ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សកម្មភាពរដ្ឋសភាឯកបក្សអាណត្តិទី៦នេះ ពិតជាធ្លាក់ប្រសិទ្ធភាពការងារជាងអាណត្តិទី៥ ឬ?
    អង្គ​ការ COMFREL កាល​ពី​ថ្ងៃ​ពុធ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​សង្កេត​រដ្ឋ​សភា និង​តំណាង​រាស្ត្រ​ឆ្នាំទី១ នីតិ​កាល​ទី៦ ដោយ​របាយ​ការណ៍​បាន​កត់​សម្គាល់​ពី​ចំណុច​មួយ​ចំនួន ដូច​ជា​មាន​ការ​ចុះ​មូល​ដ្ឋាន​មួយ​ចំនួន របស់​អ្នក​តំណាង​រាស្ត្រ ប៉ុន្តែ​គេ​មិន​សង្កេត​ឃើញ​មាន​ការ​ខ្នះ​ខ្នែង ឬ យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះ​ស្រាយ​ប្រជា​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នោះ​ទេ។ ជាមួយ​គ្នានេះ របាយ​ការណ៍​ក៏​បាន​លើក​ឡើង​ដែរ​ថា តំណាង​រាស្ត្រ​មិន​មាន​មតិ​ជំទាស់ រិះ​គន់​នៅ​ក្នុង​រដ្ឋ​សភា នៅ​ពេល​មាន​កិច្ច​ប្រជុំ និង​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ទៀត ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​សន្និ​ដ្ឋាន​ថា ប្រសិទ្ធ​ភាព​រដ្ឋ​សភា​ឯក​បក្ស​នៅ​ឆ្នាំទី១​អាណត្តិទី៦​នេះ មាន​ការ​ធ្លាក់​ចុះ បើ​ធៀប​ទៅ​នឹង​ពេល​វេលា​ដូច​គ្នា​កាល​ពី​អាណត្តិ​ទី៥​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការលើកលែងលិខិតបញ្ជាក់សុខភាព៖ តើអាចប្រឈមហានិភ័យជំងឺកូវីដ១៩ឬទេ?
    ម្សិល​មិញ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ បាន​សម្រេច​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន ដោយ​មិន​ចាំ​បាច់​មាន​លិខិត​បញ្ជាក់​សុខ​ភាព​ថា គ្មាន​ជំងឺ​កូវីដ​១៩​ទេ​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តី វិធាន​ការ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្រៅ​ប្រទេស​ឆាប់​បាន​វិល​ត្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​។ ប៉ុន្តែ តើ​ការ​សម្រេច​អនុញ្ញាត​បែប​នេះ វា​អាច​នឹង​មាន​ហានិភ័យ​នៃ​ការ​នាំ​ចូល​ជំងឺ​កូវីដ១៩​មក​ក្នុង​ប្រទេស​កម្ពុជា​ដែរ ឫ យ៉ាង​ណា​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការពន្យាពេលយកពន្ធ២ខែទៀត គ្រប់គ្រាន់ទេសម្រាប់វិស័យទេសចរណ៍ដកដង្ហើមឡើងវិញ?
    រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃអង្គារម្សិលមិញ បានប្រកាសបន្តលើកលែងការយកពន្ធលើវិស័យទេសចរណ៍ និងអាកាសចរណ៍ ចំនួន២ខែបន្ថែមទៀត។ ក្រៅពីនេះ ភាពអនុគ្រោះ ក៏មានផងដែរ ដូចជាបន្តអនុញ្ញាតឱ្យមិនបង់ប្រាក់ភាគទានធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាព (ប.ស.ស) ក្នុងអំឡុងពេលព្យួរអាជីវកម្ម លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២១។ កាលពីខែកុម្ភៈកន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការ​បង់​​ពន្ធ​ប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋាន​ពន្ធ​ដារ និងមានសកម្មភាពធ្វើអាជីវកម្មសម្រាប់រយៈពេល៤ខែ កន្លងរួចមកហើយ។ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ស្ថានភាពវិស័យទេសចរណ៍ និងអាកាសចរណ៍ ដែលរងឥទ្ធិពលកូវីដ១៩ នៅមិនទាន់វិលមករកភាពប្រសើរឡើងវិញនៅឡើយ។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើរដ្ឋត្រូវជួយជនក្រីក្រ និងអ្នករងគ្រោះដោយសារកូវីដ១៩ តាមរបៀបណា?
    រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​តាមការ​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី ​នៅថ្ងៃ​ម្សិលមិញ បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​ប្រធាន​ក្រុម​ការងារ​ចុះ​មូល​ដ្ឋាន​រាជធានី ខេត្ត ឲ្យ​ពន្លឿនបញ្ចប់​ការ​ស្រង់​ស្ថិ​តិ​ពលរដ្ឋ​ក្រី​ក្រ និង​អ្នក​រងគ្រោះ​ដោយ​សារ​ជំងឺ​កូវីដ១៩​នៅ​ដំណាច់​ខែ​នេះ​ សម្រាប់តំបន់ជនបទ ។ ចំណែក​តំបន់​ប្រជុំជន​ត្រូវ​បញ្ចប់​ការ​ស្រង់​ស្ថិតិ​នៅដំណាច់​ខែមិថុនា​ខាងមុខ។ ចំណាត់ការ​នេះ​ត្រូវបាន​ស្វាគមន៍​ពីក្រុម​អ្នក​តាម​ដាន​សង្គម​នៅក្រៅ​រដ្ឋា​ភិបាល ប៉ុន្តែ​ពួកគេ​ចង់​ឃើញ​ការ​ស្រង់​ស្ថិតិ​ជនក្រីក្រ និង​អ្នក​រងគ្រោះ​ដោយ​កូវីដ១៩​នោះ ធ្វើ​ឡើង​ដោយ​មាន​តម្លាភាព និង​ឆាប់​រហ័ស។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ជំនួយពីបរទេសរួមចំណែកស្ដាសេដ្ឋកិច្ចកម្ពុជាបានកម្រិតណា ចំពោះមុខវិបត្តិកូវីដ១៩?
    សហរដ្ឋ​អាមេរិក​ទម្លាក់​លុយ​ជាង​៧លាន​ដុល្លារ ស្ដារ​សេដ្ឋ​កិច្ច​កម្ពុជា​នៅ​ចំពោះ​មុខ​វិបត្តិ​កូវីដ១៩។ ក្នុង​នោះ ៥លាន​ដុល្លារ​សម្រាប់​សេដ្ឋ​កិច្ច ហើយ ២,៥​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​។ ក្រៅ​តែ​ពី​អាមេរិក នៅ​មាន​បណ្ដា​ដៃ​គូ​អភិវឌ្ឍន៍​ផ្សេង​ទៀត ដែល​ប្រកាស​ផ្ដល់​ជំនួយ​ដើម្បី​ជួយ​ស្ដារ​សេដ្ឋ​កិច្ច​កម្ពុជា រួម​មាន៖ ធនាគារ​អភិវឌ្ឍ​អាស៊ី ADB ធនាគារ​ពិភព​លោក WB មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ IMF ជា​ដើម​។ តើ​ជំនួយ​ពី​បរទេស​អស់​ទាំង​នេះ អាច​រួម​ចំណែក​ជួយ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​បាន​កម្រិត​ណា នៅ​ចំពោះ​មុខ​វិបត្តិ​កូវីដ​១៩?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញថា ការឆ្លងកូវីដ១៩ថ្មី២ករណីនៅពេលនេះ ជាការពញ្ញាក់ស្មារតីដល់ពលរដ្ឋឱ្យបន្តប្រុងប្រយ័ត្ន
    ក្រសួងសុខាភិបាល​កម្ពុជា បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ថ្មី ២ករណីហើយ គិត​មក​ដល់ម៉ោង​នេះ ដែល​ជា​ករណី​នាំចូល​ពី​ក្រៅ​ដូច​គ្នា។  ប្រឈម​បែប​នេះ ក្រសួង​សុខាភិបាល​កម្ពុជា និង អ្នកជំនាញ​វេជ្ជសាស្រ្ត​បាន​លើក​ឡើង​ដូច​គ្នា​ថា ករណីឆ្លង​ថ្មី​២​ករណី​នេះ គឺ​ជា​ការ​ចូល​មកពញ្ញាក់​ស្មារតី​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ហាក់កំពុង​ព្រងើយ​កន្តើយ នឹង​ជំងឺ​រាតត្បាត​មួយនេះ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការដកបំរាមធ្វើដំណើរជនបរទេសមកពីអឺរ៉ុបនិងអាមេរិក អាចជួយស្តារវិស័យទេសចរណ៍កម្ពុជាទេ?
    ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជារំពឹងថា ទេសចរណ៍កម្ពុជា នឹងមានសកម្មភាពឡើងវិញ ក្នុងរយៈពេល០៦ខែ ឬយ៉ាងយូនៅត្រឹមដើមឆ្នាំ២០២១ខាងមុខទៀតនេះ។ ក្តីរំពឹងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ទើបតែបានសម្រេចនិរាករណ៍បម្រាមហាមឃាត់ការធ្វើដំណើររបស់ជនបរទេសមកពី៦ប្រទេស អាចឲ្យចូលមកកម្ពុជាវិញ តែត្រូវមានលិខិតបញ្ជាក់ថា គ្មានជំងឺកូវីដ១៩។ ដូច្នេះ តើការដកបំរាមការធ្វើដំណើររបស់ជនបរទេសមកពីអឺរ៉ុបនិងអាមេរិកនេះ អាចជួយស្តារវិស័យទេសចរណ៍កម្ពុជា ឲ្យមានសកម្មភាពឡើងវិញឬទេ?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - វាជាឱកាសឬយ៉ាងណា ក្នុងការវិនិយោគអចលនទ្រព្យអំឡុងពេលកូវីដ១៩នេះ?
    វិស័យ​អចលន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​សកម្មភាព​នៅ​ឡើយ បន្ទាប់​ពី​រង​ឥទ្ធិ​ពល​នៃ​មេរោគ​កូវីដ​១៩​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ក៏​ប៉ុន្តែ​សកម្មភាព​នៃ​ការ​ទិញ​លក់​អចលន​ទ្រព្យ ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​បង្ហាញ​ពី​ផល​ប៉ះ​ពាល់​ជា​បណ្តើរៗ​ហើយ តែ​ទោះ​យ៉ាង​ណា មិន​ទាន់​ធ្ងន់​ធ្ងរ​ដូច​ជា​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ដទៃ​ទៀត​ឡើយ​។ តើ​វា​ជា​ឱកាស​នៃ​អ្នក​ជំនួញ​ឱកាស​និយម ឬ​មួយ​យ៉ាង​ណា នៅ​ក្នុង​សកម្មភាព​វិនិយោគ​វិស័យ​អចលន​ទ្រព្យ​នា​ពេល​បច្ចុប្បន្ន​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - យុទ្ធនាការរបស់ក្រសួងយុត្តិធម៌៖ ក្រសួងស្វាគមន៍អង្គការសង្គមស៊ីវិលធ្វើការជាមួយ
    ក្រសួង​យុត្តិធម៌​បើក​ទ្វារ​ស្វាគមន៍​អង្គការ​សង្គម​ស៊ីវិល មក​ធ្វើ​ការ​ជាមួយ ដោយ​ក្រសួង​មិន​ចង់​ឃើញ​អង្គការ​សង្គម​ស៊ីវិល​ប្រើ​អំណាច​ដោយ​គ្មាន​ច្បាប់​ចែង ហើយ​លូក​ដៃ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ហើយ​ធ្វើ​របាយការណ៍​នោះ​ទេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅក្នុង​ថ្ងៃ​ប្រកាស​យុទ្ធនាការ​ដោះស្រាយ​បញ្ហា​កកស្ទះ សំណុំរឿង​នៅ​តាម​សាលាដំបូង​រាជធានី-ខេត្ត នៅថ្ងៃ​ទី១៨ ខែ​ឧសភា​នេះ។ សង្គម​ស៊ីវិល ស្វាគមន៍​ចំពោះ​ការ​បើក​ទ្វារ​ឲ្យ​មាន​ការ​ធ្វើ​ការ​ជាមួយ​គ្នា​រវាង​ក្រសួង​យុត្តិ​ធម៌ និង​សង្គម​ស៊ីវិល ពាក់​ព័ន្ធ​នឹង​យុទ្ធនាការ​ថ្មី​របស់​ក្រសួង​នា​ពេល​នេះ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កម្ពុជាទទួលបានផលចំណេញអ្វីពីច្បាប់ប្រឆាំងការលាងលុយកខ្វក់?
    សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញ​ប្បទាន​ភេរវកម្ម​ ឬ ការ​លាង​លុយ​កខ្វក់ ត្រូវ​បាន​អនុម័ត​ដោយ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី១៧ ខែឧសភា​។ សង្គម​ស៊ីវិល​មួយ​ចំនួន​ស្នើ​ឲ្យ​មាន​ការ​ជជែក ឲ្យ​បាន​ទូលាយ​ជាង​នេះ មុន​សេចក្ដី​ព្រាង​ច្បាប់​នេះ​បញ្ជូន​ទៅ​រដ្ឋ​សភា​។ បើ​តាម​សង្គម​ស៊ីវិល​ដដែល​នៅ​ក្នុង​បរិបទ​ដែល​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍ វត្តមាន​ច្បាប់​នេះ គឺ​សំខាន់​។ ហេតុអ្វីទៅ?សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញ​ប្បទាន​ភេរវកម្ម​ ឬ ការ​លាង​លុយ​កខ្វក់ ត្រូវ​បាន​អនុម័ត​ដោយ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ក្នុង​កិច្ច​ប្រជុំ​នា​ព្រឹក​ថ្ងៃ​សុក្រ​ទី១៧ ខែឧសភា​។ សង្គម​ស៊ីវិល​មួយ​ចំនួន​ស្នើ​ឲ្យ​មាន​ការ​ជជែក ឲ្យ​បាន​ទូលាយ​ជាង​នេះ មុន​សេចក្ដី​ព្រាង​ច្បាប់​នេះ​បញ្ជូន​ទៅ​រដ្ឋ​សភា​។ បើ​តាម​សង្គម​ស៊ីវិល​ដដែល​នៅ​ក្នុង​បរិបទ​ដែល​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍ វត្តមាន​ច្បាប់​នេះ គឺ​សំខាន់​។ ហេតុអ្វីទៅ?
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners