ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើរដ្ឋមន្រ្តីការ​បរទេស​ជប៉ុន​អាច​លើកឡើងពី​បញ្ហាសិទ្ធិ​មនុស្សនៅក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹក​នាំ​កម្ពុជាដែរឬទេ?
    នៅព្រឹកថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​នឹង​ជួប​ជា​មួយ​លោក​នាយករដ្ឋ​មន្រ្តី​កម្ពុជា ហ៊ុន សែន និង​បន្ត​ជួប​ពិភាក្សា​ការងារ​ជា​មួយ​រដ្ឋ​មន្រ្តី​ការបរទេស​កម្ពុជា​នា​ពេល​រសៀល​។ លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ល្ងាច​មិញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់​ពីថ្ងៃទី​២១ សីហា ដល់ថ្ងៃទី២៣ ខែសីហា។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ និង អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​បាន​ស្នើ​ឱ្យ​រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​ទៅ​និយាយ​ជា​មួយលោក​នាយករដ្ឋ​មន្រ្តីហ៊ុន សែន និង លោកប្រាក់ សុខុន។ ប៉ុន្តែ មន្រ្តីសិទ្ធិ​មនុស្ស​រដ្ឋាភិបាល និង អ្នក​ជំនាញ​វិទ្យា​សាស្រ្ត​នយោបាយ និង​ទំនាក់ទំនង​អន្តរ​ជាតិ​ជឿជាក់​ថា រដ្ឋ​មន្រ្តី​ការ​បរទេស​ជប៉ុន​នឹង​មិន​លើក​ពី​បញ្ហា​ណាមួយ​ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​ទំនាក់​ទំនង​ជាមួយកម្ពុជា ព្រោះជប៉ុនជាប្រទេសគោរពភាព​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបន្តចោលសំរាមនៅតាមតំបន់កម្សាន្តធម្មជាតិ បង្ហាញពីការយល់ដឹងរបស់ពលរដ្ឋខ្មែរយ៉ាងណា?
    នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​រាតត្បាត​មេរោគ​កូវីដ​១៩​ ប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ចរន្ត​ទេសចរ​ក្នុង​ស្រុក​ច្រើន​ជាង​ពេលណាៗ​ទាំងអស់​ ដោយសារ​តែ​ការ​ធ្វើ​ទេសចរណ៍​ទៅ​ក្រៅ​ប្រទេស​មិន​អាច​ប្រព្រឹត្តិ​ទៅ​បាន​។ រមនីយដ្ឋាន​ធម្មជាតិ​ រមនីយដ្ឋាន​កែច្នៃ ​ឧទ្យានជាតិ​ តំបន់​អភិរក្ស​ធម្មជាតិ​ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រកាល​ បាន​ទាក់ទាញ​អ្នក​ទេសចរ​ក្នុង​ស្រុក​យ៉ាងខ្លាំង​។ ក៏​ប៉ុន្តែ​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ការ​សោកស្តាយ​នោះ​គឺ​ ការ​ចោល​សំរាម​ពាស​វាល​ពាស​កាល​ នៅ​ក្នុង​តំបន់​ដ៏​ស្រស់​ត្រកាល​ទាំង​នោះ ​នៅ​តែ​បន្ត​កើត​មាន​។ ឥរិយាបទ​ឆ្គាំឆ្គង​ទាំង​នេះ​ បង្ហាញ​ពី​កំរិត​យល់​ដឹង​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ នៅ​តែ​មិន​អាច​កែ​ប្រែ​បាន​ បើ​ទោះណា​ជា​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​យ៉ាង​ណា​ក៏​ដោយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការរួមគ្នាចេញសេចក្តីថ្លែងការណ៍៖មន្រ្តីច្បាប់និងសិទ្ធិមនុស្សថាមានភាពខុសប្រក្រតី តែសង្គមស៊ីវិលថា ជារឿងធម្មតា
    មួយរយៈ​ចុងក្រោយ​នេះ​ អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រួមគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​កុំ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អ្នក​តវ៉ា​ និង​ឱ្យ​គោរព​សិទ្ធិ​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​។ មន្រ្តី​ច្បាប់​ និង​សិទ្ធិ​មនុស្ស​នៃ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចោទ​ថា​ អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ជា​អង្គការ​ខ្យល់​មិន​ដែល​មាន​សកម្មភាព​ឡើយ​ តែ​ឃើញ​តែ​ចូល​រួម​ក្នុង​សេចក្តី​ថ្លែងការណ៍​។ សម្រាប់​មន្រ្តី​ច្បាប់​ និង​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​កម្ពុជា​ ការ​ចូលរួម​ក្នុង​សេចក្តី​ថ្លែងការណ៍​បែបនេះ​ គឺ​មាន​ភាព​មិន​ប្រក្រតី​។ ប៉ុន្តែ​ មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​វិញ​អះអាង​ថា​ ការ​ចូលរួម​បែប​នេះ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បន្ថែមពីលើកការអំពាវនាវរដ្ឋាភិបាលគួរចែកម៉ាស ឬអាកុលជាសាធារណៈដែរទេ?
    ការ​ប្រមូល​ផ្ដុំ​នៅ​ទី​សាធារណៈ​កំពុង​ដើរ​ផ្ទុយ​ពី​ការ​អំពាវនាវ​របស់​ក្រសួង​សុខាភិបាល ​និង​រដ្ឋាភិបាល​សម្រាប់​បង្ការ​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូវីដ​១៩​ អំឡុង​ពេល​ឈប់​សំរាក​ជាង​១​សប្ដាហ៍​នេះ​។ អ្នក​ឃ្លាំមើល​សង្គម​លើក​ឡើង​ថា​ ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូវីដ​១៩​លែង​មាន​ប្រសិទ្ធភាព​ហើយ​  ហើយ​ជំនួស​ឲ្យ​ការ​អំពាវនាវ​គួរ​តែ​ប្រើ​ចំណាត់​ការ​វិញ​ប្រសើរ​ជាង​។ តែ​យ៉ាង​ណា​ក៏​ដោយ​មតិ​ផ្សេង​ទៀត​យល់​ឃើញ​ថា​ ប្រើ​ចំណាត់ការ​ហាក់​ដូច​ជា​មាន​លក្ខណៈ​ចាប់​បង្ខំ​ពេក​  យក​ល្អ​រដ្ឋាភិបាល​គួរ​ចាត់​ចែង​ឲ្យ​មន្ត្រី​ចុះ​ចែក​ម៉ាស​ឬ​អាកុល​ជា​សាធារណៈ​។ តើ​រដ្ឋាភិបាល​មាន​លទ្ធភាព​ចែក​ម៉ាស​ឬ​អាកុល​ជា​សាធារណៈ​ដែរ​ទេ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើលបញ្ហាសង្គម៖ពលរដ្ឋខ្លះមិនសូវយកចិត្តទុកដាក់ពីជំងឺកូវីដ១៩ ខណៈជំងឺនេះនៅមិនទាន់ស្ងប់នៅកម្ពុជា
    រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ចាប់ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ដល់​ថ្ងៃ​ទី​២១​ ខែ​សីហា ​ជា​ការ​សង​ថ្ងៃ​ឈប់​សម្រាក​កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ក្នុង​ខែ​មេសា​កន្លង​ទៅ​។ ប្រជាពលរដ្ឋ ​អ្នកធ្វើការ​ និង​មន្រ្តីរាជការ​បាន​សម្រុក​ចេញ​ទៅ​លេង​កម្សាន្ត​នៅ​តាម​ទី​រមនីយដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អំឡុង​វិស្សមកាល​នេះ​។ អ្នក​តាមដាន​បញ្ហា​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ហាក់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​ជំងឺ​កូវីដ​១៩​នោះ​ទេ​ ខណៈ​ជំងឺ​នេះ​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ករណី​នាំ​ចូល​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកនយោបាយមួយចំនួន៖ ខ្មែរគួររួមគ្នាដោះស្រាយបញ្ហាព្រំដែនជាមួយបរទេសប្រសើរជាងឈ្លោះជាមួយខ្មែរគ្នាឯង
    លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ម្សិលមិញ​បាន​ព្រមាន​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់​ដែល​ ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ក្នុង​​បញ្ហា​ព្រំដែន​។  តែ​អ្នក​នយោបាយ​មួយ​ចំនួន​យល់ថា​ បញ្ហា​ព្រំដែន​រដ្ឋាភិបាល​គួរតែ​បើក​ចិត្ត​ទូលាយ​ឲ្យ​ពលរដ្ឋ​និយាយ​អ្វី​ដែល​ពួក​គេ​ចង់​ដឹង​  ហើយ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​គួរ​រួមគ្នា​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​បរទេស​ប្រសើរ​ជាង​ឈ្លោះ​ជាមួយ​ខ្មែរ​គ្នាឯង​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រដ្ឋាបាល​ថា​ រដ្ឋាភិបាល​មិន​បាន​បិទ​សេរីភាព​ពលរដ្ឋ​និយាយ​រឿង​ព្រំដែន​ទេ​  តែ​គួរ​និយាយ​អ្វី​ដែល​មិនមាន​លក្ខណៈ​ញុះញង់​ ឬ​ចោទ​ប្រកាន់​លើ​រដ្ឋាភិបាល​ ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សេចក្តីព្រាង​ច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ៖​មិន​ទាន់​ជា​ចេញ​រូបរាង​ផង ​តែរងការជំទាស់ជាច្រើនទៅហើយ
    ក្រុមអង្គការ​សង្គមស៊ីវិលជាង​៦០​កាលពីថ្ងៃទី​១៣​ ខែសីហា ​បាន​ចេញសេចក្តីថ្លែងការណ៍​រួម​ដោយជំទាស់​ទៅនឹង​ការ​គ្រោងធ្វើ​សេចក្តីព្រាង​ច្បាប់ស្តីពី​សណ្តាប់ធ្នាប់​សាធារណៈ​។​ ប៉ុន្តែ ​ក្រសួងមហាផ្ទៃ​បានអះអាងថា ​នេះ គឺជា​គ្រាន់តែជា​គោលគំនិត​ប៉ុណ្ណោះ ​មិនទាន់រៀបចំ​ចេញជា​សេចក្តីព្រាងច្បាប់​នៅឡើយទេ​។​
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើមេដឹកនាំសហជីពគិតយ៉ាងណាចំពោះការបាត់បង់ភាពអនុគ្រោះពន្ធ EBA 20%ពីទីផ្សារអឺរ៉ុប?
    គណៈកម្មការ​អឺរ៉ុប​ កាល​ពី​ថ្ងៃ​ទី​១២​ខែ​សីហា​ បាន​សម្រេច​ដក​ភាព​អនុគ្រោះពន្ធ​ អ្វីៗ​ទាំងអស់​លើក​លែង​តែ​សព្វាវុធ​(EBA)​២០%​ជា​ផ្លូវការ​ពី​កម្ពុជា​ ដែល​ការ​សម្រេច​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​មួយ​ចំនួន​របស់​អ្នក​វិនិយោគ​ជា​ពិសេស​វិស័យ​កាត់ដេរ​ និង​ផលិត​ស្បែកជើង​ ព្រម​ទាំង​ជះឥទ្ធិពល​ទៅ​ដល់​កម្មករ​ និយោជិត​ផង​ដែរ​។ ជុំវិញ​បញ្ហា​នេះ​ ក្រុម​អ្នក​សហជីព​ ដែល​បំរើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ និង​ដេរ​ស្បែកជើង​ បាន​សម្តែង​នូវ​យោបល់​ផ្សេងៗ​គ្នា​ ខណៈ​ដែល​កម្ពុជា​នៅ​មាន​ឱកាស​នៅ​ឡើយ​ក្នុង​ការ​ទទួល​បាន​មក​វិញ​១០០%​នៃ​ EBA​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្រោយការដកEBA២០%៖ តើកម្ពុជាគួរធ្វើដូចម្តេច ដើម្បីជៀសវាងវិធានការផ្សេងទៀតពីសហភាពអឺរ៉ុប?
    សេចក្តី​សម្រេច​ដក​ការ​លើកលែង​ពន្ធ​២០%​តាម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​គណៈកម្មការ​អឺរ៉ុប​បាន​ចូល​ជា​ធរមាន​ហើយ​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ម្សិលមិញ​នេះ​។ ក្រោយ​ការ​ចូល​ជា​ធរមាន​នេះ​ ទំនិញ​របស់​កម្ពុជា​៤០​មុខ​ ភាគ​ច្រើន​ជា​សម្លៀកបំពាក់​ ស្បែកជើង​ និង​ផលិតផល​ធ្វើ​ដំណើរ​ដែល​នាំ​ទៅ​អឺរ៉ុប​ក្នុង​តម្លៃ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀងរាល់​ឆ្នាំ​ នឹង​ត្រូវ​បង់​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​អាច​នាំ​ចូល​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​។ ការ​ដក​EBA​២០%​នេះ​ ជា​ជំហាន​ដំបូង​របស់​សហភាព​អឺរ៉ុប​ តែ​អឺរ៉ុប​ក៏​នៅ​តែ​បាន​បើក​ផ្លូវ​ឱ្យ​កម្ពុជា​អាច​ទទួល​បាន​មក​វិញ​ដែរ​ បើ​សិន​ធ្វើ​តាម​ការ​តម្រូវ​របស់​អឺរ៉ុប​នោះ​។ តើ​កម្ពុជា​គួរ​តែ​ធ្វើ​តាម​ការ​ចង់​បាន​របស់​សហភាព​អឺរ៉ុប​ឫ​ទេ​?​ ហើយ​កម្ពុជា​គួរ​តែ​ធ្វើ​ដូចម្តេច​ទៀត​ ដើម្បី​ធានា​ថា​ មិន​រង​វិធាន​ការ​បន្ថែម​ពី​សហភាព​អឺរ៉ុប​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើវានឹងក្លាយជាបន្ទុកធ្ងន់ធ្ងរទេ សម្រាប់កម្ពុជាដែលបាត់បង់EBA នៅក្នុងដំណាក់កាលវិបត្តិកូវីដ១៩នេះ?
    ពេលវេលា​កំណត់​បាន​មកដល់​ហើយ​នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ​នេះ​គឺ​ជា​កាល​កំណត់​នៃ​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ របស់​អឺរ៉ុប​ចំពោះ​កម្ពុជា​។ ​ ចំណែក​រដ្ឋាភិបាល​កម្ពុជា ​បាន​ត្រៀម​កញ្ចប់​ថវិកា​ប្រមាណ​១​ពាន់​១៦៤​លាន​ដុល្លារ​អាមេរិក​រួចរាល់​ហើយ ​សម្រាប់​ទប់ទល់ ​នឹង​ការ​បាត់​ផ្នែក​ខ្លះ​នៃ​EBA ​និង​បញ្ហា​ផ្សេង​ទៀត​ ដែល​ប៉ះពាល់​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​។ តើ​វា​នឹង​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ទេ ​សម្រាប់​កម្ពុជា​ដែល​បាត់បង់​EBA​ នៅក្នុង​ដំណាក់កាល​វិបត្តិ​កូវីដ​១៩​នេះ​?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,094 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners