើរបស់ភាគីថៃ។ ភាគីថៃបានស្នើពន្យារពេលកិច្ចប្រជុំនេះម្តងហើយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។ អ្នកវិភាគ រំពឹងថា កិច្ចប្រជុំនេះអាចធ្វើទៅតាមការគ្រោងទុក តែមិនរំពឹងថាថៃនឹងបញ្ឈប់ការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា៕
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ (Maco Rubio) បានទូរស័ព្ទទៅកាន់ លោក ស៊ីហាស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។ ក្នុងជំនួបតាមទូរស័ព្ទនោះ ប្រមុខការទូតអាមេរិកបានប្រាប់សមភាគីរបស់លោកឲ្យបន្ថយភាពតានតឹងជាមួយកម្ពុជា ហើយវិលទៅគោរពបទឈប់បាញ់វិញ។ តែលោក Maco Rubio នៅមិនទាន់បានជួបជាមួយប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅឡើយទេ។ គួររម្លឹកថា កាលពីសង្គ្រាមលើកទី១ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទូរស័ព្ទទៅកាន់មេដឹកនាំថៃ និងកម្ពុជា ដើម្បីឲ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នា និងឈានដល់មានសេចក្តីថ្លែងការណ៍រួម គូឡាឡាំពួរ។ ហេតុអ្វីពេលសង្គ្រាមលើកទី២ អាមេរិកប្រាប់តែភាគីថៃឲ្យគោរពបទឈប់បាញ់?
ក្នុងជម្លោះខ្មែរ-ថៃ រយៈពេល ១៣ថ្ងៃមកនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ពីការបន្តឈ្លានពានពីសំណាក់យោធាថៃលើដែនអធិបតេយ្យកម្ពុជា។ តាមក្រសួងការពារជាតិ គិតត្រឹមថ្ងៃទី១៩ធ្នូនេះ ថៃបានប្រើប្រាស់អាវុធធន់ធ្ងន់កម្រិតបំផ្លាញខ្ពស់ និងប្រើគ្រប់មធ្យោបាយដើម្បីវាតទីចូលខ្សែបន្ទាត់ព្រំដែនរបស់កម្ពុជា។ ក្នុងពេលជាមួយគ្នានេះ ប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប និងសហគមន៍បានទទូចឲ្យភាគីជម្លោះកម្ពុជា-ថៃ ត្រលប់ទៅអនុវត្តបទឈប់បាញ់ឡើងវិញ។ ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិ កត់សម្គាល់ថា សម្ពាធរបស់មហាអំណាច ជាពិសេសការលូកដៃចូលអន្តរាគមន៍របស់ចិនពេលថ្មីៗនេះ គឺជាយន្តការដ៏សំខាន់ ដែលអាចឈានទៅរកការបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃក្នុងពេលបច្ចុប្បន្ន។
នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសចិន លោក Deng Xijun ត្រូវមកធ្វើទសុ្សនកិច្ចនៅប្រទេសកម្ពុជា និងប្រទេសថៃ។ គោលដៅ គឺដើម្បីអន្តរាគមន៍នៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ពិសេសជំរុញឱ្យភាគីទាំងពីរត្រឡប់ទៅគោរពបទឈប់បាញ់ និងដោះស្រាយជម្លោះដោយប្រើយន្តការ ការទូត។ អ្នកវិភាគមើលឃើញ ២ចំណុច ដែលធ្វើឲ្យមហាអំណាចចិនចូលខ្លួនអន្តរាគមន៍។ ទី១ ចិនចង់បង្ហាញថា ខ្លួននៅតែដើរតួនាទីសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់ និងពិភពលោក ហើយទី២ ចិនចាំអ៊ុតមើលលទ្ធផលនៃអន្តរាគមន៍របស់សហរដ្ឋអាមេរិកជាមុនសិនដែរ។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសថៃបានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនដោយបង្ហាញលក្ខខណ្ឌចំនួន ៣ចំណុចសម្រាប់បទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ លក្ខខណ្ឌទី១ កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន ទី២ បទឈប់បាញ់ត្រូវធ្វើឡើងដោយអនុវត្តជាក់ស្ដែង និងទី៣ កម្ពុជាត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន។ អ្នកវិភាគនានានៅកម្ពុជាយល់ឃើញថា លក្ខខណ្ឌទាំង ៣ របស់ថៃគឺជាចំណុចងាយៗ និងថា កម្ពុជាធ្លាប់បានគោរពយ៉ាងខ្ជាប់ខ្ជួនលើចំណុចទាំងនោះរួចហើយនាពេលកន្លងមក។ តើកម្ពុជាគួរគិតយ៉ាងណាចំពោះលក្ខខណ្ឌទាំង ៣ចំណុចរបស់ថៃពេលនេះ?
ថៃបានបញ្ជាឱ្យមានការបិទច្រកឈូងសមុទ្រថៃ ដើម្បីបញ្ឈប់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងសម្ភារៈយោធាមកប្រទេសកម្ពុជា និងកំណត់ដែនទឹកជុំវិញកំពង់ផែកម្ពុជាជាតំបន់ដែលមានហានិភ័យខ្ពស់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយថៃចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា កម្ពុជានឹងរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើថៃបិទច្រកសមុទ្រនោះមែន។ តែពួកគេថា កម្ពុជាក៏មានសិទ្ធិប្តឹងទៅអង្គការសហប្រជាជាតិ ដោយប្រើច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ អំពីការរំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា។ ទោះបែបនេះក្តី អ្នកជំនាញក៏មើលឃើញពីភាពផុយស្រួយ ដោយសារតែកម្ពុជាពុំទាន់បានផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS នៅឡើយ។ តើកម្ពុជាពិតជារងផលប៉ះពាល់សេដ្ឋកិច្ច ឬយ៉ាងណា ក្រោយបិទច្រកឆ្លងកាត់នៅឈូងសមុទ្រថៃ?
ចាប់តាំងពីថៃបើកការវាយប្រហារកម្ពុជាជាលើកទី២ កាលពីថ្ងៃទី៧ ខែធ្នូនេះ គេមិនទាន់ឃើញមានប្រទេសណាចេញមុខថ្កោលទោសថៃនៅឡើយ។ ដោយឡែក អាមេរិក និងម៉ាឡេស៊ី បានបន្តចេញមុខប្រាប់ថៃនិងកម្ពុជា ឲ្យអនុវត្តបទឈប់បាញ់ តែថៃមិនព្រមស្តាប់។ ចំណែក ចិនជាមិត្តដែកថែបរបស់កម្ពុជាបានប្រាប់កម្ពុជាឲ្យបន្តអត់ធ្មត់។ នៅចំពោះមុខស្ថានការណ៍នេះ តើកម្ពុជាគួរតែពឹងយោធាបរទេសណាឲ្យធ្វើអន្តរាគមន៍ដើម្បីបង្ខំថៃឲ្យបញ្ឈប់សង្គ្រាមបានឬទេ?
នៅយប់ថ្ងៃទី១២ធ្នូនេះ មេដឹកនាំទីក្រុងភ្នំពេញ និងបាងកក ជួបនិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ចប់សង្គ្រាម។ លោកត្រាំបានសរសេរសារខ្លីនៅលើបណ្តាញសង្គមTruth Social ថា មេដឹកនាំនៃប្រទេសទាំងពីរយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមក ហើយនឹងត្រឡប់ទៅអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ។ ក៏ប៉ុន្តែនៅព្រឹកព្រលឹមស្រាងៗថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបើកប្រតិបត្តិទម្លាក់គ្រាប់បែកតាមផ្លូវអាកាសមកលើដែនអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់ ខណៈនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃថា ថៃនឹងបន្តសកម្មភាពយោធា រហូតដល់ខ្លួនមានអារម្មណ៍ថា ថៃគ្មានការគំរាមកំហែងពីភាគីកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិមើលឃើញថា សម្តីរបស់នាយករដ្ឋមន្ត្រីហួសសុពលភាពថៃ ពុំអាចយកជាការបានឡើយ។ ក៏ប៉ុន្តែ ការអះអាងបែបនេះ សបញ្ជាក់ថា ថៃមិនញញើតនឹងអាមេរិក ហើយមិនខ្វល់ពីច្បាប់អន្តរជាតិ។
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners