សង្រ្គាមអ៊ុយក្រែនកំពុងធ្វើឲ្យតម្លៃវត្ថុធាតុដើមមួយចំនួនដូចជាឧស្ម័ន ប្រេងឆៅ ស្រូវសាលី ឬលោហៈឡើងថ្លៃខ្ពស់មិនធ្លាប់មាន។ ជាក់ស្តែង តម្លៃអាលុយមីញ៉ូមបានហក់ឡើងដល់ទៅ ៣ ៥០០ដុល្លារក្នុងមួយតោនដែលជាតម្លៃខ្ពស់ជាប្រវត្តិសាស្រ្ត។ បច្ចុប្បន្ន មាន ៣ប្រទេសដែលផលិតអាលុយមីញ៉ូមច្រើនជាងគេក្នុងលោក គឺចិន ឥណ្ឌា និងរស្ស៊ី។ តែគឺរុស្ស៊ីដែលជាប្រទេសនាំចេញអាលុយមីញ៉ូមច្រើនជាងគេក្នុងលោកម។ ដូច្នេះបើសង្រ្គាមអ៊ុយក្រែនអូសបន្លាយកាន់តែយូរ តម្លៃអាលុយមីញ៉ូមអាចនឹងឡើងដល់ ៤ ០០០ដុល្លារក្នុងមួយតោននៅឆ្នាំ ២០២២ នេះ។