ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្នុងសង្គមខ្មែរ៖ហេតុអ្វី«រឿងឯកជន»អាចឆក់បានការចាប់អារម្មណ៍ខ្លាំងជាងបញ្ហាប្រឈមរបស់សង្គមជាតិ?
    ពីរបីថ្ងៃ​ជាប់ៗ​គ្នានេះ​ ទំនាស់​ផ្ទៃក្នុង​នៃគ្រួសារ​លោកឧកញ៉ា​ឌួង ឆាយ ​បានរញ្ជួយ​អស់ឋាន​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោ​យមនុស្ស​ខ្មែរ​ខ្លះ​បានចំណាយ​ពេលវេលា​តាមដាន​ និង​និយាយ​វែកញែក​មិនដាច់​ពីមួយ​ទៅមួយ​។​ ជាក់ស្តែង​ កាលពី​ម្សិលមិញ​នេះ ​គ្រាន់តែ​លោក​ឌួង ឆាយ​ ផ្សាយផ្ទាល់​តាមហ្វេសប៊ុក​បកស្រាយ​បញ្ហា​ទំនាស់​ជាមួយ​ភរិយា​របស់​លោក​ គឺមានអ្នក​ចូលទៅ​ទស្សនា​តាមដាន​ដល់ទៅរាប់ម៉ឺននាក់​ឯណោះ​។ ​ប៉ុន្តែ ​បើរឿង​ពាក់ព័ន្ធ​បញ្ហា​ប្រឈម​របស់​សង្គម​ជាតិ​ដូច​យ៉ាង​បញ្ហា​រីករាលដាល​នៃជំងឺ​កូវីដ១៩​នាពេលបច្ចប្បន្ន​នេះវិញ ​បើប្រៀបធៀប​ទៅខុសគ្នាឆ្ងាយ​ដូចមេឃ ​និង​ដី​អ៊ីចឹង​។ ​ក្រៅពី​បញ្ហានេះ ​បញ្ហាលក់​ផលិតផល​តាមអនឡាញ​ត្រូវទទួល​បានការ​ចាប់អារម្មណ៍​ច្រើនខ្លាំង​ផងដែរ​។ ​ទិដ្ឋភាព​នេះ អាចទាញការ​បញ្ជាក់ថា ​មនុស្សខ្មែរ​មួយចំនួន​ចាប់អារម្មណ៍​រឿងឯកជន​ និងរឿង​លក់​ផលិតផល​ខ្លាំងជាង​រឿង​សង្គម ​រឿងជាតិ​ទៅទៀត​។ ​ហេតុអ្វី​បានជា​ដូច្នេះ?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើធ្វើដូចម្តេចដើម្បីឲ្យការអនុវត្តន៍វិធានសុខាភិបាលមានប្រសិទ្ធភាព?
    ការមិន​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​ដោយ​បុគ្គល​មួយចំនួន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ ត្រូវបាន​គេ​ស្តី​បន្ទោសថា​ជា​មូលហេតុ​ចំបង​ក្នុង​ការ​ចម្លង​ជំងឺនេះ​ទៅក្នុង​សហគមន៍​ដែល​មិនទាន់​អាច​គ្រប់​គ្រងបាន។ ដើម្បី​ចាប់​បង្ខំឲ្យ​បុគ្គល​ដែល​សង្ស័យថាខ្លួន​បាន​ឆ្លង​កូវីដ១៩ហើយ ​​កុំ​ដើរ​ចម្លង​ទៅកាន់​អ្នក​ដទៃ​ រដ្ឋា​ភិបាល​បានបង្កើត​ច្បាប់​ថ្មីមួយ​សម្រាប់​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ដែល​ល្មើសនឹង​វិធាន​សុខាភិបាល​។​ តើធ្វើដូចម្តេច​ដើម្បី​ឲ្យការ​អនុវត្តន៍​វិធាន​សុខាភិបាល​មាន​ប្រសិទ្ធភាព​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើសេចក្តីសម្រេចរបស់សភាអឺរ៉ុបថ្មីៗនេះមានឥទ្ធិពលលើកម្ពុជាដែរឬទេ?
    សភាអឺរ៉ុប​កាលពី​ថ្ងៃទី១១​មីនា​នេះ បាន​ចេញ​សេចក្តី​សម្រេច​មួយទៀត ទាក់​ទង​នឹង​ស្ថាន​ភាព​ប្រទេស​កម្ពុជា​។ ​ក្នុងញត្តិនោះ​ សភាអឺរ៉ុប​បាន​ទាមទារ​ឲ្យកម្ពុជា ​បញ្ឈប់​ការ​កាត់ក្តី​ជា​លក្ខណៈ​នយោបាយ​ ដោះលែង​សកម្មជន​កំពុង​ជាប់ឃុំ ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើងវិញ និង​បញ្ឈប់​ការវាយប្រហារ​មកលើ​សង្គម​ស៊ីវិល ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ការ​ទាមទារ​របស់​សភាអឺរ៉ុប​ជាថ្មីទៀត​នេះ គឺ​ដោយសារតែ​ការ​ទាមទារ​របស់​ខ្លួនច្រើន​លើក​មកហើយ​ហាក់ដូចជា​គ្មានប្រសិទ្ធភាព​ បើទោះបីជា​អឺរ៉ុប​បាន​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBAពីកម្ពុជា​២០%ក៏ដោយ​។​តើ​សេចក្តី​សម្រេច​​របស់​សភាអឺរ៉ុប​នៅពេល​ថ្មីៗនេះទៀត ​មានឥទ្ធិពល​លើ​កម្ពុជា​ដែរឬទេ?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើពលរដ្ឋបានចូលរួមកម្រិតណាហើយ ក្នុងការទប់ស្កាត់ការចម្លងកូវីដ១៩?
    ចាប់​តាំង​ពី​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ​រហូត​មក​ដល់​ពេល​នេះ ​ការ​ឆ្លង​កូវីដ១៩​ហាក់​មិន​ទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​ ខណៈ​ដែល​អាជ្ញាធរ​ក៏​បន្ត​អំពានាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​វិធានការ​របស់​ក្រសួង​សុខាភិបាល​។ ក្រៅ​ពី​ការ​អំពាវនាវ​ ច្បាប់​ថ្មី​ និង​អនុក្រឹត្យ​ថ្មី​ ក៏​ត្រូវ​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​ ដើម្បី​ដាក់​ទោសទណ្ឌ​លើ​ជន​ទាំង​ឡាយ​ណា ​ដែល​បំពាន​មិន​គោរព​វិធាន​ការពារ​ជំងឺ​កូវីដ១៩​។ តើ​រហូត​មក​ដល់​ពេល​នេះ​ ពលរដ្ឋ​កម្ពុជា​បាន​ចូល​រួម​កម្រិត​ណា​ហើយ​ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​ចម្លង​កូវីដ១៩​នៅ​ក្នុង​សហគមន៍​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដាក់ឲ្យប្រើក្រោមភាពចាំបាច់ និងការរិះគន់
    ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១១​ខែ​មីនា​ ឆ្នាំ​២០២១​នេះ​ បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​ ក្រោយ​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​ឡើង​ដោយ​បន្ទាន់​។ ច្បាប់ ​ដែល​មាន​៦​ជំពូក​ និង​១៨​មាត្រា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូវី១៩​ ក្នុង​សហគមន៍​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - លទ្ធភាពនៃការបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដ១៩ តើអាចកើតឡើងទេនៅក្នុងកាលៈទេសនេះ?
    ម្សិលមិញ ​កម្ពុជា​មាន​ករណី​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវីដ១៩​ជាលើក​ដំបូង​ដែលជា​ជនជាតិ​កម្ពុជា​។ ​ការស្លាប់នេះ ​ស្របពេល​ដែលអ្នកឆ្លង​ជំងឺ​កូវីដ១៩​បានបន្ត​កើនឡើង​យ៉ាងគំហុក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ​គេនៅចាំថា​ កាលពី​ព្រឹត្តិការណ៍​ចម្លង​ក្នុងសហគមន៍​២៨វិច្ឆិកា​ ក្រសួង​សុខាភិបាល​កម្ពុជា​បានសម្រេច​បង្ហាញ​អត្តសញ្ញាណ ​និង​រូបភាព​អ្នកដែលបាន​ឆ្លងជំងឺ​កូវីដ​១៩​ជាសាធារណៈ។​ ស្រាប់តែក្រោយមក​ ក្រសួងសុខាភិបាល​បានដកចេញវិញ​ បន្ទាប់ពី​រងការរិះគន់​ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ។​ ប៉ុន្តែ​ទោះតិច​ ឬច្រើន​ វិធានការ​បង្ហាញ​អត្តសញ្ញាណ​អ្នកឆ្លង​ជំងឺកូវីដ១៩​នេះ បាន​ចូលរួម​ចំណែក​ក្នុងការ​ទប់ស្កាត់​បានដោយ​ជោគជ័យ​នូវព្រឹត្តិការណ៍​២៨​វិច្ឆិកា​។ ​ងាកមក​មើល​ស្ថានភាព​នាពេលនេះវិញ​ តើគេគួរតែ​ពិចារណា​ប្រើប្រាស់​វិធានការ​បង្ហាញ​អត្តសញ្ញាណ​អ្នកជំងឺ​កូវីដ១៩​ជាថ្មី​ទៀតទេ​ ដើម្បី​រួមចំណែក​ទប់ស្កាត់​ព្រឹត្តិការណ៍​២០កុម្ភៈ​នេះ?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីកម្ពុជាប្រកាសជំហរចូលរួមដោះស្រាយវិបត្តិនៅភូមា?
    រយៈពេល​ជាងមួយខែ​មកនេះ ​ស្ថានការណ៍​នៅភូមា​នៅតែ​បន្ត​តានតឹង​រវាង​ក្រុមបាតុករ​ជាប្រជាពលរដ្ឋ​ និង​កងកម្លាំង​យោធា ​ក្រោយការ​ធ្វើរដ្ឋប្រហារ​ទម្លាប់​លោកស្រី​អ៊ុងសាន សូជី​ពីអំណាច​កាលពី​ថ្ងៃទី​០១កុម្ភៈ​។ ​នៅក្នុង​ស្ថានការណ៍​ច្របូកច្របល់​នេះ ​ប្រទេស​ជាដៃគូ​ក្នុងតំបន់​អាស៊ាន​ បានសម្តែង​នូវការ​ព្រួយបារម្ភ​ជាបន្តបន្ទាប់​ ព្រមទាំង​ពិភាក្សា​រកដំណោះស្រាយ​ក្នុងការ​ស្តារ​ស្ថានភាព​ភូមា​ជាប្រក្រតី​ឡើងវិញ​។ ​សម្រាប់​កម្ពុជា​ នៅថ្ងៃទី​អង្គារ​ទី០៩​មីនា​ បានប្រកាស​ជំហរ​ថានឹង​ចូលរួមជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត​ ដើម្បី​ជួយស្តារ​វិបត្តិ​ដែលកើតឡើង​នៅ​ភូមា​បច្ចុប្បន្ន​។ ​តើមូលហេតុអ្វី​ ទើប​កម្ពុជា​ប្រកាស​ជំហរ​ចូលរួម​ដោះស្រាយ​វិបត្តិ​នៅភូមា​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការដាក់ទោសជាប់ពន្ធនាគារ គឺជាជម្រើសតែមួយគត់ដើម្បីលុបបំបាត់ការបំពានវិធានការពារកូវីដ១៩ឬ?
    នៅទីបំផុត ​បុរស​សន្តិសុខ​ម្នាក់​ដែលបាន​ជួយឱ្យ​ស្រ្តីជនជាតិ​ចិន​រត់ចេញ​ពីការ​ធ្វើចត្តាឡីស័ក​ហើយ​បង្កើត​បាន​នូវ​ព្រឹត្តិកា​រណ៍​២០កុម្ភៈ​ ត្រូវ​បាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​បន្ទាប់ពី​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក​រយៈពេល​១៤ថ្ងៃ។​ បុរស​សន្តិសុខ​រូបនេះ​ អាចប្រឈម​នឹងការ​ជាប់ពន្ធនាគារ​ពី១​ខែទៅ​១ឆ្នាំ ​ដោយសារតែ​ការប្រព្រឹត្ត​ល្មើស​របស់ខ្លួន​។ ​ស្របពេល​កំពុង​អនុវត្ត​ច្បាប់​លើ​ករណី​នេះ ​ក្រសួង​សុខាភិបាល​កម្ពុជា​ និង​ក្រសួង​យុត្តិធម៌​កម្ពុជា​ក៏​កំពុង​បង្កើត​ឱ្យមាន​ច្បាប់​ជាក់លាក់​មួយ​ ដើម្បី​ដាក់ទោស​ទណ្ឌ​លើអ្នក​ដែលបំពាន​វិធានការពារ​ការចម្លង​ជំងឺ​កូវីដ១៩​។ ​ច្បាប់ថ្មី​នេះ ​គឺ​អ្នកបំពាន​ទាំងឡាយ​អាចប្រឈម​ជាប់ពន្ធនាគារ​ពី៦ខែ​រហូតដល់​ទៅ២០ឆ្នាំ​ឯណោះ ​និង​ការពិន័យ​ជាទឹកប្រាក់​ផ្សេងទៀត។​ តើ​ការសម្រេច​ដាក់ទោសទណ្ឌ​ជាប់ពន្ធនាគារ​នេះ ​គឺជា​ជម្រើសចុងក្រោយ​តែមួយគត់​ដែលអាច​លុបបំបាត់​ការបំពាន​វិធានការ​ពារជំងឺ​កូវីដ១៩ឫ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីព្រៃឡង់នៅតែជាប្រធានបទរសើប?
    សហរដ្ឋអាមេរិក​មានកង្វល់​យ៉ាងជ្រាលជ្រៅ ​ចំពោះ​ការបំផ្លាញ​ព្រៃឈើ ​ដែលចេះតែ​បន្តមាន​នៅ​តំបន់​ការពារ​នៃ​ប្រទេស​កម្ពុជា​ ជាពិសេស​តំបន់​ព្រៃឡង់​។ ​នេះជា​ការលើកឡើង​នៅក្នុង​សេចក្តី​​ថ្លែងការណ៍​របស់​ស្ថានទូត​អាមេរិក​កាលពី​ម្សិលមិញ​។ ​សម្រាប់​ក្រសួង​បរិស្ថាន ​បញ្ហា​ព្រៃឡង់​វាមិន​អាក្រក់​ដូចអ្វី​ដែល​គេ​បាន​លើកឡើង​ទេ ​ខណៈ​ដែល​បទល្មើស​នានា​ត្រូវបាន​បង្ក្រាប​ជា​បន្តបន្ទាប់​។ ​ហេតុអ្វី​ព្រៃឡង់​នៅតែ​ជាប្រធានបទ​រសើប​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ថ្ងៃសិទ្ធិនារី៖គ្មានការជួបជុំមនុស្សតែមានការលើកប្រធានបទក្តៅមកពិភាក្សាតាមអនឡាញ
    ថ្ងៃ​សិទ្ធិនារី​អន្តរជាតិ​៨មីនា​ឆ្នាំ​នេះ នៅ​កម្ពុជា ​មិនមាន​ការ​ជួបជុំ​មនុស្ស​ដូចរៀងរាល់​ឆ្នាំ​ឡើយ តែ​ក្រុម​អ្នក​ធ្វើការងារ​សិទ្ធិមនុស្ស ​និង​សិទ្ធិស្ត្រី​ នៅតែ​អាច​លើក​យក ​បញ្ហា​ប្រឈម​ធំៗ​ទៅ​ជជែក​គ្នាតាម​រយៈ​អនឡាញ​ដើម្បី​រក​ដំណោះស្រាយ​។ បញ្ហាធំៗ​ដែលជា​ការ​កត់សំគាល់​របស់​​អង្គការ​មួយចំនួន​ គឺការ​ចាប់​ឃុំ​ខ្លួន​ស្ត្រី​ជា​ភរិយា​សកម្មជន​បក្សប្រឆាំង​ និង​ស្ត្រី​ជា​សកម្មជន​សង្គម ​ព្រមទាំង​ការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​របស់​ស្ត្រី​រោង​ចក្រ​ ដោយ​តែ​កូវីដ១៩​ជាដើម។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners