ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៖ តើគួរបិទឬមិនគួរបិទសកម្មភាពវិស័យកាត់ដេរ?
    ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ កូវីដ-១៩ រដ្ឋា​ភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​សុខា​ភិបាល បាន​ប្រកាស​បិទ​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​សាលា​រៀន ការ​ប្រារព្ធ​ពិធី​សាសនា ពិធី​ជួប​ជុំ​ផ្សេងៗ​ដែល​មាន​មនុស្ស​ច្រើន ក្លឹប​កំសាន្ត រោង​ភាព​យន្ត ខារ៉ា​អូខេ ការ​ប្រគុំ​តន្ត្រី​នៅ​ទូទាំង​ប្រទេស​ជា​ដើម។ ក៏​ប៉ុន្តែ​វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរ និង​ដេរ​ស្បែក​ជើង ដែល​រោង​ចក្រ​នីមួយៗ​ប្រមូល​ផ្តុំ​ដោយ​កម្មករ និយោ​ជិត ជា​ច្រើន​រយ ច្រើន​ពាន់​នាក់​នោះ មិន​ត្រូវ​បាន​ប្រកាស​បិទ​នោះ​ទេ​។ តើ​មូល​ហេតុ​អ្វី​បាន​ជា រោង​ចក្រ​កាត់​ដេរ​មិន​ត្រូវ​បាន​ប្រកាស​បិទ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីបានជាជំងឺកូវីដនៅកម្ពុជាផ្ទុះឡើងក្រោយគេតែនៅពេលឆ្លងរកឃើញកើនឡើងទ្វេដង?
    ប្រទេស​កម្ពុជា​ទើប​តែ​ផ្ទុះ​ឡើង​ជំងឺកូវីដ១៩ ​ក្រោយ​បណ្តា​ប្រទេស​ជា​ច្រើន​ទៀត​ទាំងនៅលើ​ពិភព​លោក​និង​នៅតំបន់​អាស៊ី។ ប៉ុន្តែ​នៅពេល​រកឃើញ​ករណី​ឆ្លង​ជំងឺនៅក្នុង​ខែ​មីនា​ ចំនួន​អ្នក​​ឆ្លង​គឺមាន​ការ​​កើន​ឡើង​ទ្វេដង​​ពី​ចំនួន​១២​ទៅ២៤នាក់​តែ​ក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃ​តែ​ប៉ុណ្ណោះ។ ហេតុអ្វី​បាន​ជា​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​ផ្ទុះ​ឡើង​ក្រោយ​គេ​តែ​នៅ​ពេល​ឆ្លង​រក​ឃើញ​កើន​ឡើង​ទ្វេ​ដង​ទៅ​វិញ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ធ្វើការងារពីផ្ទះ៖ ប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការកាត់បន្ថយការឆ្លងកូវីដ១៩
    ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​បាន​ណែនាំ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ធ្វើ​ការងារ​ពី​ផ្ទះ​តាម​រយៈ Online ដោយ​បារម្ភ ពី​ការ​ឆ្លង​នៃ​កូវីដ១៩​។ កូវីដ១៩ ដែល​មក​ទល់​ពេល​នេះ​កម្ពុជា​បាន​រក​ឃើញ​សរុប​ចំនួន​២៤​ករណី​នៅ​ក្នុង​ប្រទេស​។ អ្នក​ជំនាញផ្នែក​ជីវ​សាស្ត្រ វេជ្ជ​សាស្ត្រ និង​អ្នក​តាម​ដាន​សង្គម មើល​ឃើញ​ថា វិធានការ​នេះ​មាន​ប្រសិទ្ធ​ភាព​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​។ ប៉ុន្តែ​ចោទ​ជា​សំនួរ​ចំពោះ​ប្រសិទ្ធ​ភាព​ការងារ​របស់​មន្ត្រី​មួយ​ចំនួន ដែល​ធ្វើ​ការងារ​ពី​ផ្ទះ​តាម​រយៈ Online នោះ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើកម្ពុជាគួរទប់ទល់យ៉ាងណា បើមានសេណារីយោអាក្រក់បំផុតកើតឡើង?
    គិត​ត្រឹម​ថ្ងៃទី១៥ មីនា កម្ពុជា​បាន​ចេញ​បម្រាម​ហាម​ជន​បរទេស​មក​ពី​ប្រទេស​ចំនួន៦ មិន​អោយ​ចូល​កម្ពុជា​ទៀត​ទេ ចាប់​ពី​ថ្ងៃទី ១៧ មីនា ខាង​មុខ​នេះ​តទៅ​។ បើ​តាម​អ្នក​សេដ្ឋ​កិច្ច បំរាម​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិ​សុខ​ស្បៀង និង​វិស័យ​សេដ្ឋ​កិច្ច មិន​ថា ប្រទេស​កម្ពុជា​នោះ​ទេ​។ បើ​តាម​អ្នក​ជំនាញ កម្ពុជា​ពេល​នេះ ត្រូវ​តែ​មាន​វិធាន​ការ​ជាក់​លាក់ ដើម្បី​ត្រៀម​ទប់​ទល់​ជាមួយ​នឹង​សេណារីយោ​អាក្រក់​បំផុត បើ​ទោះ​បី​ជា​យើង​មិន​ចង់ ឬ​មិន​ទាន់​ជឿ​ថា វា​នឹង​អាច​កើត​មាន​ឡើង​ក៏​ដោយ​។ តើ​ហេតុ​អ្វី​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការជួលដីឲ្យប្រទេសជិតខាង៖ អ្នកវិភាគចង់ឃើញរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យបានតឹងរឹង ជាជាងការអំពាវនាវ
    លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាលពីថ្ងៃទី ១២ មីនា បានរំលឹ​កប្រជាពលរដ្ឋខ្មែ​រជាថ្មីម្តងទៀ​ត ដោយហាមកុំឲ្យជួល​ដី​នៅតាម​ព្រំដែន ទៅឲ្យប្រជាជ​ននៃប្រទេសជិ​តខាង។ ការរំលឹករប​ស់លោកឧបនា​យករដ្ឋមន្ត្រី ស ខេង នេះ គឺបានធ្វើ​ឡើងនៅ​៣ឆ្នាំក្រោយពីរដ្ឋា​ភិបាលកម្ពុ​ជា កាលពី ខែវិច្ឆិកា ឆ្នាំ ២០១៥ បាន​ចេញសារាចរណែ​នាំមួយ ស្តីពី ការហាមប្រាមព​លរដ្ឋខ្មែរ មិនឲ្យលក់ ឬជួលដីស្រែ ដីចំការ និងដីលំនៅឋាន នៅតាម​ព្រំដែន ទៅឲ្យ​ពលរដ្ឋនៃ​ប្រទេសជិត​ខាង ។ ប៉ុន្តែសម្រាប់​អ្នកវិភាគ ចង់ឃើ​ញរដ្ឋាភិបាលអនុវ​ត្តច្បាប់ឲ្យបា​នតឹងរឹង ជាជា​ងការអំពា​វនាវ។ តើហេតុអ្វី?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តួនាទីរបស់សារព័ត៌មានក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូវីដ-១៩
    ម្សិល​មិញ ក្លិបអ្នកកា​សែតកម្ពុជារួម​ជាមួយក្រសួ​ងព័ត៌មាន និងក្រសួ​ងសុខា​ភិបាល បាន​រៀបចំកិច្ច​ពិភាក្សាមួយស្តីពី «សារព័ត៌មាន ចំពោះមុខ Covid-19 និងព័ត៌​មានក្លែ​ងក្លាយ»។ ចំ​ពោះមុ​ខបញ្ហាមេរោ​គកូវីដ-១៩នេះ បញ្ហាដែ​លអាជ្ញាធរ និងស្ថា​ប័នពាក់ព័ន្ធ​នានាកំពុ​ងមានការព្រួយបា​រម្ភខ្លាំងជាងគេ គឺការបង្កើ​តព័ត៌មានក្លែង​ក្លាយដែលនាំ​ឱ្យប្រជា​ពលរដ្ឋមាន​យល់ច្រឡំ និង បង្ក​ឱ្យមានភាព​ចលាចល​នៅក្នុងសង្គម។ ដូច្នេះហើ​យ នៅក្នុងកាលៈទេ​សៈនេះ តើសារព័ត៌មានត្រូវ​មានតួនាទីយ៉ាង​ដូចម្តេចខ្លះ ដើម្បីរួ​មចំណែកប្រ​យុទ្ធប្រឆាំ​ងនឹងមេរោគកូវីដ-១៩ផង និង ប្រយុទ្ធប្រ​ឆាំងនឹងព័ត៌មា​នក្លែងក្លាយ​ផង?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ទប់ស្កាត់កូវីដ-១៩៖ តើកម្ពុជានឹងចាយថវិកាត្រៀមពី៨រយទៅ២ពាន់លានដុល្លារទៅលើវិស័យណាខ្លះ?
    ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្រកាស​ត្រៀម​ថវិកា​ប្រមាណ​ពី៨រយ ដល់ទៅ​២ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សង្រ្គោះ​សេដ្ឋកិច្ច​កម្ពុជា​ដែល​រង​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ នៅ​រយៈ​ពេល​ខាង​មុខ​។ កញ្ចប់​ថវិកា​នេះ មិន​ទាន់​ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជា​បង្ហាញ​ឱ្យ​ដឹង​ថា នឹង​បែង​ចែក​ទៅ​លើ​វិស័យ​ណា​ខ្លះ ហើយ​ក្នុង​ចំនួន​ប៉ុន្មានៗ​នោះ​ទេ​។ ប៉ុន្តែ មេ​ដឹក​នាំ​សហជីព​យល់​ឃើញ​ថា កញ្ចប់​ថវិកា​នេះ​គួរ​តែ​ចាយ​វាយ​ទៅ​លើ​បញ្ហា​កម្មករ​ដែល​ត្រូវ​ព្យួរ​ការងារ​។ ចំណែក អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​វិញ មើល​ឃើញ​ថា រដ្ឋា​ភិបាល​នឹង​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​នេះ​លើ​វិស័យ​ដែល​រង​ប៉ះ​ពាល់​ខ្លាំង​ដូច​យ៉ាង វិស័យ​សុខា​ភិបាល និង វិស័យ​ទេសចរណ៍​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ផលប៉ះពាល់ដោយកូវីដ១៩៖ រដ្ឋស្នើឲ្យអនុគ្រោះការប្រាក់ដល់កម្មករ និយោជិត តែសហជីពថាជួយបានកម្មករតិចតួច
    នៅខណៈពេល​ដែល​កម្មករ​ និយោជិត​ ត្រូវ​ព្យូរការងារ​ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យ​ធនាគារ និងស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ពន្យារ​ពេលសង​ប្រាក់​ឬ​មិន​យក​ការ​ប្រាក់​តែ​ម្តង ​ក្នុង​រយៈ​ពេល​នៃភាព​អត់ការងារធ្វើនេះ។ ការ​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយសមាគម​​ធនាគារ និងសមាគម​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជា។​ ប៉ុន្តែ​សម្រាប់​សហជីព​វិញ​ ដំណោះស្រាយ​បែបនេះ​គឺមិន​អាចជួយ​សង្រ្គោះ​កម្មករ​បានទាំងអស់ទេ ដោយ​សារតែ​កម្មករ​ចំនួន​ដ៏ច្រើន​ ខ្ចីលុយពីអ្នកចងការប្រាក់​មិនផ្លូវការទៅវិញ។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការងាររបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រឆាំងនឹង Covid-19 មានប្រសិទ្ធភាពកំរិតណា?
    កម្ពុជា​ទើប​តែ​បាន​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម Covid-19 កាល​ពី​ថ្ងៃសៅរ៍ ទៅ​លើ​បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ​៣៨​ឆ្នាំ នៅ​ខេត្ត​សៀម​រាប​។ បុរស​ខ្មែរ​រូប​នេះ ត្រូវ​បាន​បញ្ជាក់​ថា​ជា​អ្នក​ដែល​មាន​ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជាមួយ​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់ ដែល​មាន​ផ្ទុក​មេរោគ Covid-19។ ជុំវិញ​ការ​ប្រកាស​ករណី​ដំបូង​ទៅ​លើ​ជន​ជាតិ​ខ្មែរ និង​ករណី​ទី២ បើ​គិត​ទាំង​ជន​ជាតិ​ចិន​មក​ពីខេត្ត​វូហាន​ប្រទេស​ចិន​នោះ អ្នក​ពាក់​ព័ន្ធ​នានា​នឹង​បញ្ហា​សង្គម និង​សុខភាព បាន​មើល​ឃើញ​ពី​ចំណាត់​ការ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​Covid-19​ប្រហាក់​ប្រហែល​គ្នា​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​Covid​-​19 ​ជាការ​យឺតយ៉ាវ​?
    ចាប់តាំង​ពី​ប្រទេស​កម្ពុជា​ត្រូវបាន​ប្រកាស​ថា​មាន​វីរុស ​Covid-​19 ​មួយ​ករណី​ ទៅលើ​ជនជាតិ​ចិន​ម្នាក់​មកពី​ទីក្រុង​វូហាន​ប្រទេស​ចិន ​រដ្ឋាភិបាល​ប្រទេស​នេះ ​បាន​បង្ហាញ​ពី​សកម្មភាព​ និង​វិធានការ​ផ្សព្វផ្សាយ​នានា ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ ​Covid-​19 ​នេះ​។ ​ក៏​ប៉ុន្តែនៅ​ថ្ងៃ​សុក្រ​នេះ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​ហាក់​ដូច​ព្រងើយ​កន្តើយ ​និង​មាន​ភាព​យឺតយ៉ាវ​ក្នុងការ​ឆ្លើយតប​នូវ​វិធានការ​ទប់ទល់ ​នឹង​ជំងឺ​ផ្លូវ​ដង្ហើម ​Covid-19 ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​និង​ការងារ​។ ​ក៏​ប៉ុន្តែ​ការ​លើកឡើង​នេះ​ត្រូវបាន​ច្រានចោល​ដោយ​រដ្ឋាភិបាល​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners