ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ចំពោះ​ករណី​រលំ​បាក់​អគារ ​នៅ​ខេត្ត​កែប​​?​
    ករណី​រ​លំបាក់​អគារ​កម្ពស់​០៧​ជាន់ ​នៅ​ក្នុង​ខេត្តកែប ​កាល​ពី​ថ្ងៃទី ​០៣ ​មករា​ ដើម​ឆ្នាំ​២០២០​នេះ ​គឺ​ជា​ឧទាហរណ៍​ដ៏​ក្រៀម​ក្រំ​មួយ​ទៀត ​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ និង​ទទួល​ខុស​ត្រូវ​ខ្ពស់ ​ចំពោះ​ឧបទ្ទវហេតុ​ដែល​កើ​ត​ឡើង​នៅ​ក្នុង​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​សហជីព​មួយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់ ​ស្តីពី​ ការ​គ្រប់​គ្រង​ការ​ដ្ឋាន​សំណង់ ​និង​ទាមទារ​ឲ្យ​មាន​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧបទ្ទវហេតុ​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ខេត្ត​កែប​នេះ។​ ​តើហេ​តុ​អ្វី​?​
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​សារ​នយោ​បាយ​ឆ្នាំ​ថ្មី «អរគុណ​សន្តិ​ភាព» នៅ​ចន្លោះ​ការ​បក​ស្រាយ​ពីរ​ផ្សេង​គ្នា​
    លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក ដោយ​បាន​ថ្លែង​អំណរ​គុណ ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​លោក​គឺ «អរគុណ​សន្តិភាព»។ សារ​នយោបាយ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​យល់​ថា​វា​មាន​តម្លៃ​មិន​សាប​សូន្យ​មិន​ថា​កន្លង​មក ថ្ងៃ​នេះ និង​ថ្ងៃ​ក្រោយ​នោះ​ទេ​។ មនុស្ស​ទាំង​អស់​គ្នា​ត្រូវ​ការ​សន្តិ​ភាព​លើក​លែង​តែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ ដែល​ចង់​បំផ្លាញ​សន្តិ​ភាព​។ អរគុណ​សន្តិ​ភាព​បាន​ក្លាយ​ទៅ​ជា​ពាក្យ​ស្លោក​របស់​ប្រជា​ជន​ដែល​ស្រឡាញ់​សន្តិ​ភាព​។ ជុំវិញ​សារ​នយោ​បាយ​របស់​លោក ហ៊ុន សែន ដូច្នេះ អ្នក​តាម​ដាន​នយោ​បាយ និង​សង្គម​បាន​យល់​ឃើញ​ផ្សេងៗ​គ្នា​ផង​ដែរ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​អ្នក​ឃ្លាំ​មើល​៖ អ្នក​នយោ​បាយ​គួរ​អនុវត្ត​ឱ្យ​ដូច​ការ​ជូន​ពរ​របស់​ខ្លួន ដើម្បី​ឱ្យ​ពល​រដ្ឋ​បាន​សេច​ក្តី​សុខ​ពិត​ប្រាក​ដ​
    មេដឹក​នាំ​នយោ​បាយ​សំខាន់ៗ​របស់​កម្ពុជា​សុទ្ធ​តែ​បាន​ចេញ​សារ​ជូន​ពរ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០​២០​នេះ​។ គ្រប់​សារ​ជូន​ពរ​របស់​ពួក​គេ​ទោះ​បី​បាន​បង្កប់​នូវ​ន័យ​នយោបាយ​ខ្លះ​ក្តី ប៉ុន្តែ​សុទ្ធ​តែ​មាន​ន័យ​ចង់​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​រស់​នៅ​ដោយ​សេច​ក្តីសុខ និង ប្រទេស​ជាតិ​រីក​ចម្រើន​ទៅ​មុខ​។ អ្នក​ឃ្លាំ​មើល និង អ្នក​វិភាគ​នយោបាយ​កម្ពុជា មិន​ទោ​ម្នេញ​នឹង​សារ​ជូន​ពរ​នេះ​ទេ ប៉ុន្តែ​ពួក​គេ​ចង់​ឱ្យ​អ្នក​នយោ​បាយ​ខ្មែរ​អនុវត្ត និង ធ្វើ​កិច្ច​ការ​ណា​ដែល​សំដៅ​ជំរុញ​ឱ្យ​ដូច​ការ​ជូន​ពរ​របស់​ពួក​គេ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ និង​ប្រទេស​ជាតិ​ទទួល​បាន​សេចក្តី​សុខ និង ការ​រីក​ចម្រើន​ពិត​ប្រាកដ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​អ្វី​ជា​មូល​ហេតុ​ដែល​នាយក​រដ្ឋ​មន្ត្រី​ចង់​បន្ត​អាណត្តិ​ឲ្យ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​?​
    លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន នៅ​រសៀល​ថ្ងៃទី ២៧​ខែធ្នូ បាន​កោតសរសើរ​ចំពោះ​សមិទ្ធិផល​របស់ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់​យោបល់ និងបាន​លើកឡើង​ដែរថា នៅក្រោយឆ្នាំ​២០២៣ អាច​នឹង​ស្នើ​សុំ​ក្បាល​ម៉ាស៊ីន​គណបក្ស​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដើម្បី​បន្ត​សុពល​ភាព​របស់​ស្ថាប័ន​មួយ​នេះ។ ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដែល​អ្នក​តាម​ដាន​សង្គម​កម្ពុជា និង​អង្គ​ការ​សង្គម​ស៊ីវិល មើល​ឃើញ​ថា​ជា​ស្ថាប័ន ដែល​មិន​អាច​ជំនួស​គណបក្ស​ប្រឆាំង​បាន​។ ដូច្នេះ ហេតុអ្វី​បាន​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ចង់​បន្ត​អាណត្តិ​ឲ្យ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ពី​ការ​បោះ​បង្គោល​ព្រំ​ដែន​?​
    មាន​ការ​ស្នើ​ឡើង​មួយ​ដោយ លោក ព្រាប កុល ជា​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ដោយ​ចង់ឲ្យ​ស្ថាប័ន​ជំនាញ​របស់​របស់​រដ្ឋា​ភិបាល​បង្ហាញ​ផែន​ទី​ដែល​ប្រើប្រាស់​សម្រាប់​កំណត់​ទីតាំង​បោះ​បង្គោល​ព្រំដែន និង​បង្ហាញ​ទីតាំង​បង្គោល​ព្រំដែន​ទាំង​អស់ ដោយ​មាន​អាស័យ​ដ្ឋាន​ជាក់​លាក់​ផង​។ ប៉ុន្តែ​ការ​ស្នើ​ជាចំហរ​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​ដែល​មាន​អ្នក​ជួយ​ចែក​រំលែក​ជាង​មួយ​ម៉ឺន​នាក់​នេះ មិន​ត្រូវ​បាន​ស្វាគមន៍​ពី​មន្ត្រី​មួយ​ចំនួន​របស់​រដ្ឋា​ភិបាល​ឡើយ​។ តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ពី​ការ​បោះ​បង្គោល​ព្រំ​ដែន​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​ការ​ព្រ​មាន​ធ្វើ​បាតុ​កម្ម​ក្រោយ​បាត់​បង់​EBA​ជា​ដំ​ណោះ​ស្រាយ​ឬ​?​
    លោក​ សម​ រង្ស៊ី​ បាន​​ព្រ​មាន​​ថា ​លោក​​នឹង​​បំ​ផុស​​ឲ្យ​​កម្មករ​ និង​​ប្រ​ជា​​ពល​រដ្ឋ​​ខ្មែរ​​រាប់​​ទាំង​​កសិករ​​ផង​ ​ឲ្យ​​ងើប​​តវ៉ា​​ប្រ​ឆាំង​​នឹង​​លោក​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​ប្រសិន​​បើ​​មាន​​ការ​​ព្យូ​​EBA​​នៅ​​ក្រោយ​​ថ្ងៃ​​ទី​​១២​​ខែ​​កុម្ភៈ​​ឆ្នាំ​​២០២០​​។ ​ប៉ុន្តែ​​សម្រាប់​​អ្នក​នាំពាក្យ​​បក្ស​កាន់​​អំណាច ​ហៅ​ការ​លើក​​ឡើង​​របស់​​មេដឹក​នាំ​​បក្ស​ប្រឆាំង​​រូប​នេះ ​ថា​លែងមាន​​ប្រសិទ្ធិ​ទៀត​ហើយ​ ខណៈ​មេដឹក​នាំ​​សហជីព​នៅ​តែ​ចង់​ឲ្យ​​រដ្ឋាភិបាល​​កម្ពុជា​​ធ្វើ​​ការ​​សម្រប​​សម្រួល​ដើម្បី​បញ្ចៀស​ភាព​​វឹក​វរ​។​
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​គួរ​ដោះ​ស្រាយ​យ៉ាង​ណា​ដើម្បី​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​ផ្ទះ​ជួល​ប្រដេញ​នឹង​ប្រាក់​ឈ្នួល​កម្មករ​?​
    នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ការ​អំពាវ​នាវ​ជា​ថ្មី​ម្តង​ទៀត​ដល់​ម្ចាស់​ផ្ទះ​ជួល ធ្វើ​យ៉ាង​ណា​កុំ​តម្លើង​ថ្លៃ​ជួល​ផ្ទះ​ហួស​ពី​អ្វី​ដែល​កម្មករ​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​ថ្មី​២០​២០​ខាង​មុខ​នេះ​។ ក៏​ប៉ុន្តែ​អង្គ​ការ​សហ​ជីព​នានា​មើល​ឃើញ​ថា ទោះជា​មាន​ការ​អំពាវ​នាវ​ពី​ប្រមុខ​រដ្ឋា​ភិបាល​ជា​រៀង​រាល់​ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ទប់​ស្កាត់​ការ​តម្លើង​ថ្លៃ​ផ្ទះ​ជួល​ហាក់​ដូច​ជា​មិន​មាន​ប្រសិទ្ធ​ភាព​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ឆ្នាំ​២០​២០ នយោបាយ​កម្ពុជា​នឹង​ឡើង​កំដៅ​ឬ​ចុះ​ត្រជាក់​មក​វិញ​?​
    នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ឆ្នាំ​ចាស់​ឆ្នាំ​សកល​២០១៩​នឹង​ឈាន​ដល់​ទី​បញ្ចប់ ហើយ​ឆ្នាំ​ថ្មី​២០២០ នឹង​ចូល​មក​ដល់​។ ជុំវិញ​បញ្ហា​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នេះ មាន​ការ​ចោទ​សួរ​ថា តើ​ស្ថាន​ការណ៍​នយោបាយ​កម្ពុជា​រវាង​ឆ្នាំ​ចាស់​និង​ឆ្នាំ​ថ្មី​២០​២០​ខាង​មុខ មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ណា​នោះ អ្នក​តាម​ដាន​នយោបាយ​កម្ពុជា បាន​មើល​ឃើញ​ប្រហាក់​ប្រហែល​គ្នា និង​មាន​ទស្សនៈ ដោយ​ឡែកៗ​ពី​គ្នា​ផង​ដែរ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​ហេតុ​អ្វី​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយាយ​រឿង​នយោបាយ​នៅ​តាម​សាលា​រៀន​?​
    ឆ្លើយតប​នឹង​សំណួរ​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ កាលពីថ្ងៃចន្ទ លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​យុវជន និងកីឡា គូស​បញ្ជាក់​ថា សិស្សា​នុ​សិស្ស មិន​អាច​ជជែក​អំពី​រឿង​នយោ​បាយ ក្នុង​សាលា​រៀន​បាន​ទេ ពី​ព្រោះ​សាលា​ជា​កន្លែង​អព្យា​ក្រឹត​។ តែ​បើ​តាម​រដ្ឋ​មន្ត្រី​ដដែល បើ​ចង់​ឲ្យ​មាន​ការ​ជជែក​គ្នា​រឿង​នយោបាយ​នៅ​តាម​សាលារៀន គឺ​ត្រូវ​ធ្វើ​វិសោធន​កម្មច្បាប់ ដែលហាមឃាត់នោះលុបចោលជាមុនសិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុអ្វីត្រូវហាមឃាត់មិនឲ្យនិយាយរឿងនយោបាយនៅតាមសាលារៀន?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ​តើ​ការ​ព្រ​មាន​របស់​ប្រមុខ​រដ្ឋា​ភិបាល​លើ​មន្ត្រី​ដែល​កេង​ប្រវ័ញ្ច​ព្រទ្យ​សម្បត្តិ​រដ្ឋ​អាច​យឺត​ពេល​ឬ​?​
    ជា​ថ្មី​ម្តង​ទៀត នៅ​ក្នុង​ពិធី​បិទ​សន្និ​បាត គណៈ​ចលនា​មហា​ជន នៃ​គណៈ​កម្មា​ធិការ​កណ្តាល គណ​បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​លោក ហ៊ុន សែន បាន​ព្រមាន​ដល់​មន្រ្តី​ក្រោម​ឱវាទ ឱ្យ​បញ្ឈប់​យក​តួនាទី​ទៅ​ច្បាម​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន​។ នេះគឺ​ជា​ការ​លើក​ឡើង​ពីរ​ថ្ងៃ​ជាប់ៗ​របស់​ប្រមុខ​រដ្ឋា​ភិបាល ពោល​កាល​ពី​យប់​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ពេល​លោក​ចូល​រួម​ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​លោក ហ៊ុន សែន បាន​លើក​ឡើង​សំដៅ​លើ​ករណី​ចាក់​លុប​ដី​ចូល​សមុទ្រ​មួយ​កន្លែង​នៅ​ខេត្ត​កោះ​កុង ដោយ​មន្ត្រី​យោធា​ផ្កាយ​ពីរ​ម្នាក់​ដែរ​។ តើ​ការ​ព្រមាន​របស់​ប្រមុខ​រដ្ឋាភិបាល​លើមន្ត្រី​ដែល​កេង​ប្រវ័ញ្ច​ព្រទ្យ​សម្បត្តិ​រដ្ឋ​អាច​យឺត​ពេល​ឬ?
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners