ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគនិងអ្នកសិទ្ធិមនុស្ស៖ កម្ពុជាត្រូវស៊ើបអង្កេតករណីបាត់ខ្លួនសកម្មជនថៃឱ្យច្បាស់ដើម្បីលាងជម្រះការសង្ស័យនានា
    គិត​មក​ដល់​ពេល​នេះ អាជ្ញាធរ​មិន​ទាន់​មាន​តម្រុយ​ណា​មួយ​នៃ​ការ​បាត់​ខ្លួន​សកម្ម​ជន​ប្រជា​ធិប​តេយ្យ​ថៃ លោក​វ៉ាន់ឆាលឺម សាត់​ស័ក្តិ​សិទ្ធ នៅ​ឡើយ​ទេ ខណៈ​ដែល​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ កំពុង​តែ​បន្ត​ធ្វើ​។ អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ផ្តើម​បើក​ការ​ស៊ើប​អង្កេត​ករណី​បាត់​ខ្លួន​នេះ បន្ទាប់​ពី​មាន​កំណត់​ទូត​ស្នើ​សុំ​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​។ អ្នក​វិភាគ​សង្គម និង​នយោ​បាយ និង អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ចាត់​ទុក​ករណី​បាត់​ខ្លួន​សកម្មជន​ប្រជា​ធិប​តេយ្យ​ថៃ​នេះ​ថា ជា​រឿង​រសើប​មួយ ព្រោះ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ទាំង​នៅ​កម្ពុជា និង នៅ​ក្នុង​ប្រទេស​ថៃ។ ជាមួយ​គ្នា​នេះ ពួក​គេ​ក៏​បាន​អះអាង​ថា អាជ្ញាធរ​កម្ពុជា​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​លាង​ជម្រះ​មន្ទិល​សង្ស័យ​ពី​មជ្ឈដ្ឋាន​នា​នា​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ទ្វារបើកចំហរ៖ ហេតុអ្វីបានជាអ្នកវិនិយោគបរទេសក្រៅពីចិន មិនមកបណ្តាក់ទុនច្រើននៅខេត្តព្រះសីហនុ?
    លោក កួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារម្សិលមិញ បានថ្លែងជាថ្មីថា ការវិនិយោគនៅខេត្តព្រះសីហនុ គឺមានការបើកទូលាយ ដោយមិនបានកំណត់ថាការវិនិយោគខេត្តជាប់មាត់សមុទ្រមួយនេះ មិនមែនសម្រាប់តែជនជាតិចិននោះទេ។ ក៏ប៉ុន្តែជាការកត់សម្គាល់ ជនជាតិចិនប្រមាណជា៥០%នៃប្រជាពលរដ្ឋខ្មែរនៅខេត្តព្រះសីហនុ បានសម្រុកដូចទឹកបាក់ទំនប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចូលមករកស៊ីនៅខេត្តព្រះសីហនុ ជាហេតុធ្វើឲ្យមានការលើកជាសំណួរថា ហេតុអ្វីបានជាមិនមានអ្នកវិនិយោគជាតិសសាសន៍ដទៃក្រាសក្រែលចូលមកខេត្តព្រះស៊ីហនុដូចជាជនជាតិចិន?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើចិនអាចជួយស្តារសេដ្ឋកិច្ចកម្ពុជាបានដល់កម្រិតណា ក្រោយវិបត្តិកូវីដ១៩?
    កម្ពុជា និង​ចិន គ្រោងបើកកិច្ចប្រជុំថ្នាក់អន្ដររដ្ឋាភិបាល នៅថ្ងៃទី១៦ ខែមិថុនា ខាងមុខនេះ ដែលភាគី​ទាំងពីរអះអាងថាជាការសហការគ្នាស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩។ នេះ​បើតាមអតីត​ប្រមុខ​ការទូតកម្ពុជាដែលបានថ្លែងក្នុងកិច្ចប្រជុំមួយ​កាលពីម្សិលមិញ​ មុន​កិច្ច​ប្រជុំថ្នាក់​អន្តររដ្ឋា​ភិបាល​​មកដល់។ លោក ហោ ណាំហុង អះអាងថា ចិនគឺជាប្រភពជំនួយដ៍សំខាន់​សម្រាប់​ជួយ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ​ក្រោយ​វិបត្តិ​កូវីដ១៩។ តើចិនអាចជួយស្តារសេដ្ឋកិច្ចកម្ពុជាបានកម្រិតណាក្រោយវិបត្តិកូវីដ១៩?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការមិនមានសកម្មភាពតវ៉ា អាចចាត់ទុកថា កម្ពុជាមានការគោរពសិទ្ធិមនុស្សឬ?
    នៅ​កម្ពុជា​តាំង​ពី​ក្រោយ​រំលាយ​គណ​បក្ស​ប្រឆាំង​មក សកម្ម​ភាព​តវ៉ា ឬ​បាតុ​កម្ម ហាក់​ដូច​ជា​មិន​សូវ​ឃើញ​កើត​ឡើង​ច្រើន​ទេ​។ ការ​ដែល​មិន​សូវ​មាន​សកម្មភាព​តវ៉ា​នេះ ត្រូវ​បាន​ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា អះអាង​ថា មក​ពី​ពលរដ្ឋ​កម្ពុជា​មាន​សីលធម៌​ល្អ ហើយ​ប្រទេស​កម្ពុជា មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ឈាន​មុខ​គេ។ ការ​ឡើង​របស់​លោក កែវ រ៉េមី គឺចង់​ប្រៀប​ធៀបនឹង​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​បិតា​ប្រជា​ធិបតេយ្យ​កំពុង​តែ​ផ្ទុះ​បាតុកម្ម​ហើយ​ឈាន​ទៅ​កុប្ប​កម្ម រីក​សាយ​ដល់អឺរ៉ុប នាំ​ឲ្យ​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា។ តើ​ការ​ដែល​មិន​មាន​សកម្មភាព​តវ៉ា អាច​ចាត់​ទុក​ថា កម្ពុជា​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ឬ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើវិធានការស្តង់ដា​សុវត្ថិភាព​ទេសចរណ៍ថ្មី អាច​ជួយស្តារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញឬទេ?
    ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ០៥ មិថុនា បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្តនូវ​វិធាន​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិថ្មីៗ​សម្រាប់​អាជីវ​កម្ម​ទេសចរណ៍​ធំៗ​ចំនួន ៦ សំដៅ​លើក​កម្ពស់​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ក្នុងពេល​និង​ក្រោយ​ពេល​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩​។ តើ​តាម​រយៈវិធាន​ការ​ស្តង់ដា​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិថ្មី​នេះ អាច​ជួយ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ​បាន​ឬ​ទេ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការធ្វើវិមជ្ឈការសុខាភិបាលទៅថ្នាក់មូលដ្ឋាន នឹងជួយឲ្យវិស័យសុខាភិបាលខ្មែរកាន់តែប្រសើរឡើងទេ?
    កាល​ពី​ថ្ងៃ​ពុធ ក្រសួង​មហា​ផ្ទៃ បាន​ប្រកាស​ផ្ទេរ​ប្រតិ​បត្តិ​ការ​នៃ​សេវា​សុខ​ភាព ពី​ក្រសួង​សុខា​ភិបាល ដែល​ជា​អំណាច​កណ្តាល​ទៅ​មូល​ដ្ឋាន​តាម​រយៈ​គោល​នយោ​បាយ​វិមជ្ឈ​ការ និង​វិស​ហមជ្ឈ​ការ ដោយ​ដាក់​ឲ្យ​មន្ទីរ​សុខា​ភិបាល​រាជ​ធានី ខេត្ត​ទាំង​២៥ ដែល​ពី​មុន​គ្រប់​គ្រង​ដោយ​ក្រសួង​សុខា​ភិបាល ទៅ​ឲ្យ​រដ្ឋ​បាល​រាជ​ធានី ខេត្ត ជា​អ្នក​គ្រប់​គ្រង​ដោយ​ផ្ទាល់​វិញ​។ ជុំវិញ​ការ​ផ្ទេរ​មន្ទីរ​សុខា​ភិបាល និង​សេវា​សុខា​ភិបាល​ទាំង​អស់​ទៅ​ឲ្យ​ខេត្ត រាជ​ធានី មើល​ការ​ខុស​ត្រូវ​ដូច្នេះ ត្រូវ​បាន​ចោទ​សួរ​ផង​ដែរ​ពី​ប្រសិទ្ធ​ភាព និង​ចំណុច​ខ្វះខាត​នានា​ដែល​នឹង​អាច​កើត​មាន​ឡើង នៅ​ក្នុង​អន្តរ​កាល​ដំបូង​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បញ្ហាសិទ្ធិមនុស្ស៖ តើអង្គការអន្តរជាតិកំពុងប្រើប្រាស់ស្តង់ដារពីររវាងកម្ពុជា និងប្រទេសដទៃឬ?
    បញ្ហា​បាតុកម្ម​ហិង្សា​នៅ​អាមេរិក​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទាញ​យក​មក​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​នៅ​កម្ពុជា​។ នៅ​កម្ពុជា​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​លើក​ឡើង​ថា វិធាន​ការ​នានា​របស់​អាជ្ញាធរ​ក្នុង​ការ​ទប់​ទល់​នឹង​បាតុកម្ម​នោះ គឺត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធ្វើ​ការ​រិះគន់​ជា​ញឹក​ញយ​។ ប៉ុន្តែ បញ្ហា​នៅ​អាមេរិក​វិញ គឺ​មិន​មាន​ការ​រិះគន់ និង ថ្កោល​ទោស​ដូច​នៅ​កម្ពុជា​ឡើយ​។ បញ្ហា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា អង្គការ​អន្តរ​ជាតិ​បាន​ប្រើ​ប្រាស់​ស្តង់​ដារ​ពីរ​ក្នុង​ការ​ធ្វើ​ការងារ​លើ​បញ្ហា​សិទ្ធិ​នៅ​កម្ពុជា និង​ប្រទេស​ដទៃ។ ក៏​ប៉ុន្តែ មន្រ្តី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គូស​បញ្ជាក់​ថា មិន​មាន​ការ​អនុវត្ត​ស្តង់​ដារ​ពីរ​នោះ​ឡើយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបារម្ភពីការឆ្លងកូវីដ១៩ តើកម្ពុជាគួរបិទមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនឬយ៉ាងណា?
    ស្ថាប័នអង្គការសហប្រជាជាតិជាង១០អង្គការធំៗ ក្នុងនោះមានទាំងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC)ផងដែរ កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យរដ្ឋជាសមាជិកដែលស្ថិតនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកបិទមជ្ឈមណ្ឌលឃុំឃាំង និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាអចិន្ត្រៃយ៍ ដោយគ្មានពន្យាពេល។ ការស្នើឲ្យប្រទេសនានាបិទទីតាំងបន្សាបគ្រឿងញៀននេះ គឺដោយសារតែស្ថាប័នអង្គការសហប្រជាជាតិទាំងនោះ យល់ថាអ្នកដែលស្ថិតនៅក្នុងមណ្ឌលនោះ ប្រឈមនឹងភាពរងគ្រោះខ្ពស់ ដោយការឆ្លងមេរោគអេដស៍ របេង ក៏ដូចជាជំងឺកូវីដ១៩ ខណៈការរស់នៅរបស់ពួកគេមានភាពចង្អៀតណែន ក្រោមកម្រិតស្តង់ដា។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើល៖ ការថយចុះគ្រោះថ្នាក់ចរាចរណ៍ក្នុងខែឧសភា មានភាពចម្រូងចម្រាស់
    ក្នុងរយៈពេល១ខែដំបូងនៃការរឹត​បន្តឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក ធ្វើឲ្យចំនួនគ្រោះ​ថ្នាក់ចរាចរណ៍ថយចុះ ៣៧% អ្នកស្លាប់ថយចុះ២៧%  និងអ្នករបួសថយចុះ៣២%។ លទ្ធផលនេះត្រូវបានសមត្ថកិច្ចចាត់ទុកថាជាជោគជ័យនៃការចុះ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក ខណៈមានការផាកពិន័យធ្ងន់​ធ្ងរ​លើអ្នក​បើក​បរ​ល្មើស​ច្បាប់។ ប៉ុន្តែ​អ្នក​ធ្វើ​ការ​ខាង​សុវត្ថិភាព​ចរាចរណ៍ និងអ្នក​ឃ្លាំ​មើល​បញ្ហាសង្គម ចាត់ទុក​ការ​ថយចុះ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​គឺមាន​មូល​ហេតុ​ផ្សេងទៀត។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើធ្វើឲ្យប៉ះពាល់អ្វីខ្លះដល់សិទ្ធិកុមារក្នុងការទទួលបានការអប់រំ?
    ថ្ងៃទី១​មិថុនា​នេះ​គឺជា ទិវា​កុមារ​អន្តរជាតិ​ខួប​លើក​ទី៧១ តែ​ដោយ​សារ​កូវីដ១៩​ កុមារ​នៅ​កម្ពុជា​ក៏​ដូច​ជានៅ​លើ​ពិភព​លោក​ មិន​បាន​ធ្វើ​ពិធី​អបអរ​អ្វី​ជា​ធំដុំ​ដូច​រាល់​ឆ្នាំ​ឡើយ ខណៈ​កម្ពុជា​បាន​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​នៃ​ទិវា​នេះ​ផង​ដែរ​។ មិន​ត្រឹម​អស់​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ​ទេ តែ​សាលា​រៀន​ទូទាំង​ប្រទេស​ក៏​ត្រូវ​បិទ​ទ្វារ​ច្រើន​ខែ​មក​ហើយ​ដែរ ខណៈ​កន្លែង​លេង​កំសាន្ត​របស់​កុមារ​ក៏​ត្រូវ​ផ្អាក​សកម្មភាព​ភាគ​ច្រើន។ បញ្ហា​នេះ​ត្រូវ​បាន​ចោទ​ឡើង​ថា តើ​កុមារ​នៅ​កម្ពុជា​ទទួល​រង​ផលប៉ះពាល់​អ្វី​ខ្លះ​ពី​ជំងឺ​កូវីដ១៩ ជា​ពិសេស​ទាក់​ទង​នឹង​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​?
    14 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners