ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ទិវាគ្រូបង្រៀនពិភពលោក៖ ទន្ទឹមនឹងការអបអរ តែក៏ត្រូវគិតគូពីជីវភាពរបស់គ្រូបង្រៀនផងដែរ
    នៅ​ថ្ងៃ​ទី​ ០៥​ តុលា​ នេះ​ គឺ​ជា​ទិវា​គ្រូ​បង្រៀន​ពិភពលោក​ ឬ​ World Teachers’ day ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល»។ ដោយសារ​នៅ​ថ្ងៃនេះ​ គឺជា​ទិវា​របស់​គ្រូ​បង្រៀន​ លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ និង​សំណូមពរ​របស់​ខ្លួន​ ជា​ពិសេស​ទៅ​លើ​បញ្ហា​ជីវភាព​របស់​ពួកគេ​ ពិសេស​ក្នុង​គ្រា​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ​។ពួកគេ​បាន​លើក​ឡើង​ថា​ ទន្ទឹម​នឹង​ការ​អបអរសាទរ​  ប៉ុន្តែ​គេ​ក៏​ត្រូវ​គិត​គូ​ពី​ជីវភាព​របស់​គ្រូ​បង្រៀន​ផង​ដែរ​តើ​ហេតុអ្វី​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើវិធានការដើម្បីទ្រទ្រង់វិស័យទេសចរណ៍របស់រដ្ឋាភិបាលជុំទី៦នេះ ធ្វើឲ្យអាជីវកម្មទេសចរណ៍នឹងនទេ?
    រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កញ្ញា ​បាន​សម្រេច​ដាក់​វិធានការ​បន្ថែម​ទៀត​ ដើម្បី​បន្ត​គ្រប់​គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​ នៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិ​ និង​ការ​ស្តារ​ឡើង​វិញ​ រួម​ទាំង​ជម្រុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្រោយ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​។ ក្នុង​ចំណោម​វិស័យ​សំខាន់ៗ​ ដែល​រដ្ឋាភិបាល​បាន​ជួយ​នោះ​ វិស័យ​ទេសចរណ៍​ក៏​បាន​ទទួល​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​ ដោយ​រដ្ឋ​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ចំនួន​៤០​ដុល្លារ​ ក្នុង​១ខែ​ដល់​កម្មករ​ និយោជិត​ម្នាក់​ ដែល​បំពេញ​ការងារ​ក្នុង​វិស័យ​នេះ ​សម្រាប់​រយៈពេល​៣ខែ​ទៅ​មុខ​ទៀត​ ហើយ​សហគ្រាស​ត្រូវ​រួម​ចំណែក​តាម​គោលការណ៍​ស្ម័គ្រចិត្ត​ និង​តាម​លទ្ធភាព​ជាក់​ស្តែង​ បន្ថែម​ពី​លើ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​។ ក្រៅ​ពី​នេះ​ រដ្ឋ​ក៏​បន្ត​លើក​លែង​ការ​បង់​ពន្ធ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​ បន្ត​ពន្យា​បង់​កាតព្វកិច្ច​របប​សន្តិសុខ​សង្គម​ និង​លើកលែង​បង់​ប៉ាតង់​ជាដើម​។ ក៏​ប៉ុន្តែ​បញ្ហានេះ​ កំពុង​ស្ថិត​នៅ​ជា​របៀបវារៈ​នៃ​ការ​ជជែក​គ្នា​នៅ​ឡើយ​ រវាង​ប្រតិបត្តិករ​ទេសចរណ៍ ​និង​អាជ្ញាធរ​រដ្ឋ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បញ្ហាបឹងតាមោក៖សង្គមស៊ីវិលថា ពុំគួរអភិវឌ្ឍទេ តែរដ្ឋាភិបាលថា បានសិក្សាច្បាស់លាស់ហើយមុនសម្រេចលុបផ្នែកខ្លះ
    រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ផ្នែក​ខ្លះ​នៃ​បឹងតាមោក​ប្រគល់​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​របស់​រដ្ឋ​នានា ​ដើម្បី​សាងសង់​ទី​ស្នាក់ការ​ថ្មី​ និង​អភិវឌ្ឍ​ផ្សេងៗ​។ បន្ថែម​លើ​នេះ​ ផ្នែក​ខ្លះ​ដទៃ​ទៀត​នៃ​បឹង​ធម្មជាតិ​នេះ​ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​សម្រេច​កាត់​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ​។ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដែល​បាន​តាមដាន ​និង​ឃ្លាំមើល​ពី​បញ្ហា​នេះ​ បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អនាគត​នៃ​បឹង​តាមោក​។ ពួកគេ​ថា​ បឹង​តាមោក​ដែល​ជា​អាង​ស្តុក​ទឹក​ធំ​បំផុត​របស់​រាជធានីភ្នំពេញ​ ពុំគួរ​ត្រូវ​បាន​អភិវឌ្ឍ​បែប​ហ្នឹង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ គួរ​រក្សា​ទុក​ ហើយ​អភិវឌ្ឍ​ឱ្យ​មាន​សោភ័ណ្ឌ​ភាព​។ ប៉ុន្តែ​ រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ ការ​សម្រេច​អភិវឌ្ឍ​លើ​បឹង​តាមោក​នេះ​ គឺ​រដ្ឋាភិបាល​បាន​គិត​គូរ​ និង​សិក្សា​បាន​ច្បាស់លាស់​រួច​រាល់​ហើយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើសេដ្ឋកិច្ចកម្ពុជាអាចងើបឡើងវិញល្អប្រសើរជាងការព្យាករណ៍ទុកដែរឫទេក្នុងឆ្នាំ២០២០នេះ?
    ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB) និង​ធនាគារ​ពិភពលោក​(World Bank)សុទ្ធ​តែ​បាន​ដំឡើង​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​បំផុត​របស់​ពួកគេ​។ ធនាគារ​អភិវឌ្ឍ​អាស៊ី​(ADB)​បាន​ព្យា​ករ​ជា​ថ្មី​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ក្រោម​៤%​(-៤%)​ ដែល​លើក​មុន​ធនាគារ​នេះ​បាន​ព្យាករ​ថា​ នឹង​ធ្លាក់​ចុះ​ក្រោម​៥,៥%​(-៥.៥%)​។ ចំណែក ​ធនាគារ​ពិភពលោក​វិញ​បាន​វាយ​តម្លៃ​ជា​ថ្មី​ថា​ សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​ក្រោម​២%​(-២%)​ ដែល​ពេល​មុន​បាន​វាយ​តម្លៃថា​ នឹង​ធ្លាក់​ចុះ​ចន្លោះ​ក្រោម​១%(-១%)ទៅក្រោម២,៩%(-២,៩%)។ ស្តែង​ចេញ​តាម​ការ​ព្យាករណ៍​របស់​ធនាគារធំៗទាំងពីរនេះ តើសេដ្ឋកិចុ្ចកម្ពុជាអាចនឹងមានការប្រែប្រួលល្អប្រសើរជាងការព្យាករណ៍ទុកទេមុនដាច់ឆ្នាំ២០២០នេះ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើសកម្មភាពសាសនា និងមនុស្សធម៌របស់លោកកឹម សុខា មានអត្ថន័យបែបណា?
    លោក​កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​មនុស្សធម៌​ដោយ​ចុះ​ចែក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​ទឹក​ជំនន់​។ កាល​ពី​ថ្ងៃ​ទី​២៧​ កញ្ញា ​លោក​បាន​ចុះ​ទៅ​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​ ហើយ​កាល​ពី​ម្សិលមិញ​លោក​បាន​ចុះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ​ទៀត។ មុន​ធ្វើ​សកម្មភាព​មនុស្សធម៌​នេះ​ លោក​កឹម សុខា ​ក៏​បាន​ចូលរួម​សកម្មភាព​សាសនា​ផង​ដែរ​ដោយ​បាន​ទៅ​ដាក់​បិណ្ឌ​នា​បុណ្យ​ភ្ជុំបិណ្ឌ​តាម​វត្ត​អារាម​នានា​។ សកម្មភាព​របស់​លោក​កឹម សុខា​នេះ កើត​ឡើង​ស្រប​ពេល​ដែល​កំពុង​មាន​ក្តី​ក្តាំ​នៅ​តុលាការ​ ហើយ​តុលាការ​បាន​ហាម​ឃាត់​លោក​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​ទៅ​ទៀត​។ ដូច្នេះ​ តើ​សកម្មភាព​សាសនា​ និង​មនុស្ស​ធម៌​របស់​លោក​កឹម សុខា​នេះ ​មាន​អត្ថន័យ​បែបណា​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើបាតុកម្មនៅអាមេរិកអាចជួយអោយមានការដោះលែងអ្នកជាប់ឃុំនៅកម្ពុជាបានឬទេ?
    បើ​គ្មាន​ការ​ប្រែប្រួល​ទេ​ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​នឹង​ធ្វើ​បាតុកម្ម​មួយ​នៅ​ថ្ងៃ​ចន្ទ​ ទី​២៨​ ខែ​កញ្ញា​នេះ​ ក្នុង​កម្មវត្ថុ​ដើម្បី​ទាមទារ​អោយ​មាន​ការ​អន្តរាគមន៍​ដោះលែង​អ្នកទោស​មនសិការ​ ចំពោះ​អ្វី​ដែល​ពួកគេ​ហៅថា​ ជា​ពលរដ្ឋ​សកម្ម​ដើម្បី​យុត្តិធម៌​និង​ប្រជាធិបតេយ្យ​ ទាក់ទង​ករណី​ លោក​ រ៉ុង ឈុន។ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​វិញ​ក៏​អះអាង​ថា​ ពួកគេ​ក៏​គ្រោង​ធ្វើ​ការ​តវ៉ា​ជា​ថ្មី​ទៀត​ដែរ​ តែ​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់​លាក់​នៅ​ឡើយ​។ តើ​បាតុកម្ម ​ជា​មធ្យោបាយ​មួយ​ជួយ​អោយ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​នៅ​កម្ពុជា​បាន​ដែរ​ឬ​ទេ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើច្បាប់ស្តីពី «បទល្មើសបច្ចេកវិទ្យាព័ត៌មាន» ជា​ការពារ​អ្នក​ប្រើប្រាស់​ឬ​ជា​ការ​រឹត​បន្តឹង​សេរីភាព?
    ​សេចក្តី​ព្រាង​ច្បាប់​ ស្តី​ពី​ «បទល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន» ឬ Cyber Crime Law កំពុង​ស្ថិត​ក្នុង​ដៃ​ក្រ​សួង​​មហា​ផ្ទៃ បន្ទាប់​ពី​បាន​តាក់តែង​តាំង​ឡើង​ពី​ឆ្នាំ​២០១៦ និង​មាន​ការ​ប្រជុំ​ចំនួន​៦៧​លើក​រួច​មក​។ ច្បាប់​នេះ​ត្រូវ​បាន​តាក់​តែង​ដោយ​សារ​តែ​វិស័យ​បច្ចេក​វិទ្យា​មាន​ការ​រីក​ចំរើន ក្នុង​នោះក៏​មាន​បទ​ល្មើស​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​កើន​ឡើង​ដែរ​។ នេះ​បើ​តាម​មន្ត្រី​រដ្ឋាភិបាល។ សម្រាប់​មន្ត្រី​សង្គម​ស៊ីវិល ដាក់​ការ​ព្រួយ​បារម្ភ​ថា ច្បាប់​នេះនឹង​មាន​ការ​រិតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​បន្ថែម​ទៀត​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ទាត់​ចោល​ក្តី​បារម្ភ​នេះ។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបនឹងអាចទាក់ទាញភ្ញៀវទេសចរបានកម្រិតណាបន្ថែមទៀត?
    ខេត្ត​សៀមរាប នឹង​មាន​ផ្លូវ​ខ្វាត់​ខ្វែង​ក្នុង​លក្ខណៈ​ជា​ទីក្រុង​វ័យឆ្លាត​ ឬ​ Smart City ​នៅ​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ​នេះ​។ ប្រ​មុ​ខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ទម្លាក់​កញ្ចប់​ថវិកា​ចំនួន​១៥០​លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅ​ក្នុង​ខេត្ត​សៀមរាប​ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ធំ​បំផុត​របស់​កម្ពុជា​។ អាជ្ញាធរ​ខេត្ត​សៀមរាប​ និង​អ្នក​ជំនាញ​ផ្នែក​ទេស​ចរណ៍​បាន​បង្ហាញ​ការ​មើល​ឃើញ​ស្រដៀង​គ្នា​ថា​ គម្រោង​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែនេះ​ នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ​ និង​ អន្តរជាតិ​ឱ្យ​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​សៀមរាប​កាន់​ច្រើន​ឡើង​បន្ថែម​ទៀត​ បន្ទាប់​ពី​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩​ត្រូវ​បាន​បញ្ចប់​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីប្រទេសកំពុងអភិវឌ្ឍន៍ តែងក្លាយជាមុខព្រួញនៃការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច?
    នៅ​ក្នុង​វេទិកា​នៃ​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​តាម​ប្រព័ន្ធ​អនឡាញ​ កាល​ពី​ថ្ងៃ​ចន្ទ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​លើក​ឡើង​ថា​ ការ​ប្រកួត​ប្រជែង​ឥទ្ធិពល​របស់​ប្រទេស​មហា​អំណាច​ បាន​ក្លាយ​ទៅ​ជា​ការ​រាំង​ស្ទះ​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ​។ លោក​ ហ៊ុន សែន ឲ្យ​ដឹង​ទៀត​ថា​ ជា​រឿយៗ​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ តែង​ត្រូវ​បាន​បែ្រ​ក្លាយ​ជា​មុខ​ព្រួញ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ ចំពោះ​កិច្ច​ដំណើរ​ការ​ប្រឹងប្រែង​កសាង​ជាតិ​របស់​ខ្លួន​ ដែល​មិន​បាន​ល្អ​ឥត​ខ្ចោះ​ស្រប​តាម​ស្តង់ដារ​របស់​ប្រទេស​អភិវឌ្ឍន៍​ ខណៈ​សមត្ថភាព​ប្រទេស​ទន់ខ្សោយ​ទាំង​នោះ​នៅ​មាន​ការ​ខ្វះខាត​ ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ២៧ឆ្នាំមកនេះ តើការអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជាមានស្ថានភាពបែបណា?
    ថ្ងៃទី២៤​ ខែ​កញ្ញានេះ​ គឺ​គម្រប់​ខួប​២៧​ឆ្នាំ​នៃ​ការ​ប្រកាសឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​នូវ​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ ម្សិលមិញ ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​កម្ពុជា​បាន​រៀបចំ​សន្និសីទ​អបអរសាទរ​ទិវា​រំលឹក​ខួប​២៧​ឆ្នាំនេះ ​ដើម្បី​ធ្វើការ​បូក​សរុប​វាយ​តម្លៃ​ការ​អនុវត្ត​រដ្ឋធម្មនុញ្ញ​ក្នុង​រយៈពេល​២៧​ ឆ្នាំ​ កន្លង​មក​នេះ​។ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​អះអាង​ថា​ រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថិរភាព​របប​នយោបាយ ​ក្របខ័ណ្ឌ​ច្បាប់​ និង​ក្របខ័ណ្ឌ​ស្ថាប័ន​ នៅ​លើ​ខឿន​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ និង​នីតិរដ្ឋ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​សុខ​សន្តិភាព​ពេញលេញ​ ជា​រដ្ឋ​មាន​ស្ថិរភាព ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈ​ពេល​ពីរ​ទសវត្សរ៍​កន្លង​មក​។ ប៉ុន្តែ​ អ្នក​នយបាយ ​និង​អ្នក​វិភាគ​ខ្លះ​វិញ​មើល​ឃើញថា​ ការ​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​នា​ពេល​កន្លង​មក​មិន​ទាន់​បាន​ទាំង​ស្រុងនៅ​ឡើយ​ទេ​ និង​ថា​ ការ​ធ្វើ​វិសោធនកម្ម​កន្លង​មក​ គឺ​តម្រូវ​ការ​តាម​ផល​ប្រយោជន៍​នយោបាយ។​
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners