ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - យុទ្ធនាការបញ្ចប់និទណ្ឌភាព៖សម្រាប់អតីតបក្សប្រឆាំងជារឿងសំខាន់ តែសម្រាប់បក្សកាន់អំណាច ជារឿងអត់បានការ
    អតីត​គណបក្ស​ប្រឆាំង​បាន​បើក​ដំណើរ​ការ​យុទ្ធនា​ការ​ចុះ​ហត្ថលេខា​លើ​ញត្តិ​តាម​អន​ឡាញ​តាំង​ពី​ថ្ងៃ​ទី​១០ ​ខែ​កក្ដដា ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ គឺ​មាន​អ្នក​ចុះ​ហត្ថលេខា​ជាង​៣​ពាន់​នាក់​ហើយ។ ​អតីត​បក្ស​ប្រឆាំង​ថា ​ពេល​ទទួល​បាន​ហត្ថលេខា​តាម​ការ​កំណត់​រួច​ហើយ ​នឹង​នាំ​យក​ទៅ​ដាក់​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជាមួយ​នឹង​ភស្តុតាង​ផ្សេង​ទៀត​ ដើម្បី​ថ្នាក់​ដឹកនាំ​កម្ពុជា​ក្នុង​ន័យ​បញ្ចប់​បញ្ហា​និទណ្ឌភាព​ និង​ ស្វែង​រក​យុត្តិធម៌​ជូន​ដល់​ជន​រងគ្រោះ​នា​ពេល​កន្លង​មក​។​ ​ប៉ុន្តែ ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ​វិញ​ហៅ​យុទ្ធនាការ​នេះ​ថា ​ជា​រឿង​អត់​ប្រយោជន៍​ ឥត​បាន​ការ​ ហើយ​ថា​ គ្មាន​ប្រសិទ្ធភាព​អ្វី​នោះ​ឡើយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ឈប់សម្រាកសងថ្ងៃចូលឆ្នាំ៖ តើអ្នកធ្វើការក្នុងវិស័យទេសចរណ៍គួរត្រៀមបែបណា?
    រដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឱ្យ​កម្មករ​និយោជិត​ទាំងអស់ឈប់សម្រាក​ដោយ​ទទួល​បាន​ប្រាក់ឈ្នួល​រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃទី១៧ ដល់​ថ្ងៃទី២១ ខែសីហា​ខាងមុខនេះ។ ការឈប់សម្រាករយៈពេល៥ថ្ងៃនេះ គឺជាការសងថ្ងៃសម្រាក ទៅឲ្យបុគ្គលិក នយោជិត មន្ត្រីរាជការ កម្មករ កម្មការិនី ដែលមិនបានឈប់សម្រាកនៅថ្ងៃចូលឆ្នាំ កាលពីខែមេសាកន្លងទៅ។ កាលពីពេលនោះ រដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការឈប់សម្រាកដោយបារម្ភពីការរីករាលដាលនៃជងឺកូវីដ១៩។ ការឈប់សម្រាកនាពេលនេះ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុកមានការកើនឡើង ខណៈកូវីដ១៩ នៅបន្តមានវត្តមាននៅកម្ពុជានៅឡើយ។ ដូច្នេះ តើអ្នកធ្វើការក្នុងវិស័យនេះគួរត្រៀមខ្លួនបែបណា សម្រាប់ការឈប់សម្រាកសងថ្ងៃចូលឆ្នាំ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការផ្តល់សិទ្ធិឲ្យគ្រឹះស្ថានសិក្សាឯកជនរៀបចំប្រលងដោយខ្លួនឯង តើមានតម្លាភាព និងភាពជឿទុកចិត្តកំរិតណា?
    ក្រសួង​អប់រំ យុវជន និង កីឡា ​កាល​ពី​ថ្ងៃ​ទី​១៤​ខែ​កក្កដា​ កន្លង​ទៅ​នេះ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ ដោយ​អនុញ្ញាត​ឲ្យ​គ្រឹះស្ថាន​សិក្សា​ឯកជន​រៀប​ចំ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​បាក់ឌុប ​ដោយ​ខ្លួនឯង​ ប្រសិន​បើ​គ្រឹះស្ថាន​នោះ​ មាន​លទ្ធភាព​គ្រប់គ្រាន់​។ ​បើ​មិន​ដូច្នោះ​ទេ​ត្រូវ​រង់ចាំ​ប្រលង​ជាមួយ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ ដែល​នឹង​កំណត់​នៅ​ពេល​ក្រោយ​។ ​កាលបរិច្ឆេទ​នៃ​ការ​ប្រលង​បាក់​ឌុប​ឆ្នាំ​សិក្សា​២០១៩-២០២០ ​សម្រាប់​គ្រឹះស្ថាន​សិក្សា​ឯកជន​ ត្រូវ​បាន​កំណត់​យក​ថ្ងៃ​ទី​១៧​ខែ​សីហា​ឆ្នាំ​២០២០ ​ដោយ​តម្រូវ​ឲ្យ​សាលា​ឯកជន​រៀបចំ​ និង​ចេញ​វិញ្ញាសារ​ដោយ​ខ្លួនឯង​ តែ​ត្រូវ​គោរព​តាម​ស្តង់ដា​រក្រសួង​អប់រំ​ ដែល​ធ្លាប់​បាន​ធ្វើ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បើគ្រប់គ្រងជនអន្តោប្រវេសន៍មិនបានល្អ តើកម្ពុជាអាចនឹងជួបបញ្ហាប្រឈមអ្វីខ្លះនាពេលអនាគត?
    ម្សិលមិញ ​អតីត​បក្ស​ប្រឆាំង​បាន​សម្តែង​ការ​ព្រួយបារម្ភ​ផង ​និង ​មិនគាំទ្រ​ផង​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ដែល​រស់​នៅ​ក្នុង​ច្បាប់​នៅ​ក្នុង​ប្រទេសកម្ពុជា។ ​បើ​តាម​អតីត​បក្ស​ប្រឆាំង​ បើ​អាជ្ញាធរ​កម្ពុជា​មិន​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ទេ​ នោះ​កម្ពុជា​អាច​ដើរ​ជាន់​ដាន​ប្រវត្តិសាស្រ្ត​ដូច​យ៉ាង​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម​ជាដើម​។ ​ប៉ុន្តែ ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​អះអាង​ហើយ​ថា ​អាជ្ញាធរ​កំពុង​ដោះ​ស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​នេះ​ដោយ​ឈរ​តាម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​។ សម្រាប់​ក្រសួង​មហាផ្ទៃ​ បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ ​គឺ​ការ​យក​បញ្ហា​ជន​អន្តោប្រវេសន៍​ទៅ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ដែល​នាំ​ឱ្យ​មាន​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ តែ​យ៉ាងណា​ក៏ដោយ​ ភាគី​ទាំងអស់​សុទ្ធ​តែ​យល់​ស្រប​ពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​ច្បាប់ ​ដើម្បី​ដោះស្រាយ​បញ្ហានេះ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩នៅបន្តកើតមាននៅកម្ពុជា៖ហេតុអ្វីពលរដ្ឋលែងសូវភ័យខ្លាចពីជំងឺនេះ?
    ក្នុង​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ​កម្ពុជា​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ១៩​ចំនួន​២៤​នាក់​ទៀត​នៅ​ថ្ងៃ​ទី​១១ ​និង​ទី​១៣​កក្កដា ​គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ ​ការ​នេះ​បាន​បង្កើត​ក្តី​បារម្ភ​ជា​ថ្មី​ទៀត​សម្រាប់​អ្នកជំនាញ​សុខាភិបាល និង​​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ពី​ការ​ងើប​ឡើង​វិញ​នៃ​ជំងឺ​ឆ្លង​ដែល​គ្មាន​ថ្នាំ​ព្យាបាល​នេះ​ ខណៈ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ហាក់​ដូចជា​លែង​ភ័យ​ខ្លាច ​និង​មិន​សូវ​ការពារ​ខ្លួន។ ហេតុអ្វី​បាន​ជា​ពលរដ្ឋ​នៅ​កម្ពុជា​លែង​សូវ​ភ័យ​ខ្លាច​ពី​ជំងឺ​នេះ?ក្នុង​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ​កម្ពុជា​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​ជំងឺ​កូវីដ១៩​ចំនួន​២៤​នាក់​ទៀត​នៅ​ថ្ងៃ​ទី​១១ ​និង​ទី​១៣​កក្កដា ​គឺ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។ ​ការ​នេះ​បាន​បង្កើត​ក្តី​បារម្ភ​ជា​ថ្មី​ទៀត​សម្រាប់​អ្នកជំនាញ​សុខាភិបាល និង​​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​ពី​ការ​ងើប​ឡើង​វិញ​នៃ​ជំងឺ​ឆ្លង​ដែល​គ្មាន​ថ្នាំ​ព្យាបាល​នេះ​ ខណៈ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ហាក់​ដូចជា​លែង​ភ័យ​ខ្លាច ​និង​មិន​សូវ​ការពារ​ខ្លួន។ ហេតុអ្វី​បាន​ជា​ពលរដ្ឋ​នៅ​កម្ពុជា​លែង​សូវ​ភ័យ​ខ្លាច​ពី​ជំងឺ​នេះ?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ដែលទើបបង្កើតឡើងដោយអតីតបក្សប្រឆាំងអាចធ្វើអ្វីបានខ្លះ?
    អតីត​គណបក្ស​សង្រ្គោះជាតិ​កាលពី​ថ្ងៃ​ទី​១១ ​ខែ​កក្កដា ​បាន​សម្រេច​បង្កើត​នូវ​គណៈកម្មការ​កិច្ច​ព្រំដែន​ និង ​អន្តោប្រវេសន៍​ ដើម្បី​ស្រាវជ្រាវ​ និង​ឃ្លាំមើល​បញ្ហា​ព្រំដែន​ និង​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ប្រធាន​គណៈកម្មការ​នេះ ​បាន​គូស​បញ្ជាក់ថា​ នឹង​ធ្វើ​កិច្ចការ​ជាច្រើន​ ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​បំពាន​ព្រំដែន​កម្ពុជា​ និង​ មាន​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​បាន​ត្រឹមត្រូវ​។ ​ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ និង ​អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ការ​បង្កើត​គណៈ​កម្មការ​នេះ​ថា ​ខុសច្បាប់​ និង ​មើល​មិន​ឃើញ​ពី​ប្រសិទ្ធភាព​ដែល​កើត​ចេញ​ពី​គណៈកម្មការ​នេះ​ឡើយ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ជនអន្តោប្រវេសន្តកាន់ឯកសារមិនប្រក្រតី៖ ហេតុអ្វីកម្ពុជាមិនបណ្តេញទៅស្រុកវិញ?
    ក្រសួង​មហាផ្ទៃ​បាន​បញ្ចេញ​របាយការណ៍​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី១០​កក្កដា​ឆ្នាំ​២០២០​អំពី​ចំនួន​ជន​អន្តោ​ប្រវេសន្ត​នៅ​កម្ពុជា​ដែល​មាន​ចំនួន​សរុប ​៨៩.៦៨៦នាក់​ នៃ​ចំនួន​១១​សញ្ជាតិ ​ក្នុង​នោះ​ ជនជាតិ​វៀត​ណាម​មានជាង​៩០%​ស្មើ៨៩.​៤៧១​នាក់។ ប៉ុន្តែ​ក្រសួង​បាន​កត់​សំគាល់​ថា ​ក្នុង​ចំណោម​ជន​អន្តោប្រវេសន្ត​ទាំងនោះ គឺ​មាន​អ្នក​កាន់​កាប់​ឯកសារ​មិន​ប្រក្រតី​ រហូត​ដល់ ៣៧.៤៣៦​ច្បាប់។ យ៉ាងណាក៏​ដោយ​ អាជ្ញាធរ​កម្ពុជា​មិន​បាន​បណ្តេញ​ចេញ​ជន​អន្តោប្រវេសន្ត​ទាំង​នោះ​ទេ។ ផ្ទុយ​មក​វិញ​បាន​​សម្រួល​ឲ្យ​ពួកគេ​​ទទួល​បាន​ឯកសារ​ស្រប​ច្បាប់​មាន​សុពលភាព​២ឆ្នាំ​ម្តង។ ​ហេតុអ្វី​បាន​ជា​កម្ពុជា​មិន​បណ្តេញ​ជន​​អន្តោប្រវេសន្ត​ដែល​កាន់​ឯកសារ​មិន​ប្រក្រតី​ទាំងនោះ​ទៅ​ស្រុក​វិញ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការស្នើសុំឲ្យមានគណៈកម្មការឯករាជ្យ ស៊ើបអង្កេតលើឃាតកម្មលោក កែម ឡី អាចធ្វើទៅបានទេ?
    នៅ​ក្នុង​ឱកាស​នៃ​ការ​រំលឹក​ខួប​៤​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី ​អ្នក​វិភាគ​សង្គម​ និង​នយោបាយ​ដ៏​ល្បី​ល្បាញ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​អង្គការ​ កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​កក្កដា​ ម្សិល​មិញ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ ទទូច​ឲ្យ​អាជ្ញាធរ​បង្កើត​គណៈ​កម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ និង​ឥត​លម្អៀង​លើ​សំណុំ​រឿង​បាញ់​សម្លាប់​លោក​ កែម ឡី​។ ​ការ​ទាម​ទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដូច្នេះ​ ធ្វើ​ឡើង​ ក្រោយ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​ជន​ដៃ​ដល់​ឈ្មោះ​ អឿត អាង​ ហៅ​ជួប សំលាប់​ និង​បាន​ដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត​។ ​ក៏ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មាន​ការ​មន្ទិល​ដោយ​សារ​សំណុំ​រឿង​នេះ ​មាន​អ្នក​ទទួល​ខុស​ត្រូវ​តែ​ជួប សំលាប់ ​ម្នាក់​ឯង​។ ​តើ​ការ​ស្នើ​សុំ​ឲ្យ​មាន​គណៈ​កម្មការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​សំណុំ​រឿង​ឃាតកម្ម​ លោក​ កែម ឡី​ មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្នុងឆមាសទី១៖ បើទោះបីសម្លៀកបំពាក់ធ្លាក់ចុះ តែការនាំចេញទាំងមូលរបស់កម្ពុជា គឺនៅវិជ្ជមាននៅឡើយ
    ម្សិល​មិញ ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឆមាស​ទី​១​ ឆ្នាំ​២០២០​នេះ ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​បាន​ធ្លាក់​ចុះ​តែ​មិន​ខ្លាំង​ណាស់​ណា​ទេ​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៩​។ ​ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​វិញ​ បាន​លើក​ឡើង​ថា​ ទោះ​បី​ការ​នាំ​ចេញ​សម្លៀក​បំពាក់​បាន​ធ្លាក់​ចុះ​មែន​ តែ​ទំនិញ​មិន​មែន​សម្លៀក​បំពាក់​ដូច​យ៉ាង​កង់ ​និង​អេឡិច​ត្រូនិក​ជា​ដើម​បាន​កើន​ឡើង​ទៅ​វិញ​។ ​ក្រសួង​សេដ្ឋ​កិច្ច​ក៏​បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា​ ការ​នាំ​ចេញ​ទាំង​មូល​របស់​កម្ពុជា​ គឺ​នៅ​មាន​ភាព​វិជ្ជ​មាន​នៅ​ឡើយ​។ ​ចំពោះ​ភាព​វិជ្ជ​មាន​នៃ​ការ​នាំ​ចេញ​នេះ​ អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​មើល​ឃើញ​ខុស​គ្នា​ពី​អនាគត​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​ឆមាស​ទី​២​ឆ្នាំ​នេះ ​ដោយ​ម្នាក់​ថា​ អាច​បន្ត​នៅ​មាន​ភាព​វិជ្ជ​មាន ​តែ​ម្នាក់​ទៀត​ថា​ នឹង​មាន​ការ​ធ្លាក់​ចុះ​ដោយ​សារ​តែ​កូ​វីដ១៩​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើគួរតែបញ្ឈប់ការប្រើប្រាស់រថយន្តកែច្នៃដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍?
    តាម​ការ​កត់​សំគាល់​របស់​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ​បញ្ហា​រថយន្ត​កែ​ច្នៃ​គឺ​ជា​មូល​ហេតុ​មួយ​នាំ​ឲ្យ​ចំ​នួន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​តែ​មាន​ការ​កើន​ឡើង។ ​ប្រឈម​បញ្ហា​នេះ ​លោក​ នេត​ សា​វឿន ​ ស្នើ​ឲ្យ​រដ្ឋា​ភិបាល​ផ្ដល់​ស្លាក​លេខ​បណ្ដោះ​អាសន្ន​ ដល់​រថយន្ត​កែ​ច្នៃ​ត្រឹម​ថ្នាក់​មូល​ដ្ឋាន ​ដោយ​យក​គំរូ​ពី​ប្រទេស​ជិត​ខាង​ ព្រម​ទាំង​កំណត់​គោល​ដៅ​នៃ​ការ​ធ្វើ​ដំណើរ​របស់​រថយន្ត​កែ​ច្នៃ។ ​ជាមួយ​នឹង​ការ​លើក​ឡើង​ដូច្នេះ ​ចំពោះ​យាន្តដ្ឋាន​កែ​ច្នៃ​រថយន្ត​ដែល​មិន​មាន​ច្បាប់​គឺ​ត្រូវ​តែ​បិទ​ចោល​ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២០។ ​ដូច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​បន្ត​ទៀត​ថា ​តើ​គួរ​តែ​បញ្ឈប់​ការ​ប្រើ​ប្រាស់​រថយន្ត​កែ​ច្នៃ​តែម្តង​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរា​ចរណ៍​ឬ​យ៉ាង​ណា?
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners