ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - រវាងវិបត្តិកូវីដ១៩ និងគុណភាពសិស្ស ដែលគ្មានការរើសអើង តើគេគួរថ្លឹងថ្លែងយ៉ាងណា?
    ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា​ ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទាំង​២​កំរិត​ គឺ​ការ​ប្រលង​ឌីប្លូម​ និង​ប្រលង​បាក់ឌុប​ នឹង​ត្រូវ​ធ្វើ​ឡើង​ដូច​ការ​គ្រោង​ទុក​ នៅ​ចុង​ខែ​វិច្ឆិកា​នេះ​ និង​ចុង​ខែ​ធ្នូ​ខាង​មុខ​។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​គឺ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​ថ្លែង​តាម​រយៈ​សន្និសីទ​កាសែត​ថា​ ការ​ប្រលង​នឹង​ធ្វើ​ឡើង​ដោយ​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​ ដូចជា​ការ​ប្រលង​សញ្ញាបត្រ​មុនៗ​ដែរ​ បើ​ទោះ​ណា​ជា​ឆ្នាំ​នេះ​ មាន​បញ្ហា​កូវីដ​កើត​ឡើង​ក៏​ដោយ​។ តើ​វា​អាច​ជា​ការ​រើស​អើង​ទេ​ ប្រសិន​បើ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទាំង​២​កំរិត​ នៅ​ឆ្នាំ​នេះ​មាន​ការ​បន្ថយ​ការ​រឹត​បន្តឹង​នោះ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការអំពាវនាវឲ្យដាក់ទណ្ឌកម្មបន្ថែមលើកម្ពុជា អាចនឹងមានឥទ្ធិពលបែបណា?
    ​តាមរយៈ​លិខិត​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​សមាជិក​សភាអាមេរិក​៨​រូប​ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​លើ​ការ​អនុគ្រោះ​ពន្ធ​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​។​ ​ក្រៅពី​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ធ្វើការ​ជាមួយ​រតនាគារ​ជាតិ​ដាក់ទណ្ឌកម្ម​បន្ថែម​ ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ច្បាប់​ ​G​l​ob​a​l​ ​Ma​g​n​its​k​y​ ​Act​។​ ​ការ​អំពាវនាវ​របស់​សមាជិកសភា​ ​និង​ព្រឹទ្ធសភា​អាមេរិក​ ​នា​ពេលនេះ​ ​ជា​រឿង​ដែល​មិន​អាច​ទៅរួច​ទេ​ ​ដោយសារ​អាមេរិក​កំពុង​ជាប់ដៃ​លើ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​។​ ​នេះ​ជា​ការ​លើកឡើង​មួយ​បែប​របស់​អ្នកតា​ម​នយោបាយ​អន្តរជាតិ​។​ ​ប៉ុន្តែ​ក៏​មានការ​លើកឡើង​ដែរ​ថា​ ​អាមេរិក​នឹង​មិន​ភ្លេច​ពី​គោល​នយោបាយ​អន្តរជាតិ​ ​ដែល​ពិនិត្យមើល​ការរំលោភ​សិទ្ធិមនុស្ស​តាម​ប្រទេស​នានា​ឡើយ​។​ ​ដូច្នេះ​ ​តើ​ការ​អំពាវនាវ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កម្ពុជា​ ​អាច​នឹង​មាន​ឥទ្ធិពល​បែប​ណា​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរដែលមានបក្ស៣ចូលរួមអាចធ្វើឱ្យនយោបាយមានការប្រែប្រួលដែរឫទេ?
    គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ និង​គណបក្ស​ខ្មែរ​តែមួយ​បាន​សម្រេចគ្នាបង្កើត​ស​ម្ព័ន្ធ​ភាពអ្នកប្រជាធិបតេយ្យខ្មែរ ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២ ​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ខាងមុខ​។ មកដល់ពេលនេះ សម្ព័ន្ធភាព​នេះ ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​។ ប្រធាន​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​បាន​អះអាង​ថា​ សម្ព័ន្ធភាព​នេះ​ គឺ​ចូលរួម​ជួយ​លើក​កម្ពស់​ប្រជាធិបតេយ្យ​ និង​ ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​។ ក៏​ប៉ុន្តែ​ អតីត​បក្ស​ប្រឆាំង ​និង​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ហាក់​មើល​មិន​ឃើញ​ដូច្នេះ​ឡើយ​ ដោយ​ហេតុតែ​សម្ព័ន្ធ​នេះ​កើត​ចេញ​ពី​គណបក្ស​នយោបាយ​ដែល​មិន​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ​ឆាក​នយោបាយ​កម្ពុជា​។
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើគណបក្សសង្គ្រោះជាតិអាចរស់ឡើងវិញទេ ស្របពេលអាមេរិកមានមេដឹកនាំថ្មី
    នៅថ្ងៃទី​១៦​វិច្ឆិកា ម្សិលមិញចំថ្ងៃ​ខួប៣ឆ្នាំនៃការរំលាយអតីតគណប្រឆាំង ​​​​​លោក សម រង្ស៊ី​ ​​​​ប្រធានស្តីទី​អតីតគណបក្សសង្គ្រោះជាតិ បាន​សម្តែងនូវ​សុទិដ្ឋិនិយម​ថា គណបក្សប្រឆាំងមួយនេះ​អាចមានលទ្ធភាព​រស់ឡើងវិញ។ សុទិដ្ឋិនិយមនេះ គឺលោក សម រង្ស៊ី សង្ឃឹមទៅលើការ​​​អាចជួយជ្រោម​ជ្រែងពី​សំណាក​ប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតថ្មីរបស់​អាមេរិក លោក ចូ បៃដិន។ ប៉ុន្តែ​ អ្នកនាំពាក្យគណបក្សកាន់អំណាច និងអ្នកវិភាគនយោបាយខ្លះនៅកម្ពុជាមិនយល់ឃើញដូច្នេះទេ។ ដោយអះអាងថា​ ​ការរស់ឡើងវិញរបស់អតីតសង្គ្រោះជាតិ គឺមិនអាចទៅរួចនោះទេ។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកិច្ចព្រមព្រៀងបត្យាប័នរវាងកម្ពុជា-បារាំង អាចជាការបើកផ្លូវអោយនាំខ្លួនលោក សម រង្ស៊ីមកកាត់ទោសនៅកម្ពុជា?
    ព្រះមហាក្សត្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​នេះ​ បាន​ចេញ​ព្រះរាជក្រម​ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ ស្តីពី​បត្យាប័ន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​បារាំង​។ អនុសញ្ញា​ស្តី​ពី​បត្យាប័ន​នេះ​ ត្រូវ​បាន​រដ្ឋសភា​កម្ពុជា​អនុម័ត​ នៅ​ថ្ងៃ​ទី​ ៦​ តុលា​ និង​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​ដោយ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​ ២៧​ ខែ​តុលា​។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​អះអាង​ថា​ អនុសញ្ញា​នេះ​ គឺ​មាន​លក្ខណៈ​សាកល​ និង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​។ ប៉ុន្តែ​មាន​ការ​លើក​ឡើង​ថា​ កិច្ច​ព្រម​ព្រៀង​បត្យាប័ន​រវាង​កម្ពុជា-បារាំង ​អាច​នឹង​បើក​ផ្លូវ​អោយ​មាន​ការ​នាំ​ខ្លួន​លោក​ សម រង្ស៊ី​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នក​ឃ្លាំមើល៖ រដ្ឋគួរ​តែ​បញ្ចេញ​ម៉ាស​ឲ្យ​បាន​ច្រើនដាក់​លក់​លើ​ទីផ្សារ​ដើម្បី​ទប់ទល់ការ​ឡើង​ថ្លៃ
    តម្លៃ​ម៉ាស​សម្រាប់​ពាក់​ការពារកូវីដ១៩ បាន​ហក់ឡើង​លើស​ពី​តម្លៃ​ធម្មតាជិត​ទ្វេរដង​ក្នុងមួយប្រអប់ បន្ទាប់ពី​មាន​​ព្រឹត្តការណ៍​​៣​វិច្ឆិកា ដែល​មន្ត្រីកម្ពុជា​បានឆ្លង​កូវីដ១៩ ពី​រដ្ឋមន្ត្រីការបរ​ទេស​ហុងគ្រី​។ ការហក់ឡើង​ថ្លៃម៉ាស​នៅ​ពេល​នេះ​គឺ​ដូចគ្នា​នឹង​កាល​ពី​ដើមឆ្នាំ​នេះ​ដែរ​ នៅ​ពេល​ដែលពលរដ្ឋ​​ភ័យខ្លាចពីការឆ្លងកូវីដ១៩ ហើយ​សម្រុក​ទិញ​ម៉ាស់​ប្រើប្រាស់​នោះ​។ ដើម្បី​ទប់ទល់​កុំឲ្យ​ម៉ាស​ឡើង​ថ្លៃ អ្នក​ឃ្លាំមើល​សង្គម លើក​ឡើង​ថា រដ្ឋ​គួរ​តែ​បញ្ចេញ​ម៉ាស​ដាក់​លក់​នៅលើទីផ្សារ​ក្នុង​តម្លៃសមរម្យ​ដើម្បី​ទប់ទល់ការតម្លើងថ្លៃ​ម៉ាស​របស់​ឈ្មួញ​ឯកជន ខណៈការ​អំពាវនាវ​កុំ​ឲ្យ​តម្លើង​ថ្លៃហាក់​ដូចជាគ្មាន​ប្រសិទ្ធភាព។
    9 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កិច្ចប្រជុំអាស៊ានឆ្នាំនេះ តើសំខាន់ និងចាំបាច់យ៉ាងណា ខណៈការជជែកគ្នាត្រូវធ្វើតាមអនឡាញ?
    កិច្ចប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់ព័ន្ធ​លើក​ទី​២៨​ បាន​ចាប់​ផ្តើម​បើក​ធ្វើ​ហើយ​ ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​១៥​ខែ​វិច្ឆិកា​នេះ​ ដោយ​មាន​ប្រទេស​វៀតណាម​ជា​ប្រធាន​ដឹកនាំ​។ ប្រមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​អង្គុយ​ជជែក​គ្នា​តាម​អនឡាញ​ពី​ប្រទេស​រៀងៗ​ខ្លួន​។ តាម​រយៈ​កិច្ច​ប្រជុំ​អាស៊ាន​លើក​នេះ​ ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា​ តើ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ មាន​លក្ខណៈ​ពិសេស​ និង​មាន​សារៈសំខាន់​យ៉ាង​ណា​ខ្លះ​ នៅ​ក្នុង​បរិបទ​ ដែល​ពិភពលោក​ ក៏​ដូចជា​តំបន់​អាស៊ាន​កំពុង​ប្រឈម​នឹង​វិបត្តិ​កូវីដ១៩​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ព្រឹត្តិការណ៍៣វិច្ឆិកា៖ ព័ត៌មានក្លែងក្លាយចាប់ផ្តើមផ្ទុះឡើង ទន្ទឹមគ្នានឹងជំងឺកូវីដ១៩?
    ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃ​ទី​ ១១​ វិច្ឆិកា​ បាន​ចេញ​មក​ច្រាន​ចោល​ជា​បន្ត​បន្ទាប់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ និង​ព័ត៌មាន​មិនពិត​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ជន​ណា​មួយ​ ឬ​ក្រុម​ណា​មួយ​ ទាក់ទង​នឹង​ស្ថានភាព​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ព័ត៌មាន​ក្លែងក្លាយ ​ដែល​ត្រូវ​បាន​បំផុស​ឡើង​ជា​បន្ត​បន្ទាប់​តាម​រយៈ​បណ្តាញ​សង្គម​ ហើយ​ត្រូវ​បាន​គេ​ចែក​រំលែក​តៗគ្នា​ ដូចជា ​ករណី​ស្ថានភាព​សុខភាព​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ ឬ​ករណី​ឆ្លង​ទៅ​លើ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ជាដើម​។ ជុំវិញ​ករណី​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី​ វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន ​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​កុំជឿ​ និង​ត្រូវ​បែងចែក​អោយ​បាន​ច្បាស់​នូវ​ព័ត៌មាន​ណា​ពិត​ និង​ព័ត៌មាន​ណា​ក្លែងក្លាយ​ មុន​នឹង​ធ្វើការ​ចែក​រំលែក​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖បើការធ្វើចត្តាឡីស័ករបស់អ្នកសង្ស័យមិនត្រឹមត្រូវ ភ្នំពេញនឹងស្ថិតក្នុងការពិចារណាបិទបណ្តោះអាសន្ន
    គិត​មក​ដល់​ពេលនេះ​ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី​ចំនួន​៤នាក់​ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​។ ប្រឈម​នឹង​បញ្ហានេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់​ដូចជា​បិទ​សាលារៀន​នៅ​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​ បិទ​ក្លិប​ហាត់ប្រាណ ​ហាង​ខារ៉ាអូខេ​ ក្លិប​កម្សាន្ត​ ក៏​ដូចជា​សារៈមន្ទីរ​ជា​ដើម​។ បញ្ហា​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​កង្វល់​ខ្លាំង​ជាងគេ​ គឺ​ការ​ធ្វើ​ចត្តាឡីស័ក​របស់​អ្នក​សង្ស័យ​មិន​ដិត​ដល់​ និង​ មិន​បាន​ត្រឹមត្រូវ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង​ផង​នោះ​ បាន​ចេញ​មក​អំពាវនាវ​ផង​ អង្វករ​ផង​ឱ្យ​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋមន្រ្តី​ការបរទេស​ហុងគ្រី​ ធ្វើ​ចត្តាឡីស័ក​ឱ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​បញ្ចប់​ការ​រីករាល​នៃ​ជំងឺ​កូវីដ១៩​ ទៅ​ក្នុង​សហគមន៍​។ ប៉ុន្តែ​ បើ​នៅ​តែ​មិន​បាន​ហ្មត់ចត់​ នោះ​រដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​ពី​ការ​បិទ​ទីក្រុង​ភ្នំពេញ​ ឬ​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖តើការការផ្អាកអាជីវកម្មមួយចំនួនជាថ្មីទៀតនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកម្រិតណា?
    ដោយសារបារម្ភពីការរីលរាលដាលនៃជំងឺកូវីដ១៩ ក្នុងដំណាក់​កាលថ្មី ក្លឹបកំសាន្ត សាលារៀន និង​កន្លែង​ហាត់​ប្រាណ​ជាច្រើន​ត្រូវបានបញ្ជាឲ្យបិទជាបណ្តោះអាសន្ន ក្រោយពី​អង្គរក្សជាជនជាតិ​ខ្មែរ​​ម្នាក់​បានឆ្លង​ពីកូវីដ១៩ ពីរដ្ឋមន្ត្រីការបរទេសហុងគ្រី ខណៈមនុស្សជាង៩០០នាក់​ស្ថិត​ក្រោម​ការ​សង្ស័យ។ តើការផ្អាកអាជីវកម្មមួយចំនួនជាថ្មីទៀតនេះ នឹងប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជាកម្រិតណា?
    10 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners