ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា និងស្ថាប័នអន្តរជាតិមើលឃើញខុសគ្នាពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ និងឆ្នាំក្រោយ
    ស្ថាប័ន​អន្តរជាតិ​២ ​គឺ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF)​ និង​​ធនាគារអភិវឌ្ឍន៍អាស៊ី(​ADB)​បាន​ព្យាករ​ពី​ស្ថានភាព​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ល្អ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០២១នេះ​ និង​នៅ​ឆ្នាំ​២០២២​ បើ​ទោះ​បី​កម្ពុជា​កំពុង​បន្ត​រងគ្រោះ​ដោយសារ​តែ​ជំងឺ​កូវីដ១៩​ក្តី​។ បើ​តាម​ស្ថាប័ន​អន្តរជាតិ​ទាំង​២​នេះ ​កំណើន​សេដ្ឋកិច្ច​ងើប​ឡើង​វិញ​ គឺ​ដោយសារ​តែ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ពិភពលោក ​ជា​ពិសេស ​ប្រទេស​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បាន​ងើប​ឡើង​វិញ​អស់​ហើយ​។ ប៉ុន្តែ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ​យល់​ថា​ វា​ប្រហែល​មិន​អាច​កើន​ឡើង​ដូច​ការ​ព្យាករណ៍​នោះ​ទេ​។ នេះ​ គឺ​ព្រោះថា​ កម្ពុជា​កំពុង​រង​វិបត្តិ​កូវីដ១៩​នៅ​ឡើយ​ ដែល​ធ្វើ​សកម្មភាព​ការងារ​ និង​ចង្វាក់​ផលិតកម្ម​មួយ​ចំនួន​កំពុង​ជាប់​គាំង​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - គួរយកជម្រើសធ្វើការ៥០% ដោយប្តូរវេន ឬគួរបិទរោងចក្របណ្តោះអាសន្ន ខណៈកម្មករបន្តឆ្លងកូវីដ-១៩?
    អភិបាល​រាជធានី​ភ្នំពេញ ​លោក​ ឃួង ស្រេង ​បានឲ្យដឹង​តាមរយៈ​កិច្ចប្រជុំ​តាមអនឡាញ​ជាមួយ​អ្នកពាក់ព័ន្ធថា ​រោងចក្រកាត់ដេរ​មួយចំនួន​ ដែលបើកឡើងវិញ​ បានអនុញ្ញាតឱ្យកម្មករ​ចូលធ្វើការ​រហូតដល់ ១០០%​ ដែលបញ្ហានេះ ​ធ្វើឲ្យមាន​ហានិភ័យ​ខ្ពស់នៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩​ និងខុសគោលការណ៍​របស់​អន្តរក្រសួង​ ដែលតម្រូវឲ្យ​រោងចក្រ​ដំណើរការ​ឡើងវិញ​ជាមួយនឹង​កម្មករ ៥០%​ និងធ្វើការ​ប្តូរវេនគ្នា​។​ ការលើកឡើង​របស់​លោកអភិបាលរាជធានី​ដូច្នេះ​ ធ្វើឡើងបន្ទាប់ពី​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ-១៩ ​មានត្រូវ​បានគេរកឃើញថាប​ន្តកើតមាន​ជារៀងរាល់ថ្ងៃ​នៅតាមរោងចក្រ​មួយចំនួន​នៅភ្នំពេញ។​ ការឆ្លងជំងឺ​កូវីដ-១៩​ នៅក្នុងចំណោម​កម្មករ​ ធ្វើឲ្យ​តួលេខ​ប្រចាំថ្ងៃ​នៅរាជធានី​នៅតែស្ថិតក្នុងកំរិតមួយ​ គួរឲ្យមាន​ការព្រួយបារម្ភ​នៅឡើយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើគួរមានវិធានការយ៉ាងណា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងពន្ធនាគារឱ្យមានប្រសិទ្ធភាព?
    ជំងឺកូវីដ១៩​បានចាប់ផ្តើមរាតត្បាត​ចូលទៅក្នុង​ពន្ធនាគារ​ក្នុងប្រទេស​កម្ពុជា ​ពិសេស ​គឺនៅក្នុងពន្ធនាគារ​ក្នុងរាជធានីភ្នំ​ពេញ ​ខេត្តព្រះសីហនុ ​និងខេត្តកណ្តាល។​ ​ខេត្តកណ្តាល ​ត្រូវបានរកឃើញ​អ្នកជាប់ពន្ធនាគារឆ្ល​ងជំងឺកូវីដ១៩​ចុងក្រោយគេ​មានចំនួន​ដល់ទៅជាង​១០០នាក់​ឯណោះ។​ អង្គការ​ការពារ​សិទ្ធិមនុស្សបា​នសម្តែងនូវ​ការព្រួយបារម្ភ​ចំពោះការឆ្លងរាលដាល​​នៃជំងឺកូវីដ១៩​នេះ ដោយស្នើមានវិធានការ​ចាំបាច់នានា ​ដើម្បី​ទប់ស្កាត់​ឱ្យបានទាន់​ពេលវេលា។​ ដូច្នេះ​តើគួរតែមាន​វិធានការ​បែបណា ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៅក្នុងពន្ធនាគារ​នេះឱ្យមានប្រសិទ្ធ​ភាពខ្ពស់​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជាគួរប្រើមធ្យោបាយបិទខ្ទប់ដដែល ឬប្រើយន្តការផ្សេង ខណៈអ្នកឆ្លងជំងឺកូវីដ-១៩ បានកើនឡើងវិញ
    ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩​ នៅក្នុងប្រទេសកម្ពុជា ​បានកើនឡើងវិញ​រយៈពេល៣ថ្ងៃ​ចុងក្រោយនេះ ​ដោយក្នុងមួយថ្ងៃៗ ​មានមនុស្សជាង​៥០០នាក់​ឆ្លងជំងឺកូវីដ​។​ ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩ ​ប្រចាំថ្ងៃនៅ​ពេលនេះ ​គឺពាក់កណ្តាល​ជាការឆ្ល​ង​នៅតាមបណ្តាខេត្តនានា។​ ប្រឈម​នឹងការងើបឡើងវិញ​នៃជំងឺ​កូវីដ-១៩​ នេះ ​រដ្ឋាភិបាល​មិនមាន​ផែនការ​វិលទៅរកវិធានការ​ចាស់ទេ ​គឺការបិទខ្ទប់​ជាទ្រង់ទ្រាយធំ​ ដោយសារ​តែប៉ះពាល់​ធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ចជាង​ និងសេដ្ឋកិច្ចគ្រួសារ​។​ អ្នកជំនាញពីបញ្ហាសង្គម​មើលឃើញថា​ជំរើស​បិទខ្ទប់​ទ្រង់ទ្រាយធំ​ ទំនងជា​មិនអាច​ធ្វើទៅបានទៀតទេ​ ដោយការ​ពន្លឿន​ការចាក់វ៉ាក់​សាំង ​និងការប្រើប្រាស់​ឥរិយាបទ​ប្រយ័ត្នប្រយែង​រៀនរស់​ក្នុងសម័យ​កូវីដ​ គឺជាជម្រើស​ដែលត្រូវធ្វើបន្តទៅមុខទៀត​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើវត្តមានមន្រ្តីការបរទេសជាន់ខ្ពស់អាមេរិកមកកម្ពុជាមានសារៈសំខាន់យ៉ាងណាចំពោះទំនាក់ទំនងប្រទេសទាំង២?
    មន្ត្រី​ជាន់​ខ្ពស់ការ​បរទេសរបស់​សហ​រដ្ឋ​អាមេរិក គឺលោកស្រី ​​​Wendy R. Sherman គ្រោង​នឹង​ធ្វើដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា​ចន្លោះ​ថ្ងៃទី២៥ ខែ​ឧសភា ​ និងថ្ងៃទី០៤ ខែ​មិថុនាខាងមុខនេះ​ដោយនឹងមាន​ជំនួប​មួយចំនួន​ជាមួយមន្រ្តី​រដ្ឋាភិបាល​កម្ពុជា​។ ​នេះ គឺ​ជាទស្សនៈកិច្ច​ជាលើក​ដំបូង​របស់លោកស្រី​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ និងនៅកម្ពុជា។​ អ្នកវិភាគ​ស្ថានការ​នយោបាយ​បានលើកឡើងថា​ ដំណើរ​ទស្សនកិច្ចនេះ ​គឺក្នុងគោលបំណង​សំខាន់​ដោះស្រាយ​បញ្ហានៅភូមា​ ហើយសម្រាប់កម្ពុជា​ គឺនឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា ​និងអាមេរិក​មានភាពល្អ​ប្រសើរ​ឡើងបន្ថែមទៀត​។ ចំណែក​ អ្នកធ្វើការងារ​ខាងសិទ្ធិមនុស្ស​វិញយល់ថា ​លោកស្រី ​​​Wendy R. Sherman​ គួរតែលើក​បញ្ហា​នយោបាយ ​និងសិទ្ធិមនុស្ស​ទៅនិយាយ​ជាមួយ​រដ្ឋាភិបាល​ក​ម្ពុជា។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ អាជ្ញាធរនិងពលរដ្ឋគួរសហការគ្នាបែបណាដើម្បីបញ្ចៀសការបិទទីក្រុងជាថ្មី?
    តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំនៅកម្ពុជា​ (WHO)​ និងក្រសួង​សុខាភិបាល​ប្រាប់ពលរដ្ឋ​ឲ្យប្រុងប្រយ័ត្នកូវីដ​១៩ បើ​មិនចង់ឲ្យមាន​ការបិទ​ខ្ទប់ជាថ្មី។​ ​ការអំពាវធ្វើ​ឡើងបន្ទាប់ពីអា​ជ្ញាធរ​ក្រុងភ្នំពេញ​សម្រេច​បញ្ចប់​បម្រាមគោចរ​ និង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​អាហារដ្ឋាន​ក្នុង​ភូមិសាស្រ្ត​តំបន់លឿង ​អាច​ដំណើរការ​ទទួល​ភ្ញៀវ​ឡើង​វិញ​។ ការ​សម្រេច​បញ្ចប់​ការ​អនុវត្ត​បម្រាម​គោចរ​នេះ ​គឺ​បន្ទាប់​ពី​រាជធានីភ្នំពេញ​បានស្គាល់ភាព​ធូរស្បើយ​បន្តិចពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ​ក្នុង​សហគមន៍​។ ត្បិតថា ​ធូរស្រាល​បន្តិចមែន​តែអ្នកជំនាញ​ផ្នែកសុខភាព​មិនទាន់សប្បាយចិត្ត​ទាំងស្រុងទេ ​ដោយបារម្ភ​ទុកជាមុនថា ​ប្រសិនបើ​បុគ្គល​ម្នាក់ៗ​ប្រញាប់​ប្រញាល់ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ ​និងជាពិសេស​បើកការរកស៊ី​ទទួលទានឡើងវិញ​តាមបែប​ធម្មតា ​ដោយមិនបាន​ត្រៀមលក្ខណ​:ឱ្យបានត្រឹមត្រូវ​ទុកជាមុនទេនោះ ​ មិនយូរមិនឆាប់ ​ប្រទេស​កម្ពុជា​នឹងវិលត្រឡប់​មកជួបការបិទខ្ទប់​និងទទួលរងការរាតត្បាតជា​ថ្មីឡើងវិញនៅថ្ងៃណាមួយ។​ ដូច្នេះដើម្បី ប​ញ្ចៀសការបិទទីក្រុង​ជាថ្មី ​តើអាជ្ញាធរ​និងពលរដ្ឋ​គួរសហការ​គ្នាបែបណា?​
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កូវីដ១៩៖ អាជ្ញាធរនិងពលរដ្ឋគួរសហការគ្នាបែបណាដើម្បីបញ្ចៀសការបិទទីក្រុងជាថ្មី?
    តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំនៅកម្ពុជា​ (WHO)​ និងក្រសួង​សុខាភិបាល​ប្រាប់ពលរដ្ឋ​ឲ្យប្រុងប្រយ័ត្នកូវីដ​១៩ បើ​មិនចង់ឲ្យមាន​ការបិទ​ខ្ទប់ជាថ្មី។​ ​ការអំពាវធ្វើ​ឡើងបន្ទាប់ពីអា​ជ្ញាធរ​ក្រុងភ្នំពេញ​សម្រេច​បញ្ចប់​បម្រាមគោចរ​ និង​អនុញ្ញាត​ឲ្យ​អាជីវកម្ម​អាហារដ្ឋាន​ក្នុង​ភូមិសាស្រ្ត​តំបន់លឿង ​អាច​ដំណើរការ​ទទួល​ភ្ញៀវ​ឡើង​វិញ​។ ការ​សម្រេច​បញ្ចប់​ការ​អនុវត្ត​បម្រាម​គោចរ​នេះ ​គឺ​បន្ទាប់​ពី​រាជធានីភ្នំពេញ​បានស្គាល់ភាព​ធូរស្បើយ​បន្តិចពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ​ក្នុង​សហគមន៍​។ ត្បិតថា ​ធូរស្រាល​បន្តិចមែន​តែអ្នកជំនាញ​ផ្នែកសុខភាព​មិនទាន់សប្បាយចិត្ត​ទាំងស្រុងទេ ​ដោយបារម្ភ​ទុកជាមុនថា ​ប្រសិនបើ​បុគ្គល​ម្នាក់ៗ​ប្រញាប់​ប្រញាល់ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ ​និងជាពិសេស​បើកការរកស៊ី​ទទួលទានឡើងវិញ​តាមបែប​ធម្មតា ​ដោយមិនបាន​ត្រៀមលក្ខណ​:ឱ្យបានត្រឹមត្រូវ​ទុកជាមុនទេនោះ ​ មិនយូរមិនឆាប់ ​ប្រទេស​កម្ពុជា​នឹងវិលត្រឡប់​មកជួបការបិទខ្ទប់​និងទទួលរងការរាតត្បាតជា​ថ្មីឡើងវិញនៅថ្ងៃណាមួយ។​ ដូច្នេះដើម្បី ប​ញ្ចៀសការបិទទីក្រុង​ជាថ្មី ​តើអាជ្ញាធរ​និងពលរដ្ឋ​គួរសហការ​គ្នាបែបណា?​
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការលុបបំបាត់ផ្ទាំងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គួរតែត្រូវបានធ្វើនៅខេត្តក្រុងផ្សេងទៀតទេ?
    កាល​ពី​ថ្ងៃ​ទី​២១​ ខែ​ឧសភា ​អភិបាល​ខេត្ត​កំពង់ស្ពឺ ​បាន​បញ្ជា​ឲ្យ​រុះរើ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​ក្នុង​ខេត្ត​នេះ​។ ចំណាត់ការ​នេះ​ ទទួល​បាន​ការ​ស្វាគមន៍​ និង​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ខេត្ត​គំរូ​មួយ​ ដែល​ប្រឆាំង​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រាវឹង​តាម​ទីសាធារណៈ​។ ប៉ុន្តែ​ក៏​មាន​ដែរ​ការ​អំពាវនាវ​ឲ្យ​ ខេត្ត​ក្រុង​ផ្សេង​ទៀត​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​អនុវត្ត​តាម​ ខណៈ​និន្នាការ​នៃ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា​មាន​ការ​កើនឡើង​។ មាន​ការ​កើនឡើង​ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ពី​គ្រឿង​ស្រវឹង​ មាន​ទំនាក់ទំនង​នឹង​ការ​សេព​គ្រឿងស្រវឹង​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការចាកចេញពីអតីតបក្សប្រឆាំងជាបន្តបន្ទាប់ជាសញ្ញានៃការបែកបាក់ខ្លាំង ឬជាសេណារីយ៉ូនយោបាយ?
    អនុប្រធាន​អតីតបក្ស​សង្រ្គោះជាតិ​ គឺ​លោក​ប៉ុល ហំម ​ជា​អ្នក​នយោបាយ​ចុងក្រោយ​ដែល​បាន​ប្រកាស​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កែទម្រង់​កម្ពុជា​បង្កើត​ឡើង​ដោយ​ក្រុម​អតីត​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​។ មុននេះ ​ក៏មាន​មន្រ្តី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​ខ្លះ​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ហើយ​បាន​ទៅ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ ខណៈ​ខ្លះទៀត​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ ​ក្នុង​ចំណោម​នេះ​ ការ​ជ្រក​ក្រោម​ដំបូល​គណបក្ស​កែទម្រង់​កម្ពុជា​តែ​មួយ​ហាក់​មាន​ចំនួន​ច្រើន​ជាងគេ​នៃ​មន្រ្តី​អតីត​គណបក្ស​ប្រឆាំង​។ ដូច្នេះ ​តើ​នេះ​ ជា​សញ្ញា​បង្ហាញ​ពី​ការ​បែកបាក់​សំឡេង​ប្រឆាំង​ ឬ​ក៏​ជា​សេរីណាយ៉ូ​នយោបាយ​?​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជាពិតជាគ្មានភាពលម្អៀងទៅរកចិនដូចការបញ្ជាក់របស់លោក ហ៊ុន សែនឬយ៉ាងណា?
    ​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន អះអាង​សារ​ជាថ្មីម្តងទៀត​នៅថ្ងៃទី២០​ ឧសភាថា ​កម្ពុជា​មិនមាន​ភាពលំអៀង ​ឬពឹងផ្អែក​លើជំនួយ​តែពី​ប្រទេស​ចិនតែមួយនោះទេ ​ផ្ទុយទៅវិញ​ កម្ពុជា​ស្វាគមន៍​នូវរាល់ជំនួយ​​គ្រប់ប្រទេស​ជាសម្ព័ន្ធមិត្ត​ទាំងអស់​ លើកលែង​តែជំនួយ​បែប​ភេរវកម្ម​ និងជំនួយ​ទាំងឡាយណា​ដែលប៉ះ​ពាល់​ដល់អធិបតេយ្យភាព​កម្ពុជា​។ ​ការគូស​បញ្ជាក់​បែបនេះ ​បន្ទាប់ពី​មានការចោទសួរ​ពីអ្នកសារព័ត៌មាន​បរទេសពី​ទំនោរកម្ពុជា​នៅ​ក្រោមជំនួយ​ចិន​ នៅក្នុងសន្និសីទ​អន្តរជាតិ​លើកទី២៦​។​ អ្នកតាមដាន​សង្គម ​នយោបាយ ​និងអ្នកជំនាញ​ មើលឃើញ​ស្រដៀង​នឹងការបញ្ជាក់ជាថ្មី​របស់​លោកហ៊ុន សែនដែរ​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners