ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​កម្មករ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ទេ នៅ​ពេល​រោង​ចក្រ​កាត់​ដេរ​ព្យូរ​ការ​ងារ​?​
    ចាប់ពី​ខែមីនា​ខាង​មុខតទៅ ​រោងចក្រ​កាត់ដេរ​មួយចំនួន​នៅ​កម្ពុជា នឹងត្រូវព្យួរការងារ​កម្មករ ដោយសារ​ខ្វះ​ក្រណាត់​ដេរ ខណៈចិន​បិទ​រោង​ចក្រ​ផលិត​ក្រណាត់ ​ព្រោះ​តែការ​ផ្ទុះឡើង​នៃមេរោគកូរ៉ូណា។ ក្នុង​អំពេល​អត់ការងារ​ធ្វើ​នេះ ទាំងខាង​មេដឹកនាំ​សហជីព និងទាំងខាង​តំណាង​សមាគម​រោង​ចក្រ​កាត់​ដេរ​សុទ្ធ​តែ​បាន​អះអាងថា តាម​ច្បាប់​កម្មករ នឹងទទួលបាន​ការ​ឧបត្ថម្ភខ្លះ​ទៅតាម​ការ​ចរចាគ្នា​រវាង ថៅកែ និង​តំណាង​បុគ្គលិក​ឬសហជីព។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ផែន​ការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី សារ​ជា​ថ្មី អាច​ទទួល​បាន​ជោគ​ជ័យ​ឬ​ទេ​?​
    បន្ទាប់​ពី​ខកខាន​វិល​ចូល​ប្រទេស​កម្ពុជា​​នៅថ្ងៃទី៩​វិច្ឆិកានោះ ​​៣​ខែ​ក្រោយមក​លោក សម រង្ស៊ី បានដាក់ចេញ​ផែនការជាថ្មី​ដើម្បី​​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កំណើត​​នៅ​ឆ្នាំ​២០២០​នេះ​។​ ការ​រៀបចំផែន​ការ​មាតុភូមិ​និវត្តន៍ជាថ្មីនេះ គឺត្រូវបាន​ប្រកាសដោយ​​លោក សម រង្ស៊ី នៅថ្ងៃទី៨​កុម្ភ​ ខណៈ​លោក​ជួបប្រជុំ​ជា​មួយមន្ត្រីជំនិតៗនៅ​ទី​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សា​ជូសេត នៅថ្ងៃទី៨​កុម្ភ​​។ ប៉ុន្តែ​អ្នក​វិភាគ និង​អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច​ហៅផែន​ការនេះថាគ្រាន់​តែយុទ្ធសា​ស្ត្រមួយធ្វើឡើង​កុំ​ឲ្យបក្ស​កាន់​អំណាច​ដេកលក់​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ទំនាក់​ទំនង​កម្ពុជា-ចិន​នឹង​ឈាន​ដល់​កម្រិត​ណា ក្រោយ​ជំនួប ​ហ៊ុន សែន-ស៊ី ជីងពីង​នៅ​ប៉េ​កាំង​?​
    នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ពុធ លោក​ប្រធានា​ធិប​តី​ចិន ស៊ី ជីងពីង បាន​គូស​បញ្ជាក់​ថា ទំនាក់​ទំនង​រវាង​ចិន និង​កម្ពុជា គឺ​ស្ថិត​ក្នុង​ទំព័រ​សករាជ​ថ្មី​ចាប់​ពី​ពេល​នេះ​ត​ទៅ​។ ការ​គូស​បញ្ជាក់​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ក្លាយ​ជា​មេដឹក​នាំ​ដំបូង​គេ​បង្អស់​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ចិន ស្រប​ពេល​ដែល​ចិន​កំពុង​រង​នូវ​ការ​វាយ​លុក​យ៉ាង​ខ្លាំង​ពី​វីរុស​កូរ៉ូណា។ ដូច្នេះ បន្ទាប់​ពី​ជំនួប​រវាង​មេដឹក​នាំ​កំពូល​ទាំង​ពីរ​ក្នុង​ពេល​ដែល​ចិន​កំពុង​ជួប​ការ​លំបាក​បែប​នេះ តើ​ទំនាក់​ទំនង​រវាង​កម្ពុជា និង​ចិន នឹង​វិវត្ត​ដល់​កម្រិត​ណា​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​ហេតុ​អ្វី​ផ្លូវ​នៅ​កម្ពុជា​នៅ​តែ​បន្ត​គ្មាន​គុណ​ភាព​?​
    ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មក​ពី​គណបក្ស​យុវជន​កម្ពុជា នៅ​ថ្ងៃទី៥កុម្ភៈ​ម្សិល​មិញ បាន​អញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណៈ​ការ និង​ដឹក​ជញ្ជូន លោក ស៊ុន​ ចាន់​ថុល មក​បំភ្លឺ​ជុំវិញ​គុណ​ភាព​ផ្លូវ​នៅ​កម្ពុជា​។ គុណ​ភាព​នៅ​កម្ពុជា ដែល​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់ មិន​អស់​ចិត្ត​ត្រង់​ជួស​ជុល​ជាប់​ជានិច្ច​។ ជុំវិញ​គុណ​ភាព​ផ្លូវ​មិន​រឹង​មាំ​នេះ​ពី​មុន​មក និង​ជា​ថ្មី​ទៀត​នៅ​ចំពោះ​មុខ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​បាន​ទទួល​ស្គាល់ និង​បន្ទោស​ទៅ​លើ​ក្រុម​ទទួល​សិទ្ធិ​សាង​សង់​។ បន្ថែម​លើ​នេះ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា គុណ​ភាព​ផ្លូវ​នៅ​កម្ពុជា​កំពុង​ទាញ​ទម្លាក់​មុខ​មាត់​ក្រសួង​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​។ ដូច្នេះ​ហេតុអ្វី​ផ្លូវ​នៅ​កម្ពុជា​នៅ​តែ​បន្ត​គ្មាន​គុណ​ភាព​? តើ​គេ​គួរ​មាន​ដំណោះ​ស្រាយ​បែប​ណា​?
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​គម្រោង​ទៅ​កាន់​ទីក្រុង​វូហាន​របស់​លោក ហ៊ុន សែន មាន​អត្ថ​ន័យ​យ៉ាង​ណា​?​
    ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឌឺដង​មួយ​ចំនួន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ពី​មុខ​ពលករ និង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា លោក​នឹង​ទៅ​ទីក្រុង​វូហាន ប្រសិន​បើ​រដ្ឋា​ភិបាល​ចិន​អនុញ្ញាត​។ ជា​ថ្មី​ម្តង​ទៀត លោក ហ៊ុន សែន បាន​សរសេរ​បន្ថែម​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា នៅ​ថ្ងៃទី​៥កុម្ភៈនេះ លោក​បាន​រាយការណ៍​ជូន​ថ្នាក់​ដឹក​នាំ​ចិន​រួច​ហើយ​ថា​លោក គ្រោងទៅ​សួរ​សុខ​ទុក្ខ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​វូហាន​។ ក៏​ប៉ុន្តែ ប៉ុន្មាន​ម៉ោង​ក្រោយ​មក ក្រសួង​ការ​បរទេស​ចិន បាន​ជូន​ដំណឹង​មក​ថា ភាគី​ចិន​មិន​អាច​រៀប​ចំ​ជូន​លោក ហ៊ុន សែន ចំពោះ​ដំណើរ​ទៅ​កាន់​ទីក្រុង​វូហាន​បាន​ទេ ដោយ​សារ​ទីនោះ​កំពុង​រីក​រាល​ដាល​ខ្លាំង​បំផុត​នៃ​មេរោគ​កូរ៉ូណា​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​ភាគី​ពាក់​ព័ន្ធ​៖ បំរាម​គោចរ​របស់​ចិន ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​សៀម​រាប​បន្ត​ធ្លាក់​ចុះ​
    ខណៈ​អាជ្ញាធរចិន​ដាក់​បំរាម​ការធ្វើ​ដំណើរ​របស់​ប្រជាជនខ្លួន​ ដោយសារតែ​ការ​ផ្ទុះ​ឡើង​នៃវីរុស​កូរ៉ូណា ចំនួនភ្ញៀវ​ទេសចរបរទេស​ ដែល​មក​កាន់​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀម​រាប​ បានធ្លាក់ចុះ​គួរឲ្យ​កត់​សំគាល់​។ ប៉ុន្តែ​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​នៅ​ខេត្ត​សៀម​រាបនេះ​មិនមែន​ជា​រឿង​ថ្មី​ទេ។ ប៉ុន្តែ​អ្វី​ដែល​ថ្មី​នោះ​គឺ​វីរុស​កូរ៉ូណា​ដែល​វាយ​ប្រហារ​ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​រង​ផល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ជា​ពិសេស​នៅ​ខេត្ត​សៀម​រាប​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​ឆ្នាំ​២០​១៩​៖ វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​ផ្តល់​កំចី​ដល់​អតិ​ថិ​ជន​ច្រើន ជំរុញ​ឲ្យ​មាន​ការ​កោត​សរសើរ​ផង និង​ក្តី​បារម្ភ​ផង​
    ឆ្នាំ​២០១៩ វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​បាន​ផ្តល់​ឥណ​ទាន​ជាង​៧ពាន់​លាន​ដុល្លារ​ដល់​អតិថិ​ជន​ជាង​២​លាន​១​សែន​នាក់​។ ពោល​គឺ​ចំនួន​អ្នក​ខ្ចី​មិន​កើន​ច្រើន​ពេក​នោះ​ទេ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ក៏​ប៉ុន្តែ​ចំនួន​ឥណ​ទាន​បាន​កើន​ឡើង​ទៅ​វិញ​។ កំណើន​នេះ ជំរុញ​ឲ្យ​មាន​ការ​កោត​សរសើរ​ផង និង​ក្តី​បារម្ភ​ផង​ថា អាច​នឹង​មាន​បញ្ហា​ប្រឈម ដូចជា ការ​ជាប់​បំណុល​វ័ណ្ឌ​ករ​របស់​អតិថិ​ជន មិន​អាច​សង​ត្រលប់​មក​វិញ ដោយ​សារ​តែ​មាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​វិស័យ​មួយ​នេះ​។ តើ​ហេតុ​អ្វី?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​ឆ្នាំ​២០២០​នេះ​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ឬ​ទេ​?​
    កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០​២០​នឹង​មាន​ត្រឹម​តែ ៦.១%ប៉ុណ្ណោះ។ នេះ​បើ​ផ្អែក​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​កម្ពុជា​នៅ​ថ្ងៃទី ៣០ មករា​នេះ​ ខណៈនៅមុន​នេះ រដ្ឋា​ភិបាល​កម្ពុជា​រំពឹង​ទុក​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ ២០២០ គឺ​ស្ថិត​នៅ​ក្នុង​រង្វង់ ៦.៥%។ មានកត្តាជាច្រើន​ដែលទាញទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​ធ្លាប់តែ​សម្រេច​បាន​ជាង​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ក្នុង​រយៈ​ពេល​ពីរទស្ស​វត្សរ៍​មកនេះ​។ ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ភាពមិនប្រាកដ​ប្រជានៅតំបន់​មជ្ឈឹមបូព៌ា ជម្លោះ​ពាណិជ្ជ​កម្ម​រវាងចិន-សហរដ្ឋ​អាមេរិក ការ​ប្រែប្រួ​លអាកាសធាតុ ​និង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឆ្លង​ដែល​បង្ក​ដោយ​កូរ៉ូណាវី​រុស​ថ្មីៗ​នៅ​ក្នុង​ប្រទេស​ចិន​ សុទ្ធ​សឹង​ជា​ដើម​ចម​នៃ​ការ​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ដាំក្បាល​ចុះ​រាប់​ទាំង​កម្ពុជា​ផង​។ តើ​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ​ជា​សញ្ញា​គួរ​ឲ្យ​បារម្ភ​ឬ​ទេ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ការ​បិទ​ជើង​ហោះ​ហើរ ពិត​ជា​អាច​កាត់​បន្ថយ​ចំណង​ទាក់​ទង​រវាង​កម្ពុជា និង​ចិន​មែន​ឫ​?​
    ម្សិល​មិញ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​បាន​ប្រកាស​ដាច់​ណាត់​ហើយ​ថា នឹង​មិន​បិទ​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន​មក​កាន់​ប្រទេស​កម្ពុជា ព្រោះ​បញ្ហា​មេរោគ​កូរ៉ូណា​ឡើយ​។ មាន​ហេតុ​ផល​ពីរ​ដែល​ធ្វើ​ឱ្យ​លោក​ហ៊ុន សែន ធ្វើ​បែប​នេះ គឺ​ទី១ វា​នឹង​សម្លាប់​សេដ្ឋ​កិច្ច​កម្ពុជា និង ទី២ វា​នឹង​កាត់​បន្ថយ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​មហា​យក្ស​ចិន​។ តាម​លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ក្នុង​គ្រា​ដ៏​លំបាក​នេះ កម្ពុជា​មិន​ត្រូវ​រត់​ចោល​ទៅ​រក​សុខ​តែ​ម្នាក់​ឯង​ហើយ​ទុក​ចិន​ចោល​នោះ​ឡើយ​។ តើ​ការ​គ្រាន់​តែ​បិទ​ជើង​ហោះ​ហើរ ពិត​ជា​អាច​កាត់​បន្ថយ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង ចិន​មែន​ឫ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​កម្ពុជា​រង​ផល​ប៉ះពាល់​សេដ្ឋ​កិច្ច​អ្វី​ទេ ​ពី​វត្តមានកូរ៉ូណាវីរុស?
    មេ​រោគ​ផ្លូវ​ដង្ហើម​ថ្មី (Corona Virus) ដែល​មាន​ប្រភព​ពី​ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន​មក​ដល់​ពេល​នេះ បាន​ឆ្លង​រាល​ដាល​ដល់​ពិភព​លោក​ជាង​១០​ប្រទេស​ហើយ ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ដែរ​។ កាល​ពី​ថ្ងៃ​ចន្ទ​ប្រទេស​កម្ពុជា​បាន​រក​ឃើញ​ករណី​ដំបូង​នូវ​ការ​ឆ្លង​មេរោគ​នេះ ទៅ​លើ​ជន​ជាតិ​ចិន​មួយ​រូប ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រភព​ខាង​លើ​។ ជុំវិញ​បញ្ហា​នេះ ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​បែប​ទេស​ចរណ៍​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ត្រូវ​បាន​កាត់​បន្ថយ​។ រូបភាព​នេះ ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​កម្ពុជា​រង​ផល​ប៉ះពាល់​សេដ្ឋ​កិច្ច​យ៉ាង​ណា​ខ្លះ ខណៈ​ទេសចរណ៍​កម្ពុជា​ជា​ជន្ទល់​ដ៏សំខាន់​មួយ​របស់​ប្រទេស​។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners