ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការរុះរើគណៈរដ្ឋមន្ត្រីពាក់កណ្តាលអាណត្តិ អាចជំរុញប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលកម្ពុជា?
    បើ​គ្មាន​ការ​ប្រែប្រួល​ទេ រដ្ឋ​សភា​ជាតិ​នៃ​កម្ពុជា នឹង​ប្រជុំ​អនុម័ត​លើ​សំណើសុំរុះរើសមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​តាម​សំណើ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ៣០ ខែមីនានេះ។ បើ​តាម​ព័ត៌មាន​ដែល​ទំលាយ​ឲ្យ​ដឹង​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល នឹង​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី​ចំនួន​៤ក្រសួង ក្នុង​នោះ​ក៏​មាន​ក្រសួង​យុត្តិធម៌​ផង​ដែរ​។ បើ​តាម​មន្ត្រី​រដ្ឋា​ភិបាល ការ​រុះ​រើ​គណៈ​រដ្ឋ​មន្ត្រី​ពាក់​កណ្តាល​អាណត្តិ​នេះ គោល​ដៅគឺ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​របស់​រដ្ឋា​ភិបាល​កម្ពុជា​។ ប៉ុន្តែ តើ​ការ​ផ្លាស់​ប្តូរ​រដ្ឋ​មន្ត្រី​ចំនួន​៤ក្រសួង​នេះ​ អាច​ជំរុញ​ប្រសិទ្ធ​ភាព​ការងារ​របស់​រដ្ឋា​ភិបាល​កម្ពុជា​បាន​ឬ​ទេ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ប្រយុទ្ធនឹងជំងឺកូវីដ១៩៖ តើការដាក់បំរាមដោយផ្នែក អាចជាជម្រើសរបស់កម្ពុជា?
    ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ ​បាន​ថ្លែង​កាល​ពីព្រឹកថ្ងៃ​ទី២៧ ខែ​មីនា ថា ​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន ​អាច​មាន​ពីរ​កម្រិត​ គឺ​កម្រិតធ្ងន់ ​និង​កម្រិតស្រាល​។ ប៉ុន្ដែ​បើ​តាម​លោក​ឧបនាយក​រដ្ឋ​មន្ត្រី កម្ពុជា ​នៅ​មិន​ទាន់​សម្រេច​ថា យក​កម្រិត​ណា​មួយ​ច្បាស់​លាស់​នៅ​ឡើយ​ទេ គឺ​កំពុង​សិក្សា​។​ យ៉ាង​ណាក៏​ដោយ សម្រាប់​អ្នក​វិភាគ ការ​ដាក់​បំរាម​ដោយ​ផ្នែក​ ឬ​ តាម​តំបន់  អាច​ជា​ជម្រើស​ល្អ​របស់​កម្ពុជា ជា​ជាង​ការ​ដាក់​ប្រទេស​ទាំង​មូល​ក្នុង​ភាព​អាសន្ន​។ ​តើ​ហេតុ​អ្វី?​ ស្តាប់សេចក្តីរាយការណ៍របស់ វ៉ា សំណព្វ
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើនឹងមានផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះ នៅពេលដាក់ប្រទេសក្នុងភាពអាសន្ន?
    ចាប់តាំងពី​ក្រោយ​ឆ្នាំ​១៩៩៣មក ពោល​តាំងពីកម្ពុជា​មានការ​បោះឆ្នោត​​បែប​​ប្រជាធិបតេយ្យ​ សេរី ពហុបក្សនោះ ប្រទេស​ដែល​ធ្លាប់​ឆ្លងកាត់​ភ្នក់​ភ្លើង​សង្គ្រាមជាច្រើន​ឆ្នាំមកនេះ មិនដែល​ប្រកាស​ដាក់​ប្រទេស​ជាតិ​នៅក្នុង​ភាពអាសន្នម្តងណាឡើយ។ ប៉ុន្តែ​នៅគ្រា​ដែល​កម្ពុជា​ក៏ដូចជាប្រទេស​លើពិភពលោក​កំពុង​កើត​រោគ​ឆ្លង​រាលដាល​យ៉ាងសាហាវពេល​នេះ ប្រមុខ​រដ្ឋាភិបាលកម្ពុជា​កំពុង​ពិចារណា​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន បើការអំពាវនាវទប់ស្តាត់​ការ​ចម្លង​កូវីដ១៩​លែងមាន​ប្រសិទ្ធភាព។ ​តើនឹងមាន​ផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមានអ្វី​ខ្លះ នៅពេល​ដាក់​ប្រទេស​ក្នុងភាពអាសន្ន?
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ប្រឆាំងកូវីដ១៩៖ តើកម្ពុជាគួរដល់ដំណាក់កាលដាក់ប្រទេសក្នុងគ្រាអាសន្នហើយឬនៅ?
    លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវីដ​១៩ បាន​លើក​ឡើង​ពី​លទ្ធ​ភាព ដែល​នឹង​អាច​ដាក់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ស្ថាន​ភាព​អាសន្ន ប្រសិន​បើ​ការ​អំពាវ​នាវ​របស់​លោក​មិន​មាន​ប្រសិទ្ធ​ភាព ជុំវិញ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូវីដ​១៩​។ ទាក់​ទង​ទៅ​នឹង​ការ​ដាក់​ប្រទេស​នៅ​ក្នុង​គ្រា​អាសន្ន ខណៈ​ការ​ឆ្លង​វីរុស​កូវីដ​១៩ បាន​កើត​មាន​ជិត​១០០​ករណី​នៅ​កម្ពុជា ត្រូវ​អ្នក​វិភាគ​នានា​លើក​ឡើង​ថា វា​ជា​រឿង​មួយ​ដែល​ត្រូវ​ទាម​ទា​ឲ្យ​មាន​ការ​ថ្លឹង​ថ្លែង​ដ៏​ប្រាកដ​ប្រជា​មួយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ-១៩ វាយប្រហារអឺរ៉ុប តែជះផលអាក្រក់មកលើវិស័យកាត់ដេរនៅកម្ពុជា
    ម្សិល​មិញ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​GMAC​បាន​ចេញ​សេចក្តី​អំពាវ​នាវ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​រួម​ដៃ​គ្នា ដើម្បី​អាច​បន្ត​រស់​បាន​ទាំង​អស់​គ្នា​នៅ​ក្នុង​ស្ថាន​ភាព​នៃ​ការ​វាយ​លុក​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩​។ ក្នុង​នោះ សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ទទូច​សុំ​ឱ្យ​អ្នក​បញ្ជា​ទិញ​ទាំង​អស់​កុំបោះ​បង់​កម្ពុជា​តាម​រយៈ​បំពេញ​កាត​ព្វកិច្ច​របស់​ខ្លួន​តាម​កិច្ច​សន្យា​ដែល​បាន​ចុះ​ហត្ថ​លេខា​រួច​រាល់ និង ទូទាត់​ប្រាក់​តាម​លក្ខ​ខណ្ឌ​ធម្មតា​។ បើ​តាម​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ប្រសិន​បើ​អ្នក​បញ្ជា​ទិញ​មិន​ធ្វើ​តាម​កិច្ច​សន្យា​ទេ​នោះ វា​នឹង​ប៉ះ​ពាល់​ដំណើរ​ការ​រោង​ចក្រ​កាត់​ដេរ និង​ប៉ះ​ពាល់​ដល់​ប្រាក់​ខែ​របស់​កម្មករ​មិន​ខាន​ឡើយ​។ ចំពោះ​ស្ថាន​ភាព​នេះ តើ​វិស័យ​កាត់​ដេរ​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​បែប​ណា​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើអាជ្ញាធរបានធ្វើអ្វីខ្លះ និងកំពុងធ្វើអ្វីខ្លះ ដើម្បីដោះស្រាយចំពោះពលរដ្ឋខ្មែរមកពីថៃ?
    នៅ​ថ្ងៃ​ទី២៣ ខែមីនា ម្សិល​មិញ ព្រំ​ដែន​រវាង​កម្ពុជា និង​ថៃ​ត្រូវ​បាន​បិទ បន្ទាប់​ពី​មាន​សំណើ​ពី​ភាគី​ថៃ​។​ ការ​បិទ​នេះ​ធ្វើ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​នៃ​កូវីដ​១៩​។ ប៉ុន្តែ​ការ​បិទ​ព្រំដែន បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ​ ត្រឡប់​មក​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​កូវីដ​១៩​។ ដើម្បី​ឆ្លើយ​តប​នឹង​បញ្ហា​នេះ តើ​អាជ្ញាធរ​កំពុង​តែ​ធ្វើ​អ្វីខ្លះ និង​បាន​ធ្វើ​អ្វីខ្លះ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គួរស្ថិតនៅក្នុងកញ្ចប់ដោះស្រាយរបស់រដ្ឋាភិបាលឬទេ?
    អ្នក​វិភាគ និង​អ្នក​ឃ្លាំ​មើល​សង្គម​កម្ពុជា​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា បញ្ហា​បំណុល​នឹង​ក្លាយ​ជា​វិបត្តិ​សង្គម​មួយ បើ​រដ្ឋា​ភិបាល​ដោះ​ស្រាយ​មិន​ទាន់​ពេល​វាលា​។ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា កន្លង​មក​ធ្លាប់​បាន​អំពាវ​នាវ​ទៅ​ម្ចាស់​បំណុល ធនាគារ ឬ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ លើក​លែង​ការ​ប្រាក់ និង​ពន្យារ​ពេល​សង​បំណុល​ សម្រាប់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ ដែល​ប្រឈម​បាត់​បង់​ការងារ​ធ្វើ ដោយ​សារ​រោង​ចក្រ​បិទ ឬ​ព្យួរ ដោយ​សារ​តែ​កង្វះ​វត្ថុ​ធាតុ​ដើម​ក្នុង​ការ​ផលិត​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ​១៩​។ ប៉ុន្តែ​អ្នក​វិភាគ​បាន​លើក​ឡើង​ថា​ ដំណោះ​ស្រាយ​គួរ​ធ្វើ​ឡើង​ជា​រួម នៅ​ក្នុង​អន្តរ​កាល​នេះ​។ តើ​ហេតុ​អ្វី​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​បញ្ហា​កូវីដ​១៩​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​ដឹក​នាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​យ៉ាង​ដូច​ម្តេច​?​
    ការចោទសួរពីសមត្ថភាព​ដឹកនាំរបស់រដ្ឋាភិបាល​កម្ពុជា បានលេចឭជាថ្មីទៀត​ នៅគ្រា​ដែល​កម្ពុជាកំពុងតែ​ផ្ទុះ​ជំងឺ​កូវីដ​១៩ដូចប្រទេសជាច្រើនទៀត​លើពិភពលោកដែរ។​ តែកម្ពុជា​នៅមាន​បញ្ហាប្រឈម​រឿង​ថវិកា​បម្រុង ចំនួន​គ្រូពេទ្យ និងសេវា​សុខាភិបាល។​​ ការនេះត្រូវបានគេ​មើល​ឃើញថា នាំឲ្យកម្ពុជាងាកទៅពឹងចិន​ដើម្បី​​ឲ្យមកជួយ​​ដោះស្រាយ​​បញ្ហា​កូវីដ១៩ ដែល​កំពុងរាលដាល ខណៈ​ដែល​ចិន​បាន​បានធូស្រាល។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជាឈានដល់ការប្រកាសអាសន្នសេដ្ឋកិច្ច ទន្ទឹមគ្នានឹងអាសន្នសុខាភិបាលហើយឬនៅ?
    អ្នកនយោបាយ​ដែល​មានជំនាញ​សេដ្ឋកិច្ច និងអ្នកនយោបាយដែលមានជំនាញកសិកម្ម​ បាន​លើក​ឡើង​ស្រប​គ្នាថា​រដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹម​តែ​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ១៩​ប៉ុណ្ណោះទេ ប៉ុន្តែ​បញ្ហា​ប្រឈម​ខ្លាំង​មួយ​ទៀត​ដែល​កើ​តទន្ទឹម​គ្នានោះ​គឺ​អាសន្នសេដ្ឋកិច្ច ខណៈ​​ការងារ​ក្នុង​វិស័យ​ជាច្រើន​ត្រូវបានផ្អាក។ ការ​លើក​ឡើងនេះ​ ស្រប​ពេល ប្រមុខរដ្ឋាភិបាល​នៅថ្ងៃទី២០ខែមីនា បានប្រកាសទទួលយក​​ការ​បរិចាគ​ប្រាក់​ពីសប្បុរសជន​ដើម្បី​ចំណាយ​លើ​ការ​ទប់ទល់​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ១៩​នៅកម្ពុជា​ដែល​កើនឡើងច្រើន​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ។តើកម្ពុជាឈានដល់ការប្រកាសអាសន្នសេដ្ឋកិច្ច ទន្ទឹមគ្នានឹងអាសន្នសុខាភិបាលហើយឬនៅ?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអ្វីទៅជាផលវិបាកនៃបំរាមការចេញចូលនៃប្រជាជនកម្ពុជា-វៀតណាម?
    ក្រសួង​ការ​បរទេស​កម្ពុជា នៅថ្ងៃទី ១៩ មីនា​ម្សិល​មិញ​នេះ បាន​ផ្ញើ​កំណត់​ទូត​ទៅ​កាន់​អាជ្ញាធរ​វៀត​ណាម​តាម​រយៈ​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ស្តី​អំពី​ការ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​នៃ​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ ក្នុង​ពេល​ដែល​ស្ថាន​ការណ៍​ជំងឺ​ឆ្លង​កូវីដ-១៩ កំពុង​រីក​រាល​ដាល​។ សេចក្តី​សម្រេច​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​សម្រេច​ជា​ឯកតោ​ភាគី​របស់​ភាគី​វៀត​ណាម។ វៀតណាម ដែល​បាន​ដាក់​បំរាម​ការ​ធ្វើ​ដំណើរ​នៃ​ជន​បរទេស​ចូល​ទៅ​កាន់​ប្រទេស​វៀត​ណាម ចាប់​តាំង​ពីថ្ងៃទី ១៨ មីនាមក ក្នុង​នោះ​ក៏​មាន​ប្រជាជន​កម្ពុជា​។ ដូច្នេះ តើ​អ្វី​ទៅ​ជា​ផល​វិបាក​នៃ​បំរាម​ការ​ចេញ​ចូល​នៃ​ប្រជាជន​ប្រទេស​ទាំង​ពីរ?
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners