ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • តើការលុបបំណុលដល់ពលរដ្ឋខ្លះអាចជះផលវិបាកដល់វិស័យហិរញ្ញវត្ថុដែរ ឬទេ?

    នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៦ សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​បាន​ប្រកាស​ពី​ការ​ជួយ​សម្រួល​បន្ថែម​ទៀត​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​សង្គ្រាម​ព្រំដែន​កម្ពុជា​ និង​ថៃ​។​ សមាគម​នេះ​បាន​ប្រកាស​លុប​បំណុល​សរុប​ចំនួន​ ១​លាន​ដុល្លារ​សម្រាប់​យោធិន​ជួរ​មុខ​ដែល​របួស ​និង​គ្រួសារ​យោធិន​ពលី ​មិន​យក​ការ​ប្រាក់​ពី​ក្រុម​គ្រួសារ​ជន​ភៀស​សឹក​ដែល​មាន​ទឹក​ប្រាក់​សរុប​ ១០,៦លាន​ដុល្លារ ​រៀប​ចំ​ឥណទាន​ឡើង​វិញ​ក្នុង​ទំហំ​ទឹក​ប្រាក់​ ៥០០​លាន​ដុល្លារ​ និង​ផ្តល់​ការ​ឧបត្ថម្ភ​ដែលមាន​តម្លៃ​ជា​ទឹក​ប្រាក់​ ៣៤​ម៉ឺន​ដុល្លារ។​ វិធាន​ការ​ថ្មីរបស់​សមាគម​មីក្រូហិរញ្ញ​វត្ថុ​កម្ពុជា​ធ្វើឡើង​ បន្ទាប់ពី​មាន​ការ​អំពាវ​នាវ​របស់​នាយក​រដ្ឋ​មន្ត្រី​ កាល​ពី​ថ្ងៃទី​១០​ ខែមករា​ ឆ្នាំ​២០២៦​។

    9 min
  • តើកម្ពុជាអាចកម្ចាត់ឧក្រិដ្ឋកម្មអនឡាញបានកម្រិតណា ក្រោយរឹតត្បិតទីតាំងប្រមូលផ្តុំ?

    នៅថ្ងៃទី៥ ខែមករា រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងអនុក្រឹត្យដដែលនោះក៏បានបញ្ជាក់ថា ប្រសិនបើម្ចាស់ទីតាំងស្នាក់នៅមូលផ្តុំលាក់បាំងជនបរទេសដោយខុសច្បាប់ ពួកគេត្រូវមានទោស ហើយរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើរបាយការណ៍កត់ត្រាអ្នកស្នាក់នៅទាំងអស់ជូនអាជ្ញាធរមានសមត្ថកិច្ច។ អ្នកវិភាគសង្គមយល់ថា អនុក្រឹត្យនេះទំនងជារដ្ឋាភិបាលចង់បោសសម្អាតបណ្តាញឧក្រិដ្ឋជនអនឡាញ ដែលកំពុងបំបែកខ្លួនតូចៗ តាមរយៈការជួលទីតាំងផ្ទះល្វែង ឬបន្ទប់ជួលជាដើម។ ប៉ុន្តែ អ្នកវិភាគព្រួយបារម្ភទៅវិញថា ការរឹតបន្តឹងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ គ្មានប្រសិទ្ធភាព ប្រសិនបើអាជ្ញាធរពុករលួយ ហើយប្រែក្លាយជាការគំរាមកំហែងដល់សិទ្ធិរស់នៅរបស់ពលរដ្ឋ។

    14 min
  • ហេតុអ្វីកម្ពុជាផ្តោតលើការបង្រ្កាបឧក្រិដ្ឋកម្មអនឡាញក្នុងពេលមានជម្លោះជាមួយថៃ?

    លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើង នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ថា រដ្ឋាភិបាល នឹងឲ្យអាទិភាពលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។ ការបញ្ជាក់យ៉ាងដូចនេះរបស់នាយករដ្ឋមន្រ្តីកម្ពុជាធ្វើឡើង បន្ទាប់ពីមានការចាប់ខ្លួនលោក ចេន ហ្ស៊ី ទៅឲ្យប្រទេសចិន។ អ្នកតាមដានសង្គមកម្ពុជាយល់ឃើញថា រដ្ឋាភិបាលបានទទួលស្គាល់វត្តមានបណ្តេញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា និងថា សកម្មភាពបង្រ្កាបជាបន្តបន្ទាប់កន្លងទៅគឺដើម្បីស្តារទំនុកចិត្ត និងលាងកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ ហេតុអ្វីកម្ពុជាជ្រើសយកការដោះស្រាយឧក្រិដ្ឋកម្មអនឡាញជាជម្រើសអាទិភាពរបស់ជាតិ ក្នុងគ្រាមានជម្លោះជាមួយថៃ?

    13 min
  • តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបង្ខំឲ្យថៃប្រគល់ទឹកដីដែលចូលកាន់កាប់ឲ្យកម្ពុជាវិញ?

    ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ថា យោធាថៃបានរំលោភចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា និងថែមទាំងបានឈរជើងកាន់កាប់នៅតំបន់ចំនួន១៤ ក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ ក្រៅពីការចូលកាន់កាប់ទឹកដីកម្ពុជា យោធាថៃថែមទាំងបិទសិទ្ធិ និងរារាំងមិនឱ្យជនភៀសសឹកខ្មែរវិលត្រឡប់ចូលលំនៅឋានរបស់ខ្លួនវិញទេ។ អ្នកតាមដាននយោបាយខ្មែរមួយចំនួនលើកឡើងថា អ្វីដែលកម្ពុជាអាចធ្វើបានដើម្បីជំរុញឲ្យថៃប្រគល់ទឹកដីដែលចូលកាន់កាប់ឲ្យកម្ពុជាវិញ គឺការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងពង្រឹងយុទ្ធសាស្ត្រការទូតដូចជាការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ឬជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំបន្ទាន់។ តើរដ្ឋាភិបាលកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីបង្ខំឲ្យថៃប្រគល់ទឹកដីដែលចូលកាន់កាប់ឲ្យកម្ពុជាវិញ?។

    17 min
  • តើច្រកព្រំដែនគោកកម្ពុជា និងថៃ គួរបន្តបិទ ឬបើកឡើងវិញ?

    មក​ដល់​ពេល​នេះ​ បញ្ហា​បិទ​ព្រំ​ដែន​គោក​ដែល​ថៃ​ធ្វើ​ឡើង​ជា​ឯក​តោ​ភាគី ​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០២៥​ ហាក់​ដូច​ជា​លែង​ស្ថិត​ក្នុង​របៀប​វារៈ​នៃ​ការ​ជជែក​គ្នា​រវាង​កម្ពុជា ​និង​ថៃទៀត​ឡើយ ខណៈ​ជម្លោះ​ព្រំដែន​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម​ចំនួន​២​លើក​រួច​មក​។ ​អ្នក​វិភាគ ​លើក​ឡើង​ថា ការ​ពិភាក្សា​បើក​ច្រក​ព្រំដែន​ឡើង​វិញ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ នៅមុន​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ថៃ​នា​ដើម​ខែ​កុម្ភៈ​ខាង​មុខ​។​ តែ​ថា​ប្រសិន​បើ​ប្រទេស​ជិត​ខាង​ទាំងពីរ ព្រម​ព្រៀង​គ្នា​បើក​ច្រក​ព្រំដែន​ឡើងវិញ​ឲ្យ​ដូច​មុន​ពេល​មាន​សង្គ្រាម ​ទំនង​ជា​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ដាក់​គ្នា​រវាង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​៕

    10 min
  • តើការចាប់ខ្លួន ចេន ហ្ស៊ី អាចជួយបង្កើនទំនុកចិត្តដល់វិនិយោគិនបរទេសកម្រិតណានៅកម្ពុជា?

    ក្នុងឆ្នាំ២០២៥ កម្ពុជាបានអនុម័តគម្រោងវិនិយោគដោយផ្ទាល់ពីបរទេសសរុបចំនួន ៦៣០គម្រោង គិតជាទឹកប្រាក់សរុបប្រមាណ១០ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការបោះទុនវិនិយោគពីក្រៅប្រទេសបានកើនឡើងប្រមាណ៥២% បើធៀបនឹងឆ្នាំ២០២៤ ខណៈទំហំទឹកប្រាក់កើនលើសប្រមាណ៣ពាន់លានដុល្លារអាមេរិក។ អ្នកជំនាញមើលឃើញថា លំហូរវិនិយោគពីក្រៅប្រទេសនៅតែបន្តរក្សាភាពវិជ្ជមានដដែល បើទោះបីកម្ពុជាបច្ចុប្បន្នកំពុងបន្តហ៊ុមព័ទ្ធដោយព័ត៌មានស្តីពីការឆបោកតាមអនឡាញក៏ដោយ។ សម្រាប់អ្នកជំនាញ រដ្ឋាភិបាលត្រូវតែបោសសម្អាតបណ្តាញក្រុមឧក្រិដ្ឋជនអនឡាញបន្តទៀត ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរ និងបង្កើនជំនឿទុកចិត្តដល់វិនិយោគិនបរទេសដែលស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា។

    10 min
  • តើបស្ចិមលោកអាចយល់យ៉ាងម៉េចពីការដែលកម្ពុជាបានបញ្ជូន ចេន ហ្ស៊ី ទៅឲ្យចិន?

    នៅទីបំផុត កម្ពុជាបានប្រកាសឲ្យដឹងក្នុងថ្ងៃទី៧ មករា ឆ្នាំ ២០២៦ ពីចាប់ខ្លួន លោក ចេន ហ្ស៊ី បញ្ជូនទៅឲ្យចិនតាមសំណើរបស់ចិន។ តែអ្វីជាការកត់សម្គាល់ ការចាប់ខ្លួន លោក ចេន ហ្ស៊ី នេះបានធ្វើឡើង ក្រោយពីអាមេរិក និងអង់គ្លេស ដាក់ទណ្ឌកម្មដោយបង្កកទ្រព្យសម្បត្តិរបស់ លោក ចេន ហ្ស៊ី កាលពីខែតុលាឆ្នាំ២០២៥។ ទោះជាយ៉ាងណា មានសំណួរមួយចំនួនត្រូវបានចោទឡើង ហេតុអ្វីកម្ពុជាមិនបញ្ជូន លោក ចេន ហ្ស៊ី ទៅឲ្យអាមេរិក ឬអង់គ្លេស ហើយថា តើប្រទេសបស្ចិមលោកខ្លះយល់ឃើញយ៉ាងម៉េចពីការបញ្ជូនមេឧក្រិដ្ឋជនអនឡាញរូបនេះទៅឲ្យចិន?

    10 min
  • ហេតុអ្វីកម្ពុជាយល់ព្រមសហការជាមួយចិនដើម្បីចាប់ខ្លួនលោក ចេន ហ្ស៊ី?

    កម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃក្នុងថ្ងៃទី៧ មករាបានប្រាប់ពីការចាប់ខ្លួនលោក ចេន ហ្ស៊ី និងគ្នីគ្នា ២នាក់ផ្សេងទៀតទៅកាន់ប្រទេសចិន ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លង​ដែន និងផ្អែកតាមសំណើរបស់ចិន។ តែមុននឹងឈានដល់ការចាប់បញ្ជូនបុគ្គលទាំង ៣នាក់ទៅឲ្យចិន សមត្ថកិច្ចកម្ពុជាបានចំណាយពេលច្រើនខែដើម្បីស៊ើបអង្កេតជាមួយសមត្ថកិច្ចចិន។ អ្នកតាមដានកិច្ចការនយោបាយយល់ឃើញថា ការដែលកម្ពុជាព្រមសហការជាមួយចិនដើម្បីចាប់ខ្លួនលោក ចេន ហ្ស៊ី គឺដោយសារកម្ពុជារងសម្ពាធពីសហគមន៍អន្តរជាតិ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជាអាចបារម្ភពីការចូលអន្តរាគមន៍របស់សហរដ្ឋអាមេរិកដូចនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។

    15 min
  • ក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៦?

    ប្រទេសហ្វីលីពីនត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ បន្តពីប្រទេសម៉ាឡេស៊ី។ មានសំណុំរឿងធំៗជាច្រើន ដែលប្រធានអាស៊ានថ្មីត្រូវដោះស្រាយ និងបន្តដោះស្រាយ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ វិបត្តិនយោបាយនៅភូមា បញ្ហាសមុទ្រចិនខាងត្បូង រួមនឹងបញ្ហាតំបន់ និងអន្តរជាតិជាច្រើនទៀត។ អ្នកតាមដាននយោបាយកម្ពុជា និងតំបន់ភាគច្រើនមើលឃើញថា ហ្វីលីពីនអាចចាប់អារម្មណ៍រឿងជម្លោះព្រំដែនកម្ពុជា-ថៃ តិចជាងបញ្ហាសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនកំពុងមានជម្លោះជាមួយចិន។ អ្វីទៅជាក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦?

    12 min
  • អ្នកជំនាញនៅកម្ពុជាចោទសួរពីភាពស្របច្បាប់នៃប្រតិបត្តិការយោធាអាមេរិកលើវ៉េណេស៊ុយអេឡា?

    កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កងទ័ពអាមេរិកក្រោមបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ និងភរិយា។ ប្រតិបត្តិការយោធារបស់អាមេរិកលើវ៉េណេស៊ុអេឡាបានបំផុសឲ្យមានប្រតិកម្មថ្កោលទោស និងគាំទ្រពីបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ នៅកម្ពុជា អ្នកជំនាញកិច្ចការអន្តរជាតិយល់ឃើញថា ទង្វើរបស់អាមេរិកជាការរំលោភច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ តែអ្នកជំនាញខ្លះទៀតបានគាំទ្រដោយចាត់ទុកប្រតិបត្តិការរបស់អាមេរិកថាជាការបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មគ្រឿងញៀនដ៏ធំ។ ទោះជាយ៉ាងណា ពួកគេបានចោទសួរពីភាពស្របច្បាប់នៃប្រតិបត្តិការយោធាអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា។

    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,098 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners