ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីលោក ហ៊ុន សែន មិនប្រើនយោបាយឈ្នះឈ្នះ លើលោកសម រង្ស៊ី?
    ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ចាត់​ទុក​ជា​ថ្ងៃ​ខួប​២២​ឆ្នាំ​នៃ​នយោបាយ​ឈ្នះឈ្នះ ​ដែល​ផ្តើម​ឲ្យ​មាន​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​។ លោក​ ហ៊ុន សែន ​ឆ្លៀត​ឱកាស​នេះ​ បាន​លើក​ឡើង​ពី​ស្នាដៃ​ ដែល​នាំ​ដល់​ការ​បង្កើត​នយោបាយ​ឈ្នះឈ្នះ​របស់​លោក​នា​ពេល​នោះ​។ ក៏​ប៉ុន្តែ​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​ តើ​ហេតុអ្វី​លោក​ ហ៊ុន សែន ​មិន​ប្រើ​នយោបាយ​ឈ្នះឈ្នះ​ ជាមួយ​លោក​សម រង្ស៊ី​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ពិតជាថ្ងៃបិទបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅក្នុងប្រទេសកម្ពុជាឬ?
    គណបក្ស​ប្រជាជន​កម្ពុជា​បាន​កំណត់​យក​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​ជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ជួបជុំ​មហាជន​ប្រារព្ធ​ពិធី​ចងចាំ​សន្តិភាព​ និង​អរគុណ​សន្តិភាព​ និង​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ ដោយសារ​តែ​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​ ការ​ជួបជុំ​មហាជន​ត្រូវ​បាន​លុប​ចោល​ទៅ​វិញ​។ គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នក​វិភាគ​នៅ​កម្ពុជា​ខ្លះ​បាន​ដូច​គ្នា​ថា​ ថ្ងៃ​២៩​ ខែ​ធ្នូ​ ឆ្នាំ​១៩៩៨​ គឺ​ជា​ថ្ងៃ​បិទ​បញ្ចប់​សង្រ្គាម​ស៊ីវិល​នៅ​កម្ពុជា​ ដោយ​បាន​រំលាយ​ចោល​បាន​ទាំង​ស្រុង​នូវ​អង្គការ​ចាត់​តាំង​ខ្មែរ​ក្រហម​។ ប៉ុន្តែ​ អ្នក​នយោបាយ​អតីត​បក្ស​ប្រឆាំង​បាន​អះអាង​បែប​នេះ​វិញ​ថា​ វា​ អាច​ចាត់​ទុក​ថា​ ជា​ការ​បញ្ចប់​សង្រ្គាម​ស៊ីវិល​បាន​ច្រើន​ តែ​មិន​ទាន់​ជោគជ័យ​ទាំង​ស្រុង​នោះ​ទេ​ពេល​នោះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ឆ្នាំ២០២០ដែលជិតផុតទៅនេះ៖ កម្ពុជាមានទាំងបញ្ហាប្រឈម និងដំណោះស្រាយ
    ២០២០​នេះ​ គឺ​ជា​ឆ្នាំ​ដែល​ប្រទេស​នានា​ទូទាំង​ពិភពលោក​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ​ទាំង​ផ្នែក​សេដ្ឋកិច្ច ​និង​សុខាភិបាល​។ សម្រាប់​កម្ពុជា​ក៏​មិន​ខុស​ពី​ប្រទេស​ទាំងអស់​នោះ​ដែរ​ បើ​ទោះ​បី​ជា​កូវីដ១៩​ មិន​ទាន់​បាន​សម្លាប់​ប្រជាជន​កម្ពុជា​ណា​ម្នាក់​នៅ​ឡើយ​។ តែ​ជាមួយ​គ្នា​នោះ ​ក៏​មាន​បញ្ហា​ជា​ច្រើន​ដែល​កម្ពុជា​បាន ​និង​កំពុង​ជួប​ប្រទះ​ក្នុង​ឆ្នាំ​២០២០​ដែល​ជិត​ឆ្លង​ផុត​ទៅ​នេះ​។ តើ​កម្ពុជា​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ​ និង​បាន​ដោះស្រាយ​អ្វីខ្លះ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការ​ចោទ​ប្រកាន់​ជា​ហូរ​ហែរ​មក​លើ​លោក​សម​ រង្ស៊ី មាន​ន័យ​យ៉ាងណា​ទៅ ​ខណៈ​ដែរលោក​រស់នៅ​ក្រៅ​ប្រទេស?
    លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​អតីត​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ជា​បន្តបន្ទាប់ ហើយ​បូក​រួម​ទាំង​សំណុំ​រឿង​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ចុងក្រោយ​នេះ លោក​ទទួល​បានបទ​ចោទ​ពី​តុលារការ​​មិន​ក្រោម​ ១០​នោះ​ឡើយ​។ ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​មក​លើ លោក សម រង្ស៊ី គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោក​កំពុង​រស់នៅ​ក្រៅ​ប្រទេស និង​ស្រប​ពេល​ដែល​លោក​ និង​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​ប្រឆាំង បាន​ប្រកាស​ពី​ការ​​​ធ្វើ​មាតុភូមិ​និវត្តន៍ ក្នុង​ពេល​ខាង​មុខ​ផង​ដែរ​។ តើការចោទ​ប្រកាន់​ផ្លូវ​តុលាការ​ជា​បន្តបន្ទាប់​មក​លើ លោក សម រង្ស៊ី និង​ដែរ​លោក​កំពុង​រស់នៅ​ក្រៅប្រទេស​នេះ មាន​ន័យ​យ៉ាង​ណា​ទៅ​?
    9 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កម្ពុជាគួរត្រៀមខ្លួនយ៉ាងណា ដើម្បីស្រូបទាញទីផ្សារនាំចេញពីអង់គ្លេសឱ្យមានកំណើនជាង ឆ្នាំមុន?
    ក្រសួងពាណិជ្ជកម្ម​នៅថ្ងៃទី​២៤ ​ខែធ្នូ ​ឆ្នាំ២០២០ ​បានអំពាវនាវ​ឱ្យផលិតករ ​និង​អ្នកនាំចេញ​ទាំងអស់​រៀបចំនីតិវិធី​នៃការស្នើសុំ ​និង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់ដើមកំណើត​ទំនិញ​គ្រប់ទម្រង់​តាមប្រព័ន្ធ​ស្វ័យ ប្រវត្តកម្ម​។​ នៅចំពោះមុខ​នៃការនាំចេញ​ផលិតផល​គ្រប់មុខលើកលែងតែសព្វាវុធ​ពី​កម្ពុជា​ទៅ​អង់គ្លេស ការ​ប្រកួតប្រជែង​ផ្ទៃក្នុង​គឺជាចំណុច​​ស្នូលដែល​កម្ពុជា​ត្រូវយកចិត្តទុកដាក់មុនគេ ​ដើម្បីជំរុញ​ឱ្យការ​នាំចេញ ​នៅឆ្នាំ​២០២១​​មានកំណើន​ជាងឆ្នាំ​២០២០​។​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការដំឡើងតំណែងបន្ថែមដល់លោកហ៊ុន ម៉ាណែត អាចជាស្ពានឈានទៅរកតំណែងជានាយករដ្ឋមន្ត្រីឬយ៉ាងណា?
    បន្ទាប់​ពី​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់​កណ្តាល​ប្រមាណ​ជា​ជិត​កន្លះ​ឆ្នាំ​មក​ នៅ​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ លោក​ហ៊ុន ម៉ាណែត ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​សម្រេច​តែងតាំង​ជា​អនុប្រធាន​គណៈ​ចលនា​មហាជននៃ​គណៈកម្មាធិការ​កណ្តាល​បន្ថែម​ទៀត​។ ការ​ដំឡើង​តំណែង​ដល់​លោក​ហ៊ុន ម៉ាណែត​នេះ​ ធ្វើឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ដែល​ជា​ឳពុក​បាន​បង្ហើប​ពី​បេក្ខភាព​នាយករដ្ឋមន្រ្តី​នៅ​ថ្ងៃ​អនាគត​ដែល​មិនមែន​ជា​រូបលោក​។ ប៉ុន្តែ​ មជ្ឈដ្ឋាន​ និង​អ្នកវិភាគ​ខ្លះ​នៅ​តែ​មើល​ឃើញ​ថា​ លោក​ហ៊ុន ម៉ាណែត ​នៅ​តែ​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​ដ៏​មាន​សក្កានុពល​របស់​កម្ពុជា​។ ដូច្នេះ​តើ​អាច​ទេ​ដែល​ថា​ ការ​ដំឡើង​តំណែង​បន្ថែម​ដល់​លោក​ហ៊ុន ម៉ាណែត​នេះ​ ដើម្បី​ឱ្យ​រូប​លោក​កាន់​តែ​មាន​អំណាច​ និង​ឈាន​ទៅ​រក​តំណែង​នាយករដ្ឋមន្រ្តី​ស្នង​ពី​ឳពុក​របស់​លោក​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការរិះគន់សង្គមតាមរយៈសិល្បៈជាការសម្តែងមតិ ក្នុងសង្គមប្រជាធិបតេយ្យឬគួរចៀសវាង?
    សាលាដំបូង​ខេត្តសៀមរាប កាលពីថ្ងៃទី២២ខែធ្នូ បានសម្រេច​ផ្តន្ទា​ទោស​យុវជន​២នាក់ ដែលច្រៀង​ចម្រៀង​រ៉េ​ប មាន​អត្ថន័យ​ខ្លឹមសារ​រិះគន់​ដល់​បញ្ហា​នៃ​សង្គម ឱ្យ​ជាប់ពន្ធ​នា​គារចាប់​ពី​៥​ខែ​ដល់​១ឆ្នាំ​កន្លះ​ ពី​បទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ ជុំវិញ​បញ្ហា​នេះ​ អ្នក​តាមដាន​សង្គម​ និង​សិទ្ធិ​មនុស្ស​បាន​ធ្វើការ​រិះគន់​ថា​ជា​ការ​បំបិទ​សេរីភាព​ ដោយ​គ្រាន់​តែ​យុវជន​ទាំង​ពីរ​បង្ហាញ​ទស្សនៈ​យល់​ឃើញ​របស់​ពួកគេ​ដោយ​ផ្សារ​ភ្ជាប់​នឹង​សិល្បៈ​ប៉ុណ្ណោះ​។ តែ​បញ្ហា​នេះ​ ត្រូវ​រដ្ឋាភិបាល​ថា​ជា​ការ​សម្តែង​មតិ​ហួស​ព្រំដែន​ ដែល​ឈាន​ចូល​ទៅ​ក្នុង​ចំណុច​ដែល​ត្រូវ​ចោទ​ប្រកាន់​ដោយ​ច្បាប់​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការមិនស្របគ្នានៃមេដឹកនាំអតីតCNRPលើការទិញវ៉ាក់សាំង៖តើគ្រាន់តែជាមតិផ្ទុយគ្នា ឬបង្ហាញពីការបែកបាក់?
    បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​ពី​គម្រោង​បញ្ជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​សម្រាប់​ចាក់​ឱ្យ​ប្រជាពលរដ្ឋ​ លោក​កឹម សុខា ​ប្រធាន​អតីត​បក្ស​សង្រ្គោះជាតិ​ដែល​កំពុង​ស្ថិត​នៅ​កម្ពុជា​បាន​ប្រកាស​គាំទ្រ​ និង​ចូលរួម​ជាមួយ​រដ្ឋាភិបាល​។ ក៏​ប៉ុន្តែ ​លោក​សម រង្ស៊ី ​ដែល​ជា​ប្រធាន​ស្តី​ទី​នៅ​ក្រៅ​ប្រទេស​វិញ​ មិន​គាំទ្រ​នោះ​ទេ​ដោយ​ចាត់​ទុក​គម្រោង​នេះ​ជា​ការ​បោក​បញ្ឆោត​ថែម​ទៀត​។ អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​បាន​បង្ហាញ​ការ​យល់​ឃើញ​ខុស​គ្នា​ពី​ជំហរ​ផ្ទុយ​នៃ​ថ្នាក់​ដឹកនាំ​កំពូល​របស់​អតីត​បក្ស​ប្រឆាំង​នេះ​។ ខ្លះ​ថា​ វា​ជា​ការ​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ភាព​បាក់​បែក​គ្នា ​ប៉ុន្តែ​ខ្លះ​ទៀត​ថា​ វា​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ផ្ទុយ​គ្នា​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​តែ​ប៉ុណ្ណោះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ពលករខ្មែរគួរបន្តស្នាក់នៅប្រទេសថៃល្អជាងការវិលមកកម្ពុជាវិញនៅពេលនេះ
    បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​ពី​ប្រមុខ​រដ្ឋាភិបាល​ កុំ​ឲ្យ​ពលករ​ខ្មែរ​ដែល​នៅ​ប្រទេសថៃ​វិល​មក​វិញ​នៅ​ពេល​នេះ​ក៏​ដោយ ​តែ​ពលករ​ខ្មែរ​មួយ​ចំនួន​នៅតែ​វិល​មក​កម្ពុជា​ជា​បន្តបន្ទាប់​កាល​ពី​ម្សិលមិញ​តាម​ច្រក​អូស្មាច់​ ខណៈ​ដែល​ជំងឺកូវីដ១៩​បានផ្ទុះឡើង​​ក្នុង​ខេត្ត​សាមុត​សាខន ​ដែល​មាន​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​ពី​កម្ពុជា។ ស្ថិត​ក្នុង​ស្ថានភាព ​អ្នក​ធ្វើការ​ខាង​ពលករ​ចំណាក​ស្រុក និង​អ្នកជំនាញ​សុខភាព​ លើក​ឡើង​ថា​  ពលករ​ខ្មែរ​គួរ​តែ​បន្ត​ស្នាក់នៅ​ប្រទេស​ថៃ​ល្អ​ជាង​ការ​វិល​មក​កម្ពុជា​វិញ​នៅ​ពេល​នេះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ស្ត្រី៖ចង់ឃើញស្ត្រីកាន់តួនាទីជាអភិបាលខេត្តដោះស្រាយបញ្ហាស្ត្រីនិងក្មេងស្រីឲ្យមានប្រសិទ្ធិភាព
    លោកស្រី បាន ស្រីមុំ បាន​ក្លាយ​ជា​បេក្ខភាព​ស្ត្រី​ទី​២​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ បន្ទាប់​ពី​លោកស្រី​ មិថុនា ភូថង ​បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កោះកុង​។ អ្នក​ធ្វើការ​ផ្នែក​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ​។ ក្រៅ​ពី​ស្វាគមន៍​ ក្រុម​ស្ត្រី​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ដដែល​ ចង់​ឃើញ​ស្ត្រី​ដែល​កាន់​តួនាទី​ជា​អភិបាល​ខេត្ត​ប្រើប្រាស់​ឥទ្ធិពល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​និង​ក្មេងស្រី​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​ឈរ​ជើង​ឲ្យ​មាន​ប្រសិទ្ធិភាព​។ នេះ​ក៏​ដោយសារ​តែ​ បញ្ហា​របស់​ស្ត្រី​និង​ក្មេងស្រី​គឺ​មាន​តែ​ស្ត្រី​គ្នា​ឯង​ទេ​យល់​ច្បាស់​និង​ដោះស្រាយ​ទៅ​ចំ​គោលដៅ​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners