ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើត្រូវធ្វើយ៉ាងណា ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ពីភ្នំពេញទៅកាន់ខេត្តនានា?
    មួយរយៈចុងក្រោយនេះ ​អត្រាឆ្លង​ជំងឺ​កូវីដ១៩​ថ្មីនៅក្នុង​រាជធានី​ភ្នំពេញ​ដែលជា​តំបន់​ប្រឈម​ហានិភ័យ​ខ្លាំងបានថយចុះ​គួរឱ្យកត់សម្គាល់​។​ ប៉ុន្តែ ​ចំនួនឆ្លង​បែរជាទៅកើន​ឡើងនៅតាម​បណ្តាខេត្ត​នានា​ទៅវិញ​ ហើយភាគច្រើន​ គឺអ្នកនៅរាជធានី​ភ្នំពេញ​នាំជំងឺ​កូវីដ១៩​នេះទៅចម្លង​ទៅអ្នករស់នៅ​តាមខេត្ត​។ ​អ្នកតាមដាន​បញ្ហា​សង្គម​បានសម្តែង​ការព្រួយបារម្ភ​ពីស្ថានភាព​នេះ ​និងថា ​អាជ្ញាធរ​ខេត្តនីមួយៗ​ត្រូវយកចិត្តទុកដាក់​ឱ្យបានខ្ពស់​មែនទែន​ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​រាតត្បាតនេះ​។ ​ចំណែក ​ក្រសួង​យុត្តិធម៌​បានអះអាងថា​ រដ្ឋាភិបាល​បានដាក់ចេញនូវ​វិធានការ​ទប់ស្កាត់​រួចរាល់​ហើយដើម្បី​ឱ្យអាជ្ញាធរ​ខេត្តយកទៅអនុវត្ត​។ ​ប៉ុន្តែ ​ក្រសួង​យុត្តិធម៌​ក៏អះអាងដែរថា ​ការខិតខំ​តែអាជ្ញាធរ​តែម្ខាង​ គឺមិនមាន​ប្រសិទ្ធ​ភាពពេញលេញ​ទេ ​ពោល គឺ​ត្រូវមាន​ការចូលរួម​ពីសំណាក់​ប្រជាពលរដ្ឋ​។​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការដែលមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពិតជាជួយលើកគុណតម្លៃឧកញ៉ាឬ?
    រដ្ឋាភិបាលកម្ពុជា​កាលពីខែមេសា ​កន្លងទៅ ​បានបង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ ​ដើម្បីសិក្សា ​រៀបចំលិខិត​បទដ្ឋាន​គតិយុត្ត ​សម្រាប់​ការគ្រប់គ្រង​ឧកញ៉ា ​ការផ្តល់​គោរមងារ​ឧកញ៉ា ​និងការដកហូត​គោរមងារ​ឧកញ៉ា​។​ ក្រុមការងារ​នេះ ​មានភារកិច្ច​សិក្សា​ស្រាវជ្រាវ​ ផ្តួចផ្តើម​ក្នុងការបង្កើត​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ សិក្សា​ស្រាវជ្រាវច្បាប់​ ដើម្បី​ជាធាតុចូល​ សិក្សា​អំពីសិទ្ធិ​ និងកាតព្វកិច្ច​របស់​ឧកញ៉ា​ក្នុងការចូលរួម​កិច្ចការ​សង្គម​ រៀបចំ​បែបបទ​ និងនីតិវិធី​នៃការគ្រប់គ្រង​ឧកញ៉ា​ក៏ដូចជា​ការស្នើសុំ​ផ្តល់គោរមងារ​ឧកញ៉ា ​អ្នកឧកញ៉ា ​និងការដកហូត​គោរមងារ​ឧកញ៉ា​ជាដើម​។​ ទាក់ទង​ទៅនឹងការបង្កើត​ឲ្យមាន​លិខិតបទដ្ឋាន​គតិយុត្ត​ និងនីតិ​វិធីនៃការគ្រប់គ្រង​ឧកញ៉ានេះ ​អ្នកតាមដាន​សង្គម​នានា​មើលឃើញថា​ជាការល្អ​ ដើម្បីលើកតម្លៃ ​និងកិត្តិយស​ឧកញ៉ា​ពិតប្រាកដ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - យុទ្ធនាការប័ណ្ណនាឡិកាលោក សម រង្ស៊ី៖ តើជាការគៀងគរលុយដើម្បីមកជួយពលរដ្ឋខ្មែរ ឬជាយុទ្ធសាស្រ្តនយោបាយថ្មី?
    លោកសម រង្ស៊ី​ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​បានបង្កើតនូវ​យុទ្ធនាការ​ថ្មីមួយឈ្មោះថា ​ប័ណ្ណនាឡិកា​ដៃសម រង្ស៊ី ​ដែលប័ណ្ណនេះ ​គឺដាក់លក់​ក្នុងតម្លៃ​៥ដុល្លារ​។​ អ្នកដែល​ទិញប័ណ្ណនេះ ​នឹងត្រូវគេផ្តល់​លេខប័ណ្ណ​ដើម្បីចូលរួមចាប់ឆ្នោត​ផ្សងសំណាង​ទទួលបាននាឡិកា​លោក សម រង្ស៊ី ​នៅថ្ងៃទី០៦​ មិថុនា ​២០២១​ ខាងមុខនេះ​។​ លោកសម រង្ស៊ី ​បានគូសបញ្ជាក់ថា​ ការទិញ​ប័ណ្ណនាឡិកា​ សម រង្ស៊ី ​នេះ ​គឺជាកាយវិការ​ដ៏ថ្លៃថ្លា ​និងជានិមិត្តរូប​នៃការបរិច្ចាគ​ចេញពីខ្លួន​ពលរដ្ឋម្នាក់ៗ​ ដើម្បីរួមចំណែក​ប្រមូល​ថវិកា​យកទៅជួយ​ប្រជាពលរដ្ឋខ្មែរ​ក្រីក្រ​នៅកម្ពុជា​ដែលកំពុង​តែខ្វះខាតស្បៀងអាហារ​ ដោយសារវិបត្តិ​ជំងឺកូវីដ-១៩ ​និងវិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​។​ ប៉ុន្តែ​គណបក្ស​កាន់អំណាច​នៅកម្ពុជាវិញ​បានអះអាងថា ​យុទ្ធនាការនេះ ​គឺគ្រាន់តែជា​ការបោកប្រាស់ថ្មី​ ដើម្បីប្រមូលលុយ​របស់លោកសម រង្ស៊ី​ប៉ុណ្ណោះ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកឡើងពីស្រមោលរបស់អតីតបក្សប្រឆាំង?
    បើទោះបីជា​គណបក្ស​សង្គ្រោះជាតិ​ត្រូវបានរំលាយ​តាំងពីឆ្នាំ​២០១៧​មុន​បោះ​ឆ្នោត​ថ្នាក់ជាតិ​២០១៨​ក៏ដោយ តែ​ស្រមោល​របស់អតីត​បក្សប្រឆាំងធំ​ជាងគេមួយនេះ​នៅតែ​​ធ្វើឲ្យ​មេដឹកនាំបក្ស​កាន់​អំណាច​មានការ​ប្រុង​ប្រយ័ត្ន។​ប្រុង​ប្រយ័ត្ន​ ដោយសារតែ​លោក ហ៊ុន សែន ​បានបញ្ជាឲ្យ​កម្លាំង​នគរបាលជាតិ ​ត្រៀមបង្ក្រាប​ឲ្យទាន់ពេល​រាល់សកម្មភាព​របស់ក្រុមនេះ ​ដែលលោក​ចោទថា ​ប៉ុនប៉ងវាយប្រហារ​ការបោះឆ្នោតឃុំ-សង្កាត់​ឆ្នាំ២០២២​ ខាងមុខ​។ ហេតុអ្វីត្រូវ​ប្រុងប្រយ័ត្នពី​ស្រមោលរបស់​អតីតបក្ស​ប្រឆាំង​ ខណៈ​ដែល​រដ្ឋាភិបាល​តែងអះអាងថា​សង្គ្រោះជាតិ​បានស្លាប់បាត់​ទៅហើយនោះ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើអាជ្ញាធរគួរមានវិធានការអ្វីខ្លះ ក្នុងការកាត់បន្ថយការឆ្លងព្រំដែនខុសច្បាប់?
    បើទោះបីជាក្នុងស្ថានភាពកូវីដ១៩ហើយក្តី ការឆ្លងព្រំដែនដោយ​ខុសច្បាប់ នៅតែបន្ត​កើតមានជាបន្តបន្ទាប់ដោយ​ជនបរទេស និង​​ពលរដ្ឋខ្មែរ។ ចំពោះរបាយការណ៍​ផ្តល់ដោយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍កម្ពុជា​ គិតចាប់ខែកុម្ភៈដល់​មេសា អាជ្ញាធរបង្ក្រាបបាន​ករណី​លួច​ឆ្លងព្រំដែន​​ខុស​ច្បាប់មកកម្ពុជា​ចំនួន​ ១៣ករណី ឃាត់ខ្លួនមនុស្ស​ជាង​១២០នាក់ ភាគច្រើនជាជនជាតិចិន និងវៀតណាម​​។ តើអាជ្ញាធរគួរមាន​យន្តការ​អ្វីខ្លះ ​ក្នុងការ​កាត់បន្ថយការឆ្លងព្រំដែនខុសច្បាប់នៅកម្ពុជា​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - មិនទាន់មានក្បាលម៉ាស៊ីនដឹកនាំ មិនទាន់មានរចនាសម្ព័ន្ធថ្នាក់ក្រោម តើបក្សកែទម្រង់កម្ពុជាអាចចូលការបោះឆ្នោតទាន់ឬទេ?
    បន្ទាប់​ពី​ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​អំឡុង​ខែ​មីនា ​ឆ្នាំ​២០២១​មក​ គណបក្ស​កែ​ទម្រង់​កម្ពុជា​ដែល​ជា​គណបក្ស​នយោបាយ​ទើប​បង្កើត​ថ្មី​ មិនទាន់​មាន​ថ្នាក់​ដឹកនាំ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​។ ចំណែក ​រចនាសម្ព័ន្ធ​ដឹកនាំ​នៅ​ថ្នាក់​ក្រោម​ក៏​មិនទាន់​មាន​នៅ​ឡើយ​ដែរ​។ ដូច្នេះ​ហើយ​ គណបក្ស​ថ្មី​កែ​ទម្រង់​កម្ពុជា​មិន​ទាន់​បាន​ដំណើរការ​ការងារ​របស់​ខ្លួន​សម្រាប់​ត្រៀម​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ ​និង​ឆ្នាំ​២០២៣​ខាងមុខ​។ អ្នក​វិភាគ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​យល់​ឃើញ​ថា​ បើសិន​ជា​នៅ​បណ្តែត​បណ្តោយ​បែប​នេះ​តទៅ​ទៀត​ គណបក្ស​ថ្មី​នេះ​ប្រហែល​ជា​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ទាន់​នោះ​ទេ​។ បញ្ហា​នេះ​ ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា​ក៏​បារម្ភ​អ៊ី​ចឹង​ដែរ​ តែ​បាន​បេ្តជ្ញា​ថា​ នឹង​ចូលរួម​ការ​បោះឆ្នោត​ឱ្យ​ទាល់​តែ​បាន​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ៦៥ឆ្នាំ៖ តើទំនាក់ទំនងការទូត កម្ពុជា-រុស្ស៊ី វិវត្តទៅបែបណា ដល់កំរិតណា?
    ប្រទេសកម្ពុជា ​និងសហព័ន្ធរុស្ស៊ី ​កាលពីថ្ងៃទី១៣​ ខែឧសភាម្សិលមិញ​ បានប្រារព្ធខួប​លើកទី៦៥ឆ្នាំ ​នៃទំនាក់ទំនង​ការទូតរវាង​ប្រទេសទាំងពីរ​ ដោយប្រមុខរដ្ឋ​ ប្រមុខរដ្ឋាភិបាល ​រួមទាំងប្រមុខស្ថាប័ន​នីតិបញ្ញត្តិ​កម្ពុជា ​និងរុស្ស៊ី​ បានឆ្លើយឆ្លង​លិខិតរវាងគ្នា ​ប្រកបដោយន័យ​សហប្រតិបត្តិការ​ទ្វេភាគី​លើគ្រប់វិស័យ​ និងការជឿទុកចិត្តគ្នា​យ៉ាងមុតម៉ាំ​។​ ជុំវិញខួប៦៥ឆ្នាំ ​នៃទំនាក់ទំនង​ការទូត​រវាងកម្ពុជា-រុស្ស៊ី​នេះ ​អ្នកវិភាគនយោបាយ ​និងកិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​ បានមើលឃើញ​ចំណុចដូចគ្នា​ថាទំនាក់ទំនង​កម្ពុជា ​និង រុស្ស៊ី ​បានផ្តោតសំខាន់​តែទៅលើរឿង​នយោបាយ​ ច្រើនជាង​សេដ្ឋកិច្ច​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សំណុំរឿងឧកញ៉ានិងតារាសិល្បៈ៖សង្គមស៊ីវិលថា បើដោះស្រាយមានយុត្តិធម៌ពិត នឹងក្លាយជាគំរូទៅករណីផ្សេងៗទៀត
    ម្សិលមិញនេះ​ សំណុំរឿង​ប្តឹងផ្តល់គ្នា​ទៅវិញទៅមក​រវាងឧកញ៉ា​ហេង សៀ ​និងកញ្ញា ​មាន ពេជ្ររីតា​ដែលជាពិធីការិនី​ស្ថា​នីយទូរទស្សន៍ ​MYTVបានធ្វើឱ្យ​កក្រើកបណ្តាញ​ទំនាក់ទំនងសង្គម​។​ កញ្ញា​មាន ពេជ្ររីតា ​បានប្តឹងឧកញ៉ា​ហេង សៀ ថា​បានប៉ុនប៉ង​រំលោភ​លើនាង​នៅក្នុងរថយន្ត​។​ បណ្តឹងនេះ ​ធ្វើឡើង​បន្ទាប់ពី​ឧកញ៉ា​រូបនេះ​បានប្តឹង​កញ្ញា​មាន ពេជ្ររីតា ​ទាក់ទង​នឹងការបង្ករបួសស្នាម ​និងការលួចយកទូរស័ព្ទ​។​ អ្នកប្រើប្រាស់​បណ្តាញសង្គម​ជាច្រើននាក់​ច្រើនប្រភេទ​បានទាមទារ​ឱ្យតុលាការ​ក្រុងភ្នំពេញ​ស្វែងរក​យុត្តិធម៌​ដល់ពិធីការិនី​ស្ថានីយទូរទស្សន៍​ MYTV​។​ ចំណែក ​អង្គការ​សង្គមស៊ីវិល​នៅកម្ពុជាខ្លះវិញ​ក៏ដូច្នេះដែរ​។​ ពួកគេ​បានអះអាងថា ​បើសិន​តុលាការ​ដោះស្រាយ​បញ្ហានេះឱ្យ​មានយុត្តិធម៌ពិត​ នោះវានឹងក្លាយ​ជាគំរូដល់​ករណីផ្សេងៗទៀត​។​ ប៉ុន្តែ​ក្រសួង​យុត្តិធម៌​បានប្រាប់​ឱ្យសាធារណជន​រក្សាភាពស្ងៀមស្ងាត់សិន​​ ដោយទុកឱ្យ​តុលាការ​ដោះស្រាយ​បញ្ហានេះ។​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើគួរបន្តដាក់ឲ្យមានដំបន់ក្រហមតទៅទៀត ឬអនុវត្តយន្តការផ្សេង ដើម្បីកាត់ផ្តាច់ការចម្លងកូវីដ-១៩?
    នៅថ្ងៃទី​១២ខែឧសភានេះ ​គឺជាថ្ងៃចុងក្រោយហើយ​ ដែលអាជ្ញាធរ​បានកំណត់​តំបន់ក្រហម​ តំបន់លឿងទុំ ​និងតំបន់លឿង​ថែម១សប្តាហ៍ ​បន្តពីការបិទខ្ទប់​២សប្តាហ៍កន្លងទៅ​។ ​ការបង្រួញ​តំបន់​ជាពិសេស​តំបន់ក្រហម​ និងតំបន់លឿងទុំ​ ដែលជាតំបន់​មានហានិភ័យខ្ពស់​ឲ្យនៅតូច​ ត្រូវគេមើលឃើញថា​បានហុចលទ្ធផលមក​ ជាវិជ្ជមាន​បណ្តើរៗហើយ​ ដោយរយៈពេល​៣ថ្ងៃជាប់គ្នា ​ចំនួន​អ្នកឆ្លងកូវីដ-១៩​ នៅទីក្រុង​ភ្នំពេញ​បានថយចុះ​ពីជាង៥០០នាក់​ មកនៅជាង​២០០នាក់​ ក្នុង១ថ្ងៃ​។​ បើទោះណាជាអាជ្ញាធរ​មិនទាន់​បង្ហាញ​ពីចំណាត់ការ​បន្តយ៉ាងណាក៏ដោយ ​ក៏ប៉ុន្តែអ្នកពាក់ព័ន្ធ​នឹងបញ្ហាសង្គម​មើលឃើញថា ​ភាពចាំបាច់នៃ​ការរក្សាទុក​តំបន់ក្រហម​ នៅតែអាចធ្វើបន្ត​ ខណៈ​ដែលជំងឺ​កូវីដ-១៩​ មិនទាន់​បានថមថយ​ជាអតិបរមា​នៅឡើយ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើចាំបាច់ទេដែលរដ្ឋសភាត្រូវកោះអញ្ជើញរដ្ឋាភិបាលទៅពិភាក្សាគ្នាពីបញ្ហាស្តារសេដ្ឋកិច្ចឡើងវិញក្រោយចប់កូវីដ១៩?
    គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កាលពីពេលថ្មីៗនេះ​បានបញ្ចេញ​ទស្សនៈ​ចង់ឱ្យ​រដ្ឋសភា​កោះអញ្ជើញ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ពិភាក្សា​អំពី​ផែន​ការ​ជាក់​លាក់​ក្នុងការស្តារ​សេដ្ឋកិច្ច​ជាតិឡើងវិញ​ក្រោយវិបត្តិកូវីដ១៩​មានស្ថានភាព​ធូរស្រាល​។ គណបក្ស​នេះបានអះអាងថា ​ក្នុងកាលៈទេសៈ​នេះ វា​ គឺមានភាព​ចាំបាច់​ដែលរដ្ឋសភា​ និងអ្នកតំណាង​រាស្រ្តត្រូវបង្ហាញ​ពីតួនាទី​ និងការទទួល​ខុសត្រូវ​របស់ខ្លួន​ចំពោះប្រជាពលរដ្ឋ​។ ​អ្នកវិភាគ​នៅកម្ពុជា​ក៏មើលឃើញ​ពីសារៈសំខាន់​នេះដែរ ​ប៉ុន្តែបានលើកឡើងថា​ កិច្ចប្រជុំនេះ​អាចទៅរួច​ ឬមិនរួច​ គឺអាស្រ័យ​លើឆន្ទៈ​របស់​អ្នកនយោបាយ​ ពីព្រោះថា ​ទាំងរដ្ឋសភា ​និងរដ្ឋាភិបាល​ គឺចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយដូចគ្នា​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners