ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការកាត់បន្ថយការចំណាយរបស់ក្រសួងអាចប៉ះពាល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែរ ឬទេ?
    លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​ថ្ងៃពុធ បាន​ប្រកាស​ឱ្យ​ក្រសួង​ទាំង​អស់​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន​ឱ្យ​បាន​៥០% លើក​លែង​តែ​ក្រសួង​ការ​បរទេស ក្រសួង​ពាណិជ្ជ​កម្ម និង ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ​ឱ្យ​បាន​២៥%​។ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​សម្រេច​កាត់​បន្ថយ​នេះ​ មិន​មែន​កាត់​លើ​ថវិកា​ចំណាយ​ទាំង​ស្រុង​របស់​ក្រសួង​ឡើយ តែ​ជា​ការ​កាត់​លើ​កញ្ចប់​ថវិកា​សម្រាប់​វិនិយោគ​របស់​ក្រសួង​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ ពួក​គេ​អះអាង​ថា ការ​កាត់​បន្ថយ​នេះ ចង់​ឫ​មិន​ចង់ គឺ​មាន​ការ​ប៉ះ​ពាល់ តែ​មិន​ប៉ះ​ពាល់​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​នោះ​ទេ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សន្ធិសញ្ញាផ្ទេរអ្នកទោស៖ ផលប្រយោជន៍ ការព្រួយបារម្ភ និងបញ្ហាប្រឈម
    កម្ពុជា និង​វៀត​ណាម​នឹង​មាន​សន្ធិ​សញ្ញា​ផ្ទេរ​ទណ្ឌិត​រវាង​គ្នា​នឹង​គ្នា​នា​ពេល​ខាង​មុខ​នេះ​។ សេចក្តី​ព្រាង​ច្បាប់​បង្កើត​សន្ធិ​សញ្ញា​នេះ បាន​ទៅ​ដល់​ដៃ​រដ្ឋ​សភា​កម្ពុជា​ហើយៗ​នៅ​ពេល​នេះ គណៈ​កម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋ​សភា​កំពុង​តែ​សិក្សា​លម្អិត​បន្ថែម មុន​សភា​បើក​កិច្ច​ប្រជុំ​អង្គ​ដើម្បី​ពិនិត្យ និង​អនុម័ត​។ បើ​រដ្ឋ​សភា និង រដ្ឋា​ភិបាល​កម្ពុជា សន្ធិ​សញ្ញា​នេះ គឺ​កម្ពុជា​ទើប​តែ​នឹង​មាន​ជា​លើក​ទី១​ប៉ុណ្ណោះ​ជាមួយ​ប្រទេស​វៀត​ណាម​ ខណៈ​ប្រទេស​ផ្សេង​ទៀត​ក៏​គ្រោង​នឹង​បង្កើត​នៅ​ពេល​ក្រោយៗ​ទៀត។ ទាំង​រដ្ឋ​សភា និង រដ្ឋា​ភិបាល អះអាង​ថា សន្ធិ​សញ្ញា​នេះ គឺ​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​នៅ​វៀតណាម​។ ប៉ុន្តែ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​បង្ហាញ​ពី​ភាព​ព្រួយ​បារម្ភ​ខ្លះៗ និង​បាន​លើក​ឡើង​បញ្ហា​ប្រឈម​ដែល​អាច​កើត​ចេញ​ពី​សន្ធិ​សញ្ញា​នេះ​ផង​ដែរ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ដំណើរ​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា​គួរ​ឱ្យ​ទុក​ចិត្ត​កម្រិត​​ណា​?​
    ការ​ដួល​សន្លប់​មនុស្ស​នៅ​កម្ពុជា​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​កើត​មន្ទិល​សង្ស័យ​ថា ពួក​គេ​ទាំង​នោះ​អាច​មាន​មេរោគ​កូរ៉ូណា​ក្នុង​ខ្លួន​។ ប៉ុន្តែ ក្រសួង​សុខាភិបាល​បាន​ចេញ​មក​បដិសេធ​ថា ជា​ព័ត៌មាន​ប្រឌិត​បំផុល​សង្គម និង​ស្នើ​ឱ្យ​សមត្ថកិច្ច​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​ដែល​បំប៉ោង​ព័ត៌​មាន​ទាំង​នោះ​ថែម​ទៀត​។ អ្នក​ឃ្លាំ​មើល​សង្គម​បាន​ជំរុញ​ឱ្យ​ក្រសួង​សុខា​ភិបាល​កម្ពុជា​បក​ស្រាយ​និង​ពន្យល់​ពី​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ទាំង​ឡាយ​ទាំង​ពួង​របស់​ប្រជា​ពលរដ្ឋ​។ ឆ្លង​តាម​ការ​ពិនិត្យ​ដោយ​វិទ្យា​ស្ថាន​ប៉ាស្ទ័រ ទាំង​ក្រសួង​សុខា​ភិបាល​កម្ពុជា និង​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​អះអាង​ដូច​គ្នា​ថា មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ករណី​ឆ្លង​មេរោគ​កូរ៉ូណា​កើត​ជា​ថ្មី​នៅ​កម្ពុជា​ឡើយ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ការ​ជំរុញ​ឲ្យ​មាន​កំណើន​ទេស​ចរណ៍​ក្នុង​ស្រុក​អាច​ទប់​ទល់​នឹង​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​បរទេស​បាន​ឬ​ទេ​?​
    ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ដំណើរកំសាន្ត​ទៅ​ក្រៅ​ប្រទេស​កាល​ពីឆ្នាំ២០១៩​មាន​ប្រហែល​២លាន​នាក់​ ខណៈ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូលមកម្ពុជាវិញមាន៦,៦​លាន​នាក់​។ ប៉ុន្តែរយៈពេល​២ខែ​ដើមឆ្នាំនេះ ភ្ញៀវ​ទេសចរ​បរទេស​មកកម្ពុជាបានធ្លាក់ចុះ១៥% ប៉ុន្តែ​នៅ​ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះសីហនុ​ធ្លាក់​ចុះ​ច្រើន​ជាង​នេះ​។ ឆ្លើយ​តប​នឹង​ការ​ធ្លាក់ចុះ​នៃចំនួនភ្ញៀវទេសចរ​បរទេស​នៅឆ្នាំ​២០២០នេះ រដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​កំសាន្ត​នៅក្នុង​ប្រទេសដើម្បី​លើក​ស្ទួយវិស័យនេះឡើងវិញ។ តើការជំរុញឲ្យមានកំណើនទេសចរណ៍ក្នុងស្រុក​អាចទប់ទល់​នឹង​ការ​ធ្លាក់ចុះ​ចំនួនភ្ញៀវទេសចរបរទេសបានឬទេ?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​​ការ​​អំពាវ​​នាវ​​របស់​​សហភាព​អឺរ៉ុប ​នៅ​មា​ន​ទំងន់​លើ​កម្ពុជា​ទៀត​ទេ​ ក្រោយ​សេចក្តី​សម្រេច​លើ ​EBA​?​
    សហភាព​អឺរ៉ុប​តាម​រយៈគណៈកម្មការ​អឺរ៉ុប​ដែល​ទើប​តែ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដក​ផ្នែក​ខ្លះ ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ​កាល​ពី​ថ្ងៃទី ​២៧ ​កុម្ភៈ ​អោយ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ​បើក​លំហ​សេរីភាព​នយោបាយ ​និង​បង្កើត​លក្ខខ័ណ្ឌ​ចាំ​បាច់​នានា ​ដើម្បី​ស្តា​លទ្ធិ​ប្រជា​ធិប​តេយ្យ​​នៅ​​កម្ពុជា​ឡើង​វិញ​។​ ក្នុង​នោះ​ក៏​បាន​អំពាវនាវ​ឲ្យ​ដោះ​លែង​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំង​អស់ ​​ដោយ​ឥត​លក្ខខ័ណ្ឌ​ផង​ដែរ​។ ​​ប៉ុន្តែ​ភ្លាមៗ​នោះ​​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ ​បាន​ច្រាន​ចោល​។ ​ដូច្នេះ​ តើ​ការ​អំពាវនាវ​របស់​សហភាព​អឺ​រ៉ុប​ជា​ថ្មី​នេះ ​អាច​មាន​ទំងន់ ​និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្លាស់​ប្តូរ​ជំហរ​ដែរ​ឬទេ​ ក្រោយ​ពី​សេចក្តី​សម្រេច​លើ ​EBA​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ដើម្បី​ការពារ​ព្រៃ​ឈើ និង​ធន​ធាន​ធម្មជាតិ តើ​មាន​ភាព​ចាំ​បាច់​យ៉ាង​ណាពី​ការ​ចូល​រួម​របស់​សហគមន៍​ព្រៃ​ឡង់​?​
    ក្រសួងប​រិស្ថាន និងសហគម​ន៍ការពារព្រៃឡង់​ទំនងជាដើរដ​ល់ផ្លូវបំបែ​កហើយ ឬយ៉ាងណានោះទេ ខណៈដែលប្រ​ជាសហគមន៍ព្រៃឡ​ង់ត្រូវបានហា​មឃាត់កាលពីពេ​លថ្មីៗនេះ មិនឲ្យបំពេញការ​ងារស្ម័គ្រចិត្ត​ដូចកាលពីមុន ក្នុងការល្បាត​នៅក្នុងតំបន់ព្រៃ​ឡង់ និងការពា​រធនធានធម្មជាតិឯទៀត។ ក្រសួ​ងបរិស្ថានបា​នបញ្ជាក់ថា ក្រសួង​មួយនេះនឹងមិ​នបោះបង់ចោ​លកិច្ចសហ​ការជាមួយសហ​គមន៍ព្រៃឡង់នោះ​ទេ ក៏ប៉ុន្តែតម្រូ​វឲ្យសហគមន៍​ព្រៃឡង់នានា មានច្បា​ប់ទំលាប់ត្រឹម​ត្រូវ។ ចំណុចនេះត្រូ​វបានរិះគ​ន់ថា ជាការរឹតត្បិ​តសិទ្ធិ ហើយវាងនឹ​ងអាចមានភា​ពចំរូងចំរះ​បន្ថែមទៀត ប្រសិ​នបើសហគមន៍ព្រៃ​ឡង់មិន​អនុវត្តតាមការចង់​បានរបស់​ក្រសួង​បរិស្ថាន​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​អ្វី​ទៅ​ជា​ដំណោះ​ស្រាយ​បន្ទាន់ ដើម្បី​សង្រ្គោះ​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​កុំ​ឱ្យ​បិទ​ទ្វារ​ព្រោះ​ខ្វះ​វត្ថុ​ធាតុ​ដើម​?​
    ម្សិល​មិញ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ថ្លែង​ឱ្យ​ដឹង​ថា មាន​រោង​ចក្រ​កាត់​ដេរ​ចំនួន​១០​ហើយ បាន​ចាប់​ផ្តើម​ស្នើ​ព្យួរ​ការងារ ក៏​ប៉ុន្តែ​មិន​មែន​ជា​ការ​ព្យួរ​ទាំង​ស្រុង​នោះ​ទេ។ លោក​វាយ​តម្លៃ​ថា រោង​ចក្រ​វាយន​ភណ្ឌ​ប្រមាណ​ជា ២០០​រោង​ចក្រ នឹង​ជួប​បញ្ហា​ខ្វះ​វត្ថុ​ធាតុ​ដើម ហើយ​នឹង​ប៉ះ​ពាល់​ដល់​កម្មករ​ប្រមាណ​ជា ១៦ម៉ឺន​នាក់​។ ដូច្នេះ នៅ​ក្នុង​ស្ថាន​ភាព​បន្ទាន់​បែប​នេះ តើ​កម្ពុជា​គួរ​ដំណោះ​ស្រាយ​យ៉ាង​ណា​ខ្លះ​ទៅ ដើម្បី​ទប់​ទល់​កុំ​ឱ្យ​មាន​រោង​ចក្រ​បិទ​ទ្វារ និង​ព្យួរ​ការងារ​កម្មករ​?
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​គួរ​រុះរើ​យ៉ាង​ម៉េច​ទើប​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​របស់​រដ្ឋា​ភិបាល​?​
    មិន​យូរ​ទេ សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​ក្នុង​អាណត្តិ​នេះ​នឹង​ត្រូវ​ធ្វើ​ការ​រុះរើ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​របស់​រដ្ឋា​ភិបាល​។ នេះ​បើ​តាម​បង្ហាញ​ឱ្យ​ដឹង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​។ ជា​ការ​កត់​សម្គាល់ កាល​ពី​អាណត្តិ​មុន លោក​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ធ្លាប់​បាន​រុះរើ​សមាស​ភាព​គណៈ​រដ្ឋ​មន្រ្តី​ខ្លះ​ដែរ​ក្នុង​គោល​បំណង​ដូច​គ្នា​នេះ​។ ដូច្នេះ បើ​សិន​ជា​នឹង​មាន​ការ​រុះរើ​នា​ពេល​ខាង​មុខ​នេះ​មែន តើ​គួរ​រុះរើ ឫ​ផ្លាស់​ប្តូរ​យ៉ាង​ម៉េច​ទើប​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ពិត​ប្រាកដ​របស់​រដ្ឋា​ភិបាល​?
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​លោក ហ៊ុន សែន៖ ​កម្ពុជា​មិន​បោះ​បង់​ចោល​អាមេរិក អឺរ៉ុប ឬ​ចាប់​យក​ចិន​តែ​មួយ​នោះ​ទេ​
    នៅ​ក្នុង​ឱកាស​នៃ​ការ​ថ្លែង​សារ​ពិសេស ស្តីពី​ស្ថាន​ភាព​ថ្មីៗ​ចុង​ក្រោយ​ពាក់​ព័ន្ធ​នឹង​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង និង​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​វិភាគ​នយោបាយ និង​សង្គម គឺ​លោក​បណ្ឌិត មាស នី ថា ជា​គោល​ជំហរ របស់​កម្ពុជា មិន​បាន​បោះ​បង់​ចោល​អាមេរិក និង​អឺរ៉ុប ឬ​ចាប់​យក​ចិន​តែ​មួយ​នោះ​ទេ ហើយ​ក៏​មិន​បាន​ជ្រើស​រើស យក​ភាគី​ណា​មួយ រវាង​ចិន និង​អាមេរិក​នោះ​ដែរ​។ ការ​បញ្ជាក់​ច្បាស់ៗ​របស់​លោក ហ៊ុន សែន ដូច្នេះ ធ្វើ​ឲ្យ​អ្នក​តាម​ដាន​នយោបាយ និង​សង្គម​កម្ពុជា​មើល​ឃើញ​ថា ជា​ជំហាន​មួយ​ដ៏​វិជ្ជ​មាន ដែល​កម្ពុជា​គប្បី​ប្រកាន់​យក​គោល​នយោបាយ​អព្យា​ក្រឹត្យ ដូច​មាន​ចែង​នៅ​ក្នុង​ច្បាប់​របស់​ខ្លួន​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​វិធាន​ការ​របស់​រដ្ឋ​ចំពោះ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ និង​ការ​បិទ​រោង​ចក្រ​មួយ​ចំនួន អាច​ទប់​ទល់​បាន​កម្រិត​ណា​?​
    ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋ​កិច្ច​នៅ​កម្ពុជា​ឆ្នាំ​២០២០ ដោយ​សារតែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​Covid-19 ដែល​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ថយ​ចុះ​ចំនួន​ភ្ញៀវ​បរទេស​ជា​ពិសេស​ចិន និង​ការបិទ​រោងចក្រ​មួយ​ចំនួន​ដោយសារ​អស់​វត្ថុ​ធាតុដើម រដ្ឋាភិបាល​កម្ពុជាបានដាក់ចេញ​វិធានការ​ចាំបាច់មួយ​ចំនួនដើម្បី​ឆ្លើយតបនឹងវិបត្តិនេះ។ ឆ្លើយតបចំពោះ​ការ​ថយចុះ​ភ្ញៀវទេសចរ រដ្ឋាភិបាល​សម្រេច​មិនយកពន្ធ​លើសណ្ឋាគារ និង​ផ្ទះសំណាក់ នៅខេត្តសៀមរាបរយៈ​ពេល៤ខែ។ ចំណែក​ដំណោះ​ស្រាយ​នៃការបិទរោងចក្រ​មួយវិញ រដ្ឋាភិបាល​នឹង​ធានារកការងារថ្មីឲ្យកម្មករ និង​បើក​វគ្គបណ្តុះបណ្តាល​ ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភប្រចាំខែចំនួន៦០%។ តើ​វិធានការ​ទាំង​នេះ​អាច​ទប់​ទល់​បាន​កម្រិត​ណា​?
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners