ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការជំពាក់បំណុលឥណទានខ្នាតតូចលើសលុបរបស់ពលរដ្ឋគួរតែទទួលបានសិទ្ធិអនុគ្រោះយ៉ាងណា?
    អង្គការ​សង្គមស៊ីវិលចំនួន២ ​បាន​ចេញផ្សាយ​របាយការណ៍​មួយ ​វិបត្តិ​នៃភាព​ជំពាក់បំណុល​ច្រើនលើសលុប​ក្នុងវិស័យ​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​ កំពុងនាំឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស។​ បើតាមរបាយការណ៍ ​ពលរដ្ឋ​ទាំងនោះ​គួរមាន​សិទ្ធិទទួលបាន​ការអនុគ្រោះ ​តាមរយៈ​ការ​ផ្ដល់ការអនុ​គ្រោះចំពោះអ្នកខ្ចី​ប្រាក់ដែលបាន​រងគ្រោះដោ​យការផ្ដល់កម្ចី ​និងការប្រមូល​ឥណទាន​បែបកេងចំណេញ​ជាដើម។​ ចំពោះអ្នក​ជំនាញវិញ​ យល់ឃើញថា​ ការស្នើសុំ​ភាគច្រើន​មិនអាចទៅរួចនោះទេ ​ព្រោះវាលើសពីអ្វី​ដែលរដ្ឋាភិបាល​អាចធ្វើទៅបាន​។​ តើការជំពាក់​បំណុលឥណទាន​ខ្នាតតូច​លើសលុប​របស់ពលរដ្ឋ​ គួរតែទទួលបាន​សិទ្ធិអនុគ្រោះ​យ៉ាងណាខ្លះទៅ​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកនយោបាយនិងសង្គមស៊ីវិល៖កម្ពុជាដឹកនាំដោយCPPស្គាល់ការអភិវឌ្ឍន៍តែជាប់ឈ្មោះមិនល្អលើបញ្ហាសិទ្ធិមនុស្ស
    នៅថ្ងៃទី២៨​មិថុនានេះ ​គឺជាខួប៧០ឆ្នាំ​ថ្ងៃបង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២១)​។ ​អ្នកនាំពាក្យ​គណបក្ស​អះអាងថា ​រដ្ឋាភិបាល​ដឹកនាំដោយ​គណបក្ស​ប្រជាជន​បាននាំកម្ពុជា​ឲ្យស្គាល់​ភាពរីកចម្រើន​គ្រប់វិស័យ​ និងជា​តួអង្គ​សំខាន់​ក្នុងប្រវត្តិសាស្ត្រ​ដែលបានចូលរួម​បិទបញ្ចប់​សង្គ្រាម​នៅកម្ពុជា​ជាពិសេស​សង្គ្រាម​ខ្មែរក្រហម​។​ អ្នកនយោបាយ​និងសង្គម​ស៊ីវិល​មួយចំនួន​យល់ស្របថា​ ប្រទេសកម្ពុជា​ក្រោមការ​ដឹកនាំរបស់​គណបក្ស​ប្រជាជន​​ពិតជាស្គាល់ភាព​រីកចម្រើន​ និងការ​អភិវឌ្ឍន៍​ពិតមែន​។​ ប៉ុន្តែ​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​ និងប្រជាធិបតេយ្យ​ពួកគេមើល​ឃើញថា ​រដ្ឋាភិបាល​កម្ពុជា​ក្រោមការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជ​នមានឈ្មោះមិនល្អទេ ​ក្នុងក្រសែភ្នែក​អន្តរជាតិ​ និងក្នុងកែវភ្នែក​ពលរដ្ឋខ្លួនឯង​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការរឹតបន្តឹងអ្នកចូលមកកម្ពុជាមានឥទ្ធិពលបែបណាចំពោះវិស័យទេសចរណ៍ដែលកំពុងមានហានិភ័យស្រាប់ផងនោះ?
    ប្រភេទ​វីរ៉ុស​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី​ ដែល​តា ​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ​ត្រូវ​បាន​រក​ឃើញ​ជា​ច្រើន​ករណី​នៅ​កម្ពុជា ​តាមរយៈ​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។ ប្រឈម​នឹង​បញ្ហា​នេះ ​ អភិបាល​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​ ត្រូវ​ពង្រឹង​វិធាន​ការ​នានា​ ក្នុង​នោះ​ក៏​មាន​កំណត់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​អ្នក​ដំណើរ​ដែល​ចូល​មក​កម្ពុជា​ទាំងអស់​នៅ​មាត់​ច្រក​ព្រំដែន ​មុន​ពេល​អនុញ្ញាត​ឲ្យ​ពួកគេ​បន្ត​ដំណើរ​ទៅ​កាន់​រាជធានី​និង​ខេត្ត​គោលដៅ​។ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ស្ទើរ​តែ​ទាំង​ស្រុង​ស្រាប់​ផង​នោះ​ ត្រូវ​បាន​អ្នក​ជំនាញ ​បារម្ភ​ខ្លាំង​ថា​អាច​នឹង​កាន់​តែ​ទទួលឥទ្ធិពលអាក្រក់បន្ថែម​ទៀតពី​វត្ត​មាន​ប្រភេទ​វីរ៉ុស​កូវីដ១៩​បំប្លែង​ខ្លួន​ដែល​តា​នេះ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ទោះមានការចាប់អារម្មណ៍ខ្ពស់ ហេតុអ្វីស្ត្រីនៅមានចំនួនតិចក្នុងជួរគណបក្សនយោបាយ?
    ​លទ្ធផល​ស្ទង់​មតិ​លើសកម្ម​ជន​នយោ​បាយជា​ស្ត្រី​ក្នុង​វិស័យ​នយោ​បាយ​នៅ​កម្ពុជា ត្រូវបាន​ដាក់​បង្ហាញ​នៅ​ថ្ងៃទី​ ២៤​ ខែមិថុនា​ ​ឆ្នាំ២០២១​ ខណៈការ​​បោះឆ្នោត​ឃុំ​-សង្កាត់ ត្រូវធ្វើឡើងនៅឆ្នាំ​២០២២។​ របាយការណ៍​ដែល​រៀប​ចំ​ដោយ​អង្គការ​ខុម​ហ្វ្រែល ​បង្ហាញថា ស្ត្រី ៨៥,៥០% នៅតែចាប់អារម្មណ៍រឿងនយោ បាយ   និងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ នៅឆ្នាំ២០២២   និងការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ។ តែសកម្មជនគណបក្សដែលជាស្ត្រីនៅតែមិនទាន់មានការ​លើកទឹកចិត្តឲ្យទទួលបានតួនាទីខ្ពស់ នៅក្នុងជួរគណបក្សនៅឡើយ ខណៈ​ស្ត្រីមួយចំនួននៅតែទទួលរងនូវការរំលោភបំពាន ទាំងផ្លូវចិត្ត   ផ្លូវកាយ  ផ្លូវភេទ  និងសេដ្ឋកិច្ច។​ហេតុអ្វី?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្វីទៅជាសារៈសំខាន់ពិតប្រាកដនៃជំនួបរវាងប្រមុខការទូត កម្ពុជា-អង់គ្លេស?
    ជំនួបរវាង ​លោក Dominic Raab​ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​ និងលោក ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ការបរទេសកម្ពុជា​នៅទីក្រុងភ្នំពេញ ​កាលពីថ្ងៃពុធ​ ត្រូវបានប្រកាស​ឲ្យដឹងដោយភាគី​កម្ពុជា​ថាជំនួប​នេះទទួលបាន​លទ្ធផល​ជាវិជ្ជមាន​ជាច្រើន​។​ អ្វីដែលជាការ​ចាប់អារម្មណ៍​នោះ គឺកម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​នៅឆ្នាំក្រោយ​ និងជាម្ចាស់ផ្ទះរៀប​ចំកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប​ លើកទី១៣​ នៅចុងឆ្នាំនេះ ​បានគាំទ្រ​ដល់បំណង​របស់អង់គ្លេស​ ដែលចង់ក្លា​យជាដៃគូសន្ទនារ​បស់អាស៊ាន ​ក្រោយប្រទេសនេះ​ចាកចេញ​ពីសហភាពអឺរ៉ុប​។ ​ក្រៅពីនេះ​ ភាគីទាំងពីរ​ក៏បានជជែក​ពីទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគី ​ការបន្តអនុគ្រោះពន្ធ​ GSPពី អង់គ្លេស ​ដល់កម្ពុជា ​និងមានការឯកភាព​បន្តធ្វើការជាមួយគ្នា​កាន់តែជិតស្និទ្ធ​ ទាំងនៅក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ​។​ ក៏ប៉ុន្តែអ្នកវិភាគ​នយោបាយ ​និងសង្គម​នានា ​មើលឃើញ​ពីទិដ្ឋភាព​នានា​នៃជំនួបនេះ ​លើសពីនេះ។​
    0 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការបង្កើតគណបក្សនយោបាយច្រើនបង្ហាញពីប្រជាធិបតេយ្យនៅកម្ពុជាឬ?
    ចុងក្រោយនេះ ​មានគណបក្សនយោបាយមួ​យចំនួនបន្ថែមទៀត​បានចុះបញ្ជី​នៅក្រសួងមហាផ្ទៃ ​ដើម្បី​ត្រៀមចូលរួម​ការបោះឆ្នោត​ឃុំសង្កាត់​នៅក្នុងឆ្នាំ​២០២២ ​និងជ្រើសរើស​តំណាងរាស្រ្ត​នៅក្នុងឆ្នាំ​២០២៣​។ ​គណបក្សនយោបាយ​ថ្មីទាំងនេះ ​គឺបង្កើតឡើ​ងដោយមន្ត្រី​នៃអតីតគណបក្ស​សង្រ្គោះជាតិ។​ ក្រសួង​មហាផ្ទៃក​ម្ពុជាបានអះអាងថា​ ការបង្កើត​គណបក្ស​នយោបាយ​ច្រើនបែបនេះ ​គឺបង្ហាញពី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​។​ ឯអ្នកវិភាគ​នយោបាយខ្លះក៏​មើលឃើញបែបនេះ​ដែរ​ ។ ក៏ប៉ុន្តែ ​ពួកគេអះអាងថា ​នៅពេលមាន​គណបក្សន​យោបាយច្រើន​ តែមិនមាន​គណបក្សណា​មួយអាចប្រជែង​ជាមួយគណបក្ស​កាន់អំណាច​បា​ន នោះគុណភាព​លទ្ធិប្រជាធិបតេយ្យ​ក៏ទៅតាមនោះផងដែរ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ក្រៅពីកម្មករវិស័យកាត់ដេរ តើរដ្ឋគួរឧបត្ថម្ភសាច់ប្រាក់ដល់កម្មករវិស័យផ្សេងទៀត ឬយ៉ាងណា?
    កម្មករ​ និយោជិត ​នៃវិស័យកាត់ដេរ​សម្លៀកបំពាក់ ​ស្បែកជើង​ និងកាបូប​ ដែលស្ថិតនៅ​ក្នុងតំបន់​បិទខ្ទប់ចំនួន​ ៥១៣រោងចក្រ ​នៅក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ ​ក្រុងតាខ្មៅ​នៃខេត្តកណ្តាល ​និងខេត្តព្រះសីហនុ​ចំនួនជាង២៧ម៉ឺននាក់​ នឹងទទួលបាន​ប្រាក់ឧបត្ថម្ភ​ជំហានទី១​ ពីរដ្ឋាភិបាលកម្ពុជា​ ដោយម្នាក់ៗ​ទទួលបាន​ ១៦ម៉ឺនរៀល​ (៤០ដុល្លារ)​។​ នេះបើតាម​សេចក្តីជូនដំណឹង​របស់ក្រសួងការងារ​កាលពីថ្ងៃអង្គារ​ម្សិលមិញ។​ ជុំវិញបញ្ហានេះ ​សង្គមស៊ីវិល​ និងមេដឹកនាំសហជីព​ បានសម្តែងនូវការសាទរ​ ក៏ប៉ុន្តែទទូចឲ្យ​រដ្ឋាភិបាលគិតគូរដល់កម្មករ​ និយោជិត​ នៃវិស័យផ្សេងៗទៀត ​ដែលពួកគេទទួលរ​ងនូវការលំបាកបណ្តាល​មកពីការរាត្បាតនៃជំងឺកូវីដ-១៩ ​នេះធ្ងន់ធ្ងរផងដែរ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការដាក់ឲ្យដំណើរការព្យាបាលកូវីដ-១៩តាមផ្ទះ ពិតជាជួយសម្រាលបន្ទុករដ្ឋឬយ៉ាងណា?
    ក្រសួងសុខាភិបាល​នៅថ្ងៃទី២០​មិថុនា ២០២១ បាន​ប្រកាស​ដាក់ចេញនីតិវិធី​ប្រតិបត្តិ​សម្រាប់គ្រប់​គ្រង ថែទាំ និង​ព្យាបាល​កូវីដ១៩​នៅតាម​ផ្ទះ។ បើតាម​ក្រសួង​ដដែល អ្នក​ជំងឺ​ដែល​អាចដាក់​ឲ្យ​​ព្យា​បាល​នៅតាម​ផ្ទះ​បាន​គឺទាល់​តែស្ថានភាព​ជំងឺមានកម្រិតស្រាល​ និងពុំមានចេញរោគសញ្ញា។ ចំណែក​ផ្ទះវិញគឺត្រូវ​មានបន្ទប់​ស្នាក់​នៅ និង​បន្ទប់ទឹក​​ដាច់​ដោយឡែក។ វិធីសាស្ត្រ​ថ្មី ត្រូវបានក្រសួងអះអាងថាជាការជួយ​សម្រាលបន្ទុក​សង្គម ខណៈកូវីដ១៩​បន្ត​ឆ្លងរាលដាលស្ទើរ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស។ អ្នកឃ្លាំមើលសង្គមសំដែងការ​គាំទ្រនូវវិធីសាស្ត្រថ្មីនេះ ​តែថា ការ​អនុវត្ត​ទទួល​បានជោគជ័យ​ គឺទាល់តែ​មាន​តាមដាន​ជាប្រចាំ​របស់​មន្ត្រីសុខាភិបាល។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកតាមដានសង្គម៖ រដ្ឋាភិបាលត្រូវធ្វើការងារច្រើនទៀតដើម្បីគ្រប់គ្រងជំងឺកូវីដ១៩នៅថ្នាក់ខេត្តប្រកបដោយប្រសិទ្ធភាព
    ទូទាំងប្រទេស​កម្ពុជា​កំពុងប្រឈម​នឹងការរាតត្បាត​ជំងឺកូវីដ១៩ ​រាប់ចាប់តាំងពី​ព្រឹត្តការណ៍​សហគមន៍២០កុម្ភៈ​ផ្ទុះឡើងមក​។ ​ព្រឹត្តការណ៍​សហគមន៍២០កុម្ភៈ​ដែលគិតមកដល់ពេលនេះ​ គឺអូសបន្លាយ​រយៈពេល៥ខែហើយ។ ​ជាក់ស្ដែង​ ខេត្ត​រតនគិរី​នៅ​ថ្ងៃទី​១៩​មិថុនា​​ បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ១៩​ចំនួន​ជាង​១០០​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តការណ៍​សហគមន៍​២០​កុម្ភៈ​។ ​ នេះគេនៅមិនទាន់​រាប់បញ្ចូលខេត្តមួយ​ចំនួនទៀត​ដែលបន្តរកឃើញ​អ្នកឆ្លងប្រចាំថ្ងៃ​ជាប់មិនដាច់ផង​។​  អ្នកតាមដានសង្គម​មើលឃើញថា​ ការគ្រប់គ្រង​ជំងឺកូវីដ១៩​នៅតាមបណ្ដាខេត្តនីមួយៗ​មិនមានប្រសិទ្ធភាព​ បើធៀបនឹងការគ្រប់គ្រង​ជំងឺកូវីដ១៩​នៅក្នុងរាជធានី​ភ្នំពេញ។​ បើតាមអ្នកតាមដានសង្គម​ដដែល រដ្ឋាភិបាល​ត្រូវធ្វើការងារច្រើនទៀត​ដើម្បីគ្រប់គ្រង​ជំងឺកូវីដ​នៅថ្នាក់ខេត្ត​ប្រកបដោយ​ប្រសិទ្ធភាព ដូចជា​៖ ផ្ដល់កញ្ចប់ថវិកាដោយឡែកសម្រាប់​ដំណើរការ​គ្រប់គ្រងជំងឺ​កូវីដ១៩ ​ ពង្រឹងសមត្ថភាព​ក្រុមគ្រូពេទ្យគោលដៅ ​ និងបង្កើនល្បឿន​ចាក់វ៉ាក់សាំងជាដើម។​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកតាមដានសង្គម៖ រដ្ឋាភិបាលត្រូវធ្វើការងារច្រើនទៀតដើម្បីគ្រប់គ្រងជំងឺកូវីដ១៩នៅថ្នាក់ខេត្តប្រកបដោយប្រសិទ្ធភាព
    ទូទាំងប្រទេស​កម្ពុជា​កំពុងប្រឈម​នឹងការរាតត្បាត​ជំងឺកូវីដ១៩ ​រាប់ចាប់តាំងពី​ព្រឹត្តការណ៍​សហគមន៍២០កុម្ភៈ​ផ្ទុះឡើងមក​។ ​ព្រឹត្តការណ៍​សហគមន៍២០កុម្ភៈ​ដែលគិតមកដល់ពេលនេះ​ គឺអូសបន្លាយ​រយៈពេល៥ខែហើយ។ ​ជាក់ស្ដែង​ ខេត្ត​រតនគិរី​នៅ​ថ្ងៃទី​១៩​មិថុនា​​ បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ១៩​ចំនួន​ជាង​១០០​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តការណ៍​សហគមន៍​២០​កុម្ភៈ​។ ​ នេះគេនៅមិនទាន់​រាប់បញ្ចូលខេត្តមួយ​ចំនួនទៀត​ដែលបន្តរកឃើញ​អ្នកឆ្លងប្រចាំថ្ងៃ​ជាប់មិនដាច់ផង​។​  អ្នកតាមដានសង្គម​មើលឃើញថា​ ការគ្រប់គ្រង​ជំងឺកូវីដ១៩​នៅតាមបណ្ដាខេត្តនីមួយៗ​មិនមានប្រសិទ្ធភាព​ បើធៀបនឹងការគ្រប់គ្រង​ជំងឺកូវីដ១៩​នៅក្នុងរាជធានី​ភ្នំពេញ។​ បើតាមអ្នកតាមដានសង្គម​ដដែល រដ្ឋាភិបាល​ត្រូវធ្វើការងារច្រើនទៀត​ដើម្បីគ្រប់គ្រង​ជំងឺកូវីដ​នៅថ្នាក់ខេត្ត​ប្រកបដោយ​ប្រសិទ្ធភាព ដូចជា​៖ ផ្ដល់កញ្ចប់ថវិកាដោយឡែកសម្រាប់​ដំណើរការ​គ្រប់គ្រងជំងឺ​កូវីដ១៩ ​ ពង្រឹងសមត្ថភាព​ក្រុមគ្រូពេទ្យគោលដៅ ​ និងបង្កើនល្បឿន​ចាក់វ៉ាក់សាំងជាដើម។​
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners