ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រកមួយថ្មីឬ ខណៈកម្ពុជាលែងរំពឹងខ្លាំងលើភាពអនុគ្រោះពាណិជ្ជកម្ម?
    ក្រសួង​ពាណិជ្ជកម្ម​កាលពីថ្ងៃពុធ បាន​បើកកិច្ច​ប្រជុំមួយ ដើម្បីពិនិត្យ និងតាម​ដានវឌ្ឍន​ភាពក្រុមការងា​ររបស់ខ្លួន លើការរៀ​បចំគោ​លន​យោបាយ និងយុទ្ធសា​ស្ត្រចរចា​បង្កើតកិច្ចព្រម​ព្រៀងពា​ណិជ្ជកម្មសេ​រីជាមួយប្រទេស និងតំបន់​ចំនួន៨។ ការប្រឹងប្រែ​ងធ្វើស​មាហរ​ណកម្មសេដ្ឋកិ​ច្ចតំបន់ និងពិភពលោ​ករបស់កម្ពុជា​ដូច្នេះ គឺក្នុងគោ​លបំណ​ងពង្រីក និ​ងបើកច្រ​កចូលទីផ្សារសម្រា​ប់ការនាំចេញឲ្យកា​ន់តែធំទូ​លាយថែម​ទៀត ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី ដែល​មាន​លក្ខណៈ​អចិន្ត្រៃយ៍ ជា​ជាង​ពឹង​ផ្អែក​លើ​កា​រអនុ​គ្រោះ​ពាណិជ្ជ​កម្ម​ក្នុង​លក្ខណៈ​ទ្វេ​ភាគី ដែល​អាច​នឹង​ងាយ​បាត់​បង់​ទៅ​វិញ។ ជុំវិញ​បញ្ហា​នេះ អ្នក​ជំនាញ​សេដ្ឋ​កិច្ច​កម្ពុជា​នានា​មើល​ឃើញ​ថា នឹង​មាន​ភាព​វិជ្ជមាន​ច្រើន​ជាង​អវិជ្ជ​មាន បើ​ទោះ​ណា​ជា​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក៏​ដោយ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើមានអ្វីនៅពីក្រោយនៃជំនួបកឹម សុខា-ទូតលោកខាងលិច បន្ទាប់ពីជំនួប ហ៊ុន សែន-កឹម សុខា?
    កាលពី​ចុងឆ្នាំ​មុន ឯកអគ្គ​រដ្ឋទូត​នៃ​ប្រទេស​លោក​ខាងលិច​ចំនួន​៧​រួមទាំង​ទូត​សហភាព​អឺរ៉ុបផង ប្រចាំ​នៅ​កម្ពុជា បាន​ដាក់​កាល​វិភាគ​បន្តបន្ទាប់​គ្នា​ជួប​ជា​មួយ​លោក កឹម សុខា ប្រធានអតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ ជា​ការ​កត់​សម្គាល់ ក្រោយ​ពី​ជំនួប ហ៊ុន សែន-កឹម សុខា កាលពី​ពេលថ្មីៗ​នេះ ឯក​អគ្គរដ្ឋទូត​លោក​ខាង​លិច​នានា ក៏​មាន​ជំនួប​ជា​មួយ​លោក កឹម សុខា ម្តង​ទៀត ដោយ​ចាប់​ផ្តើម​ពី​ស្ថានទូត​អាឡឺម៉ង់ ទូត​សហភាព​អឺរ៉ុប ទូត​បារាំង ទូត​អូស្ត្រាលី ជា​ដើម។ តើ​ហេតុអ្វី បាន​ជា​មាន​ជំនួប​នេះ ហើយ​ជំនួប​នេះ ទំនង​នឹង​ផ្តោត​ទៅ​លើ​ដំណោះ​ស្រាយ​នយោបាយ​កម្ពុជា​យ៉ាង​ណាខ្លះ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើល៖ ការដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ត្រូវធ្វើឡើងដោយតម្លាភាព និងយុត្តិធម៌
    ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ ការ​កក់​ស្ទះ​សំណុំ​រឿង​នៅ​ក្នុង​តុលាការ ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ចាប់​ផ្តើម​យុទ្ធនាការ​ពិនិត្យ​មើល​សំណុំរឿង អ្នក​ជាប់​ឃុំ ជាទូទៅ ពិសេស​អ្នក​ជាប់​ឃុំ​ដោយ​សារ​តែ​គ្រឿង​ញៀន។ អ្នក​ឃ្លាំ​មើល​ស្វាគមន៍​យុទ្ធនា​ការ​នេះ ប៉ុន្តែ​ជំរុញ​ឲ្យ​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ត្រូវ​ធ្វើ​ឡើង​ដោយ​តម្លាភាព និង​យុត្តិ​ធម៌ គ្មាន​អំពើ​ពុក​រលួយ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបង្កើតចលនាថ្មីបង្រួបបង្រួមអ្នកប្រជាធិបតេយ្យអាចធ្វើឲ្យបក្សប្រឆាំងខ្លាំងវិញឬ?
    ចលនាថ្មី​មួយ​ដែល​មានឈ្មោះថា «រណ​សិរ្ស​ប្រជា​ធិប​តេយ្យ​រួប​រួម» ត្រូវ​បាន​ផ្តួច​ផ្តើម​គំនិត​បង្កើត​ឡើង ដោយ​លោក យឹម ស៊ីណន ប្រធាន​ចលនា​យុវជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាង​ត្បូង​។​ចលនា​ថ្មី​នេះ​បង្កើត​ឡើង​នៅ​ពេល​ដែល​អ្នក​នយោបាយ​របស់​អតីតបក្សប្រឆាំង​មួយនេះ​ ត្រូវបាន​គេ​មើល​ឃើញថា កំពុង​ជ្រក​ក្រោម «​ប៉ូល​នយោ​បាយ» ផ្សេង​គ្នា​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ​នៅ​ចុង​ឆ្នាំ​២០១៧​។ តើ​ចលនា​នេះ​អាច​ទាញ​អ្នក​ប្រជា​ធិប​តេយ្យ​មក​រួម​គ្នាវិញ​បាន​ទេ? ហើយ​ថា​តើ​អាច​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ខ្លាំង​វិញ​បាន​ទេ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើកូដកម្មរបស់យុវជននៅបាត់ដំបងអាច​ក្លាយ​ជា​ចលនា​សង្គម​ដ៏​ធំមួយ​ឬទេ?
    ក្រុមយុវជន​មួយ​ក្រុម​ដែល​រួមមាន​ទាំង​ព្រះសង្ឃ​ផង បាន​ជួបជុំគ្នា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ពេញ​មួយថ្ងៃ នៅក្នុង​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​សៅរ៍ ទី0៩ ឧសភា ក្នុង​គោល​បំណង​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពន្យារ​ពេល​ឲ្យពលរដ្ឋ​សងបំណុល​របស់​ពួក​គេ ក្នុង​ពេល​ជួប​វិបត្តិនៃ​ជំងឺ​កូវីដ១៩​។ តើ​ចលនា​ដែល​ផ្តើម​ឡើង​ដោយ​មនុស្សប្រមាណជា​១០​ទៅ​២០នាក់​នេះ ​អាចក្លាយ​ជា​ចលនា​សង្គម​ដ៏​ធំមួយ​ឬ​ទេ?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បញ្ហា​កក​ស្ទះ​សំណុំ​រឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ៖ តើ​គួរ​តែ​ដោះ​ស្រាយ​យ៉ាង​ណា?
    ម្សិលមិញ លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ស្ដីពី​ការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ។ កិច្ច​ប្រជុំ​នេះ គឺ​ក្រសួងយុត្តិ​ធម៌​សុំ​ការ​គាំទ្រ​ពី​ក្រសួងមហា​ផ្ទៃ ដើម្បី​ដំណើរ​ការ​យុទ្ធ​នា​ការ​​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់​ដែល​នឹង​អាច​ចេញ​ជា​ផ្លូវការ​នៅ​ចុង​សប្តាហ៍​ក្រោយនេះ។ ដូច្នេះ តើ​យុទ្ធនាការ​នេះ​អាច​នឹង​មាន​ប្រសិទ្ធ​ភាព​កម្រិត​ណា? តើ​បញ្ហា​នេះ គួរ​ដោះ​ស្រាយ​យ៉ាង​ណា?​
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ដំណើរការធនាគារនៃសហគ្រាសធុនតូច និងមធ្យម ក្នុងអំឡុងពេលកូវីដ១៩ពិតជាមានសារៈសំខាន់?
    ធនាគារ​នៃ​សហ​គ្រាស​ធុន​តូច និង​មធ្យម ឬ (SME Bank) ត្រូវ​បាន​រៀប​ចំ​បង្កើត​ឡើង​ដោយ​រដ្ឋា​ភិបាល​កម្ពុជា អស់​រយៈ​ពេល​ជិត​២ឆ្នាំ​មក​ហើយ ហើយ​ដំណើរ​ការ​ពិត​ប្រាកដ​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ ការ​បង្កើត​ឲ្យ​មាន​ជា SME Bank ដូច្នេះ ត្រូវ​បាន​សាទរ​ពី​អ្នក​តាម​ដាន​សេដ្ឋកិច្ច​នា​នា ប្រយោជន៍ គឺ​ដើម្បី​ជួយ​ជម្រុញ​ដល់​វិស័យ SME កម្ពុជា ដែល​កំពុង​រង​នូវ​ការ​ប្រឈម​នា​នា​។ ក៏​ប៉ុន្តែ លក្ខ​ខណ្ឌ​មួយ​ចំនួន ដែល​សហ​គ្រាស​ធុន​តូច និង​មធ្យម​ខ្មែរ​អាច​អនុវត្ត​ទៅ​បាន​ ក៏​អាច​ជា​ឧប​សគ្គ​ផង​ដែរ។ តើ​យន្ត​ការ SME Bank នេះ នឹង​ទទួល​បាន​ជោគ​ជ័យ ឬ បរា​ជ័យ​កំរិត​ណា?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើជំនួបលោក ហ៊ុនសែន និង កឹម សុខា អាចជាសញ្ញាវិជ្ជមានដល់នយោបាយកម្ពុជាទេ?
    លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា បាន​ជួប​គ្នា​ជា​លើក​ដំបូង នៅ​ថ្ងៃទី៥ខែឧសភា រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ដល់​ឆ្នាំ​២០​២០​នេះ​។ ជំនួប​លើក​ដំបូង​ធ្វើ​ឡើង​នៅ​គេហ​ដ្ឋាន​លោក ហ៊ុន សែន នា​ឱកាស​ដែល​លោក កឹម សុខា ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ឧបាសិកា ប៊ុន ស៊ាងលី ដែល​ជា​ម្ដាយ​ក្មេក លោក​នាយក​រដ្ឋ​មន្ត្រី​។ ខ្លឹម​សារ​នៃ​ជំនួប​ជិត​១ម៉ោង​រវាង​អ្នក​នយោបាយ​ទាំង​ពីរ​គឺ​ផ្ដោត «សុខ​ទុក្ខ​ប្រជាពល​រដ្ឋ​ខ្មែរ និង​ផល​ប្រយោជន៍​ជាតិ» នេះ​បើ​តាម​លោក មុត ចន្ថា បង្ហាញ​ខ្លឹម​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នៅ​ថ្ងៃទី៦​ខែឧសភា​នេះ​។ បន្ថែម​លើ​នេះ មហា​ជន​ជា​ច្រើន​បាន​ភ្ញាក់​ផ្អើល ចំពោះ​កាយ​វិការ​របស់​លោក​ទាំង​ពីរ ដោយ​ដាក់​ក្ដី​សង្ឃឹម​ថា ជំនួប​នេះ​នាំ​មក​នូវ​សញ្ញា​វិជ្ជមាន​ដល់​នយោបាយ​កម្ពុជា​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបញ្ចប់មុខតំណែងសមាជិកមួយរូប របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ជាការព្រមានទៅលើសមាជិកផ្សេងទៀត?
    លោក សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ត្រូវ​បាន​បញ្ចប់​មុខ​តំណែង​កាល​ពី​ថ្ងៃ​ចន្ទ ពី​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ដោយ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់​លាស់​។ ជុំវិញ​បញ្ហា​បញ្ចប់​តំណែង​ពី​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​នេះ ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ពី​អ្នក​តាម​ដាន​សង្គម និង​នយោបាយ​ថា​តួនាទី និង​មុខ​តំណែង​នៅ​ក្នុង​អង្គភាព​មួយ​នេះ មាន​លក្ខណៈ​ផុយ​ស្រួយ ហើយ​អាច​ជា​មេរៀន​មួយ​សម្រាប់​សមាជិក​ផ្សេង​ទៀត មក​ពី​គណបក្ស​ខុស​ៗ​គ្នា​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើគួរបន្ថូរដៃឬបន្តរឹតបន្តឹងលើច្បាប់ចរាចរណ៍ ខណៈចំនួនគ្រោះថ្នាក់មានការថយចុះ?
    រយៈពេល​៣​ថ្ងៃនៃការ​ចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោកពីថ្ងៃទី១ដល់ថ្ងៃទី៣​ឧសភាឆ្នាំ​២០២០ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍ទូទាំងប្រទេស និង​ចំនួន​អ្នក​រង​របួសបានថយចុះពាក់កណ្តាល​ធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។ ចំណែក​ចំនួន​អ្នក​ស្លាប់ក្នុង​រយៈពេល​៣​ថ្ងៃមកនេះគឺ​មានចំនួន​១១នាក់ ថយចុះជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានអ្នកស្លាប់ចំនួន១៨​នាក់។  តើគួរបន្ថូរដៃឬ​បន្តរឹតបន្តឹង​លើ​ច្បាប់​ចរាចរណ៍ ខណៈចំនួនគ្រោះ​ថ្នាក់មានការថយចុះ តែមានប្រតិកម្ម​​ច្រើន​ជាងការ​​ស្វាគមន៍?
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners