ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅ​កម្ពុជា៖​ តើ​ការ​បញ្ចេញ​មតិ​បែប​ណា​ទើប​ចាត់​ទុក​ថា​ស្រប​ច្បាប់​?
    ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា នៅ​ពេល​ដែល លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់​ខ្លួន គឺ​មាន​សកម្មជន​ចំនួន​២៤​រូប​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​គ្នា ក្នុង​នោះ មាន​មនុស្ស​ចំនួន​១២​នាក់ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ជា​បណ្តោះ​អាសន្ន​។ គួរ​កត់​សម្គាល់ អ្នក​ដែល​រង​ចំណាត់ការ​របស់​អាជ្ញាធរ​ទាំង​អស់ សុទ្ធ​តែ​បាន​បញ្ចេញ​មតិ​ក្នុង​បញ្ហា​រសើប ដូច​ជា​រឿង​ព្រំដែន បរិស្ថាន និង​សិទ្ធិ​មនុស្ស​ជា​ដើម​។ OHCHR ហៅ​ចំណាត់ការ​របស់​អាជ្ញាធរ​ដូច្នេះ​ថា​ជា​ការ​​មិន​អត់​ឱន​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​មាន​គំនិត​ផ្ទុយ​ពី​ខ្លួន​ និង​ជាការគាបសង្កត់ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​ដោយ​សន្តិវិធី ដែល​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​អង្គការ​សហប្រជាជាតិ​កន្លង​ទៅ។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា អ្វី​ដែល​សកម្មជន​ទាំង​នោះ​តវ៉ា​គឺ​ជា​សកម្មភាព​ខុស​ច្បាប់​របស់​កម្ពុជា។ តើ​ការ​បញ្ចេញ​មតិ​បែប​ណា​ទើប​ស្រប​ច្បាប់?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅចន្លោះរវាងអាមេរិក និងចិន៖ តើកម្ពុជាកំពុងដើរផ្ទុយពីមាគ៌ាអាស៊ានឬ?
    នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការបរទេស​អាស៊ាន​លើកទី​៥៣​កាល​ពី​ថ្ងៃទី០៩ ខែ​កញ្ញា លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ប្រាក់ សុខុន រដ្ឋ​មន្រ្តី​កម្ពុជា​បាន​ថ្លែង​ប្រាប់​សមភាគី​របស់​លោក​ថា នៅ​ក្នុង​ភាពតាន​តឹង​ប្រឈម​ដាក់​គ្នា​រវាង​មហា​អំណាច និង​ការដើរ​ថយ​ក្រោយ​ពហុភាគី​និយម គឺ​អាស៊ាន​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការកាន់​ជើង​ភាគី​ណា​មួយ​ទេ ពោល គឺ​អាស៊ាន​ត្រូវ​ប្រកាន់​ខ្ជាប់​យ៉ាង​រឹងមាំ​នូវ​ស្មារតី​នៃ​ការ​ឯកភាព និង​មជ្ឈភាព​អាស៊ាន ដើម្បី​អនុវត្ត​នូវ​គោល​ការណ៍«មាគ៌ាអាស៊ាន»។ ប៉ុ​ន្តែ បើ​ក្រឡេក​មើល​ជាក់​ស្តែង​នាពេល​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា កម្ពុជា​ហាក់​ដូច​ជា​មាន​ទំនោរ និង​គាំទ្រ​ខ្លាំង​ទៅខាង​ប្រទេសចិន​ជាង​សហរដ្ឋ​អាមេរិក​ដែល​តែងតែ​មាន​បញ្ហា​រកាំរកូស​ជា​មួយ​គ្នា​ជា​រើយៗ​។ តើនេះ​ អាច​បញ្ជាក់​ថា កម្ពុជា​កំពុង​ដើរ​ផ្ទុយ​ពី​មាគ៌ាអាស៊ាន​រវាង​មហា​អំណាច​អាមេរិក និង​ចិនឬ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការតម្លើងប្រាក់ឈ្នួលកម្មករកាត់ដេរ២ដុល្លារសម្រាប់ឆ្នាំ២០២១ ខុសឆ្ងាយពីការរំពឹងទុក?
    ការចរចាប្រាក់​ឈ្នួល​អប្បរមា​សម្រាប់​កម្មករ-កម្មការិនី​ នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ផលិតផល​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២១​ បាន​បិទ​បញ្ចប់​ហើយ​ កាល​ពី​ថ្ងៃ​ទី​ ១០​ តុលា​ បន្ទាប់​ពី​បាន​ចរចា​អស់​រយៈពេល​ជា​ច្រើន​ខែ​។ ជា​លទ្ធផល​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​ ហ៊ុន សែន បាន​សម្រេច​ផ្តល់​ប្រាក់​២​ដុល្លារ​ សម្រាប់​ការ​តម្លើង​ប្រាក់ខែ​គោល​របស់​កម្មករ​ពី​១៩០​ដុល្លារ​ ដល់​១៩២​ដុល្លារ​ បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរមា​បាន​រក្សា​តួលេខ​ចាស់​១៩០​ដុល្លារ​ដដែល​។ យ៉ាង​ណា​ក្តី​ សម្រាប់​ភាគី​ថៅកែ​រោងចក្រ​បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ​។ ប៉ុន្តែ​ផ្ទុយ​ពី​នេះ​ ភាគី​សហជីព​វិញ​បាន​ចាត់​ទុក​ថា​ ការ​តម្លើង​ប្រាក់ឈ្នួល​ត្រឹម​២​ដុល្លារ​នេះ​ គឺ​នៅ​ឆ្ងាយ​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​។ តើ​ហេតុអ្វី​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិល៖សំណុំរឿងអតីតស្នងការខេត្តកំពង់ធំមិនត្រូវបិទបញ្ចប់ត្រឹមការទម្លាក់ចេញពីតំណែងនោះឡើយ
    ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​សម្រេច​បញ្ចប់​មុខ​តំណែង​លោក​អ៊ុក កុសល​ពី​ស្នងការ​ខេត្ត​កំពង់ធំ​ បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​នគរបាល​នារីៗ​មួយ​ចំនួន​ក្រោម​ឱវាទ​ប្តឹង​មក​ក្រសួង​មហាផ្ទៃ​ថា​បាន​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​ពួក​គេ​។ បន្ថែម​ពី​លើ​​ការ​បញ្ចប់​មុខ​តំណែង​នេះ​ ក្រសួង​មហាផ្ទៃ​ក៏​បាន​ស្នើ​ទម្លាក់​ឋានន្តរស័ក្តិ​ពី​ផ្កាយ​២​ មក​នៅ​ត្រឹម​ស័ក្តិ​៥​ចំពោះ​លោក​អ៊ុក កុសល​ផង​ដែរ​។ ប៉ុន្តែ​ ក្រសួង​មហាផ្ទៃ​មិនមាន​បំណង​នឹង​បញ្ជូន​មន្រ្តី​នគរបាល​រូបនេះ​ទៅ​កាត់​ទោស​បន្ត​នៅ​តុលាការ​ចំពោះ​បទល្មើស​របស់​ខ្លួន​នោះ​ឡើយ​។ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មិន​អស់​ចិត្ត​នឹង​ការ​សម្រេច​បែប​នេះ​ទេ​ ដោយថា​ វា​មិន​យុត្តិធម៌​សោះ​សម្រាប់​នគរបាល​នារី​ដែល​ជា​ជន​រងគ្រោះ​។ ពួកគេ​ថា​ ករណី​នេះ​មិនត្រូវ​បិទ​បញ្ចប់​ត្រឹមនេះ​នោះ​ឡើយ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញសិទ្ធិមនុស្ស៖វិធានការរបស់អាជ្ញាធរលើក្រុមយុវជន មិនចំណេញទាល់តែសោះសម្រាប់កម្ពុជាលើឆាកអន្តរជាតិ
    បន្ទាប់​ពី​ចាប់​ឃុំ​ខ្លួន​ក្រុម​យុវជន​មួយ​ចំនួន​រួច​មក​ នៅពេលនេះ​ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ថា​ ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ និង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​បាន​ នឹង​កំពុង​ធ្វើ​សកម្មភាព​ដែល​មាន​ចរិត​បំផុស​ ញុះញង់​ធ្វើ​ឱ្យ​ប៉ះពាល់​ស្ថិរភាព ​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ ​និង​បង្កភាព​ចលាចល​វឹកវរ​នៅ​ក្នុង​សង្គម​។ ហេតុដូច្នេះ​ហើយ​ ក្រសួង​មហាផ្ទៃ​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ចូលរួម​ក្នុង​សកម្មភាព​ខុសច្បាប់​របស់​ក្រុម​ទាំង​ពីរ​នេះ​។​ មិនតែ​ប៉ុណ្ណោះ​ ក្រសួង​មហាផ្ទៃ​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត​។ អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​អះអាង​ថា​ វិធានការ​របស់​ក្រសួង​មហាផ្ទៃ​នេះ​មិន​ចំណេញ​ទាល់​តែ​សោះ​សម្រាប់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ ជា​ពិសេស​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ ការចរចាប្រាក់ឈ្នួលអាចនឹងតានតឹងជាងរាល់ឆ្នាំ?
    កាល​ថ្ងៃ​ទី​០៧​ ខែ​កញ្ញា ​ខាង​ភាគី​សហជីព​ បាន​យក​តួលេខ​១២,៣៥​ដុល្លារ​ ដើម្បី​ដាក់​ចរចា​ជាមួយ​ភាគី ​និយោជក​និង​ រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​០៩​ និង​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​។ ជា​ការ​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បរមា​សម្រាប់​កម្មករ​ និយោជិត​ នា​ឆ្នាំ​២០២១​។ ក៏​ប៉ុន្តែ​ ក្នុង​ពេល​កំពុង​មាន​វិបត្តិ​កូវីដ​១៩​នេះ​ ភាគី​ថៅកែ​វិញ​បាន​អះអាង​ថា​មាន​ការ​ពិបាក​ក្នុង​ការ​ពិចារណា​កម្រិត​ប្រាក់​ឈ្នួល​ថ្មី​ ដោយសារ​តែ​ភាគី​ថៅកែ​ក៏​រងគ្រោះ​ពី​កូវីដ​១៩​ដែរ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិល៖ ការចាប់ខ្លួនមនុស្សជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរមិនអាចបំបាក់ស្មារតី ចំពោះជនទាំងឡាយណាដែលឈឺឆ្អាលរឿងសង្គមឡើយ
    អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​មនុស្ស​ជា​បន្តបន្ទាប់​ ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​រិះគន់​បញ្ហា​សង្គម​។ នេះ​ជា​ការ​កត់​សម្គាល់​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។  ធ្ងន់ធ្ងរ​ជាងនេះ​អាជ្ញាធរ​រឹត​តែ​រំលោភ​សិទ្ធិ​ឯកជន​បុគ្គល​ទៀត​ផង​ ដែល​ចុះ​ទៅ​ឡោមព័ទ្ធ​ដល់​ទី​ស្នាក់​ការ​យុវជន​ខ្មែរ​ថាវរៈ​ដែល​មាន​គម្រោង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃនេះ​។  ផ្អែក​តាម​តួលេខ​បឋម​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៦​កញ្ញា​ មាន​យុវជន​១១​នាក់​រួម​ទាំង​ព្រះសង្ឃ​ ត្រូវ​បាន​ឃាត់​ខ្លួន​និង​ចោទ​ប្រកាន់​ក្នុង​បទ​ញុះញង់​។ ហើយ​ក្នុង​ចំណោម​ពួកគេ​ទាំង​១១​នាក់​ យុវជន​មាតា​ធម្មជាតិ​៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​ នៅ​ថ្ងៃ​ទី​៦​កញ្ញា​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ពី​ខាង​អាជ្ញាធរ​នៅ​តែ​បន្ត​អះអាង​ថា​ រាល់​ចំណាត់​ការ​លើ​សេរីភាព​របស់​ខ្លួន​អនុវត្ត​តាម​ច្បាប់​របស់​ប្រទេស​។ ដូច្នេះ​តើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​មាន​តែ​លើ​ក្រដាស​ឬ​យ៉ាង​ណា​?
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នក​សេដ្ឋកិច្ច៖ ការ​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​២០%គឺ​ជា​រឿង​ត្រឹមត្រូវ តែ​ធ្វើ​មិន​ត្រូវ​ពេល
    ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២១​ ត​ទៅ ការ​លក់​ផ្ទះ ដី​ធ្លី នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​លើ​ប្រាក់​ចំណេញ​ចំនួន​២០​%​។ ការណ៍​នេះ​ត្រូវ​បាន​អ្នក​វិភាគ​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​កម្ពុជា​សម្ដែង​ការ​ស្វាគមន៍ ប៉ុន្តែ​អ្នក​ដែល​រក​ស៊ី​ខាង​ផ្នែក​អចលនទ្រព្យ​វិញ​បាន​សម្ដែង​ការ​ត្អូញត្អែរ​ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។​អ្នក​វិភាគ​សេដ្ឋកិច្ច​និង​អ្នក​រកស៊ី​ខាង​ផ្នែក​អចលនទ្រព្យ​ខ្លះ​យល់​ស្រប​គ្នា​ថា ការ​យក​ពន្ធ​លើ​ប្រាក់​ចំណេញ​មូលធន​២០%​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ តែ​ធ្វើ​មិន​ត្រូវ​ពេល​វេលា​។
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើតម្លៃស្នាក់នៅនិងម្ហូបអាហារខ្ពស់ហួសហេតុ អាចនឹងរុញទេសចរណ៍ខ្មែរឲ្យដួលទៅវិញទេ ក្រោយក្រោកឈរបានមួយភ្លែត?
    ពលរដ្ឋ​កម្ពុជា​នៅ​ក្នុង​ប្រទេស​គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ខ្មែរ​ ដែល​ដេក​ដួល​ទៅ​លើ​ដី​ស្ទើរ​ដក​ដង្ហើម​មិន​រួច ឲ្យ​ងើប​ឈរ​ឡើង​វិញ​នៅ​ក្នុង​សម័យ​កូវីដ​១៩​នេះ​។​ តាម​រយៈ​ភស្តុតាង​ច្បាស់ៗ​កាល​ពី​អំឡុង​ពេល​ឈប់​សម្រាក​១​សប្តាហ៍​ជាប់​គ្នា​កន្លង​ទៅ​ថ្មីៗ​នេះ​ វិស័យ​ទេសចរណ៍​ខ្មែរ​ដែល​ធ្លាក់​ជិត​ដល់​ចំណុច​សូន្យ​ហើយ​នោះ​ បាន​ងើប​ឡើង​វិញ​តាម​រយៈ​ការ​ចេញ​ដើរ​កម្សាន្ត​របស់​ពលរដ្ឋ​ខ្មែរ​ជាង​១,៤​លាន​នាក់​។ ក៏​ប៉ុន្តែ​ក្រោយ​ការ​ប្រឹង​ប្រែង​សង្គ្រោះ​វិស័យ​ទេសចរណ៍​ឡើងវិញ​របស់​ពលរដ្ឋ​ខ្មែរ​នេះ​ បញ្ហា​សំខាន់ៗ​ចំនួន​២​ចំណុច​នៅ​តែ​រំលេច​ឡើង​ឥត​ដាច់​ គឺ​តម្លៃ​នៃ​ការ​ស្នាក់​នៅ​ និង​ម្ហូប​អាហារ​ មាន​ការ​ឡើងខ្ពស់​ច្រើន​ដង​។ បញ្ហា​នេះ​ ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថា​ ការ​ឡើង​ថ្លៃ​កន្លែង​ស្នាក់​នៅ ​និង​ម្ហូប​អាហារ​ ថ្វី​ត្បិត​តែ​ជា​ប្រពៃណី​ តែ​អាច​ជា​ឧបសគ្គ​ធ្វើ​ឲ្យ​ដួល​រលំ​ទៅ​វិញ​នៃ​ទេសចរណ៍​ខ្មែរ​ទៅ​ថ្ងៃ​ក្រោយ​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - មរណភាពឌុច៖ តើគេអាចអហោសិកម្មឲ្យឌុច ឬទេ?
    អតីត​មេគុក​ទួលស្លែង​ កាំង ហ្គេចអ៊ាវ ហៅ​ឌុច បាន​ទទួល​មរណភាពកាល​ពី​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០២​ ខែ​កញ្ញា​ ឆ្នាំ​២០២០​​។ ឌុច ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១២ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។ មរណភាពរបស់ឌុចនាពេលនេះ បានបង្កើតឲ្យមានទស្សនៈយល់ឃើញផ្សេងៗគ្នាចំពោះយុត្តិធម៌ សម្រាប់ជនរងគ្រោះ និងការអហោសិកម្មឲ្យឌុច។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners