ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការអនុញ្ញាតការព្យាបាលកូវីដតាមផ្ទះនៅទូទាំងប្រទេសអាចអនុវត្តមានប្រសិទ្ធភាពដែរទេ?
    ក្រសួង​សុខាភិបាលនាថ្ងៃទី​២៩កក្កដា​ ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩​កម្រិត​ស្រាល​នៅ​ផ្ទះតាម​បណ្តា​ខេត្ត​ទាំង​អស់​ទូទាំង​ប្រទេស ស្រប​ពេល​វីរុស​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ដែលតា​កំពុង​ឆ្លង​ក្នុង​សហ​គមន៍។ អ្នកពាក់ព័ន្ធ សាទរចំពោះ​ការអនុញ្ញាតការព្យាបាលកូវីដតាមផ្ទះនៅទូទាំងប្រទេសនេះ ​​ ក៏ប៉ុន្តែ​រដ្ឋាភិបាលគួរពង្រឹង និងយកចិត្តទុកដាក់ចំពោះការតាមដានស្ថានភាពសុខភាពពលរដ្ឋ​ដោយ​អាជ្ញាធរនិងគ្រូពេទ្យ។ បន្ថែម​ពី​នេះ​ ក៏​ត្រូវ​បង្កើន​​​​ការ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​ការ​ព្យាបាល​កូវីដ​ដោយ​ខ្លួនឯង​នៅ​តាម​មូលដ្ឋាន ​និង​ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​ផង​ដែរ​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកវិភាគ៖កម្ពុជាត្រូវមានតុល្យភាពការទូតក្នុងការទទួលបានវ៉ាក់សាំងជាជាងប្រើវ៉ាក់សាំងជារឿងនយោបាយ
    ប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងការពារកូវីដ១៩ជាបន្តបន្ទាប់ ដែលគិតមកដល់ពេលនេះកម្ពុជារកបានវ៉ាក់សាំងជាង ១៧លានដូសហើយ ។ វ៉ាក់សាំងទាំងនោះរាប់ទាំងជំនួយឥតសំណង និងការបញ្ជាទិញដោយរដ្ឋាភិបាលកម្ពុជា។ ចិនគឺជាប្រទេសនាំមុខគេ​ក្នុង​ផ្តល់​វ៉ាក់​ដល់កម្ពុជា ដែលតាមពីក្រោយ​ដោយ ជប៉ុន និងសហរដ្ឋអាមរិក ខណៈដែលអង់គ្លេស​សន្យាផ្តល់ជូនកម្ពុជាផងដែរ តាមរយៈ​យន្តការCOVAX។​ អ្នក​វិភាគ​លើកឡើងថា កម្ពុជាត្រូវប្រើនយោបាយការទូតឲ្យមានតុល្យភាព ដើម្បី​ទទួលបានវ៉ាក់សាំងពីបណ្តាប្រទេសនានា ជាជាង​ប្រើប្រាស់​វ៉ាក់សាំងជារឿងនយោបាយ។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើវិធានការទប់ស្កាត់កូវីដ Delta របស់រដ្ឋាភិបាលនៅពេលនេះ ជាការសមស្រប ឬជាការយឺតយ៉ាវ?
    ដោយសារ​រកឃើញ​ថាមានការ​ឆ្លងរាលដាល​នៃជំងឺ​កូវីដ-១៩​ ប្រភេទ Delta​ នៅក្នុង​សហគមន៍​ រដ្ឋាភិបាល​កម្ពុជា ​កាលពីថ្ងៃពុធ​ បានចាត់វិធានការ​បន្ទាន់ ​ដោយសម្រេចបិទខ្ទប់​ខេត្តចំនួន​៨រយៈពេល១៤ថ្ងៃ ​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​ភាគខាងលិច​។​ បន្ថែមពីនេះ ​រដ្ឋាភិបាល​ក៏បានប្រកាសដាក់​បំរាមគោចរ​ នៅទូទាំងខេត្ត​ រាជធានី​ ចពីម៉ោង ៩យប់​ ដល់ម៉ោង៣ទៀបភ្លឺ ​ដោយចាប់ផ្តើម​ពីរំលងអាធ្រាធ​ថ្ងៃទី២៩​ ខែកក្កដា ​ដល់ថ្ងៃទី១២​ ខែសីហាឆ្នាំ២០២១​។ តើការចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ​Delta ​ដែលជាប្រភេទ​កូវីដ​បំប្លែងថ្មី​ មានការចម្លងលឿន​ ត្រូវបានសាទរ​ និងស្របតាម​សភាពការណ៍​ឬក៏ជាការ​យឺតពេល​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការផ្តល់គ្រឿងឥសិរ្សយសថ្នាក់«មិត្តភាព»ដល់មេដឹកនាំកម្ពុជាពីសំណាក់មេដឹករុស្ស៊ីមានន័យបែបណា?
    លោកវ្ល៉ាឌីមៀរ​ ពូទីន​ ប្រធានាធិបតី​នៃប្រទេស​រុស្ស៊ី​កាលថ្ងៃទី២៥​ ខែកក្កដា ​ឆ្នាំ២០២១​ បានសម្រេច​ផ្តល់គ្រឿង​ឥសិរ្សយស​ថ្នាក់ មិត្តភាពជូន​ លោកហ៊ុន សែន​ នាយករដ្ឋមន្រ្ដី​នៃកម្ពុជា​សម្រាប់​ការចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងការពង្រឹង​មិត្តភាព​រវាង​ប្រជាជន​រុស្ស៊ី ​និងកម្ពុជា។​ ជាការកត់សម្គាល់ ​ការសម្រេច​ផ្តល់គ្រឿង​ឥសិរ្សយស​របស់​មេដឹកនាំ​រុស្ស៊ីនៅពេលនេះ ​គឺស្របពេល​ដែលរុស្ស៊ី ​ក៏ដូចកម្ពុជា​ និងពិភពលោកដែរ​កំពុងរងគ្រោះ​ពីការវាយប្រហារ​ដោយជំងឺ​រាតត្បាតសាកល​កូវីដ១៩​។​ ម្យ៉ាងទៀត ​ក៏ស្របពេល​ដែលកម្ពុជា ​និងមហាយក្សចិន​កំពុងមានទំនាក់ទំនង​ស្អិតរមួត​នឹងគ្នាផង​ដែរ។ ​ដូច្នេះ ​តើការផ្តល់​គ្រឿងឥសិរ្សយស​ថ្នាក់«មិត្តភាព»​ដល់មេដឹកនាំ​កម្ពុជា​ពីសំណាក់​មេដឹកនាំ​រុស្ស៊ីនៅពេលនេះ​មានន័យបែបណា?​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកជំនាញ៖ ការអនុញ្ញាតឲ្យវិស័យឯកជននាំចូលវ៉ាក់សាំងកូវីដ-១៩ ជាការផ្តល់ជំរើសដល់ពលរដ្ឋ និងជួយសម្រួលបន្ទុករដ្ឋ
    ក្រសួង​សុខាភិបាល​ កាលពីថ្ងៃទី​២៧ ​ខែកក្កដា​ម្សិលមិញ ​បានអនុញ្ញាត​ឲ្យគ្រឹះស្ថាន​អាហរ័ណ​ នីហរ័ណ​ឱសថ ​ដែលទទួលបាន​ការអនុញ្ញាត​ពីក្រសួង​សុខាភិបាល​អាចធ្វើការ​ស្នើសុំ​នាំចូល​វ៉ាក់សាំង​ការពារ​កូវីដ-១៩ ​ដែលបានទទួល​ស្គាល់ដោយអង្គការ​សុខភាព​ពិភពលោក​។​ ការអនុញ្ញាត​ឲ្យវិស័យឯកជន​នាំវ៉ាក់សាំង​កូវីដ-១៩​ ចូលនេះ ​គឺដើម្បី​ចែកចាយ​ចាក់តាមទីកន្លែង​ផ្តល់សេវា​សុខាភិបាល​ឯកជន​ស្របច្បាប់​ក្នុងក្របខណ្ឌ​ទូទាំងប្រទេស​ ដោយមានលក្ខខណ្ឌ​ប្រតិបត្តិ​ឲ្យបានត្រឹមត្រូវ​តាមស្តង់ដារ​បច្ចេកទេស​ក្នុងការដឹក​ជញ្ជូន​ ការថែរក្សា ​និងការស្តុក​វ៉ាក់សាំង​កូវីដ-១៩​ នៅក្នុងឃ្លាំង​ ដើម្បី​ធានាឲ្យ​បាននូវសុវត្ថិភាព​ និងប្រសិទ្ធភាពខ្ពស់​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកតាមដាន៖ការលែងឱ្យក្រុមហ៊ុនទូរស័ព្ទតេទៅរំខានអ្នកប្រើប្រាស់ជារឿងល្អ តែគួរមានចំណាត់ការលើសេវាមិនស្មោះត្រង់ផ្សេងទៀត
    ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍​កាលពីម្សិលមិញ​បានចេញមក​ប្រាប់ឱ្យប្រតិបត្តិករ​ផ្តល់សេវា​ទូរសព្ទ​ចល័ត​លុបបំបាត់ការ​ហៅចូលមក​លេខទូរសព្ទ​របស់​អ្នកប្រើប្រាស់​ ដើម្បី​ផ្សព្វផ្សាយពាណិជ្ជកម្ម​អំពីសេវាកម្ម​បន្ថែមផ្សេងៗ​​។ សម្រា​ប់ក្រសួង​ប្រៃសណីយ៍ ​សកម្មភាពនេះ​បានរំខាន​ដល់ជីវភាព​ប្រចាំថ្ងៃ ​និងផ្ទុយពីឆន្ទៈ​របស់​អ្នកប្រើប្រាស់។​ ដូច្នេះហើយ​ ក្រសួង​ណែនាំ​ឱ្យបញ្ឈប់​បញ្ហានេះ​ជាបន្ទាន់​។​ ជាមួយគ្នានេះ ​ក្រសួងប្រៃសណីយ៍​បានព្រមានថា​ ក្នុងករណី​ប្រតិបត្តិករ​ផ្តល់សេវា​ទូរសព្ទ​ចល័ត​ពុំអនុវត្តតាម​ នោះនឹងចាត់​វិធានការ​ម៉ឺងម៉ាត់​ ដោយណែនាំឱ្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បង្កករាល់ការ​ស្នើសុំនានា​របស់​ប្រតិបត្តិករ​ទាំងនោះ ​ព្រមទាំងចាត់​វិធានការ​តាមនៃច្បាប់​ស្តីពី​ទូរគមនាគមន៍។​ អ្នកតាមដាន​បញ្ហាសង្គម​បានគាំទ្រ​នូវចំណាត់​ការនេះ ​តែក៏បានស្នើ​ឱ្យមានចំណាត់ការ​ទៅបញ្ហា​រំខាន​ផ្សេងទៀត​ រួមទាំង​ការផ្តល់​សេវាមិន​ស្មោះត្រង់​ផងដែរ​។ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍​កាលពីម្សិលមិញ​បានចេញមក​ប្រាប់ឱ្យប្រតិបត្តិករ​ផ្តល់សេវា​ទូរសព្ទ​ចល័ត​លុបបំបាត់ការ​ហៅចូលមក​លេខទូរសព្ទ​របស់​អ្នកប្រើប្រាស់​ ដើម្បី​ផ្សព្វផ្សាយពាណិជ្ជកម្ម​អំពីសេវាកម្ម​បន្ថែមផ្សេងៗ​​។ សម្រា​ប់ក្រសួង​ប្រៃសណីយ៍ ​សកម្មភាពនេះ​បានរំខាន​ដល់ជីវភាព​ប្រចាំថ្ងៃ ​និងផ្ទុយពីឆន្ទៈ​របស់​អ្នកប្រើប្រាស់។​ ដូច្នេះហើយ​ ក្រសួង​ណែនាំ​ឱ្យបញ្ឈប់​បញ្ហានេះ​ជាបន្ទាន់​។​ ជាមួយគ្នានេះ ​ក្រសួងប្រៃសណីយ៍​បានព្រមានថា​ ក្នុងករណី​ប្រតិបត្តិករ​ផ្តល់សេវា​ទូរសព្ទ​ចល័ត​ពុំអនុវត្តតាម​ នោះនឹងចាត់​វិធានការ​ម៉ឺងម៉ាត់​ ដោយណែនាំឱ្យ​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​បង្កករាល់ការ​ស្នើសុំនានា​របស់​ប្រតិបត្តិករ​ទាំងនោះ ​ព្រមទាំងចាត់​វិធានការ​តាមនៃច្បាប់​ស្តីពី​ទូរគមនាគមន៍។​ អ្នកតាមដាន​បញ្ហាសង្គម​បានគាំទ្រ​នូវចំណាត់​ការនេះ ​តែក៏បានស្នើ​ឱ្យមានចំណាត់ការ​ទៅបញ្ហា​រំខាន​ផ្សេងទៀត​ រួមទាំង​ការផ្តល់​សេវាមិន​ស្មោះត្រង់​ផងដែរ​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិល៖សារលើកញ្ចប់បារីដែលមានប្រសិទ្ធិភាព«ការជក់បារីបង្កើនឲ្យមានហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ១៩»
    សង្គមស៊ីវិល​មើលឃើញ​ប្រសិទ្ធិភាព​តិចតួច​បំផុត​ ពីប្រសិទ្ធិភាព​នៃការកាត់បន្ថយ​ ការប្រើប្រាស់​ថ្នាំជក់នៅកម្ពុជា​តាមរយៈ​ការប្ដូរសារ​ព្រមាន​លើកញ្ចប់​បារី​រៀងរាល់ពីរឆ្នាំម្ដង​។ ​ជំនួសឲ្យផលប៉ះពាល់​រយៈពេលយូរ​ដែលបណ្ដាល​មកពីថ្នាំជក់​ សង្គម​ស៊ីវិល​ដដែល​លើកជាយោបល់ថា​ រដ្ឋាភិបាល​គួរការ​បង្ហាញសារព្រមាន​ពីផលប៉ះពាល់​នៅចំពោះមុខ​ដូចជា​«ការជក់បារី​បង្កើន​ឲ្យមាន​ហានិភ័យខ្ពស់​នៃការឆ្លង​វីរុសកូវីដ​១៩»​ទំនងជាមាន​ប្រសិទ្ធិភាព​ខ្ពស់ជាង​ នៅក្នុងការ​បន្ថយ​អត្រាអ្នកស្លាប់​ដែលបណ្ដាល​មកពីការ​ជក់បារី​។​ តាមអ្នកជំនាញ​ក្នុងមួយឆ្នាំៗ​ កម្ពុជា​មានអ្នកស្លាប់​ដោយការប្រើប្រាស់​ថ្នាំជក់១ម៉ឺ​ន៥ពាន់នាក់​ក្នុងចំណោម​អ្នកប្រើប្រាស់ថ្នាំ​ជក់ប្រមាណ​២ម៉ឺននាក់​ក្នុងមួយឆ្នាំ​។​ តាមគម្រោង​កម្ពុជា​ត្រៀមប្ដូរសារ​ព្រមានថ្មី​លើកញ្ចប់​បារីនៅថ្ងៃទី១​សីហាខាងមុខនេះ​ក្រោមចំណង​ជើងថា​«ជក់បារីនាំឲ្យមាន​ជំងឺហើមសួត​និងជក់បារីនាំឲ្យ​មានជំងឺ​បេះដូង​»។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើមានផលប៉ះពាល់ និងដំណោះស្រាយយ៉ាងណាទេ នៅពេលប្រេងឥន្ធនៈឡើងថ្លៃលើសពី១ដុល្លារក្នុង១លីត្រ?
    តម្លៃប្រេងឥន្ធនៈ ​រយៈពេល​ប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ​ បានបន្តឡើង​ស្រឺតៗ​ មិនមានការ​ថមថយ​សោះដោយគិត​មកដល់ថ្ងៃនេះ ​តម្លៃប្រេងសាំង​ធម្មតា​បានឡើងដល់​ ៤១០០រៀល​ ក្នុង១លីត្រ​ លើសពី១​ដុល្លារ ​ប្រេងម៉ាស៊ូត្រ ​តម្លៃ ​៣៦៥០រៀល​ ក្នុង១លីត្រ​ និងសាំងស៊ុបពែរ​ តម្លៃ ​៤៦០០រៀល​ ក្នុង១លីត្រ​។​ តម្លៃប្រេងឥន្ធនៈ​បន្តឡើង​កាន់តែខ្ពស់​ ខណៈដែល​ប្រទេស​កំពុងរង​វិបត្តិ​កូវីដ​ដូច្នេះ ​ត្រូវបានទស្សនៈ​មួយចំនួន​លើកឡើងថា​ ជាបន្ទុក​មួយបន្ថែម​ទៅលើជីវភាព​រស់នៅ ​និងប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ ខណៈកម្ពុជា​នៅជាប្រទេស​ក្រីក្រ​នៅឡើយ​។​ ក៏ប៉ុន្តែ​ស្ថានភាពនេះ ​ក៏មិនធ្ងន់ធ្ងរទេ​ បើតាមការមើល​ឃើញពីជ្រុង​ផ្សេងមួយទៀត​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកូវីដ១៩ អាចជាឧបសគ្គដល់ការត្រៀមរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយដែរឬទេ?
    គណៈកម្មាធិការ ​ជាតិរៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​កាលពីថ្ងៃ​ទី១៩​ ខែកក្កដា​ បានចេញផ្សាយ​ពីប្រតិទិន​នៃការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ ​សង្កាត់​អាណត្តិ​ទី៥ ​នៅក្នុងឆ្នាំ​២០២២​។​ ជាប្រតិទិន​ដែលបង្ហាញ​លម្អិត​ពីសកម្មភាព​មុន អំ​ឡុងពេល ​និងក្រោយការ​បោះឆ្នោតនេះ​។​ ប៉ុន្តែ ​ស្របពេលដែល​កម្ពុជា​កំពុងដើរឆ្ពោះទៅ​រកការបោះឆ្នោត​ឃុំ ​សង្កាត់នៅក្នុង​ឆ្នាំ២០២២ និ​ងការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នៅក្នុងឆ្នាំ​២០២៣​ខាងមុខ​ គឺស្ថានភាព​ឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​នៅកម្ពុជា​នៅតែបន្ត​ ដោយមិនមាន​ការថមថយ​គួរឱ្យកត់​សម្គាល់​ណាមួយ​នៅឡើយ​។​ ជាមួយគ្នានេះ ​ក៏គ្មានអ្នក​ណាអាចវាយ​តម្លៃ​បានដែរថា​ វិបត្តិ​កូវីដ១៩​នឹងបញ្ចប់​នៅពេលណាទេ។​ ដូច្នេះ តើ​បញ្ហា​កូវីដ១៩​នេះ អាចជា​ឧបសគ្គ​ដល់ការត្រៀម​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​ដែរឬទេ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើហេតុអ្វីកម្ពុជាជ្រើសរើសវ៉ាក់សាំងការពារកូវីដ-១៩ របស់ចិន សម្រាប់ប្រើប្រាស់នៅក្នុងស្ថានការណ៍បន្ទាន់?
    លោកស្រី ​ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ កាលពី​ថ្ងៃអង្គារ​ម្សិលមិញ ​បានលើកឡើង​អំពី​ហេតុផល ​ដែលថា​ប្រទេសកម្ពុជា​ បានជ្រើសរើស​វ៉ាក់សាំង​ការពា​រជំងឺកូវីដ-១៩​ របស់ចិន ដោយមិនបាន​ ប្រើប្រាស់វ៉ាក់សាំង​អាមេរិក​ ឬវ៉ាក់សាំង​ដទៃទៀត ​ដើម្បីចាក់ដល់​ពលរដ្ឋ​របស់ខ្លួន​។ ហេតុផលនោះគឺ ​កម្ពុជា​ក៏ចង់ទិញ​វ៉ាក់សាំង​អាមេរិកដែរ​ ក៏ប៉ុន្តែទិញមិនបាន​ ដោយសារតែ​គេផលិតសម្រាប់​បំរើដល់ប្រជាជន​របស់គេ ​និងថាប្រទេសដែល​ផលិតវ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩​ ផ្សេងទៀត មាន​ឥរយាបថ​បែបអាត្មានិយម​។​ តើទង្វើ​របស់រដ្ឋាភិបាល​ដូច្នេះ ​វាជាដំណោះស្រាយ​វ៉ាក់សាំង​មួយនៅក្នុងគ្រា​អាសន្ន​ សម្រាប់ប្រជាជន​ និងប្រទេសកម្ពុជា​ ឬយ៉ាងណា​?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners