ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅក្នុងដំណាក់កាលដ៏តឹងតែង និងគ្រោះថ្នាក់បំផុត ហេតុអ្វីនៅតែមានអ្នកហ៊ានល្មើសច្បាប់ធ្ងន់ធ្ងរ?
    ត្រឹម​រយៈពេល​១​សប្តាហ៍​ប៉ុណ្ណោះ ​យ៉ាង​ហោច​ណាស់​ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​២​រូប​ដែរ​ ដែល​បាន​បង្ហាញ​នូវ​ភាព​លេចធ្លោ​នូវ​សកម្មភាព​ល្មើស​ច្បាប់​ និង​បទ​បញ្ជា​តឹងរឹង​របស់​រដ្ឋាភិបាល​នៅ​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​។ នោះ​គឺ​ លោក​ឧត្តមសេនីយ៍​ទោ​(ផ្កាយ២) ​អ៊ុង ចាន់ធួក​ ខាង​នគរបាល​ជាតិ​ ដែល​បាន​នាំ​គ្នា​ផឹក​ស៊ី​ រាំ​ច្រៀង​កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ និង​ម្នាក់​ទៀត​ឧត្តមសេនីយ៍ផ្កាយ២​ ដែរ​ ខាង​យោធា​ឈ្មោះ ​ស៊ុំ ពៅ ​ដែល​បាន​ឆ្លៀត​ឱកាស​លួច​រត់​ពន្ធ​ជនជាតិ​ចិន​ជិត​៣០​នាក់​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​កន្លង​ទៅ​។ ឧទាហរណ៍ធំៗ​ទាំង​២​ករណី​នេះ​ បើ​ទោះ​ណា​ជា​មិន​តំណាង​ឲ្យ​ភាព​ទូទៅ​នៃ​កងកម្លាំង​ ក៏​ប៉ុន្តែ​វា​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​អនុវត្ត​ច្បាប់​ ជា​ពិសេស​ជា​ហេតុផល​មួយ​ដែល​រុញ​ឲ្យ​ការងារ​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩​ មិន​ទទួល​បាន​ជោគជ័យ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - នៅក្នុងដំណាក់កាលដ៏តឹងតែង និងគ្រោះថ្នាក់បំផុត ហេតុអ្វីនៅតែមានអ្នកហ៊ានល្មើសច្បាប់ធ្ងន់ធ្ងរ?
    ត្រឹម​រយៈពេល​១​សប្តាហ៍​ប៉ុណ្ណោះ ​យ៉ាង​ហោច​ណាស់​ក៏​មាន​មន្ត្រី​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​២​រូប​ដែរ​ ដែល​បាន​បង្ហាញ​នូវ​ភាព​លេចធ្លោ​នូវ​សកម្មភាព​ល្មើស​ច្បាប់​ និង​បទ​បញ្ជា​តឹងរឹង​របស់​រដ្ឋាភិបាល​នៅ​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩​។ នោះ​គឺ​ លោក​ឧត្តមសេនីយ៍​ទោ​(ផ្កាយ២) ​អ៊ុង ចាន់ធួក​ ខាង​នគរបាល​ជាតិ​ ដែល​បាន​នាំ​គ្នា​ផឹក​ស៊ី​ រាំ​ច្រៀង​កាល​ពី​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ និង​ម្នាក់​ទៀត​ឧត្តមសេនីយ៍ផ្កាយ២​ ដែរ​ ខាង​យោធា​ឈ្មោះ ​ស៊ុំ ពៅ ​ដែល​បាន​ឆ្លៀត​ឱកាស​លួច​រត់​ពន្ធ​ជនជាតិ​ចិន​ជិត​៣០​នាក់​ពី​ភ្នំពេញ​ ទៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​កន្លង​ទៅ​។ ឧទាហរណ៍ធំៗ​ទាំង​២​ករណី​នេះ​ បើ​ទោះ​ណា​ជា​មិន​តំណាង​ឲ្យ​ភាព​ទូទៅ​នៃ​កងកម្លាំង​ ក៏​ប៉ុន្តែ​វា​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ការ​អនុវត្ត​ច្បាប់​ ជា​ពិសេស​ជា​ហេតុផល​មួយ​ដែល​រុញ​ឲ្យ​ការងារ​រដ្ឋាភិបាល​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩​ មិន​ទទួល​បាន​ជោគជ័យ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបិទផ្សារនៅក្នុងដំណាក់កាលនេះ តើបានជះឥទ្ធិពលដល់ប្រជាពលរដ្ឋយ៉ាងណា?
    ទីផ្សារ​ទាំង​តូច​ទាំង​ធំ​ជា​ច្រើន​ នៅ​រាជធានី​ភ្នំពេញ​ត្រូវ​អាជ្ញាធរ​ប្រកាស​បិទ​ជា​បន្តបន្ទាប់​គ្នា​ ក្រោយ​ពី​រកឃើញថា ​ទីផ្សារ​ទាំង​អស់​នោះ​ជា​កន្លែង​ឆ្លង​រាលដាល​ជំងឺកូវីដ-១៩ ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​។ ការ​បិទ​ទីផ្សារ​នេះ ​ត្រូវ​បាន​ស្វាគមន៍​ជា​ទូទៅ ​ក្នុង​គោល​បំណង​កាត់​ផ្តាច់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​។ ក៏​ប៉ុន្តែ​ការ​បិទ​ទីផ្សារ​ ស្រប​ពេល​នឹង​ការ​បិទខ្ទប់​ការ​ចល័ត​របស់​ប្រជាពលរដ្ឋ​ ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ថា ​រដ្ឋ​មិន​មាន​យន្តការ​ ត្រៀម​ទុក​ជា​មុន​ ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ដូចជា​គ្រឿង​ឧបភោគ​ បរិភោគ​ ត្រី​ សាច់​ បន្លែ ​ជាដើម​។ ការ​បិទ​ផ្សារ​ជា​ច្រើន​បែប​នេះ​ ក៏​ជា​ហេតុផល​មួយ​ធ្វើឲ្យ​ទំនិញ​ឡើង​ថ្លៃ​ដែរ​ នៅ​ពេល​តម្រូវការ​ មាន​ច្រើន​លើសលប់​លើ​ការ​ផ្គត់ផ្គង់​ បើ​ទោះណា​ជា​អាជ្ញាធរ​ធ្វើការ​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ក៏​ដោយ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បម្រាមលក់គ្រឿងស្រវឹង​មាន​ប្រសិទ្ធភាព​បែប​ណា?​
    ក្រៅ​ពី​ការ​បិទខ្ទប់​រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩​នោះ ក៏​មាន​ដែរ​ការ​ហាមឃាត់​ការ​លក់​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ប្រទេស​។ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​អ្នក​តាម​ដាន​ពីការ​អភិវឌ្ឍសង្គម​ស្វាគមន៍ ដោយ​សង្ឃឹម​ថា វិធានការ​នេះ អាច​ចូលរួម​ចំណែក​កាត់បន្ថយ​ការ​ចម្លង​ជំងឺ​កូវីដ១៩​។ ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ខេត្ត​ក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​អនុវត្ត​វិធាន​ការ​ហាម​ឃាត់​នេះ ដោយ​ព្រមាន​អនុវត្ត​ច្បាប់​មិន​លែក​លែង​ចំពោះ​អ្នក​ល្មើស។​​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញផ្នែកវប្បធម៌៖ការខកខានជួបជុំគ្នាក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមិនធ្វើឱ្យប៉ះពាល់ប្រពៃណីវប្បធម៌ឡើយ
    ឆ្នាំនេះជា​ឆ្នាំទី២​ហើយ​ ដែលពលរដ្ឋ​ខ្មែរមិនបាន​រៀបចំ​ពិធីជួបជុំ ​និងលេងល្បែង​ប្រជាប្រិយ​នៅតាមទី​វត្តអារាម​ និងធ្វើ​ដំណើរកំសាន្ត​នៅតាម​ទីរមណីយដ្ឋាន​នានា ​ក្នុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ ដោយសារតែ​ការរីករាលដាល​ជំងឺ​កូវីដ១៩​ ។ ​ខកខាន​ការជួបជុំ​ក្នុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ ត្រូវបាន​អ្នកជំនាញ​ផ្នែកវប្បធម៌​មើលឃើញថា​ មិនមាន​ផលប៉ះពាល់​អ្វីដល់​ប្រពៃណី​វប្បធម៌ខ្មែរ​នោះទេ​។​
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជាអាចឈានទៅដល់ការដណ្តើមវ៉ាក់សាំងគ្នាដែរឬទេ?
    លោកសម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​កាលពីថ្ងៃទី​១១​ ខែមេសា​បានចេញសារ​ជាវីដេអូ​ដ៏គួរភ្ញាក់ផ្អើល​មួយដោយរៀបរាប់​ពីគុណសម្បតិ្ត​នៃវ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​របស់ចិន​។ ​មិនតែប៉ុណ្ណោះ ​លោកថែមទាំង​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ទៅចាក់វ៉ាក់​នេះឱ្យគ្រប់គ្នា​ ដើម្បី​ការពារខ្លួន​ពីជំងឺ​កូវីដ១៩​។ ​ប៉ុន្តែ ​នៅយប់ថ្ងៃទី១២​ ខែមេសា ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បានចេញសារ​ជាសំឡេង​មួយតបទៅវិញ​ ដោយអះអាងថា​ ការជំរុញ​របស់​លោកសម រង្ស៊ី​នេះ ​គឺមានចេតនា​មិនល្អ ​ពោល ​គឺចង់ឱ្យ​ពលរដ្ឋ​នាំគ្នា​សម្រុក​ទៅចាក់វ៉ាក់​ក្នុងពេលតែមួយ​ដែលកម្ពុជា​ពុំទាន់មាន​វ៉ាក់សាំង​គ្រប់គ្រាន់​នៅឡើយ​។​ សម្រាប់​លោកហ៊ុន សែន​ គឺលោក​សម រង្ស៊ី​ ចង់ឱ្យ​ពលរដ្ឋ​ទៅដណ្តើមគ្នា​ចាក់វ៉ាក់សាំង​។​ ដូច្នេះ ​តើការ​ដណ្តើម​គ្នាចាក់វ៉ាក់សាំង​នេះ ​អាចកើតមាន​ដែរឫទេ​នៅកម្ពុជា​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើការផ្អាកអាជីវកម្មម្ហូបអាហារ និងគ្រឿងស្រវឹងគ្រប់ប្រភេទ អាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរឬ?
    ដើម្បី​អាចកាត់ផ្តាច់​ការចម្លង​កូវីដ១៩​បន្ត​ក្នុងសហគមន៍​ សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ជាបណ្តោះអាសន្ន​រយៈពេល​២សប្តាហ៍​នូវការលក់​គ្រឿងស្រវឹង ​និងអាជីវកម្ម​អាហារ​ភេសជ្ជៈ​គ្រប់ប្រភេទ​នៅ​​ក្នុងហាង​ លើកលែងតែ​វេចខ្ចប់​តែប៉ុណ្ណោះ​។​ សហព័ន្ធ​សហជីព​កម្មករ​ក្នុងវិស័យ​ម្ហូវអាហារ​ លើកឡើងថា​ កន្លងមក ម្ចាស់​ភោជនីយដ្ឋាន​ឬអាជីវកម្ម​និងអ្នកធ្វើការ​ក្នុងផ្នែក​នេះ បាន​បាត់បង់​ចំណូល​មួយផ្នែកធំ​ទៅហើយ​ បន្ថែមដោយ​វិធានថ្មីនេះ​ ជីវភាព​ពួកគេនឹងកាន់តែ​លំបាក​មួយកម្រិតទៀត​។​ រីឯ​អ្នកសេដ្ឋកិច្ចវិញ​ ចំណាត់ការ​ថ្មីនេះ ​មិនផ្តល់ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ធ្ងន់ធ្ងរ​នោះទេ ​ពោលគឺវាគ្រាន់តែ​ជាផលប៉ះពាល់​មួយផ្នែកតូច​តែប៉ុណ្ណោះ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កង្វះអភិបាលកិច្ចក្នុងការរៀបចំចាក់វ៉ាក់សាំងត្រូវបានចោទឡើង
    ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ម្សិលមិញ​ថា​ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១លាន​នាក់​ហើយ​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ​ខណៈ​មន្ត្រី​រាជការ ​និង​កងម្លាំង​ប្រដាប់​អាវុធ​ ការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​កំណត់​ជា​កាតព្វកិច្ច​។ យ៉ាងណាក៏ដោយ​ នៅ​ពេល​ដែល​មនុស្ស​កាន់​តែ​ច្រើន​សម្រុក​ទៅ​ចាក់​វ៉ាក់សាំង ​មាន​បញ្ហា​មួយ​ចំនួន​បាន​ចោទ​ឡើង​ ដូចជា ​កង្វះខាត​ វ៉ាក់សាំង ​និង​ការ​មិន​អាច​រក្សា​គម្លាត​សុវត្ថិភាព​ ជាដើម​។ ហេតុអ្វីបានជាបញ្ហាទាំងនេះត្រូវបានចោទឡើង?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអ្វីទៅជាវិធានការដែលមានប្រសិទ្ធភាព នៅពេលកូវីដ-១៩ ឆ្លងរាលដាលកាន់តែខ្លាំង?
    តួលេខ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​សហគមន៍​ បាន​ហក់​ឡើង​ខ្ពស់​រហូត​ដល់​ ៥៧៦នាក់​ កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ ដែល​តួលេខ​នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ចំណុច​ប្រកាស​អាសន្ន​មួយ​ ដែល​ទាមទារ​ឲ្យ​មាន​វិធានការ​តឹងរឹង​បន្ថែម​ទៀត​ ជា​ពិសេស​សម្រាប់​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​។ អ្នក​វិភាគ​សង្គម​នានា​មើល​ឃើញ​ថា​ រដ្ឋាភិបាល ​និង​អ្នក​ពាក់ព័ន្ធ​គប្បី​មាន​យន្តការ​ជាក់លាក់​ ដ៏​មាន​ប្រសិទ្ធភាព​ផ្សេងៗទៀត​ ខណៈ​ដែល​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺកូវីដ-១៩​ ដែល​កំពុង​អនុវត្ត​រាល់ថ្ងៃ​ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ១សប្តាហ៍នៃបម្រាមគោចរ៖តើមានប្រសិទ្ធភាពកម្រិតណាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅភ្នំពេញ?
    គិតមកដល់​ថ្ងៃសុក្រនេះ ​គឺជាថ្ងៃទី៩​ហើយដែល​សាលារាជធានី​ភ្នំពេញ​បានដាក់បម្រាម​គោចរ​ហាមធ្វើដំណើរ​ និងការ​ជួបជុំគ្នា​ចន្លោះពី​ម៉ោង៨យប់​រហូត​ដល់ម៉ោង៥​ទៀបភ្លឺ។​ ក្នុងរយៈពេល​១សប្តាហ៍​មកនេះ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បានអះអាងថា​ ប្រ​ជាពលរដ្ឋ​ច្រើនលើសលប់​បានអនុវត្ត​តាមបម្រាម​គោរពនេះ ​ដោយមិនមាន​ភាពប្រទាំង​ប្រទើស​ជាមួយអាជ្ញាធរ​ឡើយ។​ បើទោះជាបែបនេះក្តី​ ការឆ្លងជំងឺ​កូវីដ១៩​នៅក្នុងរាជធានី​ភ្នំពេញ​នៅតែមានចំនួន​កើនឡើង​ជាបន្តបន្ទាប់​ដដែល។​ ប្រឈ​មនឹងបញ្ហានេះ ​អ្នកឃ្លាំមើល​បញ្ហាសង្គម​បានលើកឡើងថា​ រដ្ឋាភិបាល​គួរពិនិត្យ​មើលចំណាត់​ការនេះឡើងវិញ​ និងរិះរកវិធានការ​ដទៃ ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ១៩​ឱ្យមានប្រសិទ្ធភាព​។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners