ក្រោយការផ្ទុះសង្គ្រាមនៅអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤កុម្ភៈមក គេបានសង្កេតឃើញ មានការផ្សព្វផ្សាយយ៉ាងព្រោងព្រាតតាមបណ្តាញសង្គម នូវរូបភាព ជារូបថតនិងវីដេអូ របស់ទាហានរុស្ស៊ី ដែលត្រូវបានភាគីអ៊ុយក្រែនចាប់ខ្លួនបាន។ រូបភាពភាគច្រើន មិនបង្ហាញឲ្យឃើញនូវការធ្វើទារុណកម្ម ឬសកម្មភាពធ្វើបាបដើម្បីសងសិក ពីសំណាក់ភាគីអ៊ុយក្រែនទៅលើទាហានរុស្ស៊ីឡើយ។ ផ្ទុយទៅវិញ វាបង្ហាញពីការយកអាសារ ពីសំណាក់ជនជាតិអ៊ុយក្រែន ចំពោះទាហានចំណាប់ខ្មាំងរុស្ស៊ី ដែលភាគច្រើនមានវ័យក្មេងៗ ហើយដែលខ្លះបានអះអាងថា ត្រូវគេកេណ្ឌឲ្យមកធ្វើសង្គ្រាម ដោយបង្ខំថែមទៀតផង។ ទោះជាយ៉ាងនេះក្តី សួរថាតើអ៊ុយក្រែន មានសិទ្ធិផ្សព្វផ្សាយរូបភាពចំណាប់ខ្មាំងរុស្ស៊ីទាំងនោះដែរឬទេ?