ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សំណុំរឿងមូលដ្ឋានទ័ពចិន៖តើកម្ពុជាអាចនឹងជួបបញ្ហាដូចនៅក្នុងអតីតកាលដែរឫទេ?
    ម្សិលមិញ​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ប្រតិកម្ម​ខ្លាំងៗ​ជា​ថ្មី​ចំពោះ​ការ​ចោទ​ប្រកាន់​ដែល​ថា​ បាន​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​កងទ័ព​នៅ​លើ​ទឹក​ដី​កម្ពុជា​។ លោក​នាយក​រដ្ឋមន្រ្តី​បាន​សម្តែង​នូវ​ការ​ធុញ​ទ្រាន់​ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​កម្ពុជា​ដ    ដែលៗ​បែប​នេះ​ និង​បាន​ជំរុញ​ឱ្យ​រក​ភស្តុតាង​មក​បញ្ជាក់​ពាក់ព័ន្ធ​នឹង​បញ្ហា​មូលដ្ឋាន​កងទ័ព​ចិន​។ ជាមួយ​គ្នា​នេះ​ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ទាញ​ភ្ជាប់​បញ្ហា​នេះ​ទៅ​នឹង​បញ្ហា​ការ​ទម្លាក់​សម្តេច​ព្រះនរោត្តម ​សីហនុ ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ពួក​យៀកកុង​កាល​ពី​អតីតកាល​។ ដូច្នេះ​ តើ​បញ្ហា​មូលដ្ឋាន​កងទ័ព​ចិន​នេះ​ អាច​នាំ​ឱ្យ​កម្ពុជា​ជួប​បញ្ហា​ដូច​នៅ​ក្នុង​អតីតកាល​ដែរ​ឬ​ទេ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅពេលថវិកាជាតិត្រូវបានកាត់បន្ថយនៅឆ្នាំ២០២១ តើអាចជួយស្តារសេដ្ឋកិច្ចកម្ពុជាបានកម្រិតណា?
    រដ្ឋាភិបាល​បាន​អនុម័ត​កញ្ចប់​ថវិកាជាតិ​សម្រាប់​ចាយវាយ​ក្នុង​ឆ្នាំ​២០២១​ខាងមុខ​ ប្រមាណ​៧,៥០០​លាន​ដុល្លារ​ ដែល​ថយ​ចុះ​១.៩%​ ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ​២០២០​។ បើ​តាម​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ចំណោម​ថវិកា​៧៥០០​លាន​ដុល្លារ​នោះ​ ក៏​មាន​ដែរ​ផែនការ​ខ្ចី​លុយ​ពី​បរទេស​ប្រមាណ​២​ពាន់​លាន​ដុល្លារ​ដើម្បី​មក​បង្គ្រប់​ ខណៈ​ផែនការ​ប្រមូល​ពន្ធ​នៅ​ឆ្នាំ​២០២១​នឹង​ថយ​ចុះ​រង្វង់​ជិត​១៧%​។ នៅ​ពេល​ថវិកា​ជាតិ​ត្រូវ​បាន​កាត់​បន្ថយ​នៅ​ឆ្នាំ​២០២១​ តើ​អាច​ជួយ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​បាន​កម្រិត​ណា​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីរបៀបរវាៈ«មូលដ្ឋានទ័ពនៅកម្ពុជា»ត្រូវបានលើកឡើងនៅក្នុងទិវាសន្តិភាពក្រុងប៉ារីស២៣តុលា?
    ការ​រំឭក​ទិវា​សន្តិភាព​ក្រុង​ប៉ារីស​ថ្ងៃ​ទី​២៣​តុលា​ឆ្នាំ​១៩៩១ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​ខុសៗ​គ្នា​ ខណៈ​ដែល​អ្នក​រៀបចំ​ក៏​មក​ពី​ក្រុម​ផ្សេងៗ​គ្នា​ដែរ​។ សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រធានបទ​សំខាន់​គឺ​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ដាក់​ថ្ងៃ​២៣​តុលា​ជា​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ឡើង​វិញ​។​ប៉ុន្តែ​សកម្មជន​នយោបាយ​របស់​អតីត​បក្ស​ប្រឆាំង​ ប្រធានបទ​សំខាន់​របស់​ពួកគេ​ ក្នុង​ទិវា​សន្តិភាព​ក្រុង​ប៉ារីស​ គឺ​ប្រឆាំង​នឹង​វត្តមាន «មូលដ្ឋានទ័ពនៅកម្ពុជា»។​ហេតុអ្វី?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ២៣តុលា៖ ប្រែក្លាយពីនិម្មិតរូបនៃថ្ងៃសន្តិភាពទៅជាថ្ងៃជំលោះរវាងខ្មែរ?
    ដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​ដោយ​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​មក​នៅ​តិច​បំផុត​ រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ​ទៅ​បាន​សម្រេច​លុប​ចោល​ថ្ងៃ​២៣​តុលា​ ដែល​ជា​ថ្ងៃ​ធ្លាប់​តែ​មាន​ការ​អបអរ​ថា​ជា​ថ្ងៃ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​សម្រាប់​ភាគី​ខ្មែរ​ដែល​មាន​វិវាទ​គ្នា​។ រដ្ឋាភិបាល​សំអាង​ថា​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​ត្រូវ​បាន​អនុវត្ត​រាល់​ថ្ងៃ​។ តែ​ភាគី​ខ្មែរ​ដទៃ​ទៀត​ នៅ​តែ​ប្រកាន់​ជំហរ​គោរព​ និង​ឲ្យ​តម្លៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ ដូច​កាល​ពី​មុន​ គឺ​ការ​អបអរ​ដល់​ទិវា​នេះ​ ព្រម​ទាំង​ជំទាស់​ដល់​ការ​ផាត់​ចោល​ថ្ងៃ​ដ៏​សំខាន់​នេះ​នៅ​ក្នុង​ប្រតិទិន​នៃ​ការ​ឈប់​សម្រាក​សាធារណៈ​ប្រចាំ​ឆ្នាំ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញជំរុញឲ្យកសិករខ្នាតតូចបង្វែរការធ្វើស្រូវមកធ្វើកសិកម្មបែបកែច្នៃនៅក្នុងស្ថានភាពកូវីដ១៩
    នៅកម្ពុជា​ កសិករ​ខ្នាតតូច​មាន​ចំនួន​ជិត​៣​លាន​គ្រួសារ​ ហើយ​ជិត​១​លាន​គ្រួសារ​មាន​ដី​ក្រោម​១​ហិកតា​ និង​ប្រមាណ​ជា​ជិត​៣០​ម៉ឺន​គ្រួសារ​មិនមាន​ដី​ស្រែ​ធ្វើ​កសិកម្ម​ឡើយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​សុង សារ៉ន ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ​លើក​ទី​៩ ​ក្រោម​ប្រធានបទ​កសិករ​ខ្នាតតូច​ក្នុង​ស្ថានភាព​កូវីដ១៩​ នៅ​ថ្ងៃ​ទី​២១​តុលា​ ម្សិលមិញ​។ នៅ​ចំពោះ​មុខ​កូវីដ​១៩​ អ្នក​ជំនាញ​រូប​នេះ​ជំរុញ​ឲ្យ​កសិករ​ខ្នាត​តូច​បង្វែរ​ការ​ធ្វើ​ស្រូវ​ មក​ធ្វើ​កសិកម្ម​បែប​កែច្នៃ​និង​ដាំ​ដំណាំ​ផ្សេងៗ​ដែល​ជា​ប្រភេទ​ដំណាំ​បង្វិល​សាច់​ប្រាក់​បាន​លឿន​។ ការ​ជម្រុញ​ធ្វើ​ឡើង​បន្ទាប់​ពី​គេ​មើលឃើញ​ថា​  នៅ​ក្នុង​ស្ថានភាព​កូវីដ​១៩​នេះ​កសិករ​ខ្នាត​តូច​ងាយ​ប្រឈម​ហានិភ័យ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើហិង្សាលើសកម្មជនរបស់អតីតបក្សប្រឆាំងជាបន្តបន្ទាប់ ជាទំនាស់នយោបាយឬជាទំនាស់បុគ្គល?
    សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​មិន​ក្រោម​១០​នាក់​ឡើយ​ទទួល​រង​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ឆ្នាំ​២០១៨​ មក​ដល់​ពេល​នេះ​។ នេះ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​។ ការ​ដែល​សកម្មជន​ទទួល​រង​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់​មក​នេះ​ ត្រូវ​បាន​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ អះអាង​ថា​ ជា​ទំនាស់​នយោបាយ​ ហើយ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​គណបក្ស​កាន់​អំណាច​ថា​ជា​អ្នក​បើក​ដៃ​ឲ្យ​ជន​ល្មើស​រួច​ខ្លួន​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បដិសេធ​។ តើ​ហិង្សា​លើ​សកម្មជន​របស់​អតីត​បក្ស​ប្រឆាំង​ជា​បន្ត​បន្ទាប់​ ជា​ទំនាស់​នយោបាយ​ឬ​ជា​ទំនាស់​បុគ្គល​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ដើម្បីទទួលបានកំណើនសេដ្ឋកិច្ចលំដាប់ទី៣នៅអាស៊ានឆ្នាំ២០២១ តើកម្ពុជាគួរត្រៀមខ្លួនបែបណា?
    កម្ពុជា​នឹង​ក្លាយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លំដាប់​ទី​៣​ នៅ​តំបន់​អាស៊ាន​នៅ​ឆ្នាំ​២០២១​ ហើយ​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ នៅ​ក្នុង​តំបន់​ផង​ដែរ​ នៅ​ឆ្នាំ​២០២៥​ ក្នុង​រង្វង់​ ៦,៩​ភាគ​រយ​។ នេះ​បើ​តាម​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF​ព្យាករណ៍​ក្នុង​ខែ​តុលា​នេះ​។ អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា​ នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ដែល​IMF​ ព្យាករណ៍​បែបនេះ​ ពោល​គឺ​រដ្ឋាភិបាល​ត្រៀម​ខ្លួន​ទុក​ជា​មុន​នៅ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ខ្លួនឯង​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២១​នេះ​។ សម្រាប់​អ្នក​សេដ្ឋកិច្ច​វិញ​មើល​ឃើញ​ថា​ ការ​ត្រៀម​ខ្លួន​ជា​រឿង​មួយ​ មួយ​ចំណែក​ទៀត​គឺ​កម្ពុជា​ទទួល​បាន​ផល​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​។ អ្នក​សេដ្ឋកិច្ច​ដដែល​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​មិន​គួរ​ភ្លេច​ខ្លួន​ជាមួយ​នឹង​ការ​ព្យាករណ៍​នេះ​ពេក​ទេ​។ ហេតុអ្វី?
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគ៖កម្ពុជានៅខ្វះខាតសមត្ថភាពក្នុងការគ្រប់គ្រងទឹកឲ្យមានប្រសិទ្ធិភាព
    ទឹកជំនន់​ឆ្នាំនេះ​គឺ​ជា​មេរៀន​ថ្មី​មួយ​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ដក​ពិសោធន៍​ពី​ការងារ​គ្រប់​គ្រង់​ធនធានទឹក​ឲ្យ​មាន​ប្រសិទ្ធិភាព​ គឺ​ធ្វើយ៉ាង​ណា​កុំ​ឲ្យ​នៅ​រដូវ​ភ្លៀង​កើតមាន​ទឹក​ជំនន់​លិច​ផ្ទះ ​ហើយ​បែរ​ជា​នៅ​រដូវ​ប្រាំង​ខ្វះ​ទឹក​ប្រើ​ប្រាស់​ទៅ​វិញ​។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​របស់​អ្នក​វិភាគ​គឺ​សំដៅ​ដល់​ការ​ស្នើ​របស់​ក្រសួង​ធនធានទឹក​ ដែល​ឲ្យ​អាជ្ញាធរ​គ្រប់​ខេត្ត-រាជធានី ​ទប់​ស្កាត់​សកម្មភាព​លុបបឹង ប្រឡាយ និង​ទន្លេ ​កន្លង​មក​នោះ​ ហាក់​ដូចជា​គ្មាន​ប្រសិទ្ធិភាព​។ ជា​លទ្ធផល​នៅ​ពេល​ភ្លៀង​ខ្លាំង​ម្តងៗ​ធ្វើ​ឲ្យ​កើត​ទៅ​ជា​ទឹក​ជំនន់​ ខណៈ​កន្លែង​ស្តុក​ទឹក​សំខាន់​ៗជា​ច្រើន​ត្រូវ​បាន​លុប​ក្រោម​រូបភាព​អភិវឌ្ឍន៍​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - គ្រោះទឹកជំនន់៖អ្នកនយោបាយគួរដោះអាវបក្សចេញហើយ​ជួយ​សង្គ្រោះ​ប្រជាជនដោយ​គ្មាន​ការរើសអើង
    នៅពេលដែល​ប្រជាជន​កំពុងរងគ្រោះ​ដោយសារ​ទឹកជំនន់​គេសង្កេត​ឃើញ​ថា ​មានទាំង​អ្នក​នយោបាយ​និង​អ្នករកស៊ីធំៗ​បានចេញមុខ​ជាបន្តបន្ទាប់​ដើម្បីជួយ​សង្គ្រោះ​ប្រជាជន​តាមរយៈការ​ចែកស្បៀង​អាហារ​។​ នេះគឺ​ជាសកម្មភាព​មនុស្សធម៌​ដែលបន្ថែម​ពីលើការជួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​។​ ប៉ុន្តែ​ករណី​នៅខេត្ត​បន្ទាយមានជ័យ​អាជ្ញាធរឃុំមួយ​ក្នុងស្រុកមង្គលបុរី ​មិន​អនុញ្ញាត​ឲ្យលោក​ កឹម សុខា​ ជា​ប្រធាន​អតីតគណបក្ស​ប្រឆាំង​ ចែកអំណោយ​ដល់​ប្រជាជន​រងគ្រោះ​ឡើយ​ ដោយអះអាង​ថា ​ជាន់​កម្មវិធីគ្នា​ជាមួយនឹង​ក្រុមផ្សេង​ទៀត​។​ សម្រាប់​អ្នកវិភាគ​ អ្នកនយោបាយ​គួរតែដោះអាវ​គណបក្សបក្ស​ចេញ​ ហើយ​ចុះជួយ​សង្គ្រោះ​ប្រជាជន​ដោយគ្មាន​ការ​រើសអើង។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជាអាចប្រឈមនឹងការលំបាកទ្វេដងទេក្នុងការស្តារប្រទេសឡើងវិញ នៅពេលជួបវិបត្តិទ្វេគ្រោះ?
    កូវីដ១៩​ គឺជា​គ្រោះ​ដ៏​អាក្រក់​មួយ​ ដែល​ទាញ​ទំលាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មក​នៅ​ក្រោម​សូន្យ​។ នៅ​មិន​ទាន់​រើ​ខ្លួន​រួច​ពី​វិបត្តិ​កូវីដ​ផង​ ប្រទេស​កម្ពុជា​ក៏​ទទួល​រង​នូវ​គ្រោះ​អាក្រក់​មួយ​ថ្មី​ទៀត​ គឺ​គ្រោះ​ទឹក​ជំនន់​ ដែល​គ្រោះ​ទី​២​នេះ​ បើ​ទោះ​ណា​មិន​ទាន់​មាន​តួ​លេខ​នៃ​ការ​ខូចខាត​ក៏​ដោយ​ ក៏​អ្នក​សេដ្ឋកិច្ច​ និង​សង្គម​មើល​ឃើញ​ថា​ បាន​បើក​ការ​វាយ​ប្រហា​លើ​គោលដៅ​សេដ្ឋកិច្ច​កម្ពុជា​យ៉ាង​ដំណំ​បន្ថែម​ទៀត​។ តើ​ការ​ប្រឈម​នឹង​វិបត្តិ​ទ្វេ​គ្រោះ​នៅ​ពេល​នេះ​ តើ​ប្រទេស​កម្ពុជា​នឹង​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ទេ​ ក្នុង​ការ​ស្តារ​ប្រទេស​ និង​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ​?
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners