ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការ​ប្រឆាំង​រដ្ឋប្រហារ​នៅ​ភូមា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ពិត​ជា​ប៉ះពាល់​គោលការណ៍​អាស៊ាន​មែន​ឬ​?
    ការ​ជួប​ជុំ​គ្នា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​មុខ​ស្ថានទូត​ភូមា​ប្រចាំ​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ហាញ​ការ​មិន​គាំទ្រ​ចំពោះ​រដ្ឋប្រហារ​យោធា​នៅ​ភូមា និង​សម្ដែង​ការ​គាំទ្រ​ដល់​ពលរដ្ឋ​ភូមា​ប្រឆាំង​នឹង​របប​យោធា ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​តប​ថា ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ មិន​យល់​ពី​គោលការណ៍​អាស៊ាន​។ គោលការណ៍​អាស៊ាន ដែល​រក្សា​ជំហរ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​សមាជិក​។ តើ​ការ​សម្ដែង​មតិ​ប្រឆាំង​រដ្ឋប្រហារ​នៅ​ភូមា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ពិត​ជា​ប៉ះពាល់​គោលការណ៍​អាស៊ាន​មែន​ឬ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - វិបត្តិកូវីដ១៩ មានឥទ្ធិពលទៅលើការសែនព្រេនចូលឆ្នាំចិនទេ?
    នៅ​ក្នុង​ឱកាស​នៃ​បុណ្យ​ចូលឆ្នាំ​ចិន​ ឆ្នាំ​២០២១​នេះ ​ជនជាតិ​ចិន​ និង​ពលរដ្ឋ​ខ្មែរ​កាត់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​សែន​ព្រេន​ មិន​ខុស​ពី​ឆ្នាំ​មុនៗ​ឡើយ​។ ក៏​ប៉ុន្តែ​ទំហំ​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ តូច​ឬ​ធំ តិច​ឬ​ច្រើន​ សោះ​កក្រោះ ​ឬ​អធិកអធម​ ត្រូវ​បាន​អ្នក​តាម​ដាន​សង្គម​ និង​សេដ្ឋកិច្ច​មើល​ឃើញ​ពី​ក្រសែ​ភ្នែក​ផ្សេងៗ​គ្នា​។ ការ​មើល​ឃើញ​ខុស​គ្នា​ពី​អ្នក​តាម​ដាន​សង្គម​ គឺ​ដោយ​សារ​តែ​ឆ្នាំ​នេះ​ សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ​កាត់​ចិន​ និង​ជនជាតិ​ចិន​ នៅ​លើ​ទឹកដី​កម្ពុជា ​ក៏​ជួប​ប្រទះ​នឹង​វិបត្ត​កូវីដ១៩ ​ដូច​ពិភពលោក​ដែរ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដោយស្ម័គ្រចិត្តនៅកម្ពុជា បានប្រព្រឹត្តក្រោមក្រសែភ្នែកខុសគ្នាយ៉ាងណា?
    ប្រទេសកម្ពុជា​ នៅ​ថ្ងៃ​ទី​១០​ម្សិលមិញ​ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​ ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ ដល់​ឥស្សរជន​ជាន់​ខ្ពស់​ និង​អ្នក​សារព័ត៌មាន​ នៅ​តាម​មន្ទីរពេទ្យ​ធំៗ​ចំនួន​៤​ រួមមាន​ មន្ទីរពេទ្យ​កាល់ម៉ែត​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​មន្ទីរពេទ្យ​ព្រះអង្គឌួង​ និង​មន្ទីរពេទ្យ​កុមារជាតិ​។ តែ​យ៉ាង​ណា​មិញ​ ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​នេះ​ ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​ ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ​។ តើការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដោយស្ម័គ្រចិត្តនៅកម្ពុជា បានប្រព្រឹត្តក្រោមក្រសែភ្នែកខុសគ្នាយ៉ាងណា?
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - លោក ហ៊ុន សែន ប្រកាសបិទទ្វារចរចារជាថ្មី តើនយោបាយកម្ពុជានឹងទៅជាយ៉ាងណា?
    ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​ទី​៧​កុម្ភៈ​នេះ​ ​បាន​ហៅ​ក្រុម​បក្ស​ប្រឆាំង​ថា​ ​«​ក្រុម​ឆ្កែកាច​»​ ​និង​បាន​ប្រកាស​មិន​ឆ្លើយឆ្លង​ជា​មួយទៀត​ឡើយ​។​ ​ការ​បិទទ្វារ​ចរចា​របស់​លោក​ហ៊ុន​ ​សែន​ ​ម៉ឺងម៉ាត់​យ៉ាង​ដូច្នេះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​ធ្វើ​ស្រប​ពេល​ដែល​អតីត​គណបក្សប្រឆាំង​បាន​ព្យាយាម​វិល​មកកាន់​វេទិ​កាប្រកួតប្រជែង​វិញ​ ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ ​ក្នុង​នោះ​ ​ទំនងជា​មាន​អន្តរាគមន៍​តាមផ្លូវការ​ទូត​បរទេស​ផង​ដែរ​។​ ​អ្នកវិភាគ​នយោបាយ​ ​កម្ពុជា​មួយ​ចំនួន​ ​យល់ឃើញ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អស់ផ្លូវ​ដើរ​ ​រីឯ​គណបក្សប្រជាជន​នឹង​អាច​កាន់អំណាច​បន្ត​ទៅមុខ​យូរ​ទៀត​ ​យ៉ាងណាមិញ​ ​អ្នកនយោបាយ​ខ្លះ​ ​មិន​យល់​យ៉ាង​ដូច្នេះ​ទេ​។​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកិច្ចលើកកម្ពស់ម្ហូបអាហារខ្មែរ ពិតជាអាចជួយដល់វិស័យទេសចរណ៍កម្ពុជាមែនឬក៏យ៉ាងណា?
    ស្រប​ពេល​ដែល​រដ្ឋាភិបាល​ កំពុង​លើក​កម្ពស់​ម្ហូប​អាហារ​ខ្មែរ​ តាមរយៈ​ការ​រៀបរៀង​ច្បាប់​ថ្មី​ស្តីពី ​សុវត្ថិភាព​អាហារ​ និង​ដោយ​មាន​បូក​បញ្ចូល​​ប្រធានបទ​​ «ម្ហូបខ្មែរ» ចូលទៅក្នុង​«យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣​»។ អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ ​ខ្លះ​សាទរ​ និង​អ្នក​ជំនាញ​ពាក់ព័ន្ធ​ខ្លះ​ទៀត​ យល់​ឃើញ​ថា​ សុវត្ថិភាព​ចំណី​អាហារ​នៅ​កម្ពុជា​ នៅ​មិន​ទាន់​សម​ស្រប​ទៅ​តាម​ស្តង់ដារ​សុវត្ថិភាព​ ទៅ​តាម​ការ​ចង់​បាន​របស់​ភ្ញៀវ​ទេសចរ​នៅ​ឡើយ​ទេ​ និយាយ​ជា​រួម​ និង​និយាយ​ដោយ​ឡែក​សម្រាប់​អ្នក​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការមិនចាក់វ៉ាក់សាំងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តប្រជាពលរដ្ឋដែរឬទេ?
    លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ បាន​ប្រកាស​លែង​ចាក់​វ៉ាក់​ប្រឆាំង​កូវីដ​១៩​ចិន​ស៊ីណូហ្វាម Sinopharm នៅ​ថ្ងៃ​ទី​១០​កុម្ភៈ​ខាង​មុខ​។ ការ​ប្រែប្រួល​នៃ​គម្រោង​ចាក់​វ៉ាក់សាំង​ជា​គម្រូ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នេះ គឺ​ដោយ​សារ​តាម​លក្ខខណ្ឌ​បចេ្ចកទេស​ដែល​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម តម្រូវ​មិន​ឲ្យ​ចាក់​ចំពោះ​បុគ្គល​ដែល​មាន​អាយុ​ក្រោម​១៨​ឆ្នាំ​និង​លើ​៦០​ឆ្នាំ​ទេ​។ តើ​ការ​មិន​ចាក់​វ៉ាក់សាំង​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន នៅ​ពេល​នេះ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ចំពោះ​វ៉ាក់សាំង​នេះ​ដែរ​ឬ​ទេ​?
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ខណៈប្រទេសកំពុងជម្រុញវារីវប្បកម្ម តើកម្ពុជាគួរចំហរទ្វារធំពេកឲ្យត្រីបរទេសហូរចូលតាមចិត្តទេ?
    ភាគី​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា​ដក​របាំង​នាំ​ត្រី​ពី​វៀតណាម​ចូល​កម្ពុជា​ ចំនួន​៤​ប្រភេទ​ ក្នុង​នោះ​មាន​ត្រីប្រា ​ត្រីពោ​ ត្រីអណ្តែង​ និង​ត្រីឆ្តោ​។ ក៏​ប៉ុន្តែ​ភាគី​កម្ពុជា​ កំពុង​បង្ហាញ​ហេតុផល​សម​ស្រប​មួយ​ចំនួន​ ដែល​ថា​ការ​បិទ​ជា​បណ្តោះ​អាសន្ន​ការ​នាំ​ចូល​ត្រី​ពី​វៀតណាម​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​តម្រូវ​ទៅ​លើ​គោលការណ៍​ និង​ដំណោះស្រាយ​គ្រប់គ្រង​ប្រទេស​ និង​ប្រជាជន​របស់​ខ្លួន​ ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​កូវីដ១៩​នេះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើក្រសួងអប់រំនឹងលុបបំបាត់ការយកលុយពីកូនសិស្សរបស់គ្រូបង្រៀនមួយចំនួនយ៉ាងដូចម្តេច?
    នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ អាណាព្យាបាល​កូន​សិស្ស​មួយ​ចំនួន​បាន​សរសេរ​បើក​បង្ហាញ​ និង​រិះគន់​ទៅ​លើ​គ្រូ​បង្រៀន​ម្នាក់​នៅ​សាលា​បឋម​សិក្សា​សន្ធរម៉ុក​ថា​ បាន​ទារ​ប្រាក់​ចំនួន​៦​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ពី​កូន​សិស្ស​។ បន្ទាប់​ពី​មាន​ការ​រិះគន់​បែប​នេះ​ មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​បាន​ចុះ​ចាត់​ការ​រឿង​នេះ​ និង​បាន​រក​ឃើញ​ថា​ គ្រូ​បង្រៀន​ម្នាក់​នោះ​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែន​។ នៅ​ពេល​នេះ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​កំពុង​តែ​ពិនិត្យ​ និង​ពិចារណា​ពី​ការ​ដាក់​ពិន័យ​ដល់​គ្រូ​បង្រៀន​ម្នាក់​នោះ​។ យ៉ាង​ណា​ក៏​ដោយ​ ដើម្បី​លុប​បំបាត់​នូវ​បញ្ហា​នេះ​ តើ​ក្រសួង​អប់រំ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កម្ពុជា និងតំបន់ជាប់ទាក់ទង និងទាញបានមេរៀនយ៉ាងណាខ្លះពីរដ្ឋប្រហារនៅភូមា?
    មេ​ដឹកនាំ​យោធា​ភូមា​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ ឡើង​គ្រប់​គ្រង​អំណាច​ ដោយ​ចាប់​ឃុំ​ខ្លួន​មេ​ដឹកនាំ​ស៊ីវិល​ លោកស្រី​ អ៊ុងសាន ស៊ូជី ​និង​មន្ត្រី​ជាន់ខ្ពស់​ជា​ច្រើន​នាក់​ទៀត​ ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ប្រទេស​ឲ្យ​បាន​នឹងនរ​ ក្រោយ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​។ មេ​ដឹកនាំ​យោធា​ភូមា​ក៏​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​រយៈពេល​១​ឆ្នាំ​ផង​ដែរ​។ ជុំវិញ​បញ្ហា​នេះ​ អ្នក​វិភាគ​នយោបាយ​ និង​កិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​ មើល​ឃើញ​ថា​ព្រឹត្តិការណ៍​នយោបាយ​ចុងក្រោយ​នៅ​ភូមា​ខុស​គ្នា​ពី​បរិបទ​នយោបាយ​នៅ​កម្ពុជា​ តែ​វា​មាន​ទំនាក់ទំនង​គ្នា​នៅ​ក្នុង​តំបន់​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើរដ្ឋបាលថ្មីអាមេរិកនឹងលូកដៃជួយក្រុមអតីតបក្សប្រឆាំង ដើម្បីបានចូលស្រុក និងចូលរួមការបោះឆ្នោតដែរឬទេ?
    ​លោក​សម​ ​រ​ង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​កាលពី​ស​ប្តាហ៍​មុន​បាន​សរសេរ​អប​អរសាទរ​មួយ​ច្បាប់​ផ្ញើ​ទៅកាន់​រដ្ឋ​ម​ន្រ្តី​ការបរទេស​ថ្មី​របស់​អាមេរិក​។​ ​ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​នោះ​ ​លោក​សម​ ​រ​ង្ស៊ី ​បាន​ស្នើសុំ​ឱ្យ​អាមេរិក​ធ្វើ​យ៉ាងណា​ជួយ​ដល់​ក្រុម​ម​ន្រ្តី​អតីត​គណបក្ស​ស​ង្រ្គោះ​ជាតិ​អាច​ចូល​មក​ប្រទេស​កម្ពុជា​បាន​ឡើងវិញ​ ​ដើម្បី​ចូលរួម​ការបោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ឆ្នាំ​២​០​២​២​ ​និង​ ​ការបោះឆ្នោត​ជាតិ​នៅ​ក្នុង​ឆ្នាំ​២​០​២​៣​។​ ​ជា​ការ​កត់​សម្គាល់​ ​ការ​ស្នើសុំ​របស់​លោក​សម​ ​រ​ង្ស៊ី​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​លោក​ចូ ​បាយ​ដិ​ន​ ​ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នក​ប្រជាធិបតេយ្យ​និយម​ឡើង​ធ្វើជា​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​។​ ​ដូច្នេះ​ ​តើ​អាច​ទេ​ ​អាមេរិក​នឹង​លូកដៃ​ជួយ​ដល់​ក្រុម​អតីត​បក្ស​ប្រឆាំង​នោះ​?
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners