ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញ៖ ទំនាក់ទំនងការទូតកម្ពុជា-បារាំង បន្តដើរលើមាគ៌ាបែបប្រពៃណី
    ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ​លោកស្រី ​ អ៊ីវ៉ា ​ង្វៀនប៊ិញ ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ជម្រាប​លា​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ក្រោយ​បេសកកម្ម​ការទូត​របស់​ខ្លួន​នៅ​កម្ពុជា​រយៈពេល​៤​ឆ្នាំ​ត្រូវ​បិទ​បញ្ចប់​។ ក្នុង​ជំនួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោកស្រី ​អ៊ីវ៉ា ង្វៀនប៊ិញ ​បាន​លើកឡើង​ពី​ប្រធានបទ​ជា​ច្រើន​មាន​ដូចជា​ស្ថានភាព​កូវីដ១៩ ​សុវត្ថិភាព​ផ្នែក​សុខភាព​ រួមទាំង​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​បារាំង​។ ទំនាក់ទំនង​ការទូត​កម្ពុជា​និង​បារាំង ដែល​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​វាយ​តម្លៃ​ថា ​កំពុង​បន្ត​ដើរ​លើ​មាគ៌ា​បែប​ប្រពៃណី ដោយ​ភាគច្រើន​ផ្តោត​លើ​វិស័យ​វប្បធម៌​ និង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​។
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន៖ តើ​ជា​ការ​អនុវត្ត​ច្បាប់ ឬ​ជា​ការ​គំរាម​កំហែង?
    សកម្មជន​ការពារ​បរិស្ថាន​៣​រូប​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ថត​វីដេអូ​នៅ​ទីតាំង​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ដង​ទន្លេ ក្បែរ​ព្រះ​បរម​រាជ​វាំង។ អាជ្ញាធរ​កម្ពុជា​បាន​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ដោយ​សារ​តែ​ពួក​គេ​ធ្វើ​សកម្មភាព​ដោយ​មាន​អង្គការ​ចាត់​តាំង​ច្បាស់​លាស់​ខុស​ច្បាប់ និង​ធ្វើ​សកម្មភាព​ក្រោម​បង្គាប់​លោក Alejandro Gonzalez Davidson ពី​ក្រៅ​ប្រទេស​។ ម្យ៉ាង​ទៀត ក្រុម​យុវជន​ទាំង​នេះ​បាន​ធ្វើ​សកម្មភាព​ដោយ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ខាង​ក្រៅ ដែល​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម ហើយ​សកម្មភាព​របស់​ពួកគេ មាន​គោល​បំណង​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​ងើប​ឈរ​ប្រឆាំង និង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។ ក៏​ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា វា ​ជា​រូបភាព​មិន​ល្អ និង​ជា​ការ​គំរាម​កំហែង​ទៅ​កាន់​សកម្មជន​ដទៃ​ទៀត​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើសេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងរង្វង់៤% នៅក្នុងឆ្នាំ២០២១ ដូចការរំពឹងទុករបស់ស្ថាប័នហិរញ្ញវត្ថុធំៗទេ?
    សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ធនាគារ​ពិភពលោក​(World Bank) ​ព្យាករ​កាលពីម្សិលមិញ​ថា ​កំពុងរើបឡើងវិញ​បន្តិចម្តងៗ​ហើយ​ ជាមួយ​នឹង​កំណើន​ជិត​ ៤% ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​រួញទំហំអស់​ ៣,១% ក្នុង​ឆ្នាំ២០២០​។​ ការព្យាករណ៍​របស់ ​World Bank ​គឺប្រហាក់ប្រហែលគ្នា​នឹងការរំពឹងទុក​របស់ ​មូលនិធិរូបិយវត្ថុអន្តរជាតិ​(IMF) ​និងធនាគារអភិវឌ្ឍន៍​អាស៊ី(​ADB)​ កាលពីពេលថ្មីនេះ ​គឺនៅក្នុងរង្វង់ ៤%​។ យ៉ាងណាក្តី ​ ធនាគារពិភពលោក​យល់ថា ​ការ​រើបឡើងវិញនេះ​មានលក្ខណៈ​មិនដូចគ្នាទេ ​នៅតាមផ្នែកនានានៃ​សេដ្ឋកិច្ច​ ហើយ​វាក៏ស្ថិតនៅ​ក្នុងសភាពផុយស្រួយ​នៅឡើយដែរ​ មួយផ្នែកដោយសារតែ​វិធានការបិទខ្ទប់ត្រូវ​បាន​ដាក់​អនុវត្ត​ម្តងទៀត ដើម្បីទប់ស្កាត់​ការរាលដាល​នៃការឆ្លងវីរុសកូវីដ-១៩។​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើគ.ជ.ប គួរត្រូវរុះរើសមាសភាពក្បាលម៉ាស៊ីនដឹកនាំដែរឬទេ ដើម្បីធានាពីឯករាជ្យភាពសម្រាប់ការបោះឆ្នោតខាងមុខ?
    ម្សិលមិញ ​គណបក្សប្រជាជន​កម្ពុជា​បានសម្រេច​ជ្រើសរើស ​លោក​ ប្រាជ្ញ ច័ន្ទ ​ដែលជាប្រធានគណៈកម្មការ​ទី១​ នៃរដ្ឋសភា ​ជាបេក្ខជន​ប្រធានគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត ​(គ.ជ.ប)​។​ ប្រសិនបើ​លោកប្រាជ្ញ ច័ន្ទ ជាប់ជា​ប្រធានថ្មី​គ.ជ.ប​ នាពេលខាងមុខនេះ​ជាផ្លូវការ​ គឺសមាជិក ​គ.ជ.ប ​ភាគច្រើន​មកពីបក្ស​កាន់អំណាច​។​ គណបក្ស​ក្រៅរដ្ឋសភា​មួយចំនួន​មិនពេញចិត្តឡើយ​ចំពោះបញ្ហានេះ។​ បើតាមពួកគេ​ ការឱ្យ ​គ.ជ.ប ​មានក្បាលម៉ាស៊ីន​ដឹកនាំភាគច្រើន​មកគណបក្ស​ប្រជាជន​កម្ពុជា​បែបនេះ ​គឺអាចប៉ះពាល់​ដល់ឯករាជ្យភាព​របស់​ គ.ជ.ប ​ក្នុងការអនុវត្ត​ការងារ​របស់ខ្លួនរៀបចំ​ការបោះឆ្នោត​ឃុំសង្កាត់ ​និង​ ជ្រើសរើស​តំណាង​រាស្រ្ត​នាពេលខាងមុខនេះ​។​ ដូច្នេះ ​តើសមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​គ.ជ.ប​ គួរត្រូវរុះរើដែរឫទេ ​ដើម្បី​ធានាពី​ភាពឯករាជ្យ​របស់​ស្ថាប័ន​ជាតិមួយនេះ?​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការបើកផ្សាររដ្ឋឡើងវិញ ជាដំណោះស្រាយនៅចន្លោះសេដ្ឋកិច្ចអាជីវករ និងការប្រឈមនៃកូវីដ-១៩?
    ផ្សាររដ្ឋទាំងអស់​នៅទូទាំង​រាជធានីភ្នំពេញ​ បានបើកដំណើរការ​ឡើងវិញហើយ​ កាលពីថ្ងៃអង្គារ​ម្សិលមិញ ​ដោយតម្រូវឲ្យមាន​ការគោរព​នូវវិធានសុខាភិបាល​យ៉ាងម៉ត់ចត់​។​ ទោះជាមានការ​អនុញ្ញាតឲ្យ​អាជីវករ​ធ្វើការលក់ដូរ​ឡើងវិញក៏ដោយ ​ក៏ប៉ុន្តែគេនៅចាំបានថា​ការឆ្លងរាលដាលនៃ​ជំងឺកូវីដ-១៩ ​សហគមន៍​ បានផ្ទុះចេញពីទីផ្សារផងដែរ​ កាលពីខែមេសា​កន្លងទៅ ​ធ្វើឲ្យផ្សាររ​ដ្ឋ និងផ្សារមិនរៀបរយ​ទាំងអស់ត្រូវបានបិទ​ដំណើរការអស់រយៈពេល​ជិត២ខែ។​ ទោះយ៉ាងណាអ្នកវិភាគសង្គម​នានាទទួលស្គាល់ថា​ការបើកផ្សារឡើងវិញ​ ពិតជាមានភាពចាំបាច់​ ដើម្បីសង្គ្រោះសេដ្ឋកិច្ច​អាជីវក​រ បើទោះណាជានៅមានការ​ប្រឈមក៏ដោយ។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការកែសម្រួលសមាសភាព និងភារកិច្ចគណៈកម្មការជាតិប្រយុទ្ធជំងឺកូវីដ១៩នឹងប្រែប្រួលប្រសិទ្ធភាពយ៉ាងណា?
    ​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​មិថុនា​ ​បាន​សម្រេច​កែ​សម្រួល​សមាសភាព​ ​តួនាទី​ ​និង​ភារកិច្ច​របស់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​មិន​ទៀងទាត់​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​សមាសភាព​ថ្មី​នៃ​គណៈកម្មការ​នេះ​ ​គឺ​មាន​លោកនាយក​រដ្ឋ​ម​ន្រ្តី​ ​ហ៊ុន​ ​សែន​ ​ជា​ប្រធាន​ ​ខណៈ​អនុប្រធាន​មានដល់​៥​រូប​ ​គឺ​សុទ្ធតែ​ជា​ឧបនាយក​រដ្ឋ​ម​ន្រ្តី​៤​រូប​ ​និង​១​រូប​ទៀត​ ​គឺជា​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​។​ ​ក្រៅពី​សមាសភាព​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ឱ្យ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១​៩​បង្កើត​គណៈកម្មការ​ចំណុះ​ចំនួន​៤​ផ្សេងទៀត​ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ ​និង​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​។​ ​ដូច្នេះ​ ​តើ​ការ​កែ​សម្រួល​សមាសភាព​ ​និង​ភារកិច្ច​ ​ក៏​ដូច​ការ​បង្កើត​គណៈកម្មការ​ចំណុះ​បន្ថែម​ទៀត​នេះ​ ​អាច​ធ្វើ​ឱ្យ​ប្រែប្រួល​ប្រសិទ្ធ​ភាព​ការងារ​យ៉ាងណា​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការព្រាងច្បាប់ថ្មីស្ដីពីការគ្រប់គ្រងអន្តោប្រវេសន៍ ជារឿងចាំបាច់ដែរឬទេ?
    កម្ពុជាកំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​អន្តោប្រវេសន៍ថ្មី​ ដើម្បីទប់ស្កាត់​ជនបរទេស​ ដែលចូលមក​កម្ពុជា​ដោយខុសច្បាប់​ និងជន​បរទេស​ដែលបន្ត​រស់នៅ​ដោយខុសច្បាប់​។​ គោលបំណង​នៅក្នុងការរៀបចំ​សេចក្តីព្រាងច្បាប់​ ស្ដីពី​អន្តោប្រវេសន៍​ថ្មីនេះ​ គឺទប់ស្កាត់​ បទល្មើស​ជនបរទេស​ចូលកម្ពុជា​ដោយខុសច្បាប់​ និងការបន្ថែម​ទម្ងន់ទោសដល់​អ្នកចូលរួម​ប្រព្រឹត្តិបទល្មើស​ជាដើម​។​ បន្ថែមលើនេះ ​សេចក្តីព្រាងច្បាប់នេះ ​ក៏ធ្វើឲ្យកាន់តែ​ប្រសើរឡើង​ថែមទៀត​ ចំពោះការគ្រប់គ្រង​ជនបរទេស​ ដែលកំពុង​រស់នៅ​ក្នុងប្រទេស​ ទាំងជនបរទេស​ជាអ្នកវិនិយោគ ​និងជនបរទេស​អន្តោប្រវេសន្ត​។​ នេះបើតាម​អគ្គនាយក​អន្តោប្រវេសន៍​ កាលពីថ្ងៃទី១១​ ខែមិថុនា​។ បើតាម​អគ្គនាយក​អន្តោប្រវេសន៍ ​បច្ចុប្បន្ន ​កម្ពុជា​មានជនអន្តោប្រវេសន៍​ចំនួន១សែន​៤ម៉ឺន​២ពាន់​៩២៤នាក់ ​ភាគច្រើន​ជាជនជាតិចិន​ កូរ៉េ ​វៀតណាម ​អាមេរិក​។​ ជុំវិញបញ្ហានេះ ​សង្គមស៊ីវិល​មួយចំនួន​យល់ថា ​វាជារឿងល្អ​ដែលរដ្ឋាភិបាល​បង្កើតច្បាប់ថ្មី​ដើម្បីបង្កើន​ប្រសិទ្ធភាព​នៃការគ្រប់គ្រង​ តែអ្នកសង្គមស៊ីវិលខ្លះ​មិនគិតបែបនេះទេ​ដោយយល់ថា​ ជាការខ្ជះខ្ជាយ​ពេលវេលាទៅវិញ​។​
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើហេតុអ្វីបានជាកម្ពុជាទើបតែមានចំណាត់ការសំណង់ខុសច្បាប់លើទឹកនៅពេលនេះ?
    សំណង់​អាណាធិបតេយ្យ​ខុសច្បាប់​នៅ​លើ​ផ្ទៃទឹក​ដែល​ភាគច្រើន​របស់​ជនជាតិ​វៀតណាម​នោះ ​ត្រូវ​បាន​រដ្ឋបាល​រាជធានីភ្នំពេញ​​ចាត់​វិធានការ​ក្តៅ​អោយ​រុះរើ​អោយ​អស់​ក្នុង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​។ ឆ្លើយ​តប​នឹង​ចំណាត់ការ​នេះ ​ភាគីវៀតណាមបាន​ស្នើ​ឲ្យ​កម្ពុជា​ធានា​នូវ​សុខុមាលភាព​និង​សិទ្ធិ​របស់​ពលរដ្ឋ​ខ្លួន​ ដោយ​សង្ឃឹម​ថា ​កម្ពុជា​នឹង​ផ្ដល់​ទីតាំង​ថ្មី​សម្រាប់​អ្នក​ដែល​បាន​រើរុះ​ចេញ​ពី​ទន្លេ​។ ជា​ការ​កត់​សម្គាល់ ​បញ្ហា​រស់នៅដោយគ្មានសណ្តាប់ធ្នាប់លើដងទន្លេ​​កើត​មាន​យូរយា​ណាស់​ទៅ​ហើយ ​តើ​ហេតុអ្វី​បាន​ជា​កម្ពុជា​ទើប​មាន​ចំណាត់ការ​សំណង់​ខុសច្បាប់​លើ​ទឹក​នៅ​ពេល​នេះ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការចម្រាញ់រ៉ែមាសនៅកម្ពុជា៖តម្លាភាពនៃការគ្រប់គ្រងចំណូលត្រូវបានចោទសួរ?
    អ្នក​ឃ្លាំមើល​សង្គម​បានចោទ​សួរ​ពី​របៀប​គ្រប់​គ្រង​ប្រាក់​ចំណូល​ដែល​បានមក​ពីការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅកម្ពុជា ធ្វើ​យ៉ាងណាដើម្បី​ឲ្យមានតម្លាភាព​ជៀសវាង​ការ​ត្រូវ​បណ្តាសារ​ដូច​ប្រទេស​មួយចំនួន​។ តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​នេះ​ត្រូវ​បាន​ចោទ​ឡើង ​ខណៈកម្ពុជា​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រោង​ចក្រ​ចម្រាញ់​រ៉ែមាស​ជា​លើក​ដំបូង​នៅ​ខេត្ត​មណ្ឌល​គិរី ​ដោយ​រំពឹងថា​នឹង​ទទួល​បានចំណូល​ដុល​ជាមធ្យម១៨៥​លាន​ដុល្លារ​ ក្នុងនោះរដ្ឋ​នឹង​ទទួលបានពន្ធជាថវិកា៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើមានហេតុផលអ្វីផ្សេង នៅពីក្រោយការបញ្ឈប់ការបោះឆ្នោតសាកល្បងភ្លាមៗ ដោយសារកូវីដ-១៩?
    គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​(គ.ជ.ប)​ កាលពីថ្ងៃពុធ ​បានចេញ​សេចក្តីសម្រេចមួយ ​ដោយបានលើកចោល​ការអនុវត្ត​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​ឆ្នាំ២០២១ ​ដែលគ្រោងនឹង​ធ្វើឡើង​នៅថ្ងៃទី២០​ ខែមិថុនា​ខាងមុខ​។​ ការសម្រេច​លុបចោល​ការរៀបចំ​ការបោះឆ្នោត​សាកល្បង​របស់ ​គ.ជ.ប​ ដូច្នេះ ​គឺធ្វើឡើងភា្លមៗ ​ក្រោយលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បានស្នើសុំ​តាមរយៈលិខិត​ដ៏ខ្លីមួយច្បាប់ ​និងការបញ្ជូន​សម្លេងជាសាធារណៈថា​ មិនមាន​ភាពចាំបាច់​ទាល់តែសោះ ​នៅក្នុងបរិបទ​នៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩​នេះ។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners