ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាត្រូវបានវាយតម្លៃធ្លាក់ចុះជាប់ៗគ្នារយៈពេល៥ឆ្នាំ?
    អង្គ​ការ​អ្នក​កាសែត​គ្មាន​ព្រំដែន (Reportaire sans Fronctiere) កាល​ពី​ថ្ងៃ​ចន្ទ​បាន​ទម្លាក់​សន្ទស្សន៍​សេរី​ភាព​សារព័ត៌មាន​កម្ពុជា ឲ្យ​ធ្លាក់​ចុះ​មួយ​កាំ​ទៀត គឺ​មាន​ចំណាត់​ថ្នាក់​១៤៤ ក្នុង​ចំណោម​ប្រទេស​ដែល​អង្គ​ការ​នេះ​យក​មក​វាយ​តម្លៃ​ចំនួន​១៨០​ប្រទេស​។ ជុំវិញ​ការ​ធ្លាក់​ចុះ​សន្ទស្សន៍​សេរី​ភាព​កម្ពុជា​៥ឆ្នាំ​ជាប់ៗ​គ្នា​ដូច្នេះ បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​វិស័យ​សារព័ត៌មាន​កម្ពុជា ខណៈ​រដ្ឋា​ភិបាល ជា​និច្ច​កាល​តែង​តែ​ច្រាន​ចោល​នូវ​របាយ​ការណ៍​របស់​អង្គ​ការ​មួយ​នេះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សហជីព៖កម្មករដែលមិនអនុវត្តវិធានការបង្ខាំងខ្លួន១៤ថ្ងៃអាចនឹងប្រឈមការបញ្ឈប់ពីការងារ
    ក្រសួងការងារ​បានរៀប​ចំមណ្ឌល​ចត្តាឡីស័ក​ចំនួន ១០​កន្លែង រាយ​តាម​តំបន់​ដែល​មាន​រោងចក្រ​ច្រើន​នៅ​រាជធានី​ភ្នំពេញ សម្រាប់​ដាក់​កម្មករ​និយោជិត​ស្នាក់​នៅ​ដាច់​ដោយ​ឡែក ១៤ថ្ងៃ​ ក្រោយ​ពីពួក​គេ​ត្រលប់​ពីស្រុក​កំណើត និង​ឈប់​សម្រាក​ក្នុង​ពេល​ចូលឆ្នាំ​ថ្មី​កន្លង​ទៅ​។ មានកម្មករ​ប្រមាណ​៣​ម៉ឺននាក់​ត្រូវ​ដាក់​ឲ្យ​នៅដាច់​ដោយឡែក១៤​ថ្ងៃ ក្នុង​នោះនៅភ្នំពេញមានកម្មករ​ប្រមាណជាង១៥០០​ពាន់​នាក់។ប៉ុន្តែពីខាង​សហជីព​​បារម្ភថា កម្មករដែល​មិនអនុវត្តតាម​វិធានការ​នេះ​អាចនឹង​ត្រូវ​រោង​ចក្រ​យក​លេស​បញ្ឈប់​ពីការងារ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើវិស័យទេសចរណ៍ខ្មែរអាចត្រឡប់មកដូចដើមវិញទេក្រោយចប់កូវីដ១៩?
    នៅ​មិន​ទាន់​មាន​ការ​វាយ​ស្មាន​ជា​សកល​នៅ​ឡើយ​ទេ​ថា ការ​រាត​ត្បាត​នៃ​កូវីដ​១៩ នឹង​បិទ​បញ្ចប់​នៅ​ពេល​ណា​នោះ​។ តែ​ចំពោះ​មុខ​នៃ​ផល​ប៉ះពាល់ ដែល​បណ្ដាល​មក​ពី​កូវីដ​១៩ ធ្វើ​ឲ្យ​វិស័យ​ទេចរណ៍​នៅ​កម្ពុជា ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ភ្ញៀវ​ទេសចរ​បរទេស​។ ហើយ​ការ​ធ្លាក់​ចុះ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ច​កម្ពុជា​ទាំង​មូល រហូត​ដល់​មូល​និធិ​រូបិយ​វត្ថុ​អន្ដរ​ជាតិ ទម្លាក់​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា (GDP) ដល់ «-១,៥%» នៅ​ឆ្នាំ​២០​២០​។ ដូច្នេះ​តើ​វិស័យ​ទេសចរណ៍​ខ្មែរ​អាច​ត្រឡប់​មក​ដូច​ដើម​វិញ​បាន​ទេ ក្រោយ​ចប់​កូវីដ​១៩​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើកម្ពុជាគួរបន្ធូដៃលើវិធានការប្រយុទ្ធនឹងកូវីដ១៩ឬនៅ បើកម្ពុជារកមិនឃើញអ្នកឆ្លងថ្មី?
    ក្នុង​រយៈពេល៧​ថ្ងៃជាប់ៗ​គ្នាមកនេះ ​កម្ពុជា​រកមិនឃើញ​ករណី​ឆ្លងថ្មី ​នៃជំងឺកូវីដ​១៩​នោះ​ទេ​។ ផ្ទុយ​ទៅវិញ​ ចំនួន​អ្នកជា​សះស្បើយ​បានកើន​ឡើង​ជា​បន្តបន្ទាប់​។ ​នេះគឺ​ជាសញ្ញាល្អ​មួយសម្រាប់​កម្ពុជា​។ ​ដូច្នេះ ​បើស្ថិត​នៅក្នុងស្ថានភាព​បែបនេះ ​តើកម្ពុជា​គួរបន្ត​រិតបន្តឹង​លើ​វិធានការ​របស់ខ្លួន  ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ​១៩​ ហើយ​ឬ​ទេ?—​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នដែល «ល្អពេញលេញ» គួរមានខ្លឹមសារយ៉ាងណា?
    នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ព្រឹទ្ធ​សភា​កម្ពុជា​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ ​ដើម្បី​ពិនិត្យ​និង​ឲ្យ​យោបល់​ទៅ​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពីការ​គ្រប់​គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​។ ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​នេះ កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​របស់​មន្ត្រី​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ និង អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៅ​វិញ​។ ក្តី​បារម្ភ​ខ្លាំង​នោះ គឺ​ថា ច្បាប់​ថ្មី​នេះ នឹង​អាច​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ខាង​សមា​គម និង សិទ្ធិ​ខាង​ជួប​ជុំ​ដោយ​សន្តិ​វិធី រួម​ទាំង​សិទ្ធិ​ក្នុង​ការ​ដើរ​ហើរ​ជា​ដើម​។ ដូច្នេះ តើ​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​ប្រទេស​ក្នុង​ស្ថាន​ភាព​អាសន្ន​ដែល «ល្អ​ពេញ​លេញ» គួរ​មាន​ខ្លឹម​សារ​យ៉ាង​ណា​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្មវិធីទូរសព្ទប្រឆាំងកូវីដ១៩អាចគំរាមកំហែងឯកជនភាពពលរដ្ឋខ្មែរទេ?
    ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនា​គមន៍ កំពុង​ពិនិត្យ​អំពី​ការ​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​បច្ចេក​វិទ្យា ដោយ​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ និង​ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម​ចំនួន ១ប្រភេទ ដើម្បី​គាំទ្រ​ដល់​ការ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​តាម ក្រសួង​ប្រៃ​សណីយ៍ និង​ទូរគមនាគមន៍ កាល​ពីថ្ងៃទី១៣ ខែមេសា​។ តើ​កម្មវិធី​ទូរសព្ទ​ប្រឆាំង​កូវីដ១៩ អាច​គំរាម​កំហែង​ឯក​ជន​ភាព​ពលរដ្ឋ​ខ្មែរ​ឬ​ទេ​?
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អាស៊ានគួរធ្វើអ្វីខ្លះ ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ក្រោយកូវីដ១៩បញ្ចប់?
    ម្សិល​មិញ មេ​ដឹក​នាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេស​លើក​ទី​៣៦​ ស្តីពី​បញ្ហា​ជំងឺ​កូវីដ-១៩ តាមរយៈ Video Conference។ កិច្ច​ប្រជុំ​នេះ គឺ​វៀត​ណាម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​។ កិច្ច​ប្រជុំ​បាន​ពិភាក្សា​គ្នា​ពី​បញ្ហា​រីក​រាល​ដាល ការ​ទប់​ស្កាត់ និង ផល​ប៉ះ​ពាល់​មក​លើ​សេដ្ឋ​កិច្ច​ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩​។ ក្នុង​នោះ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា បាន​ជំរុញ​ឱ្យ​អាស៊ាន​គិត​គូរ​រៀប​ចំ​ផែន​ការ​យុទ្ធ​សាស្រ្ត​ក្នុង​ការ​ស្តារ​សេដ្ឋ​កិច្ច​ឡើង​វិញ​នៅ​ពេល​ដែល​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​បញ្ចប់​។ ដូច្នេះ តើ​អាស៊ាន​គួរ​រៀប​ចំ​ផែន​ការ​បែប​ណា ដើម្បី​ស្ដារ​សេដ្ឋកិច្ច​នា​ពេល​ខាង​មុខ ក្រោយ​ពី​ជំងឺ​កូវីដ-១៩​ត្រូវ​បាន​បញ្ចប់​នោះ​?
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅពេលអ្នកអត់ការងារធ្វើវិលទៅធ្វើកសិកម្ម តើរដ្ឋគួរមានការលើកទឹកចិត្តបែបណាខ្លះ?
    នៅកម្ពុជា ដោយសារតែ​បញ្ហាកូវីដ១៩ នឹងបណ្តាល​ឲ្យមនុស្ស​ជាច្រើន​ម៉ឺននាក់​បាត់​បង់​ការងារ ទាំង​នៅក្នុង​វិស័យ​រោង​ចក្រឧស្សាហកម្ម​ ទាំងវិស័យសេវាកម្ម ជាដើម។ ប៉ុន្តែមនុស្សពេញកម្លាំងទាំងអស់​នេះ​គឺ​ជាសក្តានុពល​សម្រាប់​វិស័យ​កសិកម្ម​ ខណៈ​រដ្ឋាភិបាល និង​អ្នក​ជំនាញ អះអាងថា ការងារ​កសិកម្មជាជម្រើសមួយ​សម្រាប់​អ្នក​បាត់​បង់​ការងារ​នៅគ្រានេះ។ ប៉ុន្តែ អ្នក​ធ្វើ​ការ​ងារ​ខាង​កសិកម្ម​ លើក​ឡើងថា នៅមានបញ្ហាប្រឈម​មួយ​ចំនួន​ដែល​រដ្ឋ​ត្រូវ​ដោះស្រាយ​ចំពោះ​ការងារកសិកម្ម។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ ស្វ័យសិក្សានៅតាមផ្ទះ ធានាដល់គុណភាពអប់រំនៅកម្ពុជាបានឬទេ?
    ដោយសារ​តែ​វិបត្តិ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ បាន​តម្រូវ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ប្រកាស​បិទ​សាលា​រៀន​ទាំង​រដ្ឋ​និង​ឯក​ជន​ជា​បណ្តោះ​អាសន្ន នៅ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​។ បន្ថែម​លើ​នេះ ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋម​ភូមិ និង​សញ្ញា​ប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ក៏​ត្រូវ​បាន​ពន្យា​ពេល​ដោយ​គ្មាន​ការ​កំណត់​ផង​ដែរ​។ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ដល់​សិស្សានុ​សិស្ស និង​ធានា​បាន​នូវ​ដល់​គុណ​ភាព​អប់រំ ក្រសួង​បាន​បង្កើត​កម្មវិធី​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ ដោយ​ប្រើ​ប្រាស់​សៀវភៅ​សិក្សា​គោល និង​តាម​រយៈ​ប្រព័ន្ធ​អេឡិច​ត្រូនិច និង​ទូរទស្សន៍​ផង​ដែរ​។ ប៉ុន្តែ​សំណួរ​សួរថា តើ​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ ​ធានា​ដល់​គុណ​ភាព​អប់រំ​នៅ​កម្ពុជា​បាន​ឬ​ទេ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍បន្ត ផ្អាកលក់គ្រឿងស្រវឹង​បណ្ដោះអាសន្ន
    សង្គមស៊ីវិល​និងអ្នក​ជំនាញ​ផ្នែក​សុខភាព​មើល​ឃើញ​ថា​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញវិធាន​ការ​ជា​ច្រើនដើម្បីទប់ស្កាត់​ការ​រីក​រាល​ត្បាត​នៃ​ជំងឺ​កូវីដ​១៩នៅកម្ពុជា។ ប៉ុន្តែ​នៅ​មាន​ចន្លោះ​ប្រហោងមួយ​ដែល​ពួក​គេ​ស្នើ​ឲ្យ​រដ្ឋាភិបាលធ្វើ​​អន្តរាគមន៍​បន្ត​ ដោយ​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង​បណ្ដោះ​អាសន្ន​ចាប់​ពី​ថ្ងៃពេល​នេះ ​ក្រោយ​ចប់​ពិធី​ចូល​ឆ្នាំ​ខ្មែរ ​ឬ​យូរ​ជាងនេះ ​អាស្រ័យ​លើ​ជំហរ​រដ្ឋាភិបាល។ តែ​យ៉ាង​ណា​មិញ វិធានការ​ហាម​លក់​គ្រឿង​ស្រវឹង​ប្រទេស​ក្បែរ​ខាង​កម្ពុជា បាន​អនុវត្ត​រួច​ហើយ ក្រោម​ហេតុ​ផល​បង្ការ​ការជួបជុំ​ទប់​ស្កាត់ COVID-19។ ចុះនៅ​កម្ពុជា​គួរ​អនុវត្តវិធានការ​នេះ​ដែរ​ទេ​?
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners