ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើលោកកឹម សុខា អាចនឹងបានចូលរួមការបោះឆ្នោតខាងមុខនេះទេ បើសំណុំរឿងនៅជាប់ទ្រឹងនៅតុលាការបែបនេះ?
    ម្សិលមិញ​ មេធាវី​របស់លោក​កឹម សុខា បា​នបង្ហាញពី​ចេតនា​ចង់ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកបន្ត​សវនាការ​លោក​កឹម សុខា ​ក្នុងសំណុំ​រឿងសន្ទិដ្ឋិភាព​ជាមួយ​បរទេស ​បន្ទាប់ពី​ផ្អាកអស់រយៈពេល​ជាង១ឆ្នាំ​ទៅហើយដោ​យសារតែ​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​។​ ជាមួយគ្នា​នេះ ​មេធាវី​ក៏បារម្ភ​ដែរពី​លទ្ធភាព​ក្នុងការចូលរួម​ការបោះឆ្នោត​របស់លោក​កឹម សុខា ​ខណៈការ​បោះឆ្នោត​នៅពេលមិនយូរ​ប៉ុន្មានឡើយ​។​ អ្នកវិភាគ​នយោបាយ​នៅកម្ពុជា​មើលឃើញ​ខុសគ្នាពីបញ្ហានេះ​។​ ខ្លះថា ​លោកកឹម សុខា ​អាចបានចូលរួម​ការបោះឆ្នោត ​ឬអត់នោះ ​គឺអាស្រ័យទៅលើ​ការសម្រេច​ចិត្តនយោបាយ​របស់លោក​។​ ប៉ុន្តែ​ ខ្លះទៀតថា​ រាងពិបាកបន្តិច​ ព្រោះតែមាន​សំណុំរឿង​នៅតុលាការ​យ៉ាងនេះ។​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិលស្នើឲ្យរដ្ឋមន្ត្រីមហាផ្ទៃប្រើការដោះស្រាយបញ្ហាតាមហ្វេសបុកនិងការដោះស្រាយនៅនឹងកន្លែងឲ្យមានភាពស្មើគ្នា
    នៅក្នុង​ឆមាសទី១​ឆ្នាំ២០២១​នេះមានគណនី​ហ្វេសបុក​ចំនួន​៦៦៥​គណនី ​បានលើកយក​បញ្ហាអសន្តិសុខ​សង្គម​  ផលប៉ះ​ពាល់ពី​គម្រោង​អភិវឌ្ឍន៍​នានា ​ និងចន្លោះ​ប្រហោង​នៃការផ្ដល់​សេវា​សាធារណៈ ​ផ្ញើមកកាន់​ទំព័រហ្វេសប៊ុក​របស់លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។​ ក្នុងនោះ​មានគណនី​៤២៤​ត្រូវបានក្រុម​ការងារ​លោក​ ស ខេង ​កំពុងពិនិត្យ​និងដោះស្រាយ​ ហើយ​២៥៩គណនីដោះ​ស្រាយរួចរាល់​ជូនប្រជាពលរដ្ឋ​។​ លោក​ ស ខេង ​ក៏បានលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​ បន្តលើក​ជាមតិយោបល់​ និងសំណូមពរ​នានា​មកកាន់​រូបលោក​តាមរយៈ​ទំព័រហ្វេសប៊ុក​ ហើយលោកនឹង​ទទួល​ពិនិត្យ​ និងដោះស្រាយ​ដោយពុំមាន​ការរើសអើងឡើយ​ ចំពោះរឿងហេតុ​ដែលក្នុង​ដែនសមត្ថកិ​ច្ចក្រសួងមហាផ្ទៃ​។​ មន្ត្រី​អង្គការ​សង្គមស៊ីវិល​មួយចំនួន​ស្វាគមន៍​ចំពោះ​យន្តការ​ដោះស្រាយ​បញ្ហា​តាមប្រព័ន្ធ​បច្ចេកវិទ្យា​នេះលឿន​និងបានបង្ហាញ​ពីអសមត្ថភាព​មន្ត្រីថ្នាក់ក្រោមជាតិ​មួយចំនួន​។​ តែយ៉ាងណា​ក៏ដោយ​ពួកគេស្នើឲ្យ​ក្រសួង​ប្រើយន្តការ​ដោះស្រាយ​បញ្ហាតាមហ្វេសបុក​និងយន្តការ​ដោះស្រាយ​នៅនឹងកន្លែង​មានឲ្យមានភាព​ស្មើគ្នា។​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការធ្លាក់ចុះចំណូលពន្ធគយ អាចប៉ះទង្គិចដល់កំណើនសេដ្ឋកិច្ចកម្ពុជាដែរទេ?
    ចំណូល​ពន្ធគយ​នៅ​ឆមាស​ទី​១​ ឆ្នាំ​២០២១​នេះ​ បាន​ធ្លាក់​ចុះ​ជិត​៩% ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ​ដោយ​សម្រេច​បាន​៤៩% ​នៃ​ផែនការ​។​ ទន្ទឹម​នឹង​ការ​ព្យាករណ៍​ជា​វិជ្ជមាន​ពី​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ២០២១​នេះ ​និង​ក្នុង​ឆ្នាំ​២០២២ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ខ្លះ​ មើលឃើញ​ថា ​ការ​ធ្លាក់​ចុះ​នៃ​ចំណូល​ពន្ធគយនេះ​ ប៉ះពាល់​ដល់​កំណើន​​សេដ្ឋកិច្ច​កម្ពុជា​ដែល​បាន​ព្យាករណ៍​កាល​ពី​ថ្មីៗ​ដោយ​រដ្ឋាភិបាល​កម្ពុជា ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ​ផ្ទុយ​ពី​ការ​មើល​ឃើញរបស់​អ្នក​ជំនាញ ​ក្រសួង​សេដ្ឋកិច្ច​អះអាង​ថា​ ចំណូល​ពន្ធគយ​សម្រេច​បាន​៤៩%​នៃ​ផែនការ​ គឺ​ជា​លទ្ធផល​ល្អ ​បើ​ទោះ​បី​កម្ពុជា​កំពុង​ស្ថិត​ក្នុង​បរិបទ​កូវីដ​១៩​។ ហើយ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​មិនមែន​យក​តែ​ពី​​ចំណូល​រដ្ឋាភិបាល​តែ​មួយ​មុខ​នោះ​ទេ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់សមាជិកអតីតបក្សប្រឆាំងកាន់តែចង្អៀតជាងមុន?
    នៅក្នុងចំណោម​អ្នកនយោបាយ​របស់អតីតបក្សប្រឆាំងជាង២០រូប​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ គឺពួកគេហាក់ដូចជា​មិន​មានឧបសគ្គអ្វីសោះឡើយ ពោល​ដាក់​ពាក្យ​ទៅ​ក្រសួងមហាផ្ទៃ​ភ្លាម​ សំណើរបស់ពួកគេត្រូវបាន​បញ្ជូនទៅដល់ដៃនាយករដ្ឋមន្ត្រី និង​មានព្រះរាជក្រឹត្យផ្តល់​នីតិសម្បទាឡើងវិញពីព្រះមហាក្សត្រ។ ប៉ុន្តែ​នៅ​ដំណាក់​កាល​ចុង​ក្រោយនេះ​​ ​អ្នកនយោបាយ២រូប​របស់​អតីតគណបក្សប្រឆាំង បែរជាជួបឧបសគ្គ​ក្នុង​ការទទួលបាន​សិទ្ធិ​នយោបាយ​ទៅ​វិញ ដូចជាលោក ជួង ជូងី ​ដែល​ស្គាល់ថា​ជាមនុស្ស​ស្និទនឹង លោក សម រង្ស៊ី និងលោក ញឹម គឹមញ៉ុល សមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្រ្គោះជាតិ មិនត្រូវបាន​ផ្តល់សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញនៅឡើយ។ ហេតុអ្វី?
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - រវាងការអនុវត្តច្បាប់ និងការត្អូញត្អែរក្នុងរឿងដឹកលើសទំងន់ គួរមានការដោះស្រាយគ្នាបែបណា?
    ជាថ្មីម្តងទៀត​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល​ នៅក្នុងកិច្ចប្រជុំ​កាលពីថ្ងៃពុធ​ បានស្នើឲ្យ​មន្ត្រី​របស់លោក​ បន្តជំហរ​ររឹតបន្តឹង​ចាប់ឃាត់​រថយន្ត​ដឹកទំនិញ​ធំៗ​ ដែលដឹកលើសទំងន់​ចាប់ពី​២០%ឡើងទៅ ​ដោយត្រូវឃាត់ទុក​រយៈពេល១ឆ្នាំ​។​ លោករដ្ឋមន្ត្រី​ ក៏បានស្នើឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​ រក្សាយានយន្ត​ល្មើសឲ្យ​បានត្រឹមត្រូ​វ និងមិនត្រូវដោះលែង​ជាដាច់ខាត​ ដែលនេះជាវិធានការ​មួយ ដើម្បី​ការពារ​ផ្លូវឲ្យបាន​គង់វង្ស​យូរអង្វែង​។​ ជាមួយគ្នា​នេះ ក៏មានការ​ត្អូញត្អែរ​ពីអ្នកប្រកបរ​បរដឹក​ជញ្ជូន​មួយចំនួន​ដែរថា​ ពួកគេ​ប្រឈម​នឹងសឹង​ឡើងថ្លៃ​ ការដឹកជញ្ជូន​ផ្លូវឆ្ងាយ​ច្រើនជើង​ ដោយមិនបានចំណេញ​ ជាហេតុធ្វើឲ្យ​មានការ​ច្នៃប្រឌិត​រថយន្ត​ដើម្បី​ទំនិញ​ឲ្យបានច្រើន​ក្នុង១ជើងៗ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការបោះឆ្នោតគួរប្រព្រឹត្តទៅយ៉ាងដូចម្តេច ដើម្បីអាចទទួលស្គាល់ជារួមថា សេរី និងយុត្តិធម៌ពិតប្រាកដ?
    តើការបោះឆ្នោតគួរប្រព្រឹត្តទៅយ៉ាងដូចម្តេច ដើម្បីអាចទទួលស្គាល់ជារួមថា សេរី និងយុត្តិធម៌ពិតប្រាកដ?
    ម្សិលមិញ ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​សង់ត្រាល់​ បានធ្វើសន្និសីទ​សារព័ត៌មាន​មួយស្តីពី​លក្ខខណ្ឌ​អប្បបរមា​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ក្នុងឆ្នាំ​២០​២២​តាមប្រព័ន្ធ​អនឡាញ​ដោយមាន​ការចូលរួម​ពីតំណាង​អង្គការ​សង្គមស៊ីវិល​នានា ​និងតំណាង​គណបក្ស​នយោបាយ​ខ្លះនៅកម្ពុជា​ផងដែរ​។ ​អង្គការ​សង្គម​ស៊ីវិល​បានលើកឡើង​ពីលក្ខខណ្ឌ​អប្បបរមា​ចំនួន៦ចំណុច​ ដើម្បី​ឱ្យការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយសេរី​ និងយុត្តិធម៌​។​ ក្នុងនោះ ​មានជាអាទិ៍​ការបង្កើត​នូវបរិយាកាស​នយោ​បាយសេរី ​ក៏ដូចជា​ទម្លាក់ចោល​ការចោទប្រកាន់​ និងផ្តល់​សិទ្ធិធ្វើ​នយោ​បាយ​ដល់អ្នកនយោបាយ​ប្រឆាំង​ឡើងវិញ​។​ ដូច្នេះ ​តើលក្ខខណ្ឌ​ទាំងនេះ ​អាចនឹងធ្វើឱ្យ​ការបោះឆ្នោត​នៅកម្ពុជា​ត្រូវបាន​ទទួល​ស្គាល់ជារួម​ថា ​សេរី ​និងយុត្តិធម៌​បានដែរឬទេ?​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - កម្ពុជានឹងទាញបានប្រយោជន៍អ្វីខ្លះ ពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមអនឡាញ?
    រដ្ឋាភិបាលកម្ពុជា​ តាមរយៈ​ក្រសួង​ការបរទេស​ កាលពីថ្ងៃចន្ទ​ បានសម្រេច​រៀបចំ​កិច្ចប្រជុំ​កំពូល​ អាស៊ី-អឺរ៉ុប​ លើកទី១៣​(ASEM 13)​តាមប្រព័ន្ធ​ Video Conference ​ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី ២៥-២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១​។​ ការសម្រេច​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​ ហើយត្រូវ​ធ្វើតាមអនឡាញ​ដូច្នេះ ​គឺដោយយោងទៅ​លើស្ថានភាព​ជំងឺកូវីដ-១៩​ កំពុងឆ្លង​រាលដាល​ខ្លាំង ធ្វើឲ្យ​កិច្ចប្រជុំ​ជាលក្ខណៈ​រូបវ័ន្ត​ ឬដោយផ្ទាល់ ​នឹងមិនអាច​មានសុវត្ថិភាព​ដល់បណ្តា​ថ្នាក់ដឹកនាំ​នៃប្រទេសដៃគូ​ ASEM​ ដែលនឹងមកចូលរួម​ ស្របពេលដែល​បណ្តា​ប្រទេស​ជាច្រើន​នៅលើពិភពលោក​ បានដាក់ចេញ​នូវការរឹតត្បិត​លើការ​ធ្វើដំណើរ​សារជាថ្មី​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការអនុញ្ញាតឱ្យគ្រួសារអ្នកស្លាប់ដោយកូវីដ១៩យកសពទៅបញ្ចុះ ជាជម្រើសល្អដែរទេក្នុងកាលៈទេសៈនេះ?
    ម្សិលមិញ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានប្រកាស​ឱ្យដឹងថា​ គ្រោងនឹង​អនុញ្ញាតឱ្យ​ក្រុមគ្រួសារ​អ្នកស្លាប់​ដោយសារ​តែជំងឺ​កូវីដ១៩ ​អាចស្នើសុំ​យកសព​ទៅបញ្ចុះជាលក្ខណៈ​ឯកជន​។​ ប៉ុន្តែ ​អាជ្ញាធរ​បានអះអាងថា ​ពួកគេត្រូវ​អនុវត្ត​ទៅតាម​ការណែនាំ ​និងវិធានការ​នានា ​ដើម្បី​ធានាថា​ ក្នុងអំឡុងពេល​បញ្ចុះសពនោះ ​គឺមិនមាន​ការឆ្លងរាលដាល​ជំងឺ​កូវីដ១៩​ទៅកាន់អ្នកដទៃ​។​ ជាការកត់សម្គាល់ ​ការសម្រេចនេះ ​ធ្វើឡើង​ស្របពេល​ចំនួន​មនុស្សស្លាប់​ដោយសារតែ​ជំងឺកូវីដ១៩​នៅក្នុងរាជធានី​ភ្នំពេញ​បានបន្ត​កើនឡើង​គួរឱ្យព្រួយបារម្ភ​ និងចំពេល​ដែលស្ថានភាព​ឆ្លងរាលដាលជំងឺ​កូវីដ១៩​នៅមិនទាន់ថយថម​នៅឡើយ។​ ​ដូច្នេះ ​តើវាជាជម្រើស​ល្អទេ​ក្នុងការអនុញ្ញាត​ឱ្យក្រុមគ្រួសារ​អាចបញ្ចុះសព​អ្នកស្លាប់​ដោយកូវីដ១៩​ដោយខ្លួនឯង​បែបនេះ?​
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិល៖ស្ថាប័នការពារសិទ្ធិមនុស្សថ្នាក់ជាតិមិនអាចធ្វើឲ្យសិទ្ធិមនុស្សកម្ពុជាប្រសើរឡើងឡើយ
    កម្ពុជា​កំពុងរៀប​ចំ​បែបបទ​ បង្កើតគណៈកម្មាធិការ​ជាតិសិទ្ធិមនុស្ស​កម្ពុជា ​បន្ថែមពីលើ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ដែលមានស្រាប់។​ ភាពខុសគ្នា​រវាងគណៈកម្មាធិការ​ជាតិសិទ្ធិមនុស្ស​កម្ពុជា ​និងគណៈកម្មាធិការ​សិទ្ធិមនុស្ស​ដែលកំពុងដំណើរ​ការនៅត្រង់ថា​  គណៈកម្មាធិការ​សិទ្ធិមនុស្ស​បច្ចុប្បន្ន​ជាស្ថាប័ន​មួយរបស់​រដ្ឋាភិបាល​ស្ថិតក្រោមទីស្តី​ការគណៈរដ្ឋមន្រ្តី​។ ​ថ្នាក់ដឹកនាំ​នៃគណៈកម្មាធិការសិទ្ធិ​មនុស្ស​នេះរួមមាន​៖ ប្រធាន អនុប្រធាន និង​ សមាជិក​ គឺកើតចេញ​ពីការជ្រើសរើស​របស់រដ្ឋាភិបាល​។​  ចំណែកថ្នាក់ដឹកនាំ​នៃគណៈកម្មាធិការ​ជាតិសិទ្ធិមនុស្ស​កម្ពុជាវិញ​ គឺជាសាធារណជន​ ជាអ្នកដាក់ពាក្យ​សុំឈរឈ្មោះ ​ដោយរដ្ឋាភិបាល​ មិនមែនជាអ្នកជ្រើសរើស​ឡើយ ​ហើយជាស្ថាប័ន​សិទ្ធមនុស្ស​ថ្នាក់ជាតិ​មួយឯករាជ្យ​មិនស្ថិតក្រោម​ចំណុះ​របស់​រដ្ឋាភិបាល​។​ ត្បិតតែ​មិនទាន់លេចចេញ​ជារូបរាង​ក៏ពិតមែន​តែអ្នកនយោបាយ​និងសង្គមស៊ីវិលមួយ​ចំនួន​មានសង្ឃឹម​តិចតួចថា​ ស្ថាប័នសិទ្ធិមនុស្ស​ថ្នាក់ជាតិ​មួយនេះ​មានឯករាជ្យ​ភាពដូចគណៈកម្មាធិការ​ជាតិសិទ្ធិមនុស្ស​របស់ប្រទេស​ក្នុងតំបន់​អាស៊ាន​មួយចំនួន​។​ បន្ថែមលើនេះ​ពួកគេ​មើលឃើញថា​ វត្តមាន​នៃស្ថាប័ន​ការពារ​សិទ្ធិមនុស្ស​ថ្នាក់ជាតិ​មិនអាចធ្វើឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​កម្ពុជា​ប្រសើរ​ឡើងឡើយ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកសេដ្ឋកិច្ច៖វិស័យ៤ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជានៅមានបញ្ហាប្រឈមច្រើន
    អ្នកសេដ្ឋកិច្ច​លើកឡើងថា ដើម្បី​ស្តារឡើងវិញ​សេដ្ឋកម្ពុជា​ក្រោយ​វិបត្តិ​កូវី១៩ គឺមានវិស័យធំៗចំនួន៤ជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា រួមមាន វិស័យទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម វិស័យSME (ផលិតស្បៀងអាហារ និងសំលៀកបំពាក់)។ ប៉ុន្តែ វិស័យទាំង៤​នេះ​នៅមានបញ្ហាប្រឈមច្រើន​ ដូចជាវិស័យទេសចរណ៍​ធ្លាក់​ចុះ​ប្រាក់ចំណូលពី៤ពាន់លានដុល្លារ មកនៅតែ១ពាន់លានដុល្លារនៅឆ្នាំ២០២០ ខណៈ​វិស័យ​កសិកម្ម​ ផលិតផល​ដែល​កសិករ​ផលិតបាន បែរជាតម្លៃធ្លាក់ចុះ ស្របពេលដែល​សមត្ថ​ភាព​ក្នុង​ការ​កែ​ច្នៃ​នៅមាន​កម្រិត។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners