
Sign up to save your podcasts
Or


នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលារបស់លោក សម រង្ស៊ី បានប្រកាសពីការប្តឹងភាគីថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ចំពោះការឈ្លានពានរបស់ភាគីថៃមកលើពលរដ្ឋខ្មែរ និងប្រទេសកម្ពុជា។ រដ្ឋាភិបាលក្រៅប្រទេសមួយនេះលើកហេតុផលថា ការដែលខ្លួនចេញមុខប្តឹងភាគីថៃចំពោះការរំលោភបំពានម្តងហើយម្តងទៀតមកលើប្រទេសកម្ពុជា ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានយកសំណុំរឿងព្រំដែនកម្ពុជា-ថៃ ប្តឹងទៅកាន់តុលាការអន្តរជាតិ។ តើបណ្តឹងរបស់រដ្ឋាភិបាលឯករាជ្យ២៣តុលា មានទម្ងន់ដែរ ឬទេទៅលើភាគីថៃ?
ព្រះមហាក្សត្រថៃបានបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅចិនរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៣ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ អំឡុងពេលជួបព្រះមហាក្សត្រថៃក្នុងទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជីនពីងបានចាត់ទុកទំនាក់ទំនងមិត្តភាពរវាងចិន និងថៃ ថាជាទំនាក់ទំនងដែលមានភាពជិតស្និទ្ធ «ប្រៀបបានគ្រួសារតែមួយ»។ នៅកម្ពុជា អ្នកវិភាគខ្លះមើលឃើញថា កម្ពុជាពុំគួរចាប់អារម្មណ៍នឹងសំដីការទូតរបស់ចិនពេកទេ តែអ្នកខ្លះទៀតយល់ថា ការលើកឡើងរបស់របស់មេដឹកនាំចិនមិនត្រូវនឹងកាលៈទេសៈ។ តើកម្ពុជាគួរមានជំហរបែបណាចំពោះការលើកឡើងរបស់ចិនដូចនេះ?
ក្រុមបញ្ញវន្តខ្មែរ ប្រកាសដាក់ពាក្យបណ្តឹងប្រឆាំងភាគីថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) នៅសប្តាហ៍ក្រោយ។ ក្រុមបញ្ញវន្តខ្មែរដាក់ពាក្យបណ្តឹងទៅកាន់តុលាការអន្តរជាតិ ក៏ព្រោះតែកងកម្លាំងថៃ បានបាញ់សម្លាប់ពលរដ្ឋខ្មែរ ម្នាក់និងរបួស៣នាក់ កាលពីថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យ។ បើតាមក្រុមបញ្ញវន្តខ្មែរ ពាក្យបណ្តឹងនេះធ្វើឡើងដោយផ្អែកទៅលើមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។ ដោយឡែក ក្រសួងមហាផ្ទៃកម្ពុជា ក៏អះអាងដែរថា កម្ពុជានឹងពិចារណាប្តឹងករណីនេះទៅស្ថាប័នអន្តរជាតិដែរ ក្រោយពេលប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ទាក់ទងនឹងករណីកងកម្លាំងថៃបាញ់សម្លាប់ពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ តើកម្ពុជាអាចប្តឹងភាគីថៃទៅតុលាការICCបានទេ?
ក្រោយការបាញ់ប្រហារលើជនស៊ីវិលកម្ពុជា ដែលបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ ពីសំណាក់ទាហានថៃ មានការជជែកវែកញែកក្នុងប្រព័ន្ធទំនាក់ទំនងសង្គមពីការធ្វើពហិការទំនិញថៃគ្រប់មុខ និងការលើកឡើងពីការបិទការនាំចូលទំនិញថៃទាំងស្រុង។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានលើកជាយោបល់ថា ការពហិការ និងការបិទការនាំចូលទំនិញរបស់ថៃ ជាមធ្យោបាយមួយ ដែលកម្ពុជាអាចទប់ស្កាត់ភាគីថៃមិនឲ្យមានលទ្ធភាពទិញអាវុធ មកបាញ់ប្រហារប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាបន្តទៅទៀត។ តើកម្ពុជាគួរពហិការនិងបិទការនាំចូលទំនិញថៃទាំងអស់ដែរឬទេ?
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៥ ថា ចិននៅតែបន្តដើរតួនាទីស្ថាបនាសន្តិភាពតាមបណ្តោយព្រំដែនខ្មែរ-ថៃដដែល។ ក្នុងន័យនេះ ចិននៅតែជំរុញឱ្យភាគីកម្ពុជា-ថៃ ដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ និងទប់ស្កាត់សកម្មភាពដែលបង្កឲ្យមានភាពតានតឹងថែមទៀត។ អ្នកជំនាញកិច្ចការអន្តរជាតិខ្លះយល់ថា តាមរយៈសារនេះ ចិនចង់ឃើញប្រទេសជាមិត្តរបស់ខ្លួនទាំងពីរប្រកាន់ខ្ជាប់នូវគោលការណ៍ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ តុលាក្នុងប្រទេសម៉ាឡេស៊ី។ តែអ្នកខ្លះទៀតយល់ថា កម្ពុជា-ថៃមិនអាចចោលចិនបានទេ ព្រោះចិនជាប្រទេសមួយដែលកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់។ តើចិនគួរធ្វើអ្វីខ្លះដើម្បីជួយកាត់បន្ថយភាពតានតឹងជម្លោះព្រំដែនខ្មែរ-ថៃ ក្រោយថៃជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាព?
ហេតុការណ៍នៃការបាញ់រះរបស់ទាហានថៃលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ក្នុងភូមិព្រៃចាន់កាលពីថ្ងៃពុធ ទី១២ វិច្ឆិកា បានបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស ៣នាក់ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ចេញប្រតិកម្មភ្លាមៗដោយថ្កោលទោសចំពោះទង្វើដ៏សាហាវរបស់ទាហានថៃ។ ទន្ទឹមគ្នានេះ លោក ហ៊ុន ម៉ាណែតបានទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យមួយដើម្បីស្វែងរកអ្នកទទួលខុសត្រូវលើការស្លាប់ពលរដ្ឋខ្មែរមួយរូប។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា កម្ពុជាត្រូវប្តឹងទៅអង្គការសិទ្ធិមនុស្សអន្តរជាតិជាបន្ទាន់ចំពោះទង្វើអមនុស្សធម៌របស់ថៃបែបនេះ។
នៅថ្ងៃទី១០ ខែវិច្ឆិកា រដ្ឋាភិបាល និងយោធាថៃបានចេញមុខប្រកាសផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ព្រមទាំងផ្អាកការដោះលែងទាហានខ្មែរទាំង ១៨នាក់ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា។ ការសម្រេចជាឯកតោភាគីនេះត្រូវបានថៃពន្យល់ថា គឺដោយសារសន្តិសុខជាតិរបស់ថៃកំពុងរងការគំរាមកំហែងជាថ្មី ក្រោយទាហានថៃ ៤នាក់ដើរជាន់មីនត្រង់ចំណុចភូមិសាស្ត្រក្បែរប្រាសាទព្រះវិហារកម្ពុជា។ អ្នកវិភាគនយោបាយខ្លះយល់ថា នេះជាលេសរបស់ថៃដើម្បីពន្យារពេលដោះលែងទាហានខ្មែរទាំង១៨នាក់ និងថា ថៃនៅមានមហិច្ឆតាចង់វាទីដែនអធិបតេយ្យភាពរបស់កម្ពុជា។ តែអ្នកខ្លះទៀតកត់ សម្គាល់ឃើញថា នេះជាល្បែងនយោបាយក្នុងស្រុកថៃដើម្បីទាក់ចិត្ត និងទទួលបានការគាំទ្រពីពលរដ្ឋថៃ។
ក្នុងអំឡុងពិធីបុណ្យអុំទូកកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ មានករណីឈ្លោះប្រកែកគ្នារវាងអាជីករ និងភ្ញៀវទេសចរជុំវិញការដំឡើងតម្លៃម្ហូបអាហារ និងជួលកន្លែងអង្គុយនៅក្នុងខេត្តកែប។ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនប្រតិកម្មរិះគន់នឹងការបន្តមានករណីលក់ដូរក្នុងតម្លៃហួសហេតុ ពិសេសក្នុងពេលមានបុណ្យទានម្តងៗ។ ចំពោះអ្នកតាមសង្គមកម្ពុជា ករណីនេះមិនមែនជាលើកទី១ និងចង់ឃើញអាជ្ញាធរខេត្តចាត់វិធានការតឹងរ៉ឹង តាមរយៈការហៅអ្នកលក់ដូរមកណែនាំ និងអប់រំ។ ហេតុអ្វីខេត្តកែបបន្តមានករណីអាជីវករលក់ដូរក្នុងតម្លៃថ្លៃហួសហេតុក្នុងពេលបុណ្យទាន?
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកណាត់ថាផុល ណាក់ផានីត (Nattapol Nakphanit) នៅថ្ងៃទី៧វិច្ឆិកា បានចេញមកអះអាងពីលក្ខខណ្ឌនៃការដោះលែងទាហានខ្មែរទាំង១៨រូប ដោយភាគីកម្ពុជាត្រូវដោះមីនតាមបណ្តោយព្រំដែនប្រទេសទាំងពីរឲ្យអស់។ ភាគីថៃបានអះអាងថា ខ្លួននឹងប្រគល់ទាហានខ្មែរទាំង១៨រូបឲ្យមកកម្ពុជាវិញ នៅថ្ងៃទី១២វិច្ឆិកាខាងមុខនេះ បើសិនកម្ពុជាធ្វើតាមសំណើនេះ។ តើកម្ពុជាគួរដោះមីនតាមលក្ខខណ្ឌរបស់ថៃ ជាថ្នូរនឹងមាតុភូមិនិវត្តន៍នៃទាហានខ្មែរទាំង១៨រូប?
សំណុំរឿងលោក ចេន ហ្ស៊ី កំពុងបន្តក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារមកលើកម្ពុជាតាមរយៈការរឹបអូស និងការបង្កកទ្រព្យសម្បត្តិរបស់មហាសេដ្ឋីខ្មែរដើមកំណើតចិនពីសំណាក់ប្រទេសមួយចំនួន។ លោក ចេន ហ្ស៊ី ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប (Prince Holding Group) និងជាទីប្រឹក្សារបស់មេដឹកនាំខ្មែរមួយចំនួន ត្រូវបានសហរដ្ឋអាមេរិក អង់គ្លេស សិង្ហបុរី ហុងកុង និងតៃវ៉ាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ក្រោមបទចោទពាក់ព័ន្ធនឹងអំពើឆបោក និងលាងលុយកខ្វក់។ តែរហូតមកដល់ពេលនេះ កម្ពុជានៅមិនទាន់បានបញ្ចេញប្រតិកម្មអ្វីទាំងអស់លើសំណុំរឿងលោក ចេន ហ្ស៊ី។ តើកម្ពុជាគួរចេញមុខបំភ្លឺ ឬបន្តនៅស្ងៀមស្ងាត់?
From the publisher's feed

14 Listeners

1,098 Listeners

108 Listeners

3 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners

14 Listeners

0 Listeners

5 Listeners