ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអន្តរាគមន៍របស់រដ្ឋដើម្បីសង្គ្រោះ SME ក្នុងដំណាក់កាលកូវីដ នឹងមានប្រសិទ្ធភាពដែរឬទេ?
    ដើម្បី​ស្រោចស្រង់​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​(SME) ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​កូវីដ​១៩​ តំណាង​រដ្ឋាភិបាល​ បាន​លើក​ឡើង​នៅ​ក្នុង​ឱកាស​នៃ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ រដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​ជា​៥០០​លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​ដំណាក់​កាល​ទី​២​។ ការ​បង្ហាញ​ពី​សុឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ទៅ​ដល់​ SME​ ដូច្នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណាក់​កាល​ទី​១​ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន​១៥០​លាន​ដុល្លារ​ ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​រួច​ហើយ​ ក៏​ប៉ុន្តែ​ SME​ មួយ​ចំនួន​ មិន​មាន​លទ្ធភាព​អាច​ទទួល​ឥណទាន​នេះ​បាន​ ដោយសារ​មិន​មាន​ទ្រព្យ​បញ្ចាំ​។ ចំណុច​នេះ​ត្រូវ​បាន​អន្តរាគមន៍​ដោយ​រដ្ឋ​នៅ​កម្ចី​ឥណទាន​ជំហ៊ាន​ទី​២​នេះ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្នុងអំឡុងវិបត្តិកូវីដ ១៩៖ តើការអនុវត្តការងាររបស់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជាមានស្ថានភាពយ៉ាងណា?
    លោកស្រី​រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រួម​នឹង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អន្តរជាតិ​៣​រូប​ទៀត​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​ការ​អនុវត្ត​ការងារ​ការពារ​សិទ្ធិ​មនុស្ស​របស់​លោក​អំ សំអាត នាយក​រង​ផ្នែក​ឃ្លាំ​មើល ​និង​​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​។ ក្តី​ព្រួយ​បារម្ភ​នេះ ​ត្រូវ​បាន​បង្ហាញ​ឱ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ស្រី​រ៉ូណា ស្មីត កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ហើយ​ការ​ព្រួយ​បារម្ភ​នេះ​ទៀត​សោត​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​អំ សំអាត ត្រូវ​បាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ព្រមាន​ពី​ការ​ចាប់​ខ្លួន​ក្រោយ​ពី​បាន​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺ​កូវីដ ១៩នៅ​កម្ពុជា។ ងាក​មក​និយាយ​ពី​ទិដ្ឋភាព​រួម​វិញ នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ​១៩​នេះ តើ​ការ​អនុវត្ត​ការងារ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​រលូន​ដែរ​ឬ​ទេ?​ ឬ ​មាន​ឧបសគ្គ​មក​រារាំង​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកសេដ្ឋកិច្ចស្នើឲ្យរដ្ឋាភិបាលជ្រើសយកវិស័យកសិកម្មជំនួសឲ្យកាត់ដេរ ក្នុងការធ្វើពាណិជ្ជកម្មសេរីជាមួយចិន!
    ម្សិលមិញ​ ភាគី​ពាក់ព័ន្ធ​បាន​ជជែក​គ្នា​ពី​ការ​ត្រៀមខ្លួន​របស់​កម្ពុជា នៅ​ពេល​ដែល​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា​និង​ចិន​ ចូល​ជា​ធរមាន​នៅ​ឆ្នាំ​២០២១​។ ដើម្បី​ទាញ​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ថា បាន​គិត​គូរ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​មួយ​ចំនួន​រួមមាន​ការ​ពង្រឹង​វិស័យ​កសិកម្ម  ពង្រឹង​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​អនឡាញ និង​វិស័យ​កាត់ដេរ​ជាដើម​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ អ្នក​សេដ្ឋកិច្ច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជ្រើស​យក​វិស័យ​កសិកម្ម​ជា​អាទិភាព​ជំនួស​ឲ្យ​វិស័យ​កាត់ដេរ ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន។ ហេតុអ្វី​ជ្រើស​យក​វិស័យ​កសិកម្ម​ ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបន្តលុបបឹងក្រោមគម្រោងអភិវឌ្ឍន៍៖ ត្រូវសិក្សាពីផលប៉ះពាល់ និងផលប្រយោជន៍រួម
    ផ្ទៃ​បឹង​ទំពុន​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ពី​មុន​គឺ​មាន​ទំហំ​១.៥០០​ហិកតា ​​​ប៉ុន្តែ​ឥឡូវ​នេះ​គ្រោង​កាត់​មក​នៅ​សល់​ត្រឹម​១០៧ ​ហិកតា​តែ​ប៉ុណ្ណោះ។ ​នេះ​បើ​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​នៅ​ចន្លោះ ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថ្មី​មួយ​ទៀត​របស់​អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ចំនួន​៤​ចេញ​ផ្សាយ​ម្សិលមិញ​។ អង្គការ​ដែល​ធ្វើ​ការងារ​ខាង​សិទ្ធិ​មនុស្ស​ទាំង​នេះ ​បាន​ព្រមាន​ថា​ «បើ​គ្មាន​តំបន់​បឹង​ទាំង​នេះ​ទេ ​ប្រជាជន​ជាង​មួយ​លាន​នាក់​នៅ​ក្នុង​រាជធានីភ្នំពេញ​នឹង​ប្រឈម​ការ​កើន​ឡើង​នៃ​ទឹកជំនន់»។ ដូច្នេះ​ការ​បន្ត​លុប​បឹង​ក្រោម​គម្រោង​អភិវឌ្ឍន៍​គឺ​ត្រូវ​តែ​សិក្សា​ពី​ផល​ប៉ះពាល់ ​និង​ផល​ប្រយោជន៍​រួម​ជា​ជាង​ផល​ប្រយោជន៍​បុគ្គល​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការដោះលែងអ្នកជាប់ឃុំ៖អង្គការសិទ្ធិមនុស្សកែសម្រួលសេចក្តីថ្លែងការណ៍របស់ខ្លួន បន្ទាប់ពីមានប្រតិកម្មពីរដ្ឋាភិបាល
    អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បដិសេធ​ជា​ថ្មីទៀត ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​អង្គការ​លើកលែង​ទោស​ អន្តរជាតិ​ដែល​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​​គោរព​ការ​សន្យា​ដោយ​ដោះលែង​អ្នក​ជាប់​ឃុំ​មួយ​ម៉ឺន​នាក់​ ដើម្បី​ដោះ​ស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនា​គារ​។​ក្រោយ​ប្រតិកម្ម​ពី​រដ្ឋាភិបាល​ អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នេះ​បានធ្វើ​ការ​កែ​សម្រួល​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ឡើង​វិញ តែ​នៅ​រក្សា​ជំហរ​ដដែល​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើអាចជាលេស ដែលថៅកែ​បិទរោងចក្រ ដោយ​មិនមាន​សំណង​ដល់​កម្មករ?
    គិតត្រឹម​ចុង​សប្តាហ៍​មុន​នេះ យ៉ាងហោច​ណាស់​មាន​រោងចក្រ​ប្រមាណជា​៤២០ រោងចក្រ បាន​ប្រកាស ព្យួរ​និង​បិទ ដោយ​សារ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩។ ស្របពេល​ជា​មួយ​គ្នា​នេះ​ ក្រុ​មសហជីព​ធំៗមួយ​ចំនួន​នៅ​កម្ពុជា បានដាក់​ការ​ព្រួយ​បារម្ភថា​ កូវីដ១៩ អាច​ជា​លេស​ដែល​ថៅកែ​រោងចក្រ​មួយ​ចំនួនបាន​យក​មក​ប្រើប្រាស់ ដើម្បី​ឈាន​ទៅ​បិទ​រោង​ចក្រ​របស់​ខ្លួន ដោយមិន​មាន​សំណង​ត្រឹម​ត្រូវ​ដល់​កម្មករនៅក្នុង​កាលៈទេសៈ​ដូច​ពេល​បច្ចុប្បន្ន​នេះ។ តើអ្វី​ទៅ​ជា​ដំណោះ​ស្រាយ?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបង្ក្រាបបទល្មើសគ្រឿងញៀនកើនឡើង៖តើ​បង្ហាញពីប្រសិទ្ធភាព ឬអប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​កម្ពុជា?
    នៅក្នុងឆមាសទី១ក្នុងឆ្នាំ២០២០នេះ សមត្ថកិច្ច​កម្ពុជា​បង្ក្រាបបទល្មើសគ្រឿងញៀន​បាន​​ចំនួន​៥.៤៦៣​ករណី គឺ​បាន​កើន​ឡើង​​ចំនួន ១.២៨៨​ករណី ស្មើនឹង៣០.៨៥% បើប្រៀប​ធៀប​នឹង​ឆមាសទី១ក្នុងឆ្នាំ២០១៩។ សមត្ថកិច្ច​កម្ពុជា​ក៏បាន​ឃាត់​ខ្លួន​មនុស្សចំនួន១០.៨៧៧នាក់ គឺបានកើនឡើងចំនួន១.៩៦៦នាក់ ស្មើ​នឹង​២២.០៦% ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​១០.៧០០នាក់ និងជនបរទេស១៧៧នាក់។ នេះបើតាមរបាយការណ៍របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ។ បើ​តាម​របាយ​ការណ៍​ដដែល ការរឹបអូសគ្រឿងញៀនវិញ មានចំនួន២៦១គីឡូក្រាម គឺ​បាន​ថយ​ចុះ​៨០​គីឡូ ក្រាម​ ស្មើនឹង២៣,៤៣%។ តើកំណើននៃការបង្រ្កាបគ្រឿងញៀននេះ បង្ហាញពី​ប្រសិទ្ធភាព ឬ​អប្រសិទ្ធភាព​ការងារ​របស់​អាជ្ញាធរ​កម្ពុជា​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើប្រទេសកម្ពុជាមានការគ្រប់គ្រងនិងប្រើប្រាស់ទុនបំរុងអន្តរជាតិយ៉ាងណា?
    ធនាគារជាតិ​កម្ពុជា ​ក៏​ដូចជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​បង្ហាញ​ពី​តួ​លេខ​ច្បាស់ៗ​ថា​ប្រទេស​កម្ពុជា​មាន​ទុន​បំរុង​អន្តរជាតិ​ប្រមាណ​១៩,៥ ​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ចុង​ខែ​មិថុនា​ក្នុង​នោះ​មាន​មាស​ចំនួន​៣៦,៥​តោន​។ ជុំវិញ​ការ​រក្សា​បាន​នូវ​កំណើន​ទុន​បំរុង​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ​នេះ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​វាយ​តម្លៃ​ថា​ប្រទេស​មួយ​នេះ ​មាន​ការ​គ្រប់គ្រង​និង​ប្រើប្រាស់​បាន​ល្អ ​នូវ​ទុន​បំរុង​អន្តរជាតិ​ ធៀប​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស ​ដែល​មាន​ប្រជាជន​១៦លាន​នាក់​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការក្រើនរំឮករបស់តុលាការចំពោះលោកកឹម សុខា រឿងចុះទៅខេត្ត និងជួបពលរដ្ឋ ជាការបិទសេរីភាពរបស់លោកឬ?
    សាលា​ដំបូង​រាជធានីភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​កក្កដា​បាន​ចេញ​លិខិត​រំឮក​លោក​កឹម សុខា ត្រូវ​មាន​ស្មារតី​គោរព​ឱ្យ​បាន​ហ្មត់​ចត់ ម៉ឺង​ម៉ាត់ និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វ​កិច្ច​ដែល​តុលាការ​បាន​តម្រូវ​ដាក់​លើ​រូប​លោក​។ ការ​ក្រើន​រំឮក​នេះ ​គឺ​បន្ទាប់​ពី​លោក​កឹម សុខា ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ និង​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៧​កាល​ពី​ពេល​ថ្មីៗ​នេះ​។ តុលា​ការ​ក្រុង​ភ្នំពេញ​បាន​អះអាង​ថា សកម្មភាព​របស់​លោក​កឹម សុខា​នេះ ​អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ​ឬនាំ​ទៅ​ដល់​ការ​បំពាន​លើ​កាតព្វកិច្ច​នៃ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។ ក្រុម​មេធាវី​លោក​កឹម សុខា និង អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ថា ​ការក្រើន​រំឮក​នេះ ​ប្រៀប​ដូចជា​ការ​បិទ​សិទ្ធិ​ដើរ​ហើរ​របស់​លោក​កឹម សុខា។ ប៉ុន្តែ អ្នក​ជំនាញ​ច្បាប់ និងសិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា មិន​មែន​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​អ្វីនោះ​ឡើយ តែ​ធ្វើ​ឡើង​តាម​ច្បាប់​កំណត់​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការរកឃើញវិជ្ជមានកូវីដ១៩ ចម្លងចូលពីខាងក្រៅមានសន្ទុះកាន់តែច្រើន តើកម្ពុជាគួរមានវិធានការថ្មីយ៉ាងណា?
    កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុក​វីរុស​កូវីដ​១៩​ថ្មី​២៦​ករណី​ទៀត​កាល​ពី​ម្សិល​មិញ​ដែល​ជា​ការ​នាំ​ពី​ក្រៅ​។ ​នេះជា​ករណី​នាំ​ចូល​ក្នុង​ចំនួន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ និង​ជា​ក្ដី​កង្វល់​របស់​ប្រមុខ​រដ្ឋាភិបាល​និយាយ​ដោយ​ឡែក​និង​ជា​កង្វល់​របស់​ពលរដ្ឋ​ទូទៅ​និយាយ​ជា​រួម​។ ផ្អាក​កុំ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ពី​ក្រៅ​ចូល​មក​កម្ពុជា​ ជា​អ្វី​ដែល​អ្នក​ឃ្លាំ​មើល​ លើក​ជា​យោបល់​ទៅ​រដ្ឋាភិបាល​ និង​ក្រសួង​សុខាភិបាល​ពិចារណា​បិទ​ការ​ហោះ​ហើរ​បណ្ដោះ​អាសន្ន​។ ​ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ក្នុង​សហគមន៍​។ ​ដូច្នេះ​រដ្ឋាភិបាល​គួរ​ពិចារណា​ផ្អាក​កុំ​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​ពី​ក្រៅ​ចូល​មក​កម្ពុជា ​ដើម្បី​ទប់​ស្កាត់​ការ​នាំ​ចូល​កូវីដ​១៩?
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners