បន្ទាប់ពីផ្អាកជិតមួយសប្តាហ៍ គណៈប្រតិភូអ៊ីរ៉ង់បានចាប់ជួបជាថ្មីជាមួយសមភាគីអឺរ៉ុប រុស្ស៊ី និងចិននៅឯទីក្រុងវីយែនប្រទេសអូទ្រីសនាថ្ងៃទី៩ ធ្នូក្នុងគោលដៅស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ កិច្ចចរចាប្រព្រឹត្តទៅក្នុងបរិយាសតានតឹងខ្លាំងដោយសារមានការខ្វែងគំនិតគ្នាខ្លាំងរវាងអ៊ីរ៉ង់និងអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។
តើការចរចាសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងប្រឈមនឹងបរាជ័យឬ? តើនឹងមានអ្វីកើតឡើង ប្រសិនបើគេមិនអាចស្រោចស្រង់កិច្ចព្រមព្រៀងនេះបាន?