ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើយុទ្ធនាការស្រ្តីរៀងរាល់ថ្ងៃសុក្រ អាចក្លាយជារងើកភ្លើងដ៏ធំមួយ បើសិនគ្មានការដោះស្រាយ?
    ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​មក​ ស្ត្រី​ដែល​ជា​ភរិយា​ និង​ កូនៗ​របស់​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ បាន​ចេញ​មក​តវ៉ា​ជា​បន្ត​បន្ទាប់​ ដើម្បី​ទាមទារ​អោយ​មាន​ការ​ដោះលែង​។ ក្រុម​ស្ត្រី​ទាំង​នោះ​ ក៏​បាន​កំណត់​យក​ថ្ងៃ​សុក្រ​ ជា​ថ្ងៃ​ជួប​ជុំ​ និង​តវ៉ា​ជា​រៀង​រាល់​សប្តាហ៍​ នៅ​មុខ​ព្រះ​បរមរាជវាំង​ និង​មុខ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ជា​ដើម​។ តើ​យុទ្ធនាការ​ស្រ្តី​រៀង​រាល់​ថ្ងៃ​សុក្រ​នេះ​ អាច​ក្លាយ​ជា​រងើក​ភ្លើង​ដ៏​ធំ​មួយ​បាន​ដែរ​ឬ​ទេ​ ប្រសិន​បើ​គ្មាន​ការ​ដោះស្រាយ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការឃាត់មិនឲ្យយកព័ត៌មាននៅកន្លែងហាមឃាត់ជាការរឹតត្បិតសេរីភាពអ្នកសារព័ត៌មាន?
    មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​សមត្ថកិច្ច​ និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន នៅ​ពេល​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន​នៅ​ទី​កន្លែង​ណា​មួយ​ដែល​សមត្ថកិច្ច​ហាម​ឃាត់​។ សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អ្នក​កាសែត​មិន​ត្រូវ​ទៅ​ថត​យក​ព័ត៌មាន​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ហាម​ឃាត់​ទេ ហើយ​ថា​បើ​ហាម​មិន​ស្តាប់​សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ខ្លួន​។ ការ​លើក​ឡើង​ស្រដៀង​គ្នា​នេះ ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ ​ស្នងការ​នគបាល​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​២១​មករា បន្ថែម​ទៀត​។ យ៉ាង​ណា​ក៏​ដោយ អ្នក​ធ្វើ​ការ​ខាង​ការពារ​អ្នក​កាសែត យល់​ថា នេះ​ជា​ក្តី​បារម្ភ​ថ្មី​នៅ​ឆ្នាំ​២០២១ ចំពោះ​សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ចាត់​ទុក​ការ​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន គឺ​ជា​ការងារ​សំខាន់​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បើ​អាមេរិក​មិន​បន្ត​សុពល​ភាព​GSP៖ តើ​អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​កម្រិត​ណា?
    កម្មវិធី​អនុ​គ្រោះ​ពន្ធ​របស់សហ​អាមេរិក GSP បាន​ផុត​សុពល​ភាព​ហើយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ព្រោះ​តែ​ស​ភា​អាមេរិក​មិន​ទាន់​បាន​អនុម័ត​ផ្តល់​សុពលភាព​ជាថ្មី។ ក្នុង​ន័យ​នេះ គឺ​ចាប់​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២១នេះ រាល់​ទំនិញកម្ពុជា​នាំ​ទៅ​កាន់​ទីផ្សារ​អាមេរិក​ជាប់​ពន្ធ​ទាំងអស់។ ការ​អស់​សុពល​ភាព​របស់ GSP នេះ គឺ​ស្រប​ពេល​ដែល​អាមេរិកបាន​ក្លាយ​ជា​ទី​ផ្សារ​នាំ​ចេញ​ទី១​របស់​កម្ពុជា ហើយ​រដ្ឋាភិបាល​កម្ពុជា បាន​រំពឹង​ទុក​ថា នៅ​ក្នុង​ឆាំ្ន​២០២១នេះ កម្ពុជា​នឹងនាំ​ចេញ​ទំនិញ​ទៅ​កាន់​អាមេរិក​ធំ​ជាង​មុន​ទៅ​ទៀត។ ក៏​ប៉ុន្តែ​ជាមួយ​នឹង​ការ​អស់​សុពលភាព​នៃ​GSPនេះ តើ​វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​អាមេរិក​ដែរ​ទេ?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចដូចការរំពឹងទុក ឬយ៉ាងណា នៅឆ្នាំ២០២១នេះ?
    តាមរយៈ​វេទិកា​សាធារណៈ​ ស្តី​ពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ការ​គ្រប់គ្រង​ថវិកា​ជាតិ​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ ខណៈ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២១​ ត្រូវ​បាន​រំពឹង​ថា​នឹង​ងើប​ឡើង​វិញ​ជា​វិជ្ជមាន​ក្នុង​អត្រា​៤%​។ ក៏​ប៉ុន្តែ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នានា​ យល់​ថា​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ការ​លំបាក​ ដដែល​នៅ​ឆ្នាំ​២០២១​នេះ​ ខណៈ​ដែល​វត្តមាន​នៃ​ជំងឺ​កូវីដ១៩​ និង​ការ​រលាយ​បាត់​ទៅ​វិញ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទៀងទាត់​នៅ​ឡើយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីសវនាការសំណុំរឿងលោកកឹម សុខា នៅតែមិនទាន់អាចបន្តឡើងវិញបាន?
    ក្រុម​មេធាវី​របស់​លោក​កឹម សុខា ​បាន​ស្នើ​សុំ​ជា​លើក​ទី​៣​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដើម្បី​ឱ្យ​បន្ត​សវនាការ​លោក​កឹម សុខា ​ឡើង​វិញ​ បន្ទាប់​ពី​បាន​ផ្អាក​ជិត​មួយ​ឆ្នាំ​មក​ហើយ​គិត​មក​ដល់​ពេល​នេះ​។ ប៉ុន្តែ​ តុលាការ​សាលា​ដំបូង​រាជធានីភ្នំពេញ​មិនទាន់​មាន​ការ​ឆ្លើយតប​យ៉ាង​ណា​នៅ​ឡើយ​ទេ​។ ទាំង​មេធាវី​ និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​អះអាង​ថា​ ការ​មិន​បន្ត​សវនាការ​សំណុំ​រឿង​លោក​កឹម សុខា ​នេះ​ គឺ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​របស់​លោក​ និង​ថា ​ការ​បន្ត​ពន្យារ​ពេល​នេះ​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ផង​ដែរ​។ ប៉ុន្តែ ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​ឆ្លើយតប​ថា​ មិន​ដូច្នេះ​នោះ​ទេ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគ៖ការត្រៀមបំរុងថវិការដ្ឋ គឺរឹងម៉ាំជាងការចូលរួមដោយស្ម័គ្រចិត្តក្នុងការប្រឆាំងនឹងកូវីដ១៩
    លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​សម្រេច​កាត់​ប្រាក់​បៀវត្សរ៍​របស់​លោក​ទាំងអស់​ រយៈពេល​៧​ខែ​លើក​ទី​២​ ទៅ​ឲ្យ​ក្រសួង​សុខាភិបាល​ ដើម្បី​ចូលរួម​ជួយ​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩​ ដោយ​គិត​ចាប់​តាំង​ពី​ខែ​កុម្ភៈ​ទៅ​។ ភា្លមៗ​ គេ​ឃើញ​មាន​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ និង​មន្ត្រី​ថ្នាក់​មធ្យម​ រហូត​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ បាន​ប្រកាស​ជា​បន្ត​បន្ទាប់​កាត់​ប្រាក់​បៀវត្សរ៍​របស់​ពួកគេ​ផងដែរ​ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​នេះ​។ ការ​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ប្រាក់​ខែ​ចាប់​ពី​ថ្នាក់​ដឹកនាំ​កំពូល​រហូត​ដល់​មន្ត្រី​ ឬ​ក៏​ការ​បរិច្ចាគ​ថវិកា​សប្បរស​នានា​ត្រូវ​ទទួល​បាន​ការ​សាទរ​ ខណៈ​ដែល​មាន​ការ​លើកឡើង​ទន្ទឹម​គ្នា​ដែរ​ថា​ ដំណោះស្រាយ​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩​នៅ​ប្រទេស​ខ្លះ​ គឺ​រដ្ឋ​គេ​ជា​អ្នក​រ៉ាប់រ៉ង​ថវិកា​ទាំងស្រុង​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើគណបក្សថ្មីរបស់លោកអ៊ូ ច័ន្ទរ័ត្ន អាចជាបក្សត្រៀមជំនួសអតីតបក្សសង្រ្គោះជាតិក្នុងករណីមិនអាចរស់ឡើងវិញឫ?
    ម្សិលមិញ​ លោក​អ៊ូ ច័ន្ទរ័ត្ន ​អតីត​អ្នក​តំណាងរាស្រ្ត​នៃ​អតីត​បក្ស​ប្រឆាំង​បាន​ប្រកាស​ពី​ការ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នានា ​ដើម្បី​ចុះ​បញ្ជី​បក្ស​ថ្មី​«កែទម្រង់កម្ពុជា»​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ក្នុង​សប្តាហ៍​នេះ​។ គណបក្ស​នយោបាយ​ថ្មី​អាច​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ចុង​ខែ​មករា​ ឆ្នាំ​២០២១​។ លោក​អ៊ូ ច័ន្ទរ័ត្ន ​បាន​អះអាង​ថា​ គណបក្ស​ថ្មី​របស់​លោក​នេះ​ មិនមាន​គោលដៅ​ប្រកួត​ប្រជែង​នឹង​អតីត​បក្ស​ប្រឆាំង​ឬ​ក្រុម​មន្រ្តី​នៃ​បក្ស​នេះ​ឡើយ​។ ផ្ទុយ​ទៅ​វិញ​ គណបក្ស​នេះ​នឹង​ឱ្យ​លោក​កឹម សុខា ​មក​ដឹកនាំ​បើ​លោក​ចង់​ក្រោយ​លោក​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ដូច្នេះ​តើ​អាច​ទេ​ដែល​ថា​ គណបក្ស​ថ្មី​នេះ​ជា​បក្ស​ត្រៀម​ជំនួស​អតីត​គណបក្ស​សង្រ្គោះជាតិ​ក្នុង​ករណី​មិនអាច​រស់​ឡើង​វិញ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សហជីព៖ ប្រាក់អតីតភាពការងារអាចជាវិវាទរវាងថៅកែនិងកម្មករនៅឆ្នាំនេះ បើគ្មានយន្តការអធិការកិច្ចប្រកបដោយតម្លាភាព
    ក្នុង​រយៈពេល​២​សប្តាហ៍​នៃ​ដើម​ឆ្នាំ​២០២១​នេះ​ ការ​ធ្វើ​បាតុកម្ម​ទាមទារ​អត្ថប្រយោជន៍​របស់​ក្រុម​កម្មករ​រោងចក្រ​មាន​ការ​កើត​ឡើង​ជា​បន្ត​បន្ទាប់​គ្នា​។ ភាគី​សហជីព​បាន​មើល​ឃើញ​ថា​ បញ្ហា​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ ​ជា​បញ្ហា​បន្ទាន់​ដែល​ត្រូវ​ដោះស្រាយ​ ខណៈ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចេញ​លិខិត​កាល​ពី​ថ្ងៃ​ទី​ ២១​ មករា ​ដោយ​បង្គាប់​អោយ​ភាគី​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​អតីតភាព​ការងារ​ដល់​កម្មករ​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​។ ប៉ុន្តែ​ភាគី​សហជីព​យល់ថា​ ក្រៅ​ពី​លិខិត​នេះ ​ក្រសួង​គួរ​មាន​យន្តការ​ចុះ​ធ្វើ​អធិការកិច្ច​ជុំវិញ​ករណី​នេះ​ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​និង​តម្លាភាព​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បឹងតាមោក៖សង្គមស៊ីវិលមិនជំទាស់ការលុបដើម្បីអភិវឌ្ឍ តែរដ្ឋគួរទុកខ្លះសម្រាប់រំដោះទឹកលិចដែរ
    មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះ​អាង​ថា លោក​នឹង​បន្ត​កាត់​​បឹង​​តាមោក​​ដើម្បី​អភិវឌ្ឍ​ដើម្បី​បម្រើ​​ប្រយោជន៍​សាធារណៈ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំ​មើល​សង្គម​នៅ​ថ្ងៃ​បន្ទាប់​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៣​មករា បាន​លើក​ឡើង​ថា ពួក​គេ​មិន​ជំនាស់​នឹង​គម្រោង​ចាក់​ដី​លុប​បឹង​ដើម្បី​អភិវឌ្ឍ​ទេ តែ​រដ្ឋ​គួរ​ទុក​ផ្នែក​ខ្លះ​សម្រាប់​រំដោះ​ទឹក​លិច​ដែរ​។ បន្ថែម​លើ​នេះ រដ្ឋាភិបាល​គួរ​បង្ហាញ​ជា​សាធារៈ​មក​ថា ផ្ទៃ​បឹង​តាមោក​លុប​ទាំង​ស្រុង ឬ​ទុក​ផ្នែក​មួយ​ណា​ខ្លះ​សម្រាប់​ស្តុក​ទឹក​កខ្វក់​។ បើ​ទោះ​បី​ជា​យ៉ាង​ណា លោក ហ៊ុន សែន បាន​ចាត់​ទុក​ការ​ទិទៀន និង​ការ​រិះគន់​លើ​រឿង​លុប​បឹង​តាមោក ថា​គ្រាន់​តែ​ជា​ទស្សនៈ​មនុស្ស​មួយ​ចំនួន ដែល​មិន​អាច​រំខាន​ដល់​ការ​អភិវឌ្ឍន៍​របស់​រដ្ឋ​បាន​ឡើយ​។ សូម​ជម្រាប​ជូន​ថា​ នៅ​រវាង​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹង​តាមោក​សរុប​ជាង​៥៨០​ហិកតា ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ដូច​ជា ក្រសួង​យុត្តិធម៌ ក្រសួង​ការពារ​ជាតិ សាលា​រាជធានី​ភ្នំពេញ សាលា​ដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​ក្រុមហ៊ុន​ឯកជន​ជា​ដើម​។
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអ្វីទៅជាផលប្រយោជន៍របស់កម្ពុជា ពីកិច្ចព្រមព្រៀងកម្ពុជា-ហុងគ្រី បន្ទាប់ពីជជែកគ្នា២ថ្ងៃកន្លងទៅ?
    មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​បច្ចេកទេស​ កម្ពុជា-ហុងគ្រី ​បាន​បញ្ចប់​កិច្ច​ប្រជុំ​ហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ បន្ទាប់​ពី​បើក​កិច្ច​ពិភាក្សា​គ្នា​អស់​រយៈពេល​២​ថ្ងៃ​ស្តីពី​កិច្ច​សហប្រតិបត្តិ​ការ​វិស័យ​សេដ្ឋកិច្ច​កម្ពុជា​-ហុងគ្រី។ ក្រោយ​កិច្ច​ប្រជុំ​ ភាគី​ទាំងពីរ​បាន​ឯកភាព​គ្នា​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​សំខាន់ៗ​មួយ​ចំនួន​រួមមាន​ ពាណិជ្ជកម្ម ​និង​សេដ្ឋកិច្ច​ កសិកម្ម ​សន្តិសុខ​ស្បៀង​ និង​រុក្ខាប្រមាញ់​ វិស័យ​គ្រប់គ្រង​ធនធាន​ទឹក​ អប់រំ​ វប្បធម៌​ ទេសចរណ៍​ឧស្សាហកម្ម​ បច្ចេកវិទ្យា​និង​នវានុវត្តន៍​ និង​វិស័យ​អាកាសចរ​ស៊ីវិល​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners