ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​អ្វី​ទៀត​ដែល​កម្ពុជា​ត្រូវ​បន្ត​ធ្វើ​បន្ទាប់​ពី​រក​ឃើញ​ករណី​វីរុស​ឆ្លង​ដំបូង និង​វត្ត​មាន​ចិន​មក​ពី​វូហាន​រាប់​ពាន់​នាក់​?​
    ក្រសួង​សុខា​ភិបាល​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ បាន​រក​ឃើញ​ករណី​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា នៅ​លើ​ជន​ជាតិ​ចិន​ម្នាក់ ដែល​ចាក​ចេញ​ពី​ទីក្រុង​វូហាន ប្រទេស​ចិន ចូល​មក​កាន់​ប្រទេស​កម្ពុជា​។ ដំណាល​គ្នា​នេះ មន្ត្រី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មាន​អ្នក​ទេសចរណ៍​ដែល​ជា​ជន​ជាតិ​ចិន​ប្រមាណ​ជាង​៣ពាន់​នាក់ មក​ពី​ក្រុង​វូហាន ទី​កន្លែង​ដែល​កំពុង​ឆ្លង​រាល​ដាល​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​កូរ៉ូណា ហើយ​កំពុង​ស្នាក់​នៅ​កម្ពុជា​នៅ​ឡើយ​។ ជុំវិញ​បញ្ហា​នេះ អ្នក​តាម​ដាន​សង្គម​នានា បាន​ផ្តល់​ជា​យោបល់​ផ្សេង​ជុំវិញ​ចំណាត់​ការ​បន្ត ដែល​កម្ពុជា​ត្រូវ​ធ្វើ ខណៈ​ប្រជា​ពលរដ្ឋ​ខ្មែរ​កំពុង​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​រាល​ដាល​វីរុស​ថ្មី​មួយ​នេះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​ហេតុ​អ្វី​មនុស្ស​មួយ​ចំនួន​តែង​តែ​ឆ្លៀត​ឱកាស​កេង​ចំណេញ​នៅ​គ្រា​មាន​អាសន្ន​?​
    ស្រប​ពេល​ដែល​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​ម៉ាស់​កាន់​តែ​ច្រើន​នៅ​គ្រា​ដែល​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ឈ្មោះ​កូ​រ៉ូ​ណាវី​រុស​កំពុង​រាល​ដាល​មក​ជិត​ប្រទេស​កម្ពុជា​នោះ តម្លៃ​ម៉ាស់​បាន​ហក់​ឡើង​យ៉ាង​គំហុក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ ជាមួយ​គ្នា​នោះ​ក្រសួងសុខាភិបាល​បានអំពាវនាវកុំឲ្យ​អ្នក​រកស៊ីលក់ម៉ាស់​​ឆ្លៀត​ឱកាស​តម្លើង​ថ្លៃ​ម៉ាស់​នៅ​គ្រា​អាសន្ន​នេះ​។ ហេតុអ្វី​មនុស្ស​មួយ​ចំនួន​តែង​តែ​ឈ្លៀត​ឱកាស​កេង​ចំណេញ​នៅ​គ្រា​មាន​អាសន្ន​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ការ​កែ​សម្រួល​សោភ័ណ​ភាព​ឆ្នេរ​នៅ​ក្រុង​ព្រះ​សីហនុ​ទាក់​ទាញ​ភ្ញៀវ​ទៅ​លេង​ទីនោះ​ដូច​គ្រា​មុន​ដែរ​ទេ​?​
    អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​កំពុង​រៀប​ចំ​កែ​សម្រួល​ឆ្នេរ​ចំនួន​ពីរ​ក្នុង​ក្រុង​ព្រះ​សីហនុ​គឺ​ឆ្នេរ​អូរឈើទាល២ និងឆ្នេរ​អូរត្រេះ​ដើម្បី​ទាក់​ទាញ​ឲ្យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ មក​លេង​ខេត្ត​នេះ​ឲ្យ​ដូច​គ្រា​មុន​។ ការ​កែ​សម្រួលនេះ ធ្វើ​ឡើង​តាម​រយៈ​រុះរើ​តូប​និង​ស្តង់​លក់​ដូរ​មួយ​ចំនួន ដើម្បី​ស្ដារ​សោភ័ណ​ភាព​ឆ្នេរ​។ អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ការ​កែ​សម្រួល​សោភ័ណ​ភាព​ឆ្នេរ​ឡើង​វិញ បន្ទាប់​ពី​ជន​ជាតិ​ចិន​ជា​ច្រើន​ក៏​បាន​ចាក​ចេញ​ពី​កម្ពុជា ។ សម្រាប់​អ្នក​ជំនាញ​អចល​ទ្រព្យ​មើល​ឃើញ​ថា ការ​សម្រួល​សោភ័ណ​ភាព​ឆ្នេរ​ឡើង​វិញ​អាច​ទាក់​ទាញ​អារម្មណ៍​ភ្ញៀវ​ឲ្យ​ទៅ​លេង​ទីនោះ​បាន​ដូច​គ្រា​មុន តែ​អ្នក​ធ្វើ​ការ​ផ្នែក​ទេសចរណ៍​ថា ដើម្បី​ឲ្យ​មនុស្ស​ទៅ​កំសាន្ត​ដូច​គ្រា​មុន​ត្រូវ​ស្ដារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​មូល​។ ដូច្នេះ​ការ​កែ​សម្រួល​សោភ័ណ​ភាព​ឆ្នេរ​នៅ​ក្រុង​ព្រះ​សីហនុ​ទាក់​ទាញ​ភ្ញៀវ​ទៅ​លេង​ទីនោះ​ដូច​គ្រា​មុន​ដែរ​ទេ? ហើយ​ថា ការ​កែ​សម្រួល​ឆ្នេរ​មួយ​ចំនួន​ឡើង​វិញ​ដោយ​សារ​ការ​ចាក​ចេញ​របស់​ជន​ជាតិ​ចិន​ឬ​យ៉ាង​ណា​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើល៖ ការប្តូរ​ឈ្មោះ​ក្រសួង​មិន​ជា​បញ្ហា​ចោទ តែ​ចង់​ឃើញ​ប្រសិទ្ធ​ភាព​ការងារ​
    រាជរដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​លិខិត​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី​២៤ ខែ​មករា បាន​យល់​ព្រម​ជា​គោល​ការណ៍​ឲ្យ​ប្តូរ​ឈ្មោះ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទៅ​ជា​ “ក្រសួង​ឧស្សាហកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍”។ អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​អង្គការ​សង្គម​ស៊ីវិល ហាក់​មិន​ចាប់​អារម្មណ៍​នឹង​ការ​ប្តូរ​ឈ្មោះ​នេះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​គឺ​ការ​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​នៃ​ស្ថាប័ន​នោះ​។
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​អ្នក​ឃ្លាំ​មើល​៖ សវនា​ការ​លោក​កឹម សុខា នឹង​កាន់​តែ​មាន​តម្លា​ភាព បើ​បើក​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត​
    សវនាការ​លើ​លោក​កឹម សុខា នៅ​ក្នុង​សប្តាហ៍​ទី២​នេះ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​នឹង​បន្ត​នៅ​សប្តាហ៍​ក្រោយ​ទៀត​។ សវនា​ការ​លើក​នេះ​មិន​មាន​ការ​រិះគន់​ពី​សំណាក់​អង្គ​ការ​សង្គម​ស៊ីវិល និង អ្នក​កាសែត​ឡើយ​ដោយ​សារ​អនុញ្ញាត​ឱ្យ​ពួក​គេ​បាន​ចូល​ស្តាប់​ខុស​ពី​សប្តាហ៍​មុន​។ អ្នក​តាម​ដាន និង ឃ្លាំ​មើល​សវនាការ​នេះ បាន​លើក​ឡើង​ថា សវនាការ​នេះ​នឹង​កាន់​តែ​មាន​តម្លា​ភាព បើ​បើក​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្ថែម​ទៀត​ដល់​សាធារណៈ​ជន​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​ចំណូល​ពន្ធ​មាន​ការ​កើន​ឡើង តើ​ជា​ការ​បង្ហាញ​ពី​មោទន​ភាព​សម្រាប់​រដ្ឋា​ភិបាល​ឬ​យ៉ាង​ណា​?​
    ការ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​បាន ត្រូវ​បាន​កត់​សម្គាល់​ថា​មាន​កំណើន លើស​ផែន​ការ​ជា​រៀង​រាល់​ឆ្នាំ ដែល​នេះ​បាន​កើត​ចេញ​ពី​លទ្ធ​ផល​នៃ​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុ​សាធារណៈ​។ កាល​ពីថ្ងៃ​អង្គារ​គ្រាន់​តែ​ចំណូល​ពន្ធ​ដារ​មួយ ត្រូវ​បាន​ប្រកាស​ថា​បាន​កើន​ឡើង​រហូត​ដល់​ជិត​៣ពាន់​លាន​ដុល្លារ​។ កំណើន​នៃ​ការ​ប្រមូល​ពន្ធ​ជា​បន្ត​បន្ទាប់​ដូច្នេះ ធ្វើ​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​បង្ហាញ​នូវ​មោទន​ភាព​យ៉ាង​ធំធេង ខណៈ​អ្នក​តាម​ដាន​សង្គម​មើល​ឃើញ​ថា មិន​មាន​ភាព​អស្ចារ្យ​ណាស់​ណា​ទេ បើ​ធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ខេត្ត​ព្រះ​សីហនុ​នឹង​ទៅ​ជា​យ៉ាង​ណា​នា​ពេល​ខាង​មុខ​នេះ​?​
    វត្ត​មាន​នៃ​ជន​ជាតិ​ចិន​យ៉ាង​គំហុក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ បាន​ធ្វើ​ឱ្យ​អាគារ​នៅ​ក្នុង​ខេត្ត​នេះ​មាន​ការ​រីក​លូត​លាស់​ដូច​ផ្សិត​ក្នុង​ពេល​តែ​មួយ​ប៉ព្រិច​ភ្នែក​។ ប៉ុន្តែ​នៅ​ពេល​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បិទ​លែង​ឱ្យ​មាន​ល្បែង​អន​ឡាញ​តទៅ​ទៀត​នោះ ជន​ជាតិ​ចិន​ជា​ច្រើន​ក៏​បាន​ចាក​ចេញ​ពី​កម្ពុជា​វិញ​ដែរ​។ ការ​ចាក​ចេញ​នេះ​បាន​ឱ្យ​វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ខេត្ត​នេះ​នៅ​ទ្រឹង ហើយ​ការ​អភិវឌ្ឍ​នានា​ក៏​ហាក់​មិន​ដើរ​លឿន​ផង​ដែរ​។ អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ និង សេដ្ឋកិច្ច​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​អនាគត​នៃ​ខេត្ត​ព្រះ​សីហនុ​។ ទោះ​ជា​បែប​នេះក្តី ពួក​គេ​ថា វា​នៅ​តែ​មាន​ដំណោះ​ស្រាយ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​បន្តិច​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កក​ស្ទះ​ចរាចរណ៍ មក​ពី​​យានយន្ត​​ក្នុង​ក្រុង​ច្រើន​ពេក​? ​
    គិត​ត្រឹម​ខែ​ធ្នូឆ្នាំ​២០១៩ ស្ថិតិ​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​មាន​រថយន្ត​ចំនួន​ប្រមាណ​៥០​ម៉ឺន​គ្រឿង និង​ទោចក្រយានយន្ត​ចំនួន​ប្រមាណ​២លាន​គ្រឿង​។ ចំនួន​យានយន្ត​ទាំង​នេះ​បាន​បណ្តាល​អោយ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​។ នេះ​បើ​តាមមន្ទីរ​សាធារណការ​​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​អ្នក​ជំនាញ​ខាង​សុវត្ថិភាព​ចរាចរណ៍​លើក​ឡើង​ថា​ចំនួន​យានយន្ត​មិន​ជា​ច្រើន​លើស​លុប​ខ្លាំង​ពេក​នោះ​ទេ​។ ដូច្នេះ​ តើ​ការ​កក​ស្ទះ​ចរាចរណ៍ បណ្តាល​មក​ពី​កំណើន​យានយន្ត​ក្នុង​ក្រុង​ច្រើន​ពេក​ឬ​យ៉ាង​ណា? ហើយ​អ្វី​ជា​ដំណោះ​ស្រាយ​ដែល​មាន​និរន្តរភាព​ ចំពោះ​បញ្ហា​នេះ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​សវនាការ​កាត់​ទោស ​លោក ​កឹម សុខា ​អាច​ចៀស​​​ផុត​​ពី​ការ​រិះគន់ ​បើ​បើក​ឲ្យ​មហាជន​ចូល​រួម​ស្តាប់​?​
    អ្នក​រាយ​ការណ៍​ពិសេស​ទទួល​បន្ទុ​ក​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អ​ង្គការ​សហប្រជាជាតិ ​ចំនួន​៣​រូប​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​កាល​ពី​ថ្ងៃទី ​១៧ ​មករា ​ដោយ​បាន​រិះគន់​ទៅ​លើ​ដំណើរ​ការ​សវនាការកាត់​ទោស​លើ​អតីត​​​មេដឹក​នាំ​​បក្ស​​ប្រឆាំង​លោក​ កឹម សុខា ​ថា ​ធ្វើ​ឡើង​ដោយប្រឡូក​ប្រឡាក់​ក្នុង​រឿង​នយោបាយ ​និង​បាន​​រិត​​ត្បិត​​សាធារណ​ជន​​មិន​​ឲ្យ​​ចូល​រួម​​តាម​​ដាន​​ដោយ​​ផ្ទាល់​​។ ​​ចំណែក​​អង្គកា​​រ​​សង្គម​​ស៊ីវិល​​ជាង​​៨០​​ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែរ ​កាល​ពី​ថ្ងៃទី ​១៦ ​មករា​ថា ​សវនាការ​កាត់​ទោស​លើ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​លោក ​កឹម ​សុខា ​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ ​អ្នក​សារព័ត៌មាន ​និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​តាម​ផង​ដែរ​។ ​តើ​ហេតុ​អ្វី​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​ហេតុ​អ្វី​បាន​ជា​ក្មេងៗ​សម័យ​នេះ​មួយ​ចំនួន​ចូល​ចិត្ត​បង្ក​ហិង្សា​នៅ​តាម​សាលា​រៀន​និង​ក្រៅ​សាលា​រៀន​?​
    ករណីក្មេងៗ​សិស្សសាលា​បង្កហិង្សា​នៅតាម​សាលារៀន និង​ក្រៅ​សាលារៀន​កំពុង​ត្រូវបាន​​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅសប្តាហ៍នេះ។ គឺករណី​សិស្សស្រី​ចំនួន៤នាក់​បានវាយទាត់ធាក់​ទៅ​លើ​សិស្ស​ស្រី​ម្នាក់​នៅវិទ្យា​ល័យ​ផ្សារ​ដើម​ថ្កូវ​កាលពីចុង​ខែធ្នូ​ឆ្នាំ​២០១៩ តែ​ទើប​ត្រូវ​បាន​បែក​ធ្លាយ​វីដេអូកាល​ពី​ពេល​ថ្មីៗនេះ និង​ករណី​ក្មេង​ស្រី​ម្នាក់​នៅស្រុក​មេសាង​គំរាម​វាយ​ប្រហារជាសាធារណៈទៅ​លើគូទំនាស់​ដែលជិះម៉ូតូ​ឆ្លងកាត់​ស្រុក​របស់​ខ្លួនកាលពីថ្ងៃទី១៤​ខែមករា​កន្លង​មក​នេះ​។ តើ​មាន​កត្តា​អ្វីខ្លះ​បាន​ជា​ក្មេងៗ​សិស្ស​សាលា​មួយ​ចំនួន​ចូល​ចិត្ត​បង្ក​ហិង្សា​នៅ​តាម​សាលា​រៀន និង​ក្រៅ​សាលារៀន​?
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners