ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើល៖ផ្ទេរការធ្វើសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារទៅថ្នាក់មូលដ្ឋានជារឿងល្អ តែត្រូវតាមដានឱ្យជាប់ជានិច្ច
    ក្រសួង​មហាផ្ទៃ​កម្ពុជា​កាល​ពី​ដើម​ខែ​កក្កដា​នេះ​បាន​សម្រេច​ផ្ទេរ​សមត្ថកិច្ច​ជូន​ទៅ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ ​សង្កាត់​ ​ជា​អ្នក​ពិនិត្យ​ សម្រេច​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ ទុតិយតា​សៀវភៅ​ស្នាក់​នៅ​ ​ការ​ប្រែ​ប្រួល​នៃ​សមាជិក​គ្រួសារ​ ការ​ផ្លាស់​ប្តូរ​ទី​លំ​នៅ ​និង​រាល់​ការ​កែ​តម្រូវ​ទិន្ន​ន័យ​ក្នុង​បញ្ជី​ស្នាក់​នៅ​ស្រប​តាម​ច្បាប់​កំណត់​។ ​កាល​ពី​ពេល​កន្លង​ទៅ ​កិច្ច​ការងារ​នេះ ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​អធិការ​នគរបាល​ក្រុង ​ស្រុក​ ខណ្ឌ​ជា​អ្នក​ធ្វើ។ ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ បាន​លើក​ឡើង​ថា ​ការ​សម្រេច​នេះ​ ជា​រឿង​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន។​ ប៉ុន្តែ ​បញ្ហា​ប្រឈម​ គឺ​សមត្ថភាព​ធ្វើ​ការ​ងារ​របស់​មន្រ្តី​មូល​ដ្ឋាន ​និង ​តម្លា​ភាព​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ងារ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​តាម​ដាន​ឱ្យ​បាន​ត្រឹម​ត្រូវ។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិល៖ ដំណើរការដោះស្រាយសំណុំរឿងកកស្ទះជាង៣ពាន់ បង្ហាញពីចំណុចវិជ្ជមានជំហ៊ានដំបូងនៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌
    ជាង​១​ខែ​មក​នេះ ​ក្រសួង​យុតិ្តធម៌​បាន​បំបែក​សំណុំ​រឿង​ក្តី ​ព្រហ្មទណ្ឌ​នៅ​តាម​សាលា​ដំបូង​រាជធានី-​ខេត្ត ​ជាង​៣​ពាន់​សំណុំ​រឿង ​នៃ​សំណុំ​រឿង​ដែល​បាន​កក​ស្ទះ​ជិត​៤​ម៉ឺន។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌​ចុះ​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា។ ​ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ​នេះ​ជា​ចំណុច​វិជ្ជមាន​ជំហ៊ាន​ដំបូង ​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។ ​បន្ថែម​លើ​នេះ ​ពួក​គេ​ស្នើ​មក​ក្រសួង​រក​ឬស​គល់​នៅ​ពី​ក្រោយ​នៃ​ការ​កកស្ទះ​សំណុំ​រឿង​នេះ​ដែរ។
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ជំលោះដីធ្លីនៅកម្ពុជា៖ នាយករដ្ឋមន្ត្រីព្រមានបណ្តេញមន្ត្រីចេញពីបក្ស បើឃុបឃិតយកដីរដ្ឋនិងដីប្រជាពលរដ្ឋ
    ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ​ហ៊ុន ​សែន ​បានព្រមានបណ្តេញមន្រ្តី​ខិល​ខូច​ដែល​ឃុប​ឃិត​គ្នា​យក​ដី​រដ្ឋ ​និង​យក​ដី​ប្រជា​ពលរដ្ឋចេញ​ពី​គណបក្សនឹងទទួល​ទោសធ្ងន់ធ្ងរបំផុត។ ​ការ​ព្រ​មាន​បែប​នេះ ​គឺ​ស្រប​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាលកម្ពុជា​មួយចំនួន ​ត្រូវ​បាន​ចាប់​ខ្លួន​ជាបន្ត​បន្ទាប់​នារយៈពេលចុងក្រោយនេះ ក្រោម​​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ។ ​ពីចំណែក​ខាង​សង្គមស៊ីវិលវិញ ​បានស្វាគមន៍​ចំពោះការ​ព្រមាន​របស់នាយក​រដ្ឋមន្ត្រី​។​ តើ​ហេតុអ្វី​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វី កាស៊ីណូ ជាវិស័យអាទិភាពដែលកម្ពុជាគួរបើកឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ១៩?
    ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី ០៣ កក្កដា បានអនុញ្ញាតិឲ្យកាស៊ីណូទាំងអស់នៅកម្ពុជា បើកប្រតិបត្តិការអាជីវកម្មឡើងវិញ ប៉ុន្តែត្រូវភ្ជាប់ជាមួយលក្ខខណ្ឌមួយចំនួន ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល នេះគឺជាការបើកសាកល្បង ហើយមានតែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី អ្នកតាមដានសង្គមយល់ថា កាស៊ីណូ មិនគួរជាវិស័យអាទិភាព ដែលរដ្ឋាភិបាលកម្ពុជាបើកឲ្យដំណើរការមុនវិស័យអប់រំនោះទេ។ តើហេតុអ្វី?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការបញ្ចេញសម្លេងសន្ទនាតាមទូរស័ព្ទរបស់អ្នកនយោបាយក្នុងកាលៈទេសៈនេះ ក្នុងគោលបំណងអ្វី?
    សម្លេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​និង​មេ​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​លោក​ កឹម សុខា ​និង​សម្លេង​សន្ទនា​តាម​ទូរស័ព្ទ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ដែរ ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ​គឺ​លោក ​ម៉ៅ ​មុនីវណ្ណ ​ដែល​គេ​ដឹង​ថា​បាន​កើត​មាន​ឡើង​កាល​ពី​អាណត្តិ​ទី​៥ ​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​សាធារណ​ជន​បាន​ដឹង​ជា​បន្ត​បន្ទាប់​អស់​រយៈ​ពេល​២​ថ្ងៃ​ជាប់ៗ​គ្នា ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​សម្លេង​សន្ទនា​ដែល​១​ឃ្លីបៗ​មាន​ប្រហែល​ពី​៣០ ​ទៅ​៤០​នាទី​នោះ ​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​មេ​ដឹកនាំ​គណបក្ស​ទាំង​២ ​ដោយ​មាន​ការ​ផាត់​ចោល​នូវ​តួ​នាទី​របស់​លោក ​សម ​រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ដែល​កាល​ណោះ​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ដោយ​សារ​ទំនាស់​នយោបាយ​ដ៏​ស្រួច​ស្រាល់​ជាមួយ​លោក ​ហ៊ុន សែន។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្នុងពេលកូវីដ១៩ តើការយកចិត្តទុកដាក់លើជំងឺមិនឆ្លងមានសភាពបែបណា?
    ការ​ចាប់​អារម្មណ៍ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជំងឺ​កូវីដ​១៩ ​ត្រូវ​បានគេ​មើល​ឃើញ​ថា​មាន​ខ្ពស់ជាង​ជំងឺ​មិនឆ្លង។ ​ជំងឺ​មិន​ឆ្លង ​ដែល​ជា​ឃាត​ករ​លាក់​មុខ។ ​សម្រាប់​កម្ពុជា​មាន​ជំងឺ​មិន​ឆ្លង​៤ប្រភេទ​ ​ដែល​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​គេ ​រួម​មាន​ជំងឺ​ទាក់​ទង​នឹង​សរសៃ​ឈាម ​និង​បេះដូង ​មហារីក ​ជំងឺ​ទាក់ទង​ផ្លូវ​ដង្ហើម ​និង​ជំងឺ​ទឹកនោម​ផ្អែម ​និង​ជំងឺ​មិន​ឆ្លង​ដទៃ​ទៀត។ ក្នុង​ពេល​កូវីដ​១៩ តើ​ការ​យក​ចិត្ត​ទុកដាក់​លើ​ជំងឺ​មិនឆ្លង​មាន​សភាព​បែបណា?​ ហើយ​អ្នក​ជំងឺមិន​ឆ្លង​បាន​ជួប​ការ​លំបាក​អ្វីខ្លះ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីត្រូវមានច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងកាលៈទេសៈនេះ?
    អ្នក​ធ្វើ​ការ​ខាង​សិទ្ធិ​មនុស្ស ​និងខាង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​បង្ហាញ​ក្តី​បារម្ភ ​ខណៈក្រសួង​មហាផ្ទៃ ​កំពុងតែធ្វើ​សេចក្តី​​ព្រាង​ច្បាប់​ថ្មី​មួយ​ស្ដី​ពី​សណ្ដាប់ធ្នាប់​សាធារណៈ។ ជា​ច្បាប់​មួយ​ដែល​សំដៅ​ដល់​ការគ្រប់គ្រង​ទៅលើ​អ្នក​ប្រកប​មុខ​របរ​លក់​ដូរ​តាម​ដង​ផ្លូវ​។ ​ប៉ុន្តែ​ពួកគេ​ទទួល​ស្គាល់ថា ​សេចក្តី​ព្រាង​ច្បាប់​​នេះ​ មាន​ទាំងចំណុច​វិជ្ជមាន ​និង​ចំណុច​អវិជ្ជមាន ​តែគួរ​បើក​ការ​ពិគ្រោះ​យោបល់​ឲ្យបាន​ទូលាយ​ដើម្បី​ទាញ​ធាតុ​ចូល។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីអាជ្ញាធរមិនអាចទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនទៅរកការងារនៅថៃ អំឡុងកូវីដ១៩?
    យ៉ាង​ហោច​ណាស់​ពលរដ្ឋខ្មែរ​ជាង២០០នាក់​ត្រូវបានថៃ​ចាប់បញ្ជូន​មក​កម្ពុជាវិញ​ បន្ទាប់ពី​ពួកគេព្យាយាម​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅរក​ការងារ​ធ្វើនៅ​ប្រទេសថៃ​តាម​ច្រករបៀងតូចៗ ខណៈថៃបា​ន​បិទព្រំដែន​ជាមួយ​កម្ពុជា ​តាំងតែ​ពីថ្ងៃទី​២៣​ខែមីនា ​ដោយបារម្ភពីកូវីដ១៩។ ដំណាលគ្នានេះ​ មន្ត្រីរដ្ឋាភិបាល ​បន្ទោសមេខ្យល់​ក្នុងស្រុក ​នៅពីក្រោយបញ្ហានេះ​ តែមន្ត្រី​អង្គការ​សង្គមស៊ីវិល​មើលឃើញ​ថា បញ្ហាមេខ្យល់​ជារឿងមួយ​ តែការ​ប្រឈមខ្លាំង​ជាងនេះ គឺមកពី​ភាពខ្វះខាត​របស់ពលរដ្ឋ​ទៅវិញទេ ទើបពួកគេបង្ខំចិត្ត​លួចឆ្លងដែន​ទាំង​ប្រថុយប្រថាន ​រកការងារ​នៅ​ថៃ​ដើម្បីបានចំណូល​មក​ចិញ្ចឹមជីវិត។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីកម្ពុជាមិនអាចរួចផុតពីចំណាត់ថ្នាក់ឃ្លាំមើលរបស់សហរដ្ឋអាមេរិកក្នុងការជួញដូរមនុស្ស?
    របាយការណ៍​ប្រចាំឆ្នាំ​២០២០​ ស្តីពី​អំពើ​ជួញដូរ​មនុស្ស​ក្នុង​ពិភពលោកដែល​ចេញ​ផ្សាយ​កាលពីសប្តាហ៍មុន​ បង្ហាញ​កម្ពុជា នៅតែ​ស្ថិត​ក្នុង​បញ្ជីឃ្លាំមើល​ការ​ជួញដូរ​នៅឡើយ។ បើតាម​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក គឺ​កម្ពុជាមិនបាន​ចាត់​វិធានការដល់​កម្រិត​ស្តង់ដា​អប្បរមា​ក្នុងការ​កម្ចាត់​ការជួញ​ដូរ​មនុស្សនោះ​ទេ​ ពោល​កម្ពុជានៅតែស្ថិត​ក្នុង​ឋានៈ​ជាប្រទេស​មានការ​ខិតខំ​ប្រឹង​ប្រែងតិចតួច ឬTier 2 ​Watchlist។ ហេតុ​អ្វី​កម្ពុជា​មិនអាច​រួច​ផុត​ពីការ​ឃ្លាំ​មើល​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​ជួញដូរ​មនុស្ស?
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ ទេសចរក្នុងស្រុកខ្លះភ្លេច​អនុវត្តវិធាន​អនាម័យ តាមការណែនាំរបស់ក្រសួង?
    រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ ការ​កើន​ឡើង​ទេសចរ​ក្នុង​ស្រុក​ជា​សញ្ញា​មួយ ដែល​ទទួល​បាន​ការ​ស្វាគមន៍​ក្នុង​វិស័យ​ទេសចរណ៍។ ប៉ុន្តែ​ក៏មាន​ការ​ព្រួយបារម្ភ​ ខណៈទេសចរ​មួយ​ចំនួន​មិន​បាន​អនុវត្ត​វិធានការ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ យ៉ាងក៏​ដោយ​ចុះ​ក្រសួង​ទេសចរណ៍ បាន​ដាក់​ចេញ​វិធាន​សុវត្ថិភាព​ជា​ច្រើន​ ​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​កូវីដ​១៩​។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners