ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖​តើការដាក់បំរាមមិនឲ្យពលរដ្ឋចល័តពីរាជធានីទៅខេត្តជាជំរើសដ៏ល្អរបស់រដ្ឋាភិបាលឬ?
    ប្រមុខ ​រដ្ឋាភិបាល​កម្ពុជា​កាលពី​យប់​ថ្ងៃព្រហស្បតិ៍ ​បានដាក់ចេញ​នូវ​បទបញ្ជា​​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ខេត្ត​ទៅ​រាជធានី ​ពី​រាជធានី​ទៅខេត្ត ​និង​ពី​ខេត្តមួយ​ទៅខេត្តមួយទៀត​ ដែល​បទបញ្ជារ​នេះចាប់​អនុវត្តរ​ហូតដល់​យប់ថ្ងៃទី​១៦​ខែមេសា​។​ ក្រោម​ហេតុផល​ការពារ​ការឆ្លងរាលដាល​ជំងឺ​កូវីដ​១៩​​ទៅដល់​សហគមន៍​ដូច្នេះ ​ត្រូវបាន​គេ​ផ្តោត​អារម្មណ៍​ទៅលើ​កម្មករ​ និយោ​ជិត​ នៃ​សហគ្រាស ​និង​រោងចក្រកាត់ដេរ​នានា ​ដែល​កម្មករ​ បាន​ត្រៀម​​លក្ខណៈ​​ទៅ​ចូលរួម​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ បើទោះ​ណា​ជា​សកម្មភាព​ផលិត​កម្ម​ត្រូវ​បាន​ដាក់​ឲ្យដំណើរការ​ក៏ដោយ​។
    ជុំវិញ​បញ្ហា​ទប់ស្កាត់​មិន​ឲ្យមានការ​ចល័ត​ពី​រាជធានី​ទៅខេត្ត ​និង​ពី​ខេត្តទៅ​ខេត្ត​ដើម្បី​ការពារ​ការ​ឆ្លងកូវីដ១៩​នៅពេល​នេះ ​លោក ​ប៉ាវ ស៊ីណា ​ប្រធាន​សហភាព​ចលនាកម្មករ​ បាន​លើក​ឡើង​ថា​៖​—
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - រឿងក្តីអ្នកកាសែត៖ តើគួរប្រើប្រាស់ក្រមព្រហ្មទណ្ឌ ឬ ច្បាប់ស្តីពីរបបសារព័ត៌មាន?
    តុលា​ការ​ក្រុង​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​នេះ បាន​សម្រេច​ឃុំ​ខ្លួន​លោក សុវណ្ណ រិទ្ធី អគ្គ​នាយក​TVFB ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​រាជ​ធានី​ភ្នំពេញ (PJ) ពីបទ «ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។ ការ​សម្រេច​នេះធ្វើ​ឡើង​ក្រោយ​ពី​លោក​សុវណ្ណ រិទ្ធី បាន​ដក​ស្រង់​សម្តី​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ទៅ​ចុះ​ផ្សព្វ​ផ្សាយ​បន្ត​នៅ​លើ​គណី​ហ្វេស​ប៊ុក​របស់​ខ្លួន​។ អង្គ​ការ​ការពារ​អ្នក​កាសែត​ជាតិ និង​អន្តរ​ជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ចំណាត់​ការ​លើ​អ្នក​កាសែត​នេះ​។ ពួក​គេ​ថា កំហុស​ឆ្គង​នេះ​ពុំ​គួរ​ដល់​ថ្នាក់​ចោទ​ប្រកាន់​តាម​ក្រម​ព្រហ្ម​ទណ្ឌ​នោះ​ទេ គឺ​គួរ​តែ​ប្រើ​ប្រាស់​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​វិញ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - គួរធ្វើបែបណា ដើម្បីឆក់យកឱកាសពង្រឹងកសិកម្មខ្មែរឡើងវិញអំឡុងពេល និងក្រោយកូវីដ១៩?
    វិស័យ​កសិកម្ម​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​ងើប​ឡើង​វិញ​ខ្លាំង បន្ទាប់​ពី​វិបត្តិ​នៃ​វីរុស​កូវីដ​១៩ រលាយ​បាត់​ទៅ​វិញ​ក្នុង​ពេល​ខាង​មុខ​។ ក្តី​សង្ឃឹម​ថា​កសិកម្ម​កម្ពុជា​នឹង​ប្រសើរ​ឡើង​វិញ ក៏​ដោយ​សារ​តែ​ទំនិញ​កសិ​កម្ម ដែល​ធ្លាប់​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​មក​ក្នុង​ស្រុក​មិន​មាន​សកម្មភាព​ដូច​ពី​មុន​ទៀត​ទេ​។ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ថ្លែង​ថា​ វា​ជា​ឱកាស​ដែល​វិស័យ​កសិកម្ម​ត្រូវ​ងើប​ឡើង​វិញ ខណៈ​ដែល​វិស័យ​ឧស្សាហ​កម្ម និង​សេវា​កម្ម ប្រឈម​នឹង​ការ​ធ្លាក់​ចុះ ដោយ​សារ​ឥទ្ធិពល​កូវីដ​១៩​។ តើ​កម្ពុជា​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាញ​យក​ឱកាស​នេះ និង​រក្សា​ឲ្យ​បាន​ជា​និរន្តរ៍​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើប្រាក់ឧបត្ថម្ភ៧០ដុល្លារ អាចគ្រប់គ្រាន់សម្រាប់តម្រូវការរបស់កម្មករអត់ការងារធ្វើ?
    ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្រកាស​ផ្តល់​ប្រាក់​ខែ​ចំនួន​៧០​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​កម្មករ កម្មការិនី​ដែល​ត្រូវ​ព្យួរ​ការងារ​ព្រោះ​បិទ​ទ្វារ​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ-១៩​។ ប្រាក់​ខែ​ចំនួន​៧០​ដុល្លារ​នេះ គឺ​រដ្ឋា​ភិបាល​ចេញ​៤០​ដុល្លារ រី​ឯ​ថៅកែ​រោចក្រ​វិញ ចេញ​ចំនួន​៣០​ដុល្លារ​ជូន​ដល់​កម្មករ កម្មការិនី​ខ្មែរ​។ ប៉ុន្តែ​តើ​ប្រាក់​ខែ​ត្រឹម​តែ​៧០​ដុល្លារ​ក្នុង​មួយ​ខែ​នេះ អាច​គ្រប់​គ្រាន់​សម្រាប់​ការ​ចំណាយ​របស់​កម្មករ​ កម្មការិនី​ដែល​អត់​ធ្វើ​បាន​ឫ​ទេ​?
    9 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើចាំបាច់ត្រូវដាក់ប្រទេសក្នុងគ្រាអាសន្នទេ បើកម្ពុជាគ្មានករណីឆ្លងថ្មី?
    ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​មក​ហើយ គឺ​ចាប់​ពី​ថ្ងៃទី ០៤ និងទី០៥ មេសា​នេះ ដែល​កម្ពុជា​មិន​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​នោះ​ទេ។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​តួ​លេខ​អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​ ស្ថិត​នៅ​ទ្រឹង​ គឺក្នុង​ចំនួន​១១៤​នាក់ ក្នុង​នោះ​ចំនួន​អ្នក​ជា​សះ​ស្បើយ​បាន​កើន​ឡើង​ដល់​៥០​នាក់​។ ចំណែក​ឯ​ចំនួន​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ព្យាបាល​វិញ គឺ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៦៤​នាក់​ប៉ុណ្ណោះ។ បើ​ដូច្នេះ តើ​កម្ពុជា​ចាំ​បាច់​ត្រូវ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដែរ​ឬ​ទេ បើ​ស្ថាន​ភាព​ជំងឺ​កូវីដ១៩​នៅ​កម្ពុជា​ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កម្ពុជា​៖​ការ​​ដាក់​​ប្រទេស​​ទៅ​​ក្នុង​​ភាព​​អាសន្ន​​​ប៉ះពា​ល់យ៉ាង​​ណា​​ខ្លះ​​ដល់​​​សិទ្ធិ​មនុស្ស?​
    សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​កំពុង​ស្ថិត​ក្នុង​ដៃ​ស្ថាប័ន​នីតិបញ្ញត្តិ​ ខណៈ​ច្បាប់​ដែល​ត្រូវ​ប្រកាសជាការ​ប្រញាប់​នេះ​បាន​ឆ្លង​ផុត​គណៈរដ្ឋមន្ត្រី​កាលពីថ្ងៃទី៣១​មីនា។ ​ផ្អែកតាមខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ ជនណាដែលល្មើស​នឹង​ច្បាប់​នេះ​​នឹង​ត្រូវប្រឈមជាប់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ និង​មានពិន័យ​ជាប្រាក់ថែមទៀត​ផង​។ ​តើ​ស្ថានភាពសិទ្ធិនៅកម្ពុជាទៅជាយ៉ាងណា នៅពេល​ដាក់ប្រទេស​ក្នុង​គ្រា​អាសន្ន?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅ​ក្នុង​ស្ថានភាព​អាក្រក់​នៃ​កូវីដ​១៩ ​តើប្រាក់​ឈ្នួលកម្មករ​គួរ​ត្រូវ​បាន​ដោះ​ស្រាយ​យ៉ាង​ណា?​
    ការ​រាតត្បាត​នៃ​វីរុស​កូវីដ​១៩ នៅ​ទូទាំង​ពិភព​លោក​បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​។ ចាប់​តាំង​ពី​ការ​ឆ្លង​រាលដាល​ជា​ពិសេស​នៅ​តំបន់​អឺរ៉ុប និង​អាមេរិក អ្នក​បញ្ជា​ទិញ​សំលៀក​បំពាក់ និង​ស្បែក​ជើង​ដ៏​សំខាន់​របស់​កម្ពុជា បាន​ផ្អាក​ការ​កម្មង់ ជា​ហេតុ​ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រកាស​ព្យួរ​ការងារ​ជា​បន្តបន្ទាប់ ដោយ​សារ​តែ​មិន​មាន​ប្រាក់​ចំណូល និង​មិន​មាន​ថវិកា​សម្រាប់​បើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ និង​និយោជិត​។ ប្រឈម​នឹង​ស្ថាន​ការណ៍​អាក្រក់​ដូច្នេះ តើ​គេ​គួរដោះស្រាយ​យ៉ាង​ណា​ចំពោះ​កម្មករ ​ដែល​ជា​កំលាំង​ពល​កម្ម​ដ៏​សំខាន់ និង​ជា​អ្នក​ទន់ខ្សោយ​ខាង​សេដ្ឋកិច្ច​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើច្បាប់ស្តីពីគ្រាអាសន្នគួរដាក់ឲ្យពិភាក្សាបន្ថែម មុននឹងបញ្ជូនទៅសភាអនុម័ត?
    សេចក្តី​ព្រាង​ច្បាប់​ស្តីពី «ការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន» ត្រូវ​បាន​គណៈ​អចិន្ត្រៃយ៍​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិនិត្យ​រួច​រាល់​ហើយ​កាល​ពី​ថ្ងៃទី ៣១ មីនា និងបញ្ជូន​ទៅ​កាន់​រដ្ឋ​សភា​ដើម្បី​ប្រជុំ​អនុម័ត​តែ​ម្តង ដោយ​ពុំ​ចាំ​បាច់​ឆ្លង​កាត់​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ទេ​។ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​និង​អ្នក​ច្បាប់​កម្ពុជា បាន​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​ជា​ច្រើន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ និង​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​ឲ្យ​បាន​ទូលំ​ទូលាយ​បន្ថែម​ទៀត មុន​និង​បញ្ជូន​ទៅ​ឲ្យ​រដ្ឋសភា​អនុម័ត​។ តើ​ហេតុ​អ្វី​ទៅ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញទទួលស្គាល់ថាកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះខ្លាំងអំឡុងពេលកូវីដ១៩ ខណៈធនាគារពិភពលោកព្យាករត្រឹម២,៥%នៅឆ្នាំ២០២០
    ធនាគារ​ពិភព​លោក (World Bank) កាល​ពី​ថ្ងៃ​អង្គារ​បាន​ព្យាករ​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០​២០​នេះ នឹង​ថយ​ល្បឿន​មក​នៅ​ត្រឹម​២,៥% បន្ទាប់​ពី​សេដ្ឋកិច្ច​នៃ​ប្រទេស​នេះ បាន​រង​នូវ​ការ​ប៉ះ​ទង្គិច​យ៉ាង​ដំណំ​ពី​ការ​ផ្ទុះ​កូវីដ​១៩ នៅ​ទូទាំង​ពិភព​លោក​។ លើស​ពី​នេះ ធនាគារ​ពិភព​លោក​ក៏​បាន​បង្ហាញ​សេនារីយោ​មួយ​ទៀត ដែល​ថា​កំណើន​ឆ្នាំ​២០​២០ នឹង​អាច​ធ្លាក់​ដល់​១% ប្រសិន​បើ​ប្រទេស​នេះ​នៅ​តែ​ជួប​ហានិ​ភ័យ និង​បញ្ហា​ប្រឈម ដូច​ជា​ការ​បន្ត​ធ្លាក់​ចុះ​នូវ​ភ្ញៀវ​ទេសចរ​នៅ​តែ​អូស​បន្លាយ​យូរ សកម្មភាព​សេដ្ឋ​កិច្ច​ពិភព​លោក​ក្រ​ងើប​ឡើង​វិញ ខ្វះ​តម្រូវ​ការ​សម្រាប់​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ការ​ធ្លាក់​ចុះ​គំហុក​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ចលាចល​លើ​ទីផ្សារ​ហិរញ្ញ​វត្ថុ​អូស​បន្លាយ និង​សកម្មភាព​សំណង់​ងើប​ឡើង​មិន​រួច​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើបុគ្គលិកកាស៊ីណូគួរទទួលបានដំណោះស្រាយបែបណា នៅពេលអាជីកម្មមួយនេះត្រូវបិទដោយសារកូវីដ១៩?
    តាម​ការ​កំណត់​របស់ប្រមុខ​រដ្ឋាភិបាល  កាស៊ីណូ​ទាំង​អស់​នៅកម្ពុជា​ត្រូវ​បិទ​​ទ្វារចាប់​ពី​ថ្ងៃទី១​មេសា​នេះតទៅ​ដោយ​មិន​កំណត់​ពេល ​​ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃជំងឺ​កូវីដ១៩​។ សម្រាប់​សហជីព​​ខាង​វិស័យ​សេវាកម្ម​​ មិន​ជំទាស់​នឹង​ការ​បិទអាជីកម្ម​ល្បែង​នេះទេ ​តែ​​ចង់​ឲ្យ​រដ្ឋាភិបាល​មាន​ដំណោះ​ស្រាយ​ដល់​បុគ្គលិក​កាស៊ីណូ​ដែល​ត្រូវ​ព្យូ​ការងារ​នៅគ្រានេះ ​ដូចកម្មករ​រោង​ចក្រ​ដែរ។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners