ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្នុងកាលៈទេសៈនេះ តើរាជធានីភ្នំពេញគួរត្រូវបិទសិន ឬយ៉ាងណា ដើម្បីគ្រប់គ្រងស្ថានភាពរីករាលជំងឺកូវីដ១៩?
    ចាប់តាំងពី​ថ្ងៃទី​២០​ ខែ​កុម្ភៈ​មក​ ចំនួន​អ្នកឆ្លង​ជំងឺ​កូវីដ១៩​នៅក្នុង​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ជា​លំដាប់​ដែល​មកដល់​ពេលនេះ​មាន​ជាង​១០០​ករណី​ហើយ​។ ​មិន​តែ​ប៉ុណ្ណោះ ​ការឆ្លង​ក្នុង​សហគមន៍​ជាថ្មី​នេះ ​ក៏​បាន​រាលដាល​ទៅកាន់​ខេត្ត​កណ្តាល ​និង​ ខេត្ត​ព្រះសីហនុ​ថែម​ទៀត​។ ​អ្នក​នយោបាយ​ អ្នក​វិភាគ ​និង​អ្នក​ឃ្លាំមើល​បញ្ហាសង្គម​សុទ្ធ​តែឱ្យ​យោបល់​ខុសគ្នា​លើ​ការគ្រប់គ្រង​ស្ថានភាព​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩​ទៅក្នុង​សហគមន៍​នេះ​។ ​ខ្លះ​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​បិទ​រាជធានីភ្នំពេញ​ ឬ​តំបន់​ឆ្លងរាលដាល​ខ្លាំង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​គ្រប់គ្រង​ និង​ទប់ស្កាត់​ជំងឺ​នេះ​។ ​ប៉ុន្តែ ​ខ្លះ​ក៏​បាន​លើកឡើង​ថា ​ដំណាក់កាល​នេះ​ គឺ​មិន​គួរ​ទាន់​ដល់ពេល​ចាត់​វិធានការ​បែបនេះ​ឡើយ​។ ​ចំណែក ​អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​អះអាង​ថា ​បញ្ហា​បិទ​ទីក្រុង​នេះ​មិនទាន់​ត្រូវបាន​ដាក់ចេញ​នៅឡើយ​ទេ​មកដល់​ពេលនេះ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីស្ថានទូតអាមេរិកចង់ឱ្យមានសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស២៣តុលា?
    ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​បើក​ឱកាស​ឱ្យ​អង្គការ​សង្គមស៊ីវិល​នៅ​កម្ពុជា​ដាក់​សំណើ​សិក្សា​ស្រាវជ្រាវ​ស្តីពី​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុងប៉ារីស​២៣​តុលា​មកកាន់​ស្ថានទូត​នៅមុន​ដាច់ខែ​មីនា​។ ​គម្រោង​សិក្សា​ស្រាវជ្រាវ​នេះ ​ស្ថានទូត​អាមេរិក​នឹង​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ចន្លោះ​ពី​២​ម៉ឺន​៥​ពាន់​ដុល្លារ​ដល់​៣ម៉ឺន​ដុល្លារ​អាមេរិក​។ ​ជា​ការ​កត់​សម្គាល់ ​ការ​លើកទឹកចិត្ត​របស់​ស្ថានទូតអាមេរិក​ជំរុញ​ឱ្យ​មានការ​សិក្សាស្រាវជ្រាវ​ស្តីពី​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ​ធ្វើ​ឡើង​ក្រោយ​ពី​បញ្ហា​កិច្ចព្រមព្រៀង​នេះ​នៅតែ​បន្ត​មាន​ភាព​ចម្រូងចម្រាស​នៅ​ក្នុង​សង្គម​កម្ពុជា​។ ដូច្នេះ ​តើហេតុអ្វី​ស្ថានទូត​អាមេរិក​ចង់ឱ្យ​មាន​ការសិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុងប៉ារីស​នេះ​នាពេលនេះ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើសាររបស់អ្នកនយោបាយកុំឲ្យរើសអើសរើងអ្នកជំងឺកូវីដ១៩មានអត្ថន័យយ៉ាងដូចម្តេច?
    លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​ លោក​ កឹម សុខា ​បាន​លើក​ឡើង​ដូចគ្នា​ថា«សូម​កុំ​មាន​ការ​រើសអើង»ចំពោះ​អ្នក​កើត​ជំងឺ​កូវីដ១៩​។ ​តែ​ត្រូវ​អនុវត្តន៍​វិធានការ​ប្រឆាំង​នឹង​ការឆ្លង​ជំងឺ​នេះ ​«​ជា​អាទិភាព​»។​ ការ​លើកឡើង​បែប​នេះ​ គឺ​ស្រប​ពេល​ដែល​ជំងឺ​កូវីដ១៩​បាន​និង​កំពុង​រាលដាល​ទៅ​ក្នុង​សហគមន៍​ជាលើក​ទី៣​ ហើយ​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​គេ​គឺ​កើត​ទៅ​លើ​ជនជាតិ​ចិន​នៅ​កម្ពុជា។​ តើ​សារ​របស់​អ្នក​នយោបាយ​ជើងចាស់​ទាំង​២​រូបនេះ​មាន​អត្ថន័យ​យ៉ាង​ដូចម្តេច​ខ្លះ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកសេដ្ឋកិច្ច៖ ព្រឹត្តិការណ៍២០កុម្ភៈ មិនប៉ះទង្គិចសកម្មភាពសេដ្ឋកិច្ចកម្ពុជាធ្ងន់ធ្ងរទេ
    អ្នក​ជំនាញ​សេដ្ឋកិច្ច​មើល​ឃើញ​ថា​ ផលប៉ះពាល់​លើ​សកម្មភាព​សេដ្ឋកិច្ច​ ក្នុង​ព្រឹត្តការណ៍​២០​កុម្ភៈ​ អាច​នឹង​មិន​ធ្ងន់ធ្ងរ​ដូច​ព្រឹត្តិការណ៍​ថ្ងៃ​៣​និង​២៨​វិច្ឆិកា​ទេ​។​ តែ​យ៉ាងណា​រដ្ឋាភិបាល ​មិន​ត្រូវ​ភ្លេច​ខ្លួន​ជាមួយ​ព្រឹត្តិការណ៍​នេះ​ឡើយ​ដោយ​ត្រៀម​ខ្លួន​ដោះស្រាយ​បន្ទាន់​។ ​ផ្ទុយពី​អ្នក​សេដ្ឋកិច្ច​ អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​អះអាង​ថា ​ព្រឹត្តិការណ៍​២០​កុម្ភៈ​ ធ្វើ​ឱ្យ​ប៉ះពាល់​ជីវភាព​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​ ព្រោះ​តែ​ចំណូល​ប្រចាំថ្ងៃ​របស់​ពួកគេ​បាន​ធ្លាក់​ចុះ​ជាង​៦០%​ បើ​ធៀប​នឹង​ទំនិញ​លើ​ទីផ្សារ​មាន​ការ​កើន​ឡើង​ជា​លំដាប់​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ច្រកទ្វារអ៊ីនធឺណិតជាតិ៖ រដ្ឋាភិបាលថាបង្កើតដើម្បីកៀរគរចំណូល តែសង្គមស៊ីវិលបារម្ភពីសិទ្ធិបញ្ចេញមតិ
    រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ ​បាន​អនុម័ត​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ក្នុង​គោលបំណង​សម្រួល​ និង​គ្រប់គ្រង​ការ​ត​ភ្ជាប់​បណ្តាញ​អ៊ីនធឺណិត​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ និង​ភាព​សក្តិសិទ្ធិ​នៃ​ការ​កៀរគរ​ចំណូល​ជាតិ​ ការពារ​សន្តិសុខ​ជាតិ​ និង​ការ​ថែរក្សា​របៀប​រៀបរយ​សណ្តាប់ធ្នាប់​សង្គម​ វប្បធម៌ ​និង​ប្រពៃណី​ជាតិ​។ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​អះអាង​ថា​ ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ​ គឺ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​បង្វែរ​បណ្តាញ​របស់​ខ្លួន​ឱ្យ​ចូល​តាម​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ក្នុង​រយៈពេល​១២​ខែ ​គឺ​នៅ​មុន​ខែ​កុម្ភៈ​ឆ្នាំ​២០២២​។ ប៉ុន្តែ​ ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ​ ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​វា​ក្លាយ​ទៅ​ជា​ឧបករណ៍​គ្រប់គ្រង​ការ​បញ្ចេញ​មតិ​ និង​ឯកជន​ភាព​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិលនិងអ្នកសេដ្ឋកិច្ច៖ពលរដ្ឋនឹងរងបន្ទុកចំណាយទ្វេដងពីការឡើងថ្លៃប្រេងនៅកម្ពុជា
    ចាប់​ពី​ថ្ងៃ​ទី​១៦​កុម្ភៈ​ទៅ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ មាន​តម្លៃ​៣​ពាន់​៥០០​រៀល​ ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងសាំង​ធម្មតា​ ខណៈ​ប្រេង​ម៉ាស៊ូត​មាន​តម្លៃ​៣២០០​រៀល​ក្នុង​មួយ​លីត្រ​។ ​តម្លៃ​ប្រេងសាំង​ធម្មតា​បាន​កើន​ឡើង​១០០​រៀល​ បើ​ធៀប​នឹង​ពីរ​សប្ដាហ៍​មុន​ដែល​មាន​តម្លៃ​៣​ពាន់​៤០០​រៀល​ក្នុង​មួយ​លីត្រ​ ខណៈ​ប្រេងម៉ាស៊ូត​មាន​តម្លៃ​៣​ពាន់​៥០​រៀល​ក្នុង​មួយ​លីត្រ​។ ​ ស្រប​ពេល​ដែល​តម្លៃ​ប្រេង​នៅ​កម្ពុជា​ ហក់​ឡើង​ថ្លៃ​នៅ​ក្នុង​ស្ថានភាព​កូវីដ១៩​ សង្គម​ស៊ីវិល​ និង​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​បង្ហាញ​ក្ដី​កង្វល់​ដូចគ្នា​ថា ​ពលរដ្ឋ​នឹង​រង​បន្ទុក​ចំណាយ​ទ្វេដង​ពី​ការ​ឡើង​ថ្លៃ​ប្រេង​នៅ​ពេល​នេះ​។​ បើ​តាម​អង្គកា​រសង្គមស៊ីវិល​និង​អ្នក​សេដ្ឋកិច្ច​ដដែល​ ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល​បាន​អន្តរាគម​បញ្ចុះ​តម្លៃ​លក់​រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​ក៏​ដោយ​ នៅ​តែ​មិន​អាច​ជួយ​សំរាល​បន្ទុក​ចំណាយ​របស់​ពលរដ្ឋ​បាន​ច្រើន​ដែរ​។ ​ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​គូស​បញ្ជាក់​ថា ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា​ ក្នុង​ពេល​កូវីដ១៩​មិន​ទាន់​ឡើង​ថ្លៃ​ខ្លាំង​ ដូច​មុន​ពេល​ដែល​កម្ពុជា​ជួប​ប្រទះ​កូវីដ១៩​នោះ​ទេ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ ស្របពេលពលរដ្ឋជួបបញ្ហាសេដ្ឋកិច្ច តើការបង្កើនការផាកពិន័យលើអ្នកមិនគោរពវិធានការសុខាភិបាលជាការសមរម្យដែរឬទេ?
    លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ចន្ទ​ទី​១៥ ​ខែ​កុម្ភៈ​នេះ​ បាន​ចេញ​បទ​បញ្ជា​ឲ្យ​ក្រសួង​សុខាភិបាល​ និង​ក្រសួង​យុត្តិធម៌​ សិក្សា​ពី​ការ​ធ្វើ​វិសោធនកម្ម​អនុក្រឹត្យ​​​ បន្ថែម​ការ​ដាក់​ទោស​ទណ្ឌ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ និង​បង្កើន​ការ​ផាក​ពិន័យ​ចំពោះ​បុគ្គល​មិន​គោរព​វិធាន​ក្រសួង​សុខាភិបាល​។ ​ចំពោះលោក​នាយករដ្ឋមន្ត្រី​ ការ​ធ្វើ​ចត្តាឡីស័ក​មិន​ត្រឹមត្រូវ​ មិន​ត្រឹម​តែ​អាច​មាន​គ្រោះថ្នាក់​ដល់​បុគ្គល​ខ្លួនឯង​នោះ​ទេ​ តែ​វា​ជា​ការ​នាំ​មក​នូវ​គ្រោះ​មហន្តរាយ​សារ​ជា​ថ្មី​ដល់​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ចម្លង​កូវីដ១៩​ពី​ប្រទេស​ក្រៅ ​ចូល​ក្នុង​សហគមន៍​នៅ​កម្ពុជា​ផង​ដែរ​។ ប្រឈម​មុខ​នឹង​វិបត្តិ​កូវីដ១៩​នេះ​ សេដ្ឋកិច្ច​កម្ពុជា​និយាយ​ជា​រួម​ និង​និយាយ​ដោយ​ឡែក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទូទៅ​ កំពុង​ត្រូវ​បាន​ប្រឈម​នឹង​ហានិភ័យ​។ មាន​សំណួរ​ចោទ​សួរ​ឡើង​ថា​ ស្រប​ពេល​ពលរដ្ឋ​ជួប​បញ្ហា​សេដ្ឋកិច្ច​ តើ​ការ​បង្កើន​ការ​ផាក​ពិន័យ​ពី​រដ្ឋាភិបាល​លើ​អ្នក​មិន​គោរព​វិធានការ​សុខាភិបាល ​ជា​ការ​សមរម្យ​ឬ​ក៏​យ៉ាង​ណា?​
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - គណបក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្ន អាចទាញប្រជាប្រិយភាពកម្រិតណា ក្រោយការចោទប្រកាន់ពីអតីតមេដឹកនាំខ្លួន?
    គណបក្ស​ថ្មី​របស់​លោក​ អ៊ូ ច័ន្ទរ័ត្ន ​ឈ្មោះ​ថា​ «គណបក្ស​កែ​ទម្រង់​កម្ពុជា​ CRP»​ អាច​នឹង​លេច​ចេញ​រូប​រាង​ក្នុង​ពេល​ខាង​មុខ​ បន្ទាប់​ពី​ពន្យារ​ពេល​ម្តង​ជា​ពីរ​ដង​រួច​មក​។ ​ក្នុង​ពេល​រៀបចំ​បង្កើត​គណបក្ស​នេះ ​លោក​ អ៊ូ ច័ន្ទរ័ត្ន ​ត្រូវ​បាន​អតីត​មេដឹកនាំ​របស់​ខ្លួន ​គឺ​លោក​ សម រង្ស៉ី ​និង​លោក​ កឹមសុខា ​ធ្វើ​អត្ថាធិប្បាយ​ថា ​គណបក្ស​ថ្មីៗ​របស់​អតីត​មន្ត្រីបក្ស​ខ្លួន​នេះ​ គឺ​ជា​គណបក្ស​ក្លែងក្លាយ ​និង​បាន​យក​ឈ្មោះ​ខ្លួន​ ដើម្បី​ធ្វើ​ជា​នុយ​អូសទាញ​អ្នក​ដែល​ស្រឡាញ់​អតីត​គណបក្ស​សង្គ្រោះជាតិ​។ ​ក្នុង​ន័យ​នេះ ​មាន​សំណួរ​ចោទ​ឡើង​ថា ​តើ​គណបក្ស​ថ្មី​របស់​លោក​ អ៊ូ ច័ន្ទរ័ត្ន ​អាច​ទាញ​ប្រជាប្រិយ​ភាព​ពី​អ្នក​ដែល​ស្រឡាញ់​អតីត​គណបក្ស​ប្រឆាំង​បាន​ដែរ​ឬទេ?​ ហើយ​បើ​បាន​ តើ​ក្នុង​កម្រិត​ណា?​
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកឃ្លាំមើល៖ វិទ្យុពិតជាបានរួមចំណែក​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ​តែ​ក៏​មាន​បញ្ហាប្រឈម​ច្រើន​ដែរ
    ថ្ងៃ​​ទី​១៣​ខែ​កុម្ភៈ​​ម្សិលមិញ គឺជាទិវា​វិទ្យុ​ពិភពលោក​លើក​ទី​១០។​ សម្រាប់​កម្ពុជា នៅឆ្នាំនេះ ការប្រារព្ធទិវានេះ​​ធ្វើឡើង​​ក្រោម​ប្រធាន​បទ «នវានុវត្តន៍​នៃ​វិទ្យុ​ផ្សាយ​សំឡេង​ស្រប​តាម​ការ​វិវត្ត​នៃ​ពិភពលោក​»​។ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន តាម​រយៈ​សារ​លិខិត​កម្រាស់​៤​ទំព័រ ​លើក​ឡើង​ថា បេសកកម្ម​របស់​វិទ្យុ​ និយាយ​ជា​រួម និង​អ្នក​សារព័ត៌មាន និយាយ​ដោយ​ឡែក គឺ​ពិត​ជា​មាន​សារ​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ អ្នក​ធ្វើ​ការ​ខាង​ប្រព័ន្ធផ្សព្វផ្សាយបានឯកភាពចំពោះទស្សនៈនេះ តែថា​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​ត្រូវបាន​រឹតត្បិតសេរីភាពនៅមុនបោះឆ្នោត២០១៣។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការប្រឆាំងរដ្ឋប្រហារនៅភូមាពីសំណាក់ពលរដ្ឋខ្មែរ ពិតជាប៉ះពាល់គោលការណ៍អាស៊ានមែនឬ?
    ការ​ជួប​ជុំ​គ្នា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​មុខ​ស្ថានទូត​ភូមា​ប្រចាំ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២​កុម្ភៈ ដើម្បី​បង្ហាញ​ការ​មិន​គាំទ្រ​ចំពោះ​រដ្ឋប្រហារ​យោធា​នៅ​ភូមា និង​សម្ដែង​ការ​គាំទ្រ​ដល់​ពលរដ្ឋ​ភូមា​ប្រឆាំង​នឹង​របប​យោធា ត្រូវ​បាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​តប​ថា ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះ មិន​យល់​ពី​គោលការណ៍​អាស៊ាន​។ គោលការណ៍​អាស៊ាន ដែល​រក្សា​ជំហរ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​សមាជិក​។ តើ​ការ​សម្ដែង​មតិ​ប្រឆាំង​រដ្ឋប្រហារ​នៅ​ភូមា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ពិត​ជា​ប៉ះពាល់​គោលការណ៍​អាស៊ាន​មែន​ឬ​?
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners