ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ដល់ពេលដែលអាជ្ញាធរផាកពិន័យរាល់ការជួបជុំ ប្រមូលផ្ដុំ មិនសមទំនងណាមួយហើយឬនៅ?
    ការជួបជុំ​ឬប្រមូលផ្ដុំ​ដោយកន្លែង​នៅទីសាធារណៈ​នៅតែកើតមាន ​បើទោះបីជា​មានការអំពាវនាវ​ឲ្យរក្សាគម្លាត ​កាត់បន្ថយ​ការជួបជុំ​ ឬប្រមូលផ្ដុំ​យ៉ាងណាក៏ដោយ។​  ជាក់ស្ដែង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​កាលពីថ្ងៃទី​២៨ ​ខែមីនា ​បានឃាត់មនុស្ស​ជាង៥០នាក់ ​និងម៉ូតូ​ចំនួន ​២៥គ្រឿង​ បន្ទាប់ពី​ពួកគេ​បានប្រមូលផ្តុំ ​ជួបជុំគ្នា​ច្រើនកុះករ​នៅទីក្រុង​កោះពេជ្រ។​ បន្ទាប់ពី​ឃាត់ខ្លួន​ពួកគេ​ទាំងនោះ​ត្រូវបាន​ អនុញ្ញាត​ឲ្យត្រឡប់​ទៅគេហដ្ឋានវិញ​បន្ទាប់​ពីអប់រំ​។ ​ បើផ្អែកតាម​ច្បាប់ថ្មី​«អ្នកបំពានវិធាន​ការពារ​កូវីដ​១៩ត្រូវពិន័យពី​១លានទៅ២០​លានរៀល​ និងអាចជាប់គុក​ពី៦ខែដល់​ទៅ២០ឆ្នាំ​»។ ​បន្ទាប់ពី​ច្បាប់ថ្មី​ដាក់ចេញ​ក្រសួងសុខាភិបាល​ក៏បានកំណត់​បន្ថែមថា ​ បុគ្គលណា​ដែលមិនពាក់ម៉ាស​នៅទីសាធារណៈ​ និងកន្លែង​ជួបជុំមនុស្សច្រើន​ និងមិនរក្សា​គម្លាតបុគ្គល ​គឺនឹងត្រូវរង​ការផាកពិន័យ​ជាទឹកប្រាក់ពី​ចន្លោះ២០ម៉ឺនរៀល​ទៅ១លានរៀល​។ ​ដូច្នេះដល់ពេលដែល​អាជ្ញាធរ​ផាកពិន័យ​រាល់ការ​ជួបជុំ​ឬប្រមូលផ្ដុំ​មិនសមទំនងណា​មួយហើយ​ឬនៅ​?
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈពេលនេះ ធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាប្រែប្រួលយ៉ាងណា?
    រហូត​មក​ដល់​ពេល​នេះ ​តួលេខ​អ្នក​ឆ្លង​កូវីដ១៩​ នៅ​មិន​ទាន់​មាន​សញ្ញា​ថមថយ​នៅ​ឡើយ​ ខណៈ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធានការ​ជុំ​ទី​៨ ​ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​។ សម្រាប់​ឆ្នាំ២០២១​នេះ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​ស្ថិត​ក្នុង​រង្វង់​ ៤%​  ក៏​ប៉ុន្តែ​ការ​ឆ្លង​កូវីដ១៩​នៅ​ក្នុង​សហគមន៍​នា​ពេល​នេះ​ អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​បែបណា​ដល់​សេដ្ឋកិច្ច​កម្ពុជា​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - មន្រ្តី និងសង្គមស៊ីវិលសម្តែងសុទិដ្ឋិនិយមដូចគ្នាចំពោះវត្តមានអ្នករាយការណ៍សិទ្ធិមនុស្សថ្មីនៅកម្ពុជាដែលជាជនជាតិថៃ
    លោកសាស្រ្តាចារ្យ​Vitit Muntarbhorn​ ដែលជាជនជាតិ​ថៃត្រូវបាន​តែងតាំង​ជាអ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទី៧​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា។​ អ្នករាយការណ៍ថ្មីនេះ ​នឹងចាប់ផ្តើម​បំពេញតួនាទី​របស់លោក​នៅថ្ងៃទី ​០១ ខែឧសភា ​ឆ្នាំ ២០២១​។ លោកVitit Muntarbhorn​ គឺជាមេធាវី​អន្តរជាតិ​ដែលមាន​បទពិសោធន៍​ខ្ពស់មួយរូប​ និងជាអតីត​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ​និងជា​សាស្ត្រាចារ្យ​មហាវិទ្យាល័យ​នៅអាស៊ីអាគ្នេយ៍​ផងដែរ។​ ចំពោះវត្តមាន​របស់លោក​Vitit Muntarbhorn​នៅកម្ពុជា​ជំនួសលោក​ស្រីរ៉ូណា ​ស្មីតនេះ ​មន្រ្តីសិទ្ធិ​មនុស្ស​រដ្ឋាភិបាល ​និងអង្គការការពារសិទ្ធិមនុស្ស​នៅកម្ពុជា​បានសម្តែងនូវ​សុទិដ្ឋិនិយម​ដូចគ្នា ដោយពួកគេ​លើកឡើងថា ​រូបលោក​នឹងធ្វើការ​លើបញ្ហា​សិទ្ធិមនុស្សនៅ​កម្ពុជា​បានកាន់តែប្រសើរ ​ព្រោះជាជនជាតិ​អាស៊ី​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងគម្លាតសុវត្ថិភាពនៅភ្នំពេញ និងខេត្ត៤ផ្សេងទៀត នឹងទទួលបានជោគជ័យទេ?
    ក្រសួងសុខាភិបាល​ កាលពីថ្ងៃម្សិលមិញ​ បានកំណត់​យករាជធានី​ភ្នំពេញ ​និងខេត្ត៤ផ្សេងទៀត​ គឺខេត្ត​ព្រះសីហនុ ​ខេត្តកណ្តាល ​ខេត្តព្រៃវែង​ និងខេត្តសៀមរាប​ គឺជាភូមិសាស្ត្រ ​ដែលត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស​ និងកាតព្វកិច្ច​រក្សាគម្លាត​សុវត្ថិភាព​។ ​ការសម្រេច​របស់​ក្រសួងសុខាភិបាល​ដូច្នេះ ​ក៏ព្រោះតែ​ ភូមិសាស្ត្រ​ទាំងអស់នេះ​ មានជាប់ពាក់ព័ន្ធ​នឹងការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍​សហគមន៍​ ២០កុម្ភៈ​។ ​អ្វីដែលជា​ចំណោទ​នោះ ​គឺថាតើវិធានការ​ ដែលតម្រូវ​ឲ្យមហាជន​គោរពតាម​ពេលនេះ ​តើនឹង​អនុវត្តបាន​ជាទូទៅ ​និងប្រកប​ដោយជោគជ័យ​ឬយ៉ាងណា​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្នុងវិបត្តិកូវីដ១៩នេះ តើធនាគារ និងមីក្រូហិរញ្ញវត្ថុអាចជួយអ្វីខ្លះ ដើម្បីកាត់បន្ថយការលំបាករបស់ពលរដ្ឋ?
    នៅក្នុងស្ថានភាព​នៃការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​ដែលវាយប្រហារ​ទាំងផ្នែកសុខភាព​ និងសេដ្ឋកិច្ច​នេះ​ ប្រជាពលរដ្ឋ​ដែលជាប់​បំណុល​នៅធនាគារ ​និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ភាគច្រើន​បានត្អូញត្អែរ​ពីការលំបាក​របស់ពួកគេ។​ ​លំបាក ​ពី​ព្រោះមិនអាចរកស៊ី​ទទួលទាន​អ្វីបានដូចមុន​ ដើម្បី​យកមកផ្គត់ផ្គង់​ជីវភាពរស់នៅ ​និងត្រូវ​បង់ធនាគារ ​និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ​ប្រចាំខែទៀត​។​ ប្រជាពលរដ្ឋ​ខ្លះបានប្រើប្រាស់​បណ្តាញសង្គម​ហ្វេសប៊ុក​ស្នើសុំ​ឱ្យរដ្ឋាភិបាល​កម្ពុជា ​និងបណ្តា​ធនាគារ​ និងគ្រឹះស្ថាន​មីក្រូហិញ្ញវត្ថុ​ពន្យាពេល​បង់ការប្រាក់​អីជាដើម​ដល់ពួកគេ​។​ ដូច្នេះ ​នៅក្នុងកាលៈទេសៈ​នេះ តើធនាគារ​ និងគ្រឹះស្ថាន​មីក្រូហិញ្ញវត្ថុ​អាចពន្យារ​ដល់ពួកគេ​បានដែរឬទេ​?​ ឬ ក៏អាច​ជួយសម្រាល​តាមវិធីណា​ផ្សេងបាន​ដែរឬទេ?​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការអនុញ្ញាតឲ្យមានការឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ អាចប្រឈមនឹងហានិភ័យនៃការឆ្លងកូវីដ-១៩ទេ?
    ការឈប់សម្រាក​នៅក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរ​ខាងមុខ​ ត្រូវបាន​ប្រកាស​សាធារណៈ​នៅថ្ងៃទី​២១មីនា ​ដោយប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោកនាយក​រដ្ឋមន្រ្តីហ៊ុន សែន​។​ តាមខ្លឹមសារ​ណែនាំ ​ការឈប់​សម្រាក​បុណ្យចូលឆ្នាំខ្មែរ​ខាងមុខ ​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវតែ​ប្រកាន់​ខ្ជាប់នៅការ​បង្ការ​ការឆ្លងជំងឺ​កូវីដ១៩ ​ដោយការ​អនុវត្ត​តាមវិធានការ​របស់​ក្រសួងសុខាភិបាល​ជាប្រចាំ​។ ​អ្នកជំនាញ​ឃ្លាំមើល​សង្គម ​មើលឃើញថា​ ការឈប់សម្រាក​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ខាងមុខនេះ ​ការចល័ត​ពីកន្លែងមួយ​ទៅកន្លែងមួយ​នឹងមាន​ការកើតឡើង​ ដែលជាហានិភ័យ​ខ្ពស់នូវ​ការចម្លង​ជំងឺ​កូវីដ១៩​។​ ម្យ៉ាងវិញ​ទៀត ​បច្ចុប្បន្ន​ កម្ពុជា​ក៏កំពុង​នឹងស្ថិត​ក្នុងបរិការណ៍​កូវីដ១៩​ឆ្លងជាសហគមន៍​ដែរ។ ​តើការអនុញ្ញាត​ឲ្យមានការ​ឈប់សម្រាក​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ អាចប្រឈម​នឹងហានិភ័យ​នៃការឆ្លង​កូវីដ-១៩​ទេ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - គោលការណ៍នាំចូលត្រី៥០ភាគរយពីក្រៅប្រទេសត្រូវបានចោទសួរពីតម្លាភាពនៃការអនុវត្តន៍?
    ក្រសួង​កសិកម្ម​ កាលពី​ថ្ងៃទី​១៨មីនា ​បានស្នើ​​ប្រមុខ​រដ្ឋាភិបាល​អនុវត្ត​គោលការណ៍​ឲ្យ​ឈ្មួញ​​នាំចូល​ត្រីពីក្រៅប្រទេស​ចំនួន​៥០ភាគរយ ​ហើយពាក់កណ្តាល​ទៀត​ត្រូវទិញពី​អ្នក​ចិញ្ចឹម​ត្រី​ក្នុង​ស្រុក​។ សំណើរនេះ​ធ្វើឡើង​បន្ទាប់ពីក្រសួង​កសិកម្ម​បាន​ផ្អាកការ​​នាំចូល​ត្រី​​៤​ប្រភេទអស់​រយៈ​ពេលជិត​មួយខែ​ ធ្វើ​ឲ្យ​ភាគីវៀតណាម​តវ៉ា ហើយទីបំផុត​នៅដើមខែ​កុម្ភៈ​កន្លងមក ​កម្ពុជាក៏​អនុញ្ញាត​ឲ្យមានការ​នាំចូល​ឡើងវិញ​។ យ៉ាងណាក៏ដោយ​ ​គោលការណ៍នាំចូល​ត្រី​៥០ភាគរយនេះ​ត្រូវបាន​សាទរ​ពីភាគីពាក់ព័ន្ធ ប៉ុន្តែថា​តើ​ធ្វើ​ដូចម្តេច​ដើម្បី​អនុវត្តគោលការណ៍នេះឲ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព​? នេះ​ជាចំណោទដែល​ត្រូវបានពួក​គេចោទឡើង?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សំណុំរឿងបណ្ដេញមន្ដ្រីពីតំណែងនៅប៉ៃលិន៖ អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា ជាចំណាត់ការធ្ងន់ធ្ងរពេក
    រដ្ឋបាល​ខេត្ត​ប៉ៃលិន​ កាល​ពី​ថ្ងៃ​សុក្រ​ទី​១៩​មីនា​ បាន​សម្រេច​បណ្តេញ​មន្រ្តី​សុខាភិបាល​ជាន់ខ្ពស់​ម្នាក់​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ ក្រោយ​មន្ត្រី​សុខាភិបាល​រូបនោះ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ អធិប្បាយ​ពី​បញ្ហា​ពេទ្យ​នៃ​ខេត្ត​ប៉ៃលិន​ ប្រឈម​នឹង​ការ​ប្រមាថ​ពី​អ្នក​ធ្វើ​ចត្តាឡីស័ក​តាម​មន្ទីរពេទ្យ​។ ការ​បណ្តេញ​មន្រ្តី​សុខាភិបាល​ជាន់​ខ្ពស់​នោះ​ចេញ​ពី​ក្របខ័ណ្ឌ ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​សំណាក់​សាធារណជន ​ខណៈ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ មើល​ឃើញ​ថា​ ការ​បង្ហោះ​សារ​របស់​មន្ត្រី​សុខាភិបាល​រូប​នោះ​ គ្រាន់​តែ​ការ​សម្តែង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ប៉ុណ្ណោះ​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកតាមដានសង្គម៖ក្នុងវិបត្តិកូវីដនេះ រដ្ឋាភិបាលគួរជួយអន្តរាគមន៍បញ្ចុះតម្លៃទឹកភ្លើង ប្រេងសាំង បន្ទប់ជួលនិងធនាគារ
    សមាគម​ស្រ្តី ​ដើម្បី​សង្គម​កំពុង​ដឹកនាំ​ការធ្វើយុទ្ធនាការ​មួយនៅតាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដើម្បី​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយអន្តរាគមន៍​ផ្អាកការ​យកថ្លៃ​ទឹកភ្លើង​ និង​ ជួយ​អន្តរាគមន៍​បញ្ចុះ​តម្លៃ​ប្រេង​ឥន្ទនៈ​ បន្ទប់ជួល ​និងថ្លៃការ​ប្រាក់​ធនាគារ​។​ ​ការ​ស្នើសុំ​បញ្ចុះ​នេះ ​គឺដើម្បីជួយសម្រាលការលំបាកលំបិនរបស់ប្រជាពលរដ្ឋក្នុងពេលនៃការវាយលុកដោយជំងឺកូវីដ១៩នេះ។ អ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា ក៏បានឯកភាពចំពោះសំណើរនេះដែរ ព្រោះពួកគេយល់ថា វាពិតជាមានសារសំខាន់ណាស់សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងកាលៈទេសៈនេះ។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើចិនកំពុងទទួលបានប្រយោជន៍ច្រើនយ៉ាងពីវ៉ាក់សាំងរបស់ខ្លួន ពីកម្ពុជានិងពីពិភពលោកឬ?
    ពលរដ្ឋខ្មែរ ​ឬជនបរទេស​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ​ដែល​ទទួលបាន​ការចាក់វ៉ាក់សាំង​ការពារ​កូវីដ-១៩ ​ផលិត​ក្នុង​ប្រទេសចិន​រួច​ អាចមាន​ភាពងាយស្រួល​ក្នុងការ​ស្នើសុំទិដ្ឋាការ​ ឬ​Visa​ ទៅកាន់​ប្រទេសចិន​។ ​នេះជាការ​ប្រកាស​របស់​ស្ថានទូតចិន​ប្រចាំ​នៅកម្ពុជា​ ដកស្រង់​ផ្សាយ​ដោយកាសែត​ខ្មែរ-ចិន​ កាលពី​ថ្ងៃអង្គារ​។ ​ការប្រកាស​ដោយ​ភ្ជាប់​លក្ខខណ្ឌ​វ៉ាក់សាំងចិន​ដូចគ្នា​នេះ ​ក៏បាន​ធ្វើឡើង​ផងដែរ​ ដោយ​តំណាងចិន​ នៅតាម​បណ្តាប្រទេស​មួយចំនួនទៀត​។ ​ដោយឡែក​សម្រាប់​ប្រទេស​កម្ពុជា​ អ្នកតាមដាន​សង្គម​ និង​នយោបាយ​នានា ​មើលឃើញ​ផ្សេងៗគ្នា ​ថាជាការ​ប្រកាស​មួយ​ដ៏វិជ្ជមាន​សម្រាប់​អ្នករាប់អានចិន ​ហើយក៏ជា​សារមួយ​បង្កប់​ទៅដោយ​អត្ថន័យជ្រាលជ្រៅ ​និង​ច្រើនយ៉ាង​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners