ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការធ្វើចត្តាឡីស័ក្តនៅផ្ទះអាចមានហាភិន័យយ៉ាងណាខ្លះ?
    ម្សិលមិញ​ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​សង្កាត់​សិត្បូ​ ក្នុង​ស្រុក​តាខ្មៅ​ និង​ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​អះអាង​ខុសគ្នា​ពី​ករណី​ស្រ្តីខ្មែរ​ជា​កងទ័ព​មួកខៀវ​ម្នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​។ ចៅ​សង្កាត់​សិត្បូ​ បាន​លើក​ឡើង​ថា​ មុន​រក​ជំងឺ​កូវីដ​១៩​ ស្រ្តី​ខ្មែរ​ម្នាក់​នេះ​បាន​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ មនុស្ស​ចាស់​ និង​ចែក​លុយ​ដល់​ក្មេងៗ​ថែម​ទៀត​ តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កណ្តាល​មក​ទាត់​ចោល​ដោយ​ថា​ គ្មាន​ប្រភព​ច្បាស់​លាស់​។ ការ​ចេញ​មក​ទាត់​ចោល​នេះ​ គឺ​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​បាន​ច្រាន​ចោល​ព័ត៌មាន​នេះ​ ដោយ​លើក​បញ្រ្ជាស​មក​វិញ​ថា​ ស្រ្តី​រូប​នេះ​មិន​បាន​ជួប​អ្នកណា​ផ្សេង​ក្រៅ​ពី​សមាជិក​គ្រួសារ​នោះ​ឡើយ​ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័ក្ត​នៅ​ក្នុង​ផ្ទះ​។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ការ​ធ្វើ​ចត្តាឡីស័ក្ត​នៅ​ផ្ទះ​របស់​ស្រ្តី​រូប​នេះ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​សមាជិក​គ្រួសារ​៤​នាក់​ ហើយ​ពួកគេ​ក៏​ត្រូវ​បាន​នាំ​ទៅ​ពិនិត្យ​រក​ជំងឺ​កូវីដ​១៩​ និង​ ដាក់​តាម​ដាន​នៅ​មណ្ឌល​ចត្តាឡីស័ក្ត​។ ដូច្នេះ​ តើ​គួរ​បញ្ឈប់​ការ​ធ្វើ​ចត្តាឡីស័ក្ត​នៅ​ផ្ទះ​ដែរ​ឬ​ទេ​ ដើម្បី​បញ្ជៀស​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ចូល​ក្នុង​សហគមន៍​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកច្បាប់និងសង្គមស៊ីវិល៖ការកំណត់យកតួនាទីតែមួយរវាងអ្នករាជការនិងប្រកបវិជ្ជាជីវៈជាមេធាវី ជាផ្នែកមួយជួយលើកកម្ពស់វិស័យយុត្តិធម៌កម្ពុជា
    ការ​កំណត់​យក​តួនាទី​តែ​មួយ​រវាង​អ្នក​រាជការ​សាធារណៈ​ និង​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ ពី​សំណាក់​ក្រសួង​មហាផ្ទៃ​កាល​ពី​ពេល​ថ្មីៗ​នេះ​ ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​ច្បាប់​ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​។ ការកំណត់​របស់​ក្រសួង​មហាផ្ទៃ​ធ្វើ​ឡើង​បន្ទាប់​ពី​រកឃើញ​ មាន​មន្ត្រី​រាជការ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោមជាតិ​ខ្លះ​ ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ ខណៈ​ដែល​ខ្លួន​កំពុង​បំពេញ​មុខងារ​សាធារណៈ។ នេះ​បើ​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ទី​៧​សីហា​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា​ ក្រសួង​ដទៃ​គួរ​យក​គំរូ​តាម​ក្រសួង​មហាផ្ទៃ​ដើម្បី​ជា​ផ្នែក​មួយ​ជួយ​លើក​កម្ពស់​វិស័យ​យុត្តិធម៌​របស់​កម្ពុជា​។​
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​កម្ពុជា​ត្រៀមទប់ទល់​បែប​ណា​នៅ​ពេលអឺរ៉ុប​អនុវត្តដក​ផ្នែក​ខ្លះ​នៃEBAតាមការ​គ្រោង​ទុកនា​ថ្ងៃទី​១២ ខែសីហា?
    រាប់ចាប់​ពីថ្ងៃ​សៅរ៍ ទី០៨ ខែសីហានេះ គឺនៅ​សល់តែ​៣ថ្ងៃ​ទៀតទេ​ដល់​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប​អនុវត្តការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រពន្ធ​អនុ​គ្រោះ​EBA​ពី​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ​សីហា។ មជ្ឈដ្ឋាននានាបានសម្តែងការព្រួយ​បារម្ភ និង មើល​ឃើញ​ពី​ផល​អាក្រក់​ដែល​កើត​មាន​សម្រាប់​កម្ពុជា បើ​សិន​សហភាព​អឺរ៉ុប​អនុវត្តដកផ្នែកខ្លះនៃប្រពន្ធ​អនុ​គ្រោះ​EBA​ពី​កម្ពុជា​។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ គួប​ផ្សំ​នឹង​ការ​ដោះ​ស្រាយវិបត្តិកូវីដ ១៩ផង រដ្ឋាភិបាលកម្ពុជា​បាន​ត្រៀម​កញ្ចប់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​អះអាងថា កញ្ចប់ថវិកាប៉ុណ្ណេះ គឺ​មិន​គ្រប់​គ្រាន់​ឡើយ​ ហើយ​ថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​វិស័យ​ផ្សេងៗ​ទៀត ជា​ពិសេស វិស័យ​កសិកម្ម។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើមានដំណោះស្រាយទេ ដើម្បីឲ្យមានតុល្យភាពរវាងការនាំចេញនិងនាំចូលផលិតផលជលផលក្នុងប្រទេសកម្ពុជា?
    ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៩​ បាន​នាំ​ចេញ​ផលិតផល​ជលផល​ចំនួន​១​ម៉ឺន​តោន​ ហើយ​នាំ​ចូល​មក​ក្នុង​ប្រទេស​វិញ​ចំនួន​២​ម៉ឺន​តោន​ ខណៈ​ប្រទេស​នេះ​ កំពុង​ជម្រុញ​ឲ្យ​មាន​ផលិតផល​ត្រី​ធម្មជាតិ​ និង​ពង្រីក​វារីវប្បកម្ម​នៅ​ទូទាំង​ប្រទេស​។ ក្រោម​ហេតុផល​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អ្នក​ទេសចរ​បរទេស​ កម្ពុជា​ចាំបាច់​ត្រូវ​តែ​នាំ​ផលិតផល​ជលផល​ ដែល​កម្ពុជា​អត់​មាន​ចូល​ច្រើន​២​ដង​ជាង​ការ​នាំ​ចេញ​។ តើ​អាច​មាន​មធ្យោបាយ​សមស្រប​ណា​ ដែល​អាច​មាន​ផល​ចំណេញ​ដល់​កសិករ​ក្នុង​ស្រុក​ និង​អាច​កាត់​បន្ថយ​ការ​នាំចូល​ដែល​មិន​មាន​តុល្យភាព​នៃ​វិស័យ​ជលផល​កម្ពុជា​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - វិបត្តិកូវីដ១៩៖ តើត្រូវធ្វើយ៉ាងណា ដើម្បីទប់ស្កាត់កុំឱ្យមានអ្នករត់ចេញពីមណ្ឌលចត្តាឡីស័ក្តតទៅទៀត?
    គិត​មក​ដល់​ពេលនេះ​ មាន​អ្នក​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក្ត​ចំនួន​៣​នាក់​ហើយ​ ដោយ​ម្នាក់​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក្ត​នៅ​ភ្នំពេញ​ទៅ​ខេត្ត​កំពង់ចាម​ និង​ ២​នាក់​ទៀត​នៅ​ក្នុង​ខេត្ត​ព្រៃវែង​។ ប៉ុន្តែ​ពួកគេ​ទាំង​៣​នាក់​នេះ​សុទ្ធ​តែ​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក្ត​តាម​ការ​កំណត់​រយៈពេល​១៤​ថ្ងៃ​ដដែល​។ អាជ្ញាធរ​សុខាភិបាល​កម្ពុជា​តែងតែ​ចាត់​ទុក​ការ​រត់​ចេញ​នេះ​ថា​ មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ចម្លង​ជំងឺ​កូវីដ​ ១៩​ចូល​ទៅ​ក្នុង​សហគមន៍​។ ដូច្នេះ​ តើ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​តែ​ធ្វើ​យ៉ាង​ណា​បន្ថែម​ទៀត​ ដើម្បី​ធានា​ថា​ គ្មាន​នរណា​ម្នាក់​អាច​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក្ត​បាន​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអត្ថបទសារព័ត៌មានបែបអវិជ្ជមានមានន័យថាជាការប្រឆាំងឬ?
    «មិនត្រូវមានទស្សនៈថា អ្នកសរសេរអត្ថបទអវិជ្ជមាន សុទ្ធតែអ្នកប្រឆាំង» នេះ​ជា​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ កាល​ម្សិល​មិញ​ នៅ​ក្នុង​វេទិកា​ពិភាក្សា​វាយ​តម្លៃ​សកម្មភាព​ស្តីពី​សន្និសីទ​សារ​ព័ត៌មាន​ ដែល​រៀប​ចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​។ ការ​លើក​ឡើង​នេះ​ទទួល​បាន​ការ​ស្វាគមន៍​សម្រាប់​អ្នក​កាសែត​ទូទៅ​ និង​ដោយ​ឡែក​ចំពោះ​មន្ត្រី​សិទ្ធិ​មនុស្ស​មួយ​ចំនួន​នៅ​កម្ពុជា​។ ដើម្បី​គេច​ផុត​ពី​ការ​ចោទ​ប្រកាន់​នេះ​អ្នក​កាសែត​ជើង​ចាស់​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ កាលៈទេសៈ​ខ្លះ​អ្នក​សសេរ​គួរ​ថយ​មួយ​ជំហ៊ាន​ដើម្បី​ទុក​ពេល​ឲ្យ​មន្ត្រី​ស្រាវ​ជ្រាវ​បន្តិច​សិន​។ ចំណែក​មន្ត្រី​ក៏​ត្រូវ​ស្វែងយល់​សិន​មុន​នឹង​វាយតម្លៃ​ថា ម្ចាស់​សំណេរ​ជា​អ្នក​ប្រឆាំង​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ចាប់ខ្លួនលោករ៉ុង ឈុន៖ តើអាចជាការបង្ហាញថា រដ្ឋាភិបាលកម្ពុជាមិនញញើតនឹងការអនុវត្តដកផ្នែកខ្លះនៃប្រព័ន្ធEBAឬ?
    ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​ និង​ ឃុំ​ខ្លួន​លោក​រ៉ុង ឈុន ដោយសារ​តែ​និយាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​កំពុង​ក្លាយ​ជា​បញ្ហា​ដ៏​ចម្រូង​ចម្រាស។ អ្នកគាំទ្រ​ និង​ សាធារណជន​ខ្លះ​ដែល​យល់​ថា​ ការ​និយាយ​របស់​លោក​រ៉ុង ឈុន គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​ និង​គ្មាន​កំហុស​ បាន​នាំ​គ្នា​ធ្វើ​យុទ្ធនា​ការ​ទាមទារ​ឱ្យ​ដោះ​លែង​លោក​រ៉ុង ឈុន តាម​រយៈ​ការ​ជួប​ជុំ​គ្នា​ផ្ទាល់​ និង​ តាម​ហ្វេសប៊ុក​។ ក្រៅ​ពី​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​ប្រទេស​នេះ​ អ្នក​តាមដាន​ និង​សង្គម​ស៊ីវិល​ខ្លះ​ក៏​បាន​មើល​ឃើញ​ថា​ បញ្ហា​ចាប់​ខ្លួន​នេះ​ ក៏​នឹង​បន្ថែម​ការ​ប៉ះពាល់​ដល់​ការ​អនុវត្ត​ដក​ប្រព័ន្ធ​អនុគ្រោះ​EBA​ខ្លះ​ពី​កម្ពុជា​ផង​ដែរ​ ពោល​ គឺ​អាច​ជំរុញ​ឱ្យ​ដក​បាន​ជោគ​ជ័យ​តែ​ម្តង​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​គូស​បញ្ជាក់​ថា​ បញ្ហា​អាទិភាព​របស់​រដ្ឋាភិបាល​ គឺ​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​សង្គម​ ហើយ​រឿង​អ្វី​ផ្សេង​ជា​បញ្ហា​បន្ទាប់​បន្សំ​ប៉ុណ្ណោះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្រសួងត្រៀមដាក់ដំណើរការគោលការណ៍ស្តីពីការធ្វើដំណើរដោយកន្លែងសម្រាប់ភ្ញៀវអន្តរជាតិ
    ក្រសួង​ទេសចរណ៍ បាន​រៀបចំ​សេចក្តី​ព្រាង​គោលការណ៍​ណែនាំ​ស្តីពី​ការ​ធ្វើ​ដំណើរ​ដោយ​កន្លែង​ ឬ​ហៅថា​ Travel Bubble ដើម្បី​ទទួល​ភ្ញៀវ​អន្តរជាតិ​ត្រឡប់​មក​វិញ​។  គោលការណ៍​ធ្វើ​ដំណើរ​ដោយ​កន្លែង​នេះ​ គឺ​កម្ពុជា​ទទួល​តែ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ មក​ពី​តំបន់​ដែល​គ្មាន​វីរុស​កូវីដ​១៩​ មក​កាន់​តំបន់​ដែល​គ្មាន​វីរុស​កូវីដ​១៩​ ​នៅ​កម្ពុជា​ដូច​គ្នា។ យ៉ាងណា​ក៏​ដោយ​គោលការណ៍​នេះ​ នៅ​មិន​ដាក់​ឲ្យ​អនុវត្ត​នៅ​ឡើយ​ទេ ​ដោយ​ក្រសួង​ទេសចរណ៍​ត្រូវ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ និង​ក្រសួង​សុខាភិបាល​ជា​មុន​សិន​។ ចំណែក​អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​មើល​ឃើញ​ថា​ កម្ពុជា​មាន​សង្ឃឹម​តិច​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​តាម​រយៈ​វិធានការ​នេះ ​បើ​ក្រសួង​មិន​បង្ហាញ​ភាព​ទាក់​ទាញ​ផ្សេង​ទៀ ត​អំពី​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការនិយាយពីព្រំដែន នៅតែជាហានិភ័យរបស់អ្នកប្រឆាំង?
    លោក រ៉ុង ឈុន តំណាងក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អតីត​ប្រធានសមាគម​គ្រូបង្រៀន​កម្ពុជា​ឯក​រាជ្យ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក កាល​ពី​វេលាម៉ោង​ជិត​១០​យប់ ថ្ងៃទី ៣១ កក្កដា ក្រោម​ការចោទ​ប្រកាន់​ថា បាន​បំភ្លៃរឿង​ព្រំដែន​កម្ពុជា-វៀតណាម។ ភ្លាមៗ​នេះ អតីត​គណបក្សសង្គ្រោះ​ជាតិ និង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា រួមជា​មួយ​យុវជន និង​មេដឹក​នាំ​សហជីព​ធំៗ​នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន ដោយ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​លោក រ៉ុង ឈុន អោយ​មាន​សេរីភាព​ឡើង​វិញ។ យ៉ាងណា​ក៏ដោយ តើការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន គឺ​ជាការ​បំបិទ​មាត់​សម្លេង​ប្រឆាំង​មិន​អោយ​រិះគន់​លើ​រឿងព្រំដែន​តទៅទៀត​ឬយ៉ាង​ណា?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - មូលហេតុនៅពី​នៅក្រោយការ​ចេញរបាយ​ការណ៍ផ្ទួនៗ​គ្នារបស់​អង្គការ​សង្គម​ស៊ីវិលធំៗនៅកម្ពុជានា​ពេលចុង​ក្រោយនេះ
    ក្នុងរយៈពេលចុង​ក្រោយ​នេះ ពោល គឺ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​វាយលុក​ដោយ​សារ​តែ​ជំងឺ​កូវីដ ១៩ គេ​សង្កេត​ឃើញ ថា អង្គការ​សង្គម​ស៊ីវិល​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចេញ​របាយ​ការណ៍ និង​សេចក្តី​ថ្លែងការណ៍​ផ្ទួនៗគ្នា​យ៉ាងតិច​មិនក្រោម​១០​របាយការណ៍ និង​សេចក្តី​ថ្លែង​ការណ៍​ឡើយ។ ភាគ​ច្រើន​នៃរបាយ​ការណ៍ និង​សេចក្តី​ថ្លែងការណ៍​ទាំង​អស់នោះ ​គឺ​លើក​ឡើង​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នកនាំ​ពាក្យ​គណបក្ស​កាន់​អំណាច បាន​ចោទចំ​ៗថា​ ការ​ចេញ​របាយ​ការណ៍ផ្ទួនៗ​គ្នា​បែបនេះ គឺ​ដើម្បី​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​នេះ និង​មាន​ការ​ពាក់ព័ន្ធ​នឹង​អតីត​បក្សប្រឆាំង។ ប៉ុន្តែ មន្រ្តីជាន់​ខ្ពស់​នៃ​អង្គការ​ការពារសិទ្ធិ​មនុស្ស​លីកាដូ និង អាដហុក បាន​បកស្រាយ​ដូច​គ្នា​ថា ការ​ចេញ​របាយការណ៍ជា​បន្ត​បន្ទាប់ គឺ​មិនមែន​ជា​ការ​រៀបចំទុក​នោះ​ទេ ហើយ​ក៏មិនមែន​ដូច​ការចោទ​ប្រកាន់​នោះ​ដែរ​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners