ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការចាក់វ៉ាក់សាំងខ្វែងគ្នារវាងដូសទី១ ទី២ និងដូសទី៣ មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណា?
    រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេលថ្មីៗនេះ ​បានសម្រេចឲ្យ​ កងកម្លាំង​ប្រដាប់អាវុធ​ និងមន្ត្រីរាជការ​ជួរមុខ​ នៅតាមខេត្ត​មួយចំនួន​ជាប់ព្រំដែន​ភាគខាងលិច​ ដែលបានចាក់វ៉ាក់សាំង​ចិន ស៊ីណូវ៉ាក់​ និងស៊ីណូហ្វាម​ ដូសទី១ និងដូសទី២​ ត្រូវបន្តចាក់ដូសទី៣​បន្ថែមទៀតជា​ប្រភេទវ៉ាក់សាំង​អាស្ត្រាហ្សេនីកា​ ដែលជាដូស​ជម្រុញ​។​ ក្រៅពីនេះ​ មន្ត្រីរាជការ​ និងអ្នកពាក់ព័ន្ធ​នៅទូទាំងប្រទេស​ក៏ត្រូវបានប្រាប់ឲ្យ​ចាក់ដូសទី៣​ ដូចគ្នានេះដែរ ​ទៅតាមកាលវិភាគ​ជាបន្តបន្ទាប់​។​ ជុំវិញការ​ចាក់ដូសទី៣​ ដោយមានវ៉ាក់សាំងលាយគ្នា ​ឬខ្វែងគ្នានេះ ​មានការជជែក​គ្នាជាច្រើន​ ដោយមានការលើក​ឡើងពីភាពស្រពិចស្រពិល​នៃប្រសិទ្ធភាពរ​បស់វ៉ាក់សាំងចិន​ទាំងពីរ​ និងការបន្ថែម​ដូសទី៣​ ជាប្រភេទ​វ៉ាក់សាំង​ផ្សេង​។​ ជាមួយគ្នានេះ​ អ្នកពាក់ព័ន្ធ​នឹងបញ្ហា​សុខភាព ​និងសង្គមខ្លះ​ ក៏បានលើកទឹកចិត្ត​ ដោយសារតែ​ប្រទេស​មួយចំនួន​បានអនុវត្ត​ដូចគ្នានេះ ​ហើយនៅមិនទាន់​មានផលប៉ះពាល់​អ្វីគួរឲ្យកត់​សម្គាល់នៅឡើយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការចេញមុខរិះគន់លើការឃុំខ្លួនក្រុមយុវជនរបស់អ្នករាយការណ៍សិទ្ធិមនុស្សថ្មីនៅកម្ពុជាមានឥទ្ធិពលដែរឫទេ?
    កាលពីថ្ងៃចន្ទ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​ លោកVitit Muntarbhorn​ រួមទាំងអ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​៤រូបទៀត​បានចេញមុខ​មកសម្តែង​នូវការព្រួយ​បារម្ភអំពី​ការបន្ត​ឃុំខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស​៧រូប​របស់​តុលាការ​កម្ពុជា។​ សម្រាប់អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិទាំងនេះ​ ការបន្ត​ឃុំខ្លួន​ពួកគេ ​គឺបំពាន​ទៅនឹង​សិទ្ធិទទួល​បានការជំនុំ​ជម្រះដោយយុត្តិធម៌​។​ ជាការកត់សម្គាល់​ សម្រាប់លោក​Vitit Muntarbhorn​ នេះ គឺជាលើកទី១ហើយ​ដែលលោកចេញមក​ប្រតិកម្មរិះគន់​បែបនេះ ​បន្ទាប់ពីចូលកាន់​តំណែងជំនួស​លោកស្រីរ៉ូណា ស្មីត​។ ​ដូច្នេះ ​តើប្រតិកម្មរិះគន់​របស់រូបលោកនេះ​មានឥទ្ធិពលដែរឬទេ​?​
    14 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - រយៈពេលជិត២ឆ្នាំកន្លងទៅនេះ តើរដ្ឋាភិបាលកម្ពុជាបានដើរលើផ្លូវត្រូវកំរិតណា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩?
    អស់រយៈពេល​ជាង១ឆ្នាំហើយ ​ដែលជំងឺ​កូវីដ-១៩ ​បានបន្តរាតត្បាត​ពិភពលោក ​ក៏ដូចជា​កម្ពុជា​។ ​ឆ្លើយតប​នឹងការរីករាលដាល​នៃជំងឺ​ផ្លូវដង្ហើម​ដ៏ប្រល័យ​នេះ រដ្ឋាភិបាល​កម្ពុជា ​បានមានចំណាត់ការ​ជាច្រើនរូបភាព​ដើម្បីការពារ​ និងកាត់ផ្តាច់​ឬសគល់​នៃការចម្លង​។ ​ជាមួយគ្នានេះ ​គណបក្សនយោបាយក្រៅ​រដ្ឋាភិបាល ​ក៏ដូចជា​អ្នកតាមដាន​សង្គមនានា ​ក៏បានមើលឃើញ​ពីចំណុចវិជ្ជមាន​ផងដែរ​ ដោយទទួលស្គាល់ថា​រដ្ឋាភិបាលកម្ពុជា​ពិតជាបាន​ប្រឹងប្រែង​យ៉ាងខ្លាំងកា្ល​នៅក្នុងរឿងនេះ។ ​ក៏ប៉ុន្តែ​មានចំណុចមួយចំនួន​ ក៏ត្រូវរងការ​រិះគន់​ផងដែរ​ ខណៈមន្ត្រី​ជាន់ខ្ពស់​យល់ថា​រដ្ឋាភិបាល​បានគិតគូរយ៉ាងល្អិតល្អន់​ជុំវិញការ​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ-១៩នេះ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការធ្វើច្បាប់ចរាចរណ៍ថ្មីពិតជាងាយស្រួលអនុវត្តជាងច្បាប់ចាស់ដែលត្រូវបានធ្វើវិសោធនកម្មច្រើនដង?
    ក្រុមអ្នកជំនាញ​ផ្នែក​ច្បាប់​ចរាចរណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​កំពុង​ពិចារណា​ធ្វើ​ច្បាប់​ចរាចរណ៍​ថ្មី​ជំនួស​ឲ្យ​ច្បាប់ចាស់​ដែល​ត្រូវបាន​ធ្វើ​វិសោធនកម្ម​ច្រើនលើក​ច្រើន​សារមកនោះ​។ ​បើតាម​អ្នក​ច្បាប់​របស់​ក្រសួង​យុត្តិធម៌ ​ច្បាប់​ចរាចរណ៍ចាស់​ត្រូវ​បានធ្វើ​ការ​កែប្រែ ​ អស់ជាងពាក់​កណ្តាល​នៃច្បាប់ទាំងមូល​ទៅហើយ​។​ ដូច្នេះ​វាមាន​ភាពស្មុគស្មាញ​ក្នុង​ការពន្យល់​ប្រាប់​ពលរដ្ឋ និង​មានការពិបាក​សម្រាប់​មន្ត្រី​អនុវត្តច្បាប់។​ តើការធ្វើ​ច្បាប់​ចរាចរណ៍ថ្មី​ពិតជាងាយស្រួល​អនុវត្តជាងច្បាប់ចាស់​ដែលត្រូវបានធ្វើវិសោធនកម្ម​ច្រើនដង​?
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើ​បក្ស​ថ្មី​ៗរបស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង អាច​បន្សាប​ឥទ្ធិពល​របស់​លោក សម រង្ស៊ី និង លោក កឹម សុខា ឬទេ?
    ក្រោយ​គណបក្ស​ប្រឆាំង​គីឡូ​ធ្ងន់​ត្រូវ​បាន​រំលាយ​ចោល​ ​កាល​ពី​ឆ្នាំ​២០១៧ មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​នេះ​ចំនួន​២០​រូប​រួច​មក​ហើយ​ ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ  ហើយ​ពួក​គេ​បាន​បង្កើត​គណបក្ស​ផ្សេង​រៀង​ៗ​ខ្លួន​។ ការ​ចេញ​បង្កើត​បក្ស​បែប​រាយ​ប៉ាយ​ដោយ​មន្ត្រី​នៃ​អតីតបក្ស​សង្គ្រោះ​ជាតិ​នេះ​ មិន​ត្រូវ​បាន​គាំទ្រ​ដោយ​អតីត​មេដឹកនាំ​ទាំង​២​រូប​គឺ​ ​លោក សម រង្ស៊ី និងលោក កឹម សុខា នោះ​ទេ។  ហើយ​មេដឹកនាំ​ទាំង​២​រូប​នេះ​ទៀត​សោត ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា លែង​មាន​ទំនាក់​ទំនង​ស្អិត​រមួត​ដូច​មុន​ទៅ​ទៀត។ តើ​ឥទ្ធិពល​នយោបាយ​នៃ​ថ្នាក់​ដឹកនាំ​អតីត​បក្ស​ប្រឆាំង​ទាំង​២រូប អាច​នឹង​ត្រូវ​សាប​រលាប​ឬ​ទេ ក្រោយ​ពេល​ដែល​អតីត​មន្ដ្រី​ក្រោម​បង្គាប់​របស់​ខ្លួន កំពុង​តែ​បំបែក​ខ្លួន​ជា​បំណែក​ៗ​បែប​នេះ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើបំណែកតូចៗរបស់សង្គ្រោះជាតិអាចផ្គុំគ្នាវិញតាមការអំពាវនាវរបស់លោក អ៊ូ ច័ន្ទរ័ត្នទេ?
    ជាថ្មីម្តងទៀត​ លោកអ៊ូ ច័ន្ទរ័ត្ន​ សហស្ថាបនិក​គណបក្សកែទម្រង់​កម្ពុជា ​បានបង្ហាញ​ចេតនាខ្លួន​ក្នុងការបង្រួបបង្រួម​អ្នកនយោបាយ​នៃអតីតគណបក្ស​ប្រឆាំង ​ឲ្យមកជ្រកក្រោមដំបូល​តែមួយ​ ដូចកាលដែល​អ្នកនយោបាយ​ទាំងនោះ​ធ្លាប់ជ្រកក្រោម​ដំបូល​នៃអតីតគណបក្ស​សង្រ្គោះជាតិ​។​ ការបង្រួបបង្រួមគ្នា​ដែលលោកអ៊ូ ច័ន្ទរ័ត្ន​ អះអាងថា ​ដើម្បី​ចូលគ្នាជាធ្លុងមួយ​ក្នុងការប្រកួត​ប្រជែងជាមួយ​គណបក្ស​កាន់អំណាច ​នាពេលបោះឆ្នោត​ខាងមុខ​។​ ជុំវិញការបង្ហាញ​ចេតនា​របស់លោក​អ៊ូ ច័ន្ទរ័ត្ន​នេះ ត្រូវបាន​សម្តែងការ​ស្វាគមន៍​និងគាំទ្រពី​អ្នកនយោបាយ​នៃអតីត​គណបក្ស​ប្រឆាំង​ដែលបានទៅ​បង្កើត​គណបក្ស​ថ្មីរួចរាល់​។​ តើបំណែកតូចៗ​របស់​សង្គ្រោះជាតិ​អាចផ្គុំគ្នា​វិញតាមការ​អំពាវនាវ​របស់លោក​ អ៊ូ ច័ន្ទរ័ត្នទេ?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីបក្សនយោបាយត្រូវសហការគ្នា តស៊ូមតិលើបញ្ហាបោះឆ្នោត ដែលពួកគេអះអាងថាមិនយុត្តិធម៌?
    គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​  កាលពីថ្ងៃចន្ទ ​ដើមសប្តាហ៍នេះ ​បានបង្ហាញពីគោលបំណង​របស់ខ្លួន​ចង់ឲ្យ​បក្សនយោបាយ​ដ៏ទៃទៀត​ ជួបពិភាក្សាគ្នា ​អំពីលទ្ធភាព​សហការគ្នា​។​ ជាកិច្ចសហការគ្នា​ តស៊ូមតិ​លើការ​កែទម្រង់​ការបោះឆ្នោត​ ដើម្បី​ធានាឲ្យការ​បោះឆ្នោត ​ប្រព្រឹត្តទៅដោយសេរី​ និងយុត្តិធម៌​។ នេះបើតាម​សេចក្តីថ្លែងការណ៍​របស់គណបក្ស​។ គំនិតនេះ​ ត្រូវបានគណបក្ស​នយោបាយ​មួយចំនួនទៀត​គាំទ្រ ​ប៉ុន្តែគណបក្ស​មួយចំនួន​ក៏ជំទាស់​ ដោយលើកឡើងថា​ គ.ជ.ប​ មិនមានចំណុច​ខ្វះខាត​នោះទេ។​
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានអាចជួយលើកកម្ពស់ក្រមសីលធម៌អ្នកសារព័ត៌មានកម្រិតណា?
    ក្រសួងព័ត៌មាន​នៅថ្ងៃចន្ទ​ទី០២សីហា បា​នសម្រេច​បង្កើត​គណៈកម្មការ​តាមដាន ​វាយតម្លៃ ​និងលើកសរសើរ​ការអនុវត្តក្រមសីលធម៌​ វិជ្ជាជីវៈ​សារព័ត៌មាន​។​ បើតាមក្រសួង​ព័ត៌មាន ​ការបង្កើត​គណៈកម្មការ​នេះឡើង ​គឺដើម្បី​តម្រង់ទិស​អ្នកសារព័ត៌មាន​ ក្នុងការបំពេញ​ភាកិច្ច​របស់ខ្លួន​ឲ្យបានត្រឹមត្រូវ​តាមក្រមសីលធម៌​ វិជ្ជាជីវៈ​ ក្នុងការលើកស្ទួយ​សេចក្តី​ថ្លៃថ្នូរ​របស់អ្នកសារព័ត៌មាន​ និងស្ថាប័ន​។ ​ទាក់ទងនឹងការ​បង្កើតគណៈកម្មា​នេះ ​សមាគម ​និងអង្គការ​ធ្វើការពាក់ព័ន្ធ​បានគាំទ្រ​នឹងសេចក្តី​សម្រេចមួយនេះ ​ក៏ប៉ុន្តែខ្លះ​ព្រួយបារម្ភ​ពីការអនុវត្ត​នីតិវិធី​របស់​គណៈកម្មការ​។​ តើការបង្កើត​គណៈកម្មការ​តាមដាន​ វាយតម្លៃ ​និងលើកសរសើរ​ការអនុវត្ត​ក្រមសីលធម៌ ​វិជ្ជាជីវៈ​សារព័ត៌មាន​អាចជួយលើក​កម្ពស់​ក្រមសីលធម៌​អ្នកសារព័ត៌​មានកម្រិតណា?​
    17 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើនយោបាយការបរទេសចំរុះពណ៌របស់កម្ពុជា សំខាន់យ៉ាងណាសម័យកូវីដ-១៩នេះ?
    នៅក្នុងពិធី​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់កុមារ​ និងយុវវ័យ​ អាយុចាប់ពី​១២ឆ្នាំ ​ដល់ក្រោម១៨ឆ្នាំ ​កាលពីថ្ងៃអាទិត្យ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​បានលើកឡើងថា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូវីដ-១៩ ​លោកថា ​កម្ពុជា​នៅតែមាន​ទំនុកចិត្ត​ជាមួយនឹង​ដៃគូ ​ដទៃទៀត ​ក្នុងនោះក៏មាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹងជំងឺឆ្លង​របស់អាមេរិក​ផងដែរ​។​ ក្រៅពីចិន ​កម្ពុជា​បានទទួល​យកជំនួយ​វ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩ ​ដែលផ្តល់​ដោយសហរដ្ឋ​អាមេរិក​ ជប៉ុន​ អង់គ្លេស​ អូស្ត្រាលី ​ជាដើ​ម។ ចំណុចនេះ ត្រូវលោក ​ហ៊ុន សែន ​បញ្ជាក់ថាជា​នយោបាយ​ការបរទេសចំរុះ​ពណ៌របស់កម្ពុជា​ និងថាអ្នករិះគន់លែង​និយាយអ្វីកើតថា​ ស្អីឡើង​ លោកពឹងតែចិន​ទៀតហើយ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ប្រសិនបើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាអនុម័ត តើនឹងជះឥទ្ធិពលកម្រិតណា?
    គណៈកម្មាធិការ​កិច្ចការបរទេស ​កាលពីថ្ងៃពុធ​សប្តាហ៍មុន​ បានអនុម័ត​ជាឯកច្ឆ័ន្ទ​លើសេចក្តី​ព្រាងច្បាប់​ដាក់ទណ្ឌកម្ម​លើមន្រ្តី​ជាន់ខ្ពស់​កម្ពុជា ​ដែលតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ចាត់ទុកថា​ បានធ្វើឲ្យ​ខូចខាតនិ​ងប៉ះពាល់លទ្ធិ​ប្រជាធិបតេយ្យ​និងបញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា​។ ​មែនទែនទៅ​នេះក៏មិនមែន​ជាលើកទី១ទេ ​ដែលសមាជិក​សភាអាមេរិក​បានរៀបចំ​សេចក្តីព្រាងច្បាប់​នេះឡើង។​ កាលពីឆ្នាំ​២០១៨​ និងឆ្នាំ២០១៩ ​សេចក្តីព្រាងច្បាប់​នេះត្រូវបាន​ជាប់គាំង​ត្រឹមព្រឹទ្ធសភា​អាមេរិក​ក្នុងរដ្ឋការ​របស់លោក​ដូណាល់ត្រាំ។​ ប្រសិនបើច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​អនុម័ត​ តើនឹងជះឥទ្ធិពល​កម្រិតណា?​
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners