ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្រសួងតម្រូវឲ្យកម្មករពិនិត្យកាយសម្បទា២ឆ្នាំម្តង តែសហជីពថាកម្រទទួលបានប្រយោជន៍នៅពេលមានជំងឺវិជ្ជាជីវៈ
    ក្រសួង​ការងារ​បាន​សម្រេច​ជា​ថ្មី​ ដោយ​តម្រូវ​ឲ្យ​កម្មករ​ និយោជិត​ ត្រូវ​ទៅ​ពិនិត្យ​កាយ​សម្បទា​មុន​ចូល​ធ្វើការ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ពេល​ពួកគេ​កើត​មាន​ជំងឺ​វិជ្ជា​ជីវៈ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បញ្ជាក់​ថា​ នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ​។ ប៉ុន្តែ​សេចក្តី​សម្រេច​របស់​ក្រសួង​ការងារ​នៅ​ថ្ងៃ​ទី​៣១​ធ្នូ​២០២០ ​គឺ​ថ្មី​ត្រង់​ថា​ កម្មករ​ និយោជិត​ ត្រូវ​ទៅ​ពិនិត្យ​កាយ​សម្បទា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​ ដែល​ពី​មុន​គឺ​ត្រូវ​ពិនិត្យ​មួយ​ឆ្នាំ​ម្តង​។ ពី​ខាង​សហជីព លើក​ឡើង​ថា​ កន្លង​មក​កម្មករ​កម្រ​ទទួល​បាន​អត្ថប្រយោជន៍​ដោយសារ​តែ​ជំងឺ​វិជ្ជា​ជីវៈ​នេះ​ណាស់​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកតាមដានបញ្ហាសង្គម៖ ការបាញ់សម្លាប់មនុស្សក្នុងសង្គមបណ្ដាលមកពីការអនុវត្តច្បាប់ធូររលុងនិងការធ្លាក់ចុះនៃសីលធម៌
    ​សំណុំរឿង​បាញ់សម្លាប់​មនុស្ស​នៅតែ​ជា​បច្ចុប្បន្នភាព​សម្រាប់​សង្គម​កម្ពុជា​។​ ​ការ​បាញ់សម្លាប់​កើតឡើង​គ្រប់រូប​ភាព​មិនថា​ ​ក្នុងរង្វង់​គ្រួសារ​ ​រវាង​មន្ត្រី​ ​និង​មន្ត្រី​ ​ហើយ​ការប្រើប្រាស់​ហិង្សា​ដោយ​អាវុធ​ពីសំណាក់​មន្ត្រី​ទៅលើ​ពលរដ្ឋ​ធម្មតា​ក៏បាន​កើតឡើង​ដែរ​។​ ​នេះ​គេ​នៅ​មិនទាន់​រាប់បញ្ចូល​ការ​បាញ់​បោះ​ដោយសេរី​នៅ​តាម​ទី​សាធារណៈ​ផង​។​ ​សង្គម​ស៊ីវិល​ ​អ្នកស្រាវជ្រាវ​ ​ជាដើម​ ​បាន​ស្ដីបន្ទោស​ការ​អនុវត្ត​ច្បាប់​មាន​ធូររលុង​ទើប​នាំឲ្យ​ការ​បាញ់សម្លាប់​បន្ត​កើតឡើង​បែប​នេះ​ ​ហើយ​ការ​អនុវត្ត​ច្បាប់​ធូ​រលុង​នេះ​ក៏បាន​ធ្វើឲ្យ​បុគ្គល​ធម្មតា​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​បាន​ដោយសេរី​ដែរ​។​ ​ក្រៅពី​ស្ដីបន្ទោស​លើ​ការ​អនុវត្ត​ច្បាប់​ ​អ្នកធ្វើការ​ផ្នែក​សីលធម៌​ ​និង​អ្នក​អនុវត្ត​ច្បាប់​ឯណេះ​វិញ​ ​មើលឃើញ​ថា​ ​មកពី​មនុស្ស​ធ្លាក់ចុះ​គុណធម៌​ ​សីលធម៌​ ​លែង​ស្គាល់​អ្វី​ខុស​អ្វី​ត្រូវ​។​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ដើម្បីស្តារគុណភាពសិក្សាឡើងវិញគ្រប់កំរិតអំឡុងពេលកូវីដ តើគេគួររៀបចំយុទ្ធសាស្ត្របែបណា?
    ការ​លើក​កម្ពស់​គុណភាព​អប់រំ​តាម​ប្រព័ន្ធ​សិក្សា​អប់រំ​ថ្មី​ Digital ​តែ​មួយ​មុខ​ គឺ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជាក់ស្តែង​នៃ​វិស័យ​អប់រំ​នោះ​ទេ​។ អ្នក​វិភាគ​បញ្ហា​សង្គម​បាន​មើល​ឃើញ​ថា​ ក្រសួង​អប់រំ​ គួរ​តែ​ពង្រឹង​សមត្ថភាព​នៃ​ការ​បង្រៀន​របស់​គ្រូ​តាម​អនឡាញ​ និង​ផ្តល់​ប្រាក់​បៀវត្សរ៍​ឱ្យ​គ្រូ​បាន​សមរម្យ​ លុប​បំបាត់​ការ​រៀន​គួរ​ អំពើ​ពុករលួយ​ និង​ពង្រីក​វិសាលភាព​បច្ចេកវិទ្យា​ ឱ្យ​បាន​ទៅ​ដល់​ដៃ​សិស្សានុសិស្ស​ នៅ​មូលដ្ឋាន​ ពិសេស​តំបន់​នៅ​ឆ្ងាយ​ ដាច់​ស្រយាល​ពី​ទី​ប្រជុំជន​ជា​ដើម​។  តើ​ក្រសួង​អប់រំ​ គួរ​រៀបចំ​យុទ្ធសាស្រ្ត​នៃ​ការ​អប់រំ​ដូចម្តេច​ខ្លះ​ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១១​ ខែ​មករា​នេះ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ដើម្បីស្តារគុណភាពសិក្សាឡើងវិញគ្រប់កំរិតអំឡុងពេលកូវីដ តើគេគួររៀបចំយុទ្ធសាស្ត្របែបណា?
    ការ​លើក​កម្ពស់​គុណភាព​អប់រំ​តាម​ប្រព័ន្ធ​សិក្សា​អប់រំ​ថ្មី​ Digital ​តែ​មួយ​មុខ​ គឺ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ជាក់ស្តែង​នៃ​វិស័យ​អប់រំ​នោះ​ទេ​។ អ្នក​វិភាគ​បញ្ហា​សង្គម​បាន​មើល​ឃើញ​ថា​ ក្រសួង​អប់រំ​ គួរ​តែ​ពង្រឹង​សមត្ថភាព​នៃ​ការ​បង្រៀន​របស់​គ្រូ​តាម​អនឡាញ​ និង​ផ្តល់​ប្រាក់​បៀវត្សរ៍​ឱ្យ​គ្រូ​បាន​សមរម្យ​ លុប​បំបាត់​ការ​រៀន​គួរ​ អំពើ​ពុករលួយ​ និង​ពង្រីក​វិសាលភាព​បច្ចេកវិទ្យា​ ឱ្យ​បាន​ទៅ​ដល់​ដៃ​សិស្សានុសិស្ស​ នៅ​មូលដ្ឋាន​ ពិសេស​តំបន់​នៅ​ឆ្ងាយ​ ដាច់​ស្រយាល​ពី​ទី​ប្រជុំជន​ជា​ដើម​។  តើ​ក្រសួង​អប់រំ​ គួរ​រៀបចំ​យុទ្ធសាស្រ្ត​នៃ​ការ​អប់រំ​ដូចម្តេច​ខ្លះ​ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​១១​ ខែ​មករា​នេះ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាឆ្នាំ២០២០ មានចំណុចល្អច្រើនជាងរកាំរកូស?
    ពេញ​មួយ​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ប្រកប​ដោយ​ភាព​រកាំរកូស​ផង​ និង​សុខដុម​នីយកម្ម​ផង​ ខណៈ​ដែល​ការ​ប្រេះឆា​ខាង​នយោបាយ ​និង​សង្គម​ នៅ​មិន​ទាន់​អាច​ផ្សះផ្សារ​បាន​នៅ​ឡើយ​។ ចំពោះ​មុខ​ក្រសែ​ភ្នែក​បរទេស​ កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​នយោបាយ​ការទូត​ ឬ​ទំនាក់ទំនង​អន្តរជាតិ​សកម្ម​ ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ១៩​ ស្រប​ពេល​ដែល​មាន​ការ​លើកឡើង​ដែរ​ថា​ប្រទេស​ក្រីក្រ​មួយ​នេះ​ ជោគជ័យ​ខាង​ការទូត​ ប្រកប​ដោយ​ភាព​ចំរូងចំរះ​ជាមួយ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ឆ្នាំថ្មី២០២១៖ តើស្ថានភាពនយោបាយនៅកម្ពុជានឹងវិវត្តន៍ទៅជាបែបណា?
    ឆ្នាំ​ចាស់​២០២០​បាន​កន្លង​ផុត​ទៅ​ហើយ​ តែ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ​។ អ្នក​ជំនាញ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មើល​ឃើញ​ថា​ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​អាច​នឹង​នៅ​តែ​មាន​ស្ថានភាព​ដូច​ឆ្នាំ​ចាស់​ ពោល​ គឺ​ពុំ​មាន​សញ្ញា​នៃ​ការ​សម្រប​សម្រួល​ណា​មួយ​ឡើយ​។ ចំណែក​ អ្នក​តាមដាន​ និង​វិភាគ​នយោបាយ​វិញ​យល់​ឃើញ​ថា​ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ អ្នក​នយោបាយ​ខ្មែរ​គួរ​មាន​ការ​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ផល​ប្រយោជន៍​ជាតិ​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​ ឬ​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ចំណូលពីការបូមប្រេង៖សង្គមស៊ីវិលស្នើឲ្យរដ្ឋគិតគូដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច បន្ថែមលើវិស័យអប់រំនិងសុខាភិបាល
    កម្ពុជា​បាន​ចាប់​ផ្តើម​ផលិត​ប្រេង​ចេញ​ពី​អណ្តូង​ប្រេង​ទី​១​ នៅ​ក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៩​ធ្នូ​ ឆ្នាំ​២០២០​។ អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម​ និង​សង្គមស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ចំណូល​ដែល​ទទួល​បាន​ពី​ការ​បូម​ប្រេង​ឲ្យ​មាន​តម្លាភាព​ពោល​គឺ​លៃលក​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ពរជ័យ​ក្លាយ​ជា​បណ្ដាសា​ដូច​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ពិភពលោក​។  ស្រប​ពេល​ដែល​រដ្ឋាភិបាល​អះអាង​ថា​ ចំណូល​ដែល​កម្ពុជា​ទទួល​បាន​ពី​ការ​បូម​ប្រេង​នឹង​ប្រើប្រាស់​លើ​វិស័យ​អាទិភាព​ចំនួន​ពីរ​គឺ​វិស័យ​អប់រំ​ និង​សុខាភិបាល​នោះ​ អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម​និង​សង្គមស៊ីវិល​ដដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូ​លើ​វិស័យ​សេដ្ឋកិច្ច​ សង្គមកិច្ច​ ទៅ​ជាមួយ​ផង​។ ហេតុអ្វី?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ឆ្នាំ២០២១ តើកម្ពុជាគួរធ្វើបែបណាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរណ៍បន្តទៀត?
    គ្រោះថ្នាក់​ចរាចរណ៍​នៅប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០២០នេះ ​មានការថយចុះ​គួរឲ្យកត់​សម្គាល់​បើធៀប​នឹង​ឆ្នាំ២០១៩​។​ ឆ្នាំ២០១៩​ ជាពេល​វេលាដែ​ល​កម្ពុជាបាន​ប្រកាស​អាសន្ន​ក្នុងការ​គ្រប់គ្រង​ចំនួន​អ្នករងរបួស​និង​ស្លាប់​ដែលប​ណ្តាល​មកពី​គ្រោះថ្នាក់ច​រាចរណ៍លែ​ងបាន ​ដោយ​មាន​អ្នកស្លាប់​កើនឡើងជិត ​២ពាន់​នាក់។ ប៉ុន្តែ​នៅឆ្នាំ២០២០​នេះ ​របាយការណ៍​ក្រសួង​មហាផ្ទៃ ​បានបង្ហាញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍ ​មានការ​ថយចុះ​ជាង​២០​ភាគរយ​ ដែល​ធ្វើឱ្យចំនួន​អ្នកស្លាប់​ថយចុះ ​៣៣៥​នាក់​ ឬ​ស្មើ​១៧​ភាគរ​យ។ ​ការថ​យ​ចុះនេះ ត្រូវបាន​អ្នកជំនាញ​ចរាចរណ៍​ផ្លូវគោក ​មើលឃើញ​ថា​ មិនមែន​ជារឿង​ជោគជ័យ​ រហូតដល់​អ្នក​អនុវត្តច្បាប់និង​ពលរដ្ឋ​ធ្វេសប្រហែស​ ក្នុងការ​អនុវត្ត​ច្បាប់​ចរាចរណ៍​បន្តទៀតនោះទេ។​ ​តើឆ្នាំ២០២១នេះ​ កម្ពុជា​គប្បីធ្វើបែបណាខ្លះទៅ ​ដើម្បីកាត់បន្ថយ​អត្រាគ្រោះថ្នាក់​ចរាចរណ៍​ជាបន្តទៀត​?​
    9 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងRCEPនឹងជំរុញសេដ្ឋកិច្ចកម្ពុជាបែបណាក្រោយវិបត្តកូវីដ១៩?
    កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-ចិន​ និង​កិច្ច​ព្រមព្រៀង​RCEP​ ដែល​កម្ពុជា​ក៏​ជា​ប្រទេស​ហត្ថលេខី​ ត្រូវ​បាន​អ្នក​ជំនាញ​ និង​មន្ត្រី​រដ្ឋាភិបាល​មើល​ឃើញ​ថា​នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​សកល​។ ជំងឺ​រាតត្បាត​សកល​កូវីដ១៩​ ដែល​កំពុង​ញ៉ាំញី​ពិភពលោក​រួម​ទាំង​កម្ពុជា​ផង​។ ក៏​ប៉ុន្តែ​តើ​កិច្ច​ព្រមព្រៀង​សំខាន់ៗ​ទាំង​ពីរ​នេះ​ នឹង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​បែប​ណា ​និង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ភាព​ប្រកួត​ប្រជែង​បែបណា​នៅ​ក្នុង​តំបន់​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តាមរយៈទូតបរទេស៖តើLDPអាចនឹងរកដំណោះស្រាយចំពោះការមិនសុខចិត្តនឹងការសម្រេចរបស់គ.ជ.បបានឬទេ?
    ម្សិលមិញ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP) ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ និង​ប្រកាស​ជំហរ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ ការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប)​។ ជាមួយ​គ្នា​នេះ​ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP)​ក៏​គ្រោង​ដាក់​របាយការណ៍​ស្តី​ពី​ភាព​មិន​ប្រក្រតី​នេះ​ជិត​២​ពាន់​ទំព័រ​ទៅ​កាន់​បណ្តា​ទូត​បរទេស​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ ដូច្នេះ​តាមរយៈ​ស្ថានទូត​បរទេស​នៅ​កម្ពុជា​ តើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​(LDP)​អាច​នឹង​រក​បាន​ដំណោះស្រាយ​ដែល​ខ្លួន​ចង់​បាន​ឫ​ទេ​?
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners