ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​វ៉ាក់សាំង​កូវីដ-១៩ ជា​ឧបសគ្គ ឬ​ជា​កាតព្វកិច្ច​សុខភាព ពេល​ចូល​បំរើ​ការងារ​រដ្ឋ?
    ក្រសួង​មុខងារ​សាធារណៈ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា បាន​ប្រកាស​ថា បេក្ខជន​ដែល​ចង់​ប្រឡង​ចូល​ក្រសួង​ទំនាក់​ទំនង​ រដ្ឋ​សភា-ព្រឹទ្ធ​សភា និង​អធិការ​កិច្ច ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ធនធានទឹក និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លុះ​ត្រាតែ​ត្រូវ​មាន​ការ​ធានា​ថា បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​រួច​រាល់​ទាំង​២​លើក​។ ចំពោះ​ការ​ដាក់​លក្ខខណ្ឌ​នេះ អ្នក​តាម​ដាន​បញ្ហា​សង្គម​នៅ​កម្ពុជា មើល​ឃើញ​ថា វា​ជា​វិធានការ​មួយ​ល្អ​ដែរ ប៉ុន្តែ​ធ្វើ​ឡើង​ហាក់​ដូច​ជា​លឿន​ពេក​។ ពួក​គេ​ថា នៅ​ក្នុង​កាលៈទេសៈ​ពេល​នេះ គួរ​ពុំ​ទាន់​មាន​លក្ខខណ្ឌ​បែប​នេះ​ឡើយ បើ​ពុំ​ដូច្នោះ​ទេ វា​អាច​នឹង​ផ្តល់​ភាព​អយុត្តិធម៌​ដល់​ពួក​គេ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - លោក ហ៊ុន សែន៖ បើគ្រប់ខេត្តនីមួយៗ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ មិនខុសពីការចែកកម្ពុជាជា២៥ប្រទេសនោះទេ
    មិនបាន២៤ម៉ោងផង​ ក្រោយការបញ្ចប់​ការបិទខ្ទប់​រាជធានីភ្នំពេញ ​និងក្រុងតាខ្មៅ​នៃខេត្តកណ្តាល ​ដោយភូមិសាស្ត្រ​ទាំងពីរ​ ត្រូវបា​នបង្រួម​តំបន់​ហានិភ័យ​ខ្ពស់នៃការឆ្លង​ជំងឺកូវីដ-១៩​ ឲ្យមកនៅតិចបំផុត ​ប្រជាពលរដ្ឋ​បានសម្រុក​ចាកចេញពី​រាជធានីភ្នំពេញ​យ៉ាងព្រោងព្រាធ​។ ​ជាមួយគ្នានេះ ​អាជ្ញាធរ​ខេត្តមួយចំនួន​បានចេញប្រកាស​ទប់ស្កាត់ជាមុន​ ដោយតម្រូវ​ឲ្យបុគ្គលដែលចេញពី​ភ្នំពេញ​ទៅកាន់​បណ្តាខេត្ត​ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ​និងធ្វើតេស្តរកមេរោគ​ ប្រសិនបើពួកគេ​ចេញមកពីតំបន់​ហានិភ័យខ្ពស់​។ ​ភ្លាមៗ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បានចេញមកស្តីបន្ទោស​ចំពោះចៅហ្វាយខេត្ត​ ដែលចេញ​បំរាម​ផ្តេសផ្តាស់ ​ដោយលោកចាត់ទុកថា​ស្ថានភាពបែបនេះ ​មិនខុសពីការ​បង្កើតរដ្ឋ​នៅក្នុងរដ្ឋ​នោះទេ។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអាចទេកម្ពុជានឹងលែងអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់រូបភាពជាអចិន្ត្រៃយ៍?
    សមាគម​ អង្គការ​សង្គមស៊ីវិល​ចំនួន៣៨នាក់​បានរួមគ្នា​ទាមទារ​ឱ្យរដ្ឋាភិបាល​កម្ពុជា​បិទការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​គ្រប់រូបភាព​ជាអចិន្ត្រៃយ៍​។​ ក្រុមអង្គការ​ សមាគម​ទាំងនេះ​ បានលើក​ហេតុផលថា ​ការបិទពាណិជ្ជកម្ម​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ គឺដើម្បី​លើកស្ទួយ​សុខភាព​ និងសុខុមាលភាព​សង្គម ​ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ ជាមួយគ្នានេះ ​ក្រុមអង្គការ​ សមាគម​ទាំង៣៨​ក៏បានជំរុញឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្តរឹតត្បិត​ទៅលើការ​លក់ដូរ​ និងប្រើប្រាស់​គ្រឿងស្រវឹង​ដែលជាកត្តា​បង្កហានិភ័យ​នៃដល់ការឆ្លង​ជំងឺកូវីដ១៩​។ ​ដូច្នេះ ​ចំពោះបញ្ហានេះ ​តើអាចទេ​ដែលរដ្ឋាភិបាល​កម្ពុជា​នឹងយកទៅ​ពិចារណា ​ហើយឈានទៅ​អនុវត្តនោះ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីរដ្ឋាភិបាលសម្រេចចិត្តបង្រួញការបិទខ្ទប់តំបន់ហានិភ័យខ្ពស់ នៅពេលជំងឺកូវីដ-១៩ ឆ្លងកាន់តែច្រើន?
    រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​ឧសភា ​កន្លង​ទៅ​នេះ ​បាន​សម្រេច​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​ ភូមិសាស្រ្ត​រាជធានីភ្នំពេញ​ និង​ក្រុង​តាខ្មៅ ​នៃ​ខេត្ត​កណ្តាល​ ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​០៦​ ខែ​ឧសភា​ ប៉ុន្តែ​តំបន់​ប្រឈម​ខ្លាំង​មួយ​ចំនួន​អាច​នៅ​បន្ត​បិទ​ខ្ទប់​។ ប្រជាពលរដ្ឋ​ទូទៅ ​អាច​ចេញ ចូល​ ឆ្លង​កាត់​រាជធានីភ្នំពេញ ​និង​ក្រុង​តាខ្មៅ​បាន​ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​ប្រាប់​ឱ្យ​អាជ្ញាធរ​អនុវត្ត​វិធានការ​ដដែល​ ចំពោះ​តំបន់​ទាំង​៣ ​រួមមាន​តំបន់​លឿង​ លឿងទុំ​ និង​តំបន់ក្រហម​។ ជុំវិញ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​កូវីដ-១៩​ ឲ្យ​មាន​ប្រសិទ្ធភាព​ដូច្នេះ​ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​យុទ្ធសាស្ត្រ​ថ្មី​ ក្នុង​ន័យ​ថ្លឹងថ្លែង​រវាង​សេដ្ឋកិច្ច​ សង្គម​ និង​សុខមាលភាព​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងសម័យរាតត្បាតនៃជំងឺកូវីដ១៩ ធ្លាក់ចុះ កើនឡើង ឬនៅថេរ?
    ម្សិលមិញ​ គឺជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ​៣ឧសភា​។ សម្រាប់​ថ្នាក់​ពិភពលោក ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចូលរួម​អបអរសាទរ​ទិវា​នេះ​ដោយ​បាន​លើក​ឡើង​ពី​សារសំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​អ្នក​សារព័ត៌មាន​ចំពោះ​ការ​រាយការណ៍​ព័ត៌មាន​នៅ​ក្នុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​។ ប៉ុន្តែ ​លោក​ក៏​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​កើត​មាន​ដដែលៗ​ទៅលើ​អ្នក​សារព័ត៌មាន​ក្នុង​ពេល​អនុវត្ត​ការងារ​របស់​ខ្លួន​ផង​ដែរ​។ ដោយឡែក​ នៅ​កម្ពុជា​ឯណោះ​វិញ ​ក៏​ដូចជា​រៀងរាល់​ឆ្នាំ​ដែរ​ នៅ​ឆ្នាំ​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារលិខិត​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នេះ​។ បន្ថែម​ពី​នេះ​ ក៏​មាន​អង្គការ​ សមាគម​ការពារ​អ្នក​សារព័ត៌មាន ​និង​សង្គមស៊ីវិល​មួយ​ចំនួន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន​ចូលរួម​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ៣ឧសភា​។ ក៏​ប៉ុន្តែ​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​វិញ​ អង្គការ ​និង​សមាគម​ទាំងនោះ​មើល​ឃើញ​មិន​ដូចគ្នា​នោះ​ឡើយ​។
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ តើគួរមាន​ដំណោះស្រាយ​ចំពោះ​មុខបែបណា ដល់​អ្នក​ធ្វើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែលកំពុង​ជួបការលំបាក?
    ក្នុងពេល​បិទខ្ទប់តំបន់ អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​មួយ​ចំនួន បាន​លើក​ឡើង​ពី​ផលលំបាក​ដែល​ត្រូវ​បាត់​បង់​ការងារ គ្មាន​ប្រាក់​ចំណូល បើទោះបី​ជា​មាន​ការ​អំពាវនាវ​ពី​រដ្ឋាភិបាល​ដល់ អាជ្ញាធរ​មូល​ដ្ឋាន សហគ្រិន រោងចក្រ​សហ​គ្រាស ម្ចាស់​ផ្ទះជួល ឲ្យ​មាន​ការ​យោគយល់​និង​ជួយ​សម្រួល​ការ​លំបាក​ដល់​អ្នក​ធ្វើការងារ​ក្រៅ​ប្រព័ន្ធ​ក៏​ដោយ។ តើ​អ្វី​ទៅ​ជា​ដំណោះ​ស្រាយ​ចំពោះ​មុខ​សម្រាប់​បញ្ហា​ប្រឈម​របស់​ធ្វើ​ការ​ក្រៅ​ប្រព័ន្ធ​ក្នុង​ស្ថានភាព​នេះ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​រដ្ឋាភិបាល​អាច​នឹង​បិទ​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឡើង​វិញ​ទេ បើ​សិន​ជា​ការ​ឆ្លង​កូវីដ​១៩​នៅ​តាម​ខេត្ត​នៅ​តែ​បន្ត​កើន​ឡើង​?
    រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បើក​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឡើង​វិញ​កាលពី​សប្តាហ៍​មុន បន្ទាប់​ពី​បិទ​អស់​រយៈ​ពេល​២​សប្តាហ៍​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។ ប៉ុន្តែ អ្វី​ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បើក​ការ​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត​ឡើង​វិញ​នេះ គឺ​ការ​សាយ​ភាយ​នៃ​ជំងឺ​កូវីដ​១៩​ទៅ​ចម្លង​នៅ​តាម​ខេត្ត​បាន​បន្ត​កើត​មាន ហើយ​ការ​ឆ្លង​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ផង​ដែរ​។ ដូច្នេះ ប្រឈម​មុខ​នឹង​បញ្ហា​នេះ តើ​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​បិទ​ការ​ធ្វើ​ដំណើរ​ឡើង​វិញ​ឬ​ទេ​? ឬ​ក៏​អាច​នឹង​មាន​វិធានការ​ណាផ្សេង?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការរាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា នឹងជះឥទ្ធិពលជាអវិជ្ជមានដល់ការបោះឆ្នោតនៅឆ្នាំក្រោយទេ?
    ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ-១៩​ក្នុង​សហគមន៍​ នៅ​ប្រទេស​កម្ពុជា ​ជាពិសេស​នៅ​រាជធានីភ្នំពេញ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អាក្រក់ទៅៗ​។​​ បើ​ទោះណា​ជា​រដ្ឋាភិបាល ​បាន​ប្រឹងប្រែង​រិះរក​មធ្យោបាយ​ទប់ស្កាត់​ និង​កាត់បន្ថយ​យ៉ាង​ណា​ក៏​ដោយ​ ក៏​ស្ថានភាព​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​។ ជុំវិញ​បញ្ហានេះ​ អ្នក​នយោបាយ​នៃ​គណបក្ស​នានា ​និង​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ខុសៗ​គ្នា​ ពី​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ការ​បោះឆ្នោត​ធំៗ​នៅ​ឆ្នាំ​២០២២​ និង​ឆ្នាំ​២០២៣ ​ខាង​មុខ​។ ទោះ​យ៉ាង​ណា ​មិន​មាន​ការ​អះអាង​ណាមួយ​បង្ហាញ​ថា​ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​ជះ​ឥទ្ធិពល​កំរិត​ណា​ដល់​ការ​រៀបចំ​ការ​បោះឆ្នោត​ខាង​មុខ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការ​បិទ​ផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​ពលរដ្ឋ​បារម្ភ​ពី​តម្លៃ​ទំនិញ​ឡើង​ថ្លៃ
    អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​បិទ​ផ្សារ​រដ្ឋ​និង​ផ្សារ​មិន​រៀបរយ​ទាំង​អស់ រយៈ​ពេល​២​សប្តាហ៍ ចាប់​ពី​ថ្ងៃ​ទី​២៤​មេសា​ត​ទៅ ដើម្បី​បង្ការ​ការ​ឆ្លង​កូវីដ​១៩។ តាម​រយៈ​ការ​បិទ​ផ្សារ​នេះ ពលរដ្ឋ​ខ្លះ​មាន​ការ​បារម្ភ​ពី​ការ​ខ្វះខាត​និង​តម្លៃ​ទំនិញ​ឡើង​ថ្លៃ រី​ឯ​អាជីវករ​វិញ​ក៏​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទី​ផ្សារ​ផ្គត់​ផ្គង់​ទំនិញ​ខ្លួន​ផង​ដែរ​។​ អ្នកតាម​ដាន​បញ្ហា​សង្គម​យល់​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ រដ្ឋាភិបាល​គួរ​ផ្តោត​លើ​ការ​រៀបចំ​ទីតាំង​សម​ស្រប​ដែល​អាច​ផ្គត់ផ្គង់​ទីផ្សារ​ទៅ​តាម​វិធាន​របស់​ក្រសួង​សុខាភិបាល ជាជាង​បិទ​ទាំង​ស្រុង​។ ចំណែក​ក្រសួង​ពាណិជ្ជកម្ម​ឯណោះ​វិញ លើក​ឡើង​ថា ខ្លួន​បាន​និង​កំពុង​ព្យាយាម​ធ្វើការ​ជាមួយ​ដៃ​គូ ដើម្បី​បង្កើត​ផ្សារ​ណាត់​ដោយ​ធានា​បាន​នូវ​គុណភាព​និង​តម្លៃ​ទំនិញ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នក​ឃ្លាំ​មើល៖ ការ​ដណ្តើម​គ្នា​ចាក់​វ៉ាក់សាំង​ដូស​ទី​២ អាច​ជា​ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ១៩
    កាល​ពី​ម្សិល​មិញ រូបភាព​នៃ​ការ​ប្រជ្រៀត​គ្នា​តម្រង់​ជួរ​ដើម្បី​ចាក់​វ៉ាក់សាំង​ដូស​ទី​២របស់​ប្រជាពលរដ្ឋ​នៅ​តាម​កន្លែង​ទទួល​ចាក់​វ៉ាក់សាំង​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​គេ​បង្ហោះ  និង​ចែក​ចាយ​បន្ត​គ្នា​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។ រូបភាព​នេះ បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​កូវីដ១៩​នៅ​តាម​កន្លែង​វ៉ាក់សាំង​ទាំង​នោះ ព្រោះ​មិន​មាន​ការ​រក្សា​គម្លាត​ពី​គ្នា​ឱ្យ​បាន​ត្រឹម​ត្រូវ តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​នោះ​ឡើយ​។ អ្នក​តាម​ដាន​សង្គម​មួយ​ចំនួន​បាន​លើក​ឡើង​ថា បើ​នៅ​តែ​បែប​នេះ ការ​ទៅ​ទទួល​វ៉ាក់សាំង អាច​ត្រឡប់​ទៅ​ជា​ការ​ទទួល​ជំងឺ​កូវីដ១៩​មិន​ខាន​ឡើយ​។ ដូច្នេះ​ហើយ ពួក​គេ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​អនុវត្ត​​គម្លាត​សុវត្ថិភាព​ដោយ​ខ្លួន​ឯង​ឱ្យ​បាន​ត្រឹម​ត្រូវ និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ចាត់​វិធានការ​ឱ្យ​បាន​តឹង​រ៉ឹង​ចំពោះ​បញ្ហា​នេះ​។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,112 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners