ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបញ្ជាក់ពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ហ៊ុន សែន បន្ទាប់ពីលោក បង្កប់នូវអត្ថន័យយ៉ាងណា?
    ដើម្បី​ជម្រះ​មន្ទិល​ផ្សេងៗ​ និង​ការ​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​ ជុំវិញ​អ្នក​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ពេល​អស់​ពី​លោក​ទៅ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៥​ ខែ​ធ្នូ​ថា​ លោក​ឧបនាយករដ្ឋមន្ត្រី​ អូនព័ន្ធ មុនីរ័តុ្ន ​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ គឺ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​មួយ​រូប​ នៅ​ក្នុង​ចំណោម​បេក្ខជន​ផ្សេង​ទៀត​។ លោក​ ហ៊ុន សែន​ ថា​គណបក្ស​ប្រជាជន​ មាន​របៀប​ធ្វើ​ការ​ និង​សេណារីយោ​ច្បាស់លាស់​ ប្រកប​ដោយ​ធនធាន​មនុស្ស​មាន​សមត្ថភាព​សម្បូរ​បែប​។ ជុំវិញ​បញ្ហា​នេះ​ អ្នក​តាមដាន​នយោបាយ​និង​សង្គម​មើល​ឃើញ​ថា​គឺជា​សារ​នយោបាយ​មួយ​ ដែល​បញ្ចប់​នូវ​ការ​លើក​ឡើង​ដដែលៗ​ពី​ការ​រៀបចំ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​លោក​ ហ៊ុន ម៉ាណែត​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បាក់ឌុប៖ សិស្សជាប់ជាស្ថាពរទាំងអស់ តើអាចទទួលយកបានគ្រប់គ្នាទេ?
    ជុំ​វិញ​ការ​សម្រេច​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​នៅ​ថ្ងៃ​ទី​១៦​ធ្នូ​ ឆ្នាំ​២០២០ ​ឱ្យ​សិស្សានុសិស្ស ​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ និង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំង​អស់​ ក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០ ​ជាប់​ជា​ស្ថាពរ​ ដោយ​គ្មាន​ការ​កំណត់​និទ្ទេស​។ នាំ​ឱ្យ​មាន​ការ​សម្តែង​ចេញ​នូវ​ប្រតិកម្ម​តប​ជា​ច្រើន​ ដោយ​មាន​ទាំង​ទស្សនៈ​ស្រប​ និង​ទស្សនៈ​ផ្ទុយ​។ ការ​សម្រេច​របស់​ក្រសួង​នេះ​ មាន​រយៈពេល​ត្រឹម​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ការ​ប្រកាស​ចេញ​ជា​សាធារណៈ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​ហ៊ុន សែន ​នៅ​ថ្ងៃ​ទី​១៥​ ធ្នូ​ ឆ្នាំ​២០២០​ តាម​រយៈ​ទូរទស្សន៍ជាតិ​ និង​លើ​ទំព័រ​ហ្វេសបុក​ផ្លូវការ​របស់​លោក​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា៖គណបក្សនយោបាយ៤មើលឃើញខុសៗគ្នា
    បញ្ហា​ស្ថានភាព​ប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ត្រូវ​បាន​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ និង​តំណាង​បក្ស​នយោបាយ​មួយ​ចំនួន​លើក​ដាក់​លើ​តុ​ ដើម្បី​ពិភាក្សា ​និង​ផ្លាស់​ប្តូរ​គ្នា​។ ប៉ុន្តែ​ ការ​ពិភាក្សា​នេះ​ ពុំមាន​ការ​បង្ហាញ​នូវ​ការ​យល់​ឃើញ​ជា​រួម​ណា​នោះ​ទេ​។ យ៉ាង​ណា​ក៏​ដោយ​ នៅ​ថ្ងៃ​នេះ​ វណ្ណ សុគន្ធា ​បាន​ចងក្រង​នូវ​ទស្សនៈ​យល់​ឃើញ​របស់​តំណាង​គណបក្ស​នយោបាយ​ចំនួន​៤​ដែល​បញ្ចូល​ទាំង​គណបក្ស​កាន់​អំណាច​ផង​អំពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - “ពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្ន ខណៈព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាមិនទាន់បញ្ចប់”
    លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​១៥​ ខែ​ធ្នូ​ បាន​បញ្ជាក់​ថា​ ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​អាច​គ្រប់គ្រង​បាន​ តែ​មិន​ទាន់​អាច​ប្រកាស​បិទ​បញ្ចប់​បាន​ទេ​ ដោយសារ​តែ​មូលហេតុ​មួយ​ចំនួន​។ លោក​ហ៊ុន សែន ​ក៏​អះអាង​ថា​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ចេញ​ពី​«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»​មិនមែន​ជា​ការ​ឆ្លង​ចូល​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ទេ​។ ទោះ​ជា​មាន​ការ​គ្រប់គ្រង​បាន​ តែ​អ្នក​តាមដាន​សង្គម​ និង​អ្នក​ជំនាញ​សុខាភិបាល​នៅ​តែ​ក្រើន​រំលឹក​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​ស្ថានភាព​នៅ​លើ​ពិភពលោក​មិន​ទាន់​ធូរស្រាល​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបង្ហាញរូបភាពអ្នកជំងឺកូវីដ១៩៖អ្នកជំនាញសិទ្ធិមនុស្សថាជាការបំពានសិទ្ធិធ្ងន់ធ្ងរតែរដ្ឋាភិបាលកម្ពុជាថាជារឿងចាំបាច់
    បន្ទាប់​ពី​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា​បាន​ធូរ​ស្បើយ​ ក្រសួង​សុខាភិបាល​កម្ពុជា​បាន​សម្រេច​មិន​ដាក់​រូបភាព​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩​ទៀត​នោះ​ទេ​។ ប៉ុន្តែ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ចង់​ឱ្យ​ក្រសួង​សុខាភិបាល​បញ្ឈប់​បង្ហាញ​រូបភាព​អ្នក​ជំងឺ​តទៅ​ទៀត​ បើ​ទោះ​ស្ថានភាព​ធូរស្បើយ​ ឬ​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក៏​ដោយ​។ ដូចគ្នា​នឹង​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែរ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ក៏​បារម្ភ​ពី​បញ្ហា​នេះ​ដែរ​ ហើយ​ថា​ ការ​បង្ហាញ​រូបភាព​អ្នក​ជំងឺ​ គឺ​ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ឯកជន​។ ប៉ុន្តែ​មន្រ្តី​ជំនាញ​ច្បាប់​ និង​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​បាន​អះអាង​ថា​ ការ​បង្ហាញ​រូបភាព​នេះ​ គឺ​ជា​ការ​ចាំបាច់​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ថា​ វា​មិនមែន​ជា​ការ​រំលោភ​សិទ្ធិ​ឯកជន​នោះ​ទេ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិលបារម្ភពីករណីរំលោភសេពសន្ថវៈដោយសាច់ញាតិ ដែលជារឿយៗជួបឧបសគ្គក្នុងការទទួលបានយុត្តិធម៌?
    របាយការណ៍​ ស្ដីពី​យុទ្ធនាការ​១៦ថ្ងៃប្រឆាំង​នឹងអំពើហិង្សា​ផ្នែកយែនឌ័រ​ ឆ្នាំ២០២០ អង្គការលីកាដូ កត់សំគាល់ថា ស្ដ្រី និងក្មេងស្រី​ ដែលត្រូវបាន​រំលោភសេពសន្ថវៈ​ដោយ​សមាជិក​គ្រួសារ​ ជារឿយៗ​តែងជួបផលលំបាក​ខ្លាំង​ក្នុងការ​ទទួលបាន​​សុវត្ថិភាព​ និងយុត្តិធម៌​ដែលពួកគាត់​មានសិទ្ធិ​ទទួលបាន។ មានតែជាងពាក់កណ្ដាលនៃករណីរំលោភ​សេពសន្ថវៈ(៥៣%)ប៉ុណ្ណោះដែលបានឈាន​ដល់ការជំនុំជម្រះក្ដី ប៉ុន្តែ ជាមួយគ្នានោះ ករណី​តិចជាង​មួយភាគប្រាំ ឬ១៩% ជនល្មើស​បានទទួល​ទោសជាប់ពន្ធនាគារ​តែរយៈពេលខ្លី ​ឬការកាត់ទោសដោយ​​កំបាំងមុខ​ និងមិនត្រូវបានចាប់ខ្លួន។ ហេតុអ្វី​​ការរំលោភសេពសន្ថវៈ​ដោយសាច់ញាតិ​ជារឿយៗជួបឧបសគ្គ​ក្នុងការ​ទទួលបាន​យុត្តិធម៌?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើល៖ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើសេដ្ឋីចិន នឹងជះឥទ្ធពលដល់ការវិនិយោគនៅកម្ពុជា
    ក្រសួង​រតនាគារ​​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​០៩​ធ្នូ​ ២០២០ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋីចិនម្នាក់ឈ្មោះ Wan Kuok-koi ​ហៅ​ Broken Tooth។ ការ​ដាក់ទណ្ឌកម្ម​បែបនេះ​ដោយ​សារ​អាមេរិក​រកឃើញថា Broken Tooth ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ជា​ច្រើន​ ជាមួយ​ឧក្រិដ្ឋជន​ដទៃ​ទៀត​ ដែល​ក្រោយ​មក​បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ភូមា​ នៅពេលកម្ពុជា​សម្រេច​បិទ​ល្បែង​ស៊ី​សង​ខុស​ច្បាប់​តាម​អ៊ិនធឺណែត​។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់ថា ចំណាត់ការនេះ​​នឹងជះឥទ្ធិពល​ដល់​បរិយាកាស​វិនិយោគនៅកម្ពុជា។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគសង្គម៖ការរួមគ្នាបរិច្ចាគថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងបណ្តុះវប្បធម៌ជួយគ្នាបន្ថែមទៀតក្នុងសង្គមខ្មែរ
    បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​គម្រោង​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​រួច​មក​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នាំ​មុខ​ដោយ​សេដ្ឋីៗ​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​។ បន្ត​ពី​ក្រុម​សេដ្ឋីៗ​ទាំងនោះ​ មន្រ្តី​រាជការ​ និង​ប្រជាពលរដ្ឋ​ទូទៅ​ក៏​បាន​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព​របស់​ខ្លួន​ផង​ដែរ​។ អ្នក​តាមដាន​ និង​វិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា​លើក​ឡើង​ថា​ សកម្មភាព​មនុស្ស​ធម៌​ព្រមៗ​គ្នា​នេះ​ គឺ​ជា​ទង្វើ​ល្អ​នៃ​ការ​ចេះ​ជួយ​គ្នា​របស់​ប្រជាពលរដ្ឋ​ដែល​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​គ្រា​លំបាក​។ ពួកគេ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ សកម្មភាព​នេះ​ នឹង​ក្លាយ​ជា​គំរូ​ក្នុង​ការ​ទាក់ទាញ​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​ធ្វើ​តាម​ និង​ជា​ការ​បណ្តុះ​វប្បធម៌​ចេះ​ជួយ​គ្នា​បន្ថែម​ទៀត​នៅ​ក្នុង​សង្គម​កម្ពុជា​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ស្ថានភាពកូវីដ១៩បច្ចុប្បន្នតើអាចឈានដល់ដំណាក់កាលបិទប្រទេសឬតំបន់ណាមួយហើយឬនៅ?
    នៅ​ចំពោះ​មុខ​ភាព​មិន​ច្បាស់លាស់​នៃ​ការ​រីករាល​ដាល​វីរុស​កូវីដ១៩​ចូល​ក្នុង​សហគមន៍​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ អ្នក​ឃ្លាំមើល​និង​អ្នក​ជំនាញ​បាន​បង្ហាញ​ពី​ទស្សនៈ​និង​ការ​យល់​ឃើញ​រៀងៗ​ខ្លួន​ ចំពោះ​ស្ថានការណ៍​នេះ​ ក៏​ដូចជា​បាន​ពន្យល់​ផង​ដែរ​ពី​លទ្ធភាព​ ដែល​រដ្ឋាភិបាល​កម្ពុជា​ អាច​ឬ​មិនអាច​ បិទ​ខ្ទប់​ប្រទេស​ឬ​តំបន់​ណា​មួយ​ នៅ​ពេល​អនាគត​។ តើ​ស្ថានភាព​កូវីដ១៩​នៅ​ពេល​ខាងមុខ​អាច​វិវឌ្ឍន៍​ទៅ​ដល់​កំរិត​ណា ​និង​ថា​តើ​វា​អាច​ឈាន​ដល់​ការ​បិទ​តំបន់​មួយ​ចំនួន​ឬ​ប្រទេស​ទាំង​មូល​ដែរ​ឬ​ទេ​?
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ជាប់ស្វ័យប្រវត្តិ បូកពិន្ទុឆមាសចូលគ្នា ឬប្រលងតាមសាលា មួយណាជាជំរើសល្អ ក្នុងសម័យកូវីដ?
    ឥទ្ធិពល​នៃ​កូវីដ១៩​ ធ្វើ​ឲ្យ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(បាក់ឌុប)​នៅ​ឆ្នាំ​នេះ​ ត្រូវ​បាន​លើក​ពេល​ម្តង​ហើយ​ម្តង​ទៀត​ ហើយ​ចុង​ក្រោយ​នេះ​ ត្រូវ​លើក​ទៅ​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០២១​ ខណៈ​រៀង​រាល់​ឆ្នាំ​ការ​ប្រលង​បាក់ឌុប​ត្រូវ​ធ្វើ​យ៉ាង​ទៀងទាត់​នៅ​អំឡុង​ខែ​សីហា​។ ដោយ​មិន​អាច​ទ្រំទ្រ​នូវ​ស្ថានភាព​បែប​នេះ​បាន​ សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​ ដែល​កំពុង​រង់ចាំ​ស្វាគមន៍​សិស្ស​ជាប់​បាក់​ឌុប​ចូល​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​របស់​ពួក​គេ​រៀងៗខ្លួន​នោះ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​លើក​ជា​សំណើរ​មួយ​ទៅ​ក្រសួង​អប់រំ​ដោយ​មាន​២​ចំណុច​ គឺ​ទី​១​ស្នើ​សុំ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២​ជាប់​ជា​ស្វ័យប្រវត្តិ​ ឬ​មួយ​ទៀត​យក​ពិន្ទុ​មធ្យមភាគ​នៃ​ការ​ប្រលង​ឆមាស​ថ្នាក់​ទី​១២​ ដើម្បី​កំណត់​ជាប់​ឬ​ធ្លាក់​។ ក៏​ប៉ុន្តែ​អ្វីៗ​ស្ថិត​នៅ​ជា​សេនារីយោ​នៅ​ឡើយ​ ថា​តើ​មាន​ដំណោះស្រាយ​យ៉ាង​ណា ​ក្នុង​ករណី​ការ​ប្រលង​បាក់ឌុប​នៅ​ថ្ងៃ​ខាង​មុខ​ នៅ​តែ​មិន​អាច​ធ្វើ​ទៅ​បាន​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners