ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ភាពចម្រូងចម្រាសនៃយុត្តិធម៌លើសំណុំរឿងឃាតកម្មលោក កែម ឡី បន្តដល់ខួប ៥ឆ្នាំ
    នៅ​ថ្ងៃ​ទី​១០​ ខែ​កក្កដា ​ឆ្នាំ​២០២១​នេះ​ គឺ​គំរប់​ខួប​៥ឆ្នាំ​ នៃ​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម ឡី​ អ្នក​វិភាគ​នយោបាយ ​និង​សង្គម​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ រយៈពេល​៥​ឆ្នាំ​មក​នេះ​ ក្រុម​អង្គការ​សង្គមស៊ីវិល​ ​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​ក្រុម​គ្រួសារ​លោក​ កែម ឡី ​បើ​ទោះ​បី​សំណុំ​រឿង​នេះ​ត្រូវ​បាន​បិទ​បញ្ចប់​ ដោយ​តុលាការ​សម្រេច​ផ្តន្ទាទោស​ឈ្មោះ ​អឿត អាង ​ហៅ ​ជួប សម្លាប់ ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក៏​ដោយ​។ ទោះ​យ៉ាង​ណា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ បាន​លើក​ឡើង​ដដែល​ថា​ វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា​នៅ​តែ​មិន​ទាន់​អាច​ដោះស្រាយ ​ខណៈ​ដែល​រដ្ឋាភិបាល​ថា ​ការ​លើកឡើង​នេះ​ ជា​របៀបវារៈនយោបាយ ​ជា​ជាង​ច្បាប់​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅក្រុងសៀមរាបអាចជួយជំរុញឱ្យទេសចរណ៍ងើបឡើងវិញបានដែរឬទេ?
    សៀមរាប​ដែលជាខេត្ត​ទេសចរណ៍​ធំបំផុត​របស់​កម្ពុជា​ត្រូវបាន​រដ្ឋាភិបាល​ផ្តល់វ៉ាក់សាំង​សម្រាប់​ការចាក់​ដល់ប្រជាពល​រដ្ឋ​នៅទីនោះ​ហើយ​។​ បើតាមអភិបាល​ខេត្តសៀមរាប​ គឺ ​ជំហានទី១​ នឹងចាក់ដល់​ប្រជាពលរដ្ឋ​ក្នុងក្រុង​សៀមរាប​ចាប់ពីថ្ងៃទី១០​ ខែកក្កដា ​ឆ្នាំ២០២១​ខាងមុខនេះ​ក្នុងរយះពេល​១៤ថ្ងៃ។​ ចំណែក ​ជំហានទី២​ គឺស្រុកទាំង១១​នៅទូទាំង​ខេត្តសៀមរាប​។​ ជាការកត់សម្គាល់​ តាំងពីកូវីដ១៩​បានវាយលុក​ចូលប្រទេស​កម្ពុជាមក​ ចំនួនភ្ញៀវទេសចរ​នៅក្នុងខេត្តសៀមរាប​បានធ្លាក់ចុះ​យ៉ាងគំហុក​។ ​ប៉ុន្តែ ​នៅពេលដែល​មានយុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅក្នុងខេត្តនេះ​យ៉ាងដូច្នេះ​ តើវានឹងអាចជំរុញ​ឱ្យស្ថានភាព​ទេសចរណ៍​ងើបឡើង​វិញបានឬទេ​?​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ហេតុអ្វីគណបក្សនយោបាយដទៃ គួររៀនសូត្រពីគំរូរបស់បក្សកុម្មុយនីស្តចិន?
    នៅក្នុងសន្និសីទ​កំពូល​រវាង​គណបក្ស​កុម្មុយនីស្តចិន​ និងគណបក្សន​យោបាយនានា ​កាលពីថ្ងៃទី​០៦ ខែកក្កដា​ តាមប្រព័ន្ធ​អនឡាញ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បានថ្លែងលើក​សរសើ​ដល់ការដឹកនាំ​របស់​គណបក្ស​កុម្មុយនីស្តចិន​ ដែលមានអាយុ​កាល១០០ឆ្នាំ​កន្លងទៅ​។​ ការរក្សាបាន​នូវស្ថេរភាព​នយោបាយ​ ការចាត់ទុក​សុភមង្គល​ វិបុលភាព​ និងសុខមាលភាព​របស់ប្រជាជន​ជាស្នូល នៅក្នុងការ​សម្រេចចិត្ត​នយោបាយធំៗ​ របស់បក្ស​កុម្មុយនីសចិន​ ត្រូវលោក ហ៊ុន សែន​ ចាត់ទុកថាជាគំរូដ៏ល្អ​ ដែលគណបក្សនយោបាយ​ដទៃ​ គួររៀនសូត្រតាម​។​ ក៏ប៉ុន្តែចំណុចនេះ​ ត្រូវអ្នកវិភាគ​នយោបាយ​នៅក្នុងប្រទេស​កម្ពុជា​មើលឃើញ​ផ្សេងៗគ្នា​។
    10 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើលោកហ៊ុន សែន ជាអ្នកបញ្ជាឱ្យរារាំង និងគំរាមកំហែងអ្នកសារព័ត៌មានមិនឱ្យផ្សាយការរិះគន់ការដឹកនាំរបស់ខ្លួនឬ?
    អង្គការអ្នកសារព័ត៌មាន​គ្មានព្រំដែន​(RSF)​កាលពីថ្ងៃទី៥ ​កក្កដា​បានចេញ​របាយការណ៍​មួយបង្ហាញ​​អំពីឈ្មោះមេដឹកនាំ​ នានាដែល​បានលេបត្របាក់ ​បំផ្លាញ​ និងយាយី ​សិទ្ធិសេរីភាព​សារព័ត៌មាន​។​ ក្នុងនោះ ​ក៏មាន​ឈ្មោះនាយករដ្ឋមន្រ្តី​កម្ពុជា ​លោកហ៊ុន សែន ​ម្នាក់ផងដែរ​។ ​អង្គការអ្នករាយការណ៍​គ្មានព្រំដែន​ បាន​លើកឡើង​អំពី​សកម្មភាព​មួយចំនួនក្រោមការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោកនាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែលបាន​រារាំង ​ធ្វើទុក្ខបុកម្នេញ ​ទៅលើ​បណ្តាញព័ត៌មានឯករាជ្យ​ មិនថា​ជាអ្នក​​កាសែត សារព័ត៌មាន​ ឬ វិទ្យុ ឡើយ​។​ ប៉ុន្តែ ​ក្រសួងព័ត៌មាន​បានច្រានចោល​ការចោទប្រកាន់​នេះ ​ដោយចាត់ទុកថា​ ជារបាយការណ៍​មានលក្ខណៈ​នយោបាយ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបន្តវាយប្រហារលើព្រះមហាក្សត្ររបស់លោកសម រង្ស៊ី៖តើជាយុទ្ធសាស្រ្តនយោបាយ ឬជាអ្វីឱ្យប្រាកដ?
    ការនិយាយ​ប៉ះពាល់​ដល់អង្គ​ព្រះមហាក្សត្រ​ពីសំណាក់​លោកសម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​មិនមែនជា​រឿងថ្មីនោះទេ ​ហើយការ​ផ្តន្ទាទោស​លើរូបលោក​ដោយសារ​បញ្ហានេះ​ក៏មិនមែន​ជារឿងចម្លែក​នោះដែរ​។​ កន្លងមក លោក​សម រង្ស៊ី ​ធ្លាប់ត្រូវបាន​តុលាការ​កម្ពុជា​កាត់ទោស​ប៉ុន្មានដងដែរ​រឿងប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រនេះ ​ប៉ុន្តែមិនអាចនាំ​លោកមក​ដាក់ពន្ធនាគារ​បានឡើយ ​ព្រោះលោកនៅក្រៅ​ប្រទេសឯណោះ។​ យ៉ាងណាក៏ដោយ ​ការកាត់ទោសនេះ ​មិនអាច​បញ្ឈប់​លោកសម រង្ស៊ី ​មិនឱ្យនិយាយ​វាយប្រហារ​លើព្រះមហាក្សត្រ​បានទេ​ ដោយរយៈពេល​ចុងក្រោយនេះ លោ​កនៅតែបន្ត​លើកឡើង​បែបបរិហារទៅលើអង្គ​ព្រះមហាក្សត្រដដែល។​ តើនេះ គឺ​ជាយុទ្ធសាស្រ្ត​នយោបាយ​របស់លោកសម រង្ស៊ី ​ឬក៏ជាអ្វី​ឱ្យប្រាកដ​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - វិវាទដីធ្លី៖អ្នកឃ្លាំមើលថា ដោះស្រាយមុនការបោះឆ្នោតនឹងបង្កើនប្រជាប្រិយភាព តែបើបណ្ដោយCPPនឹងធ្លាក់ប្រជាប្រិយភាព
    អ្នកធ្វើការ​ផ្នែកកសិកម្ម​ និងសង្គម​ស៊ីវិល​ធ្វើការពាក់ព័ន្ធ​វិវា​ទដីធ្លីនៅកម្ពុជា ​ស្វាគមន៍​ចំពោះ​ការជម្រុញ​របស់លោក​ ស ខេង​ ឲ្យគ្រប់អភិបាល​ខេត្តពន្លឿនការ​ដោះស្រាយ​វិវាទដីធ្លី​ ឲ្យបាន​មុនការបោះឆ្នោត​ឃុំឆ្នាំ២០២២​។​ សម្រាប់​ពួកគេដំណោះស្រាយ​លឿនលើ​សំណុំ​រឿងដីធ្លី​ ទាន់សភាព​ការណ៍​ជាផ្នែកមួយជួយ​បង្កើន​ប្រជាប្រិយ​ភាពរបស់គណបក្ស​កាន់អំណាច​មុនការបោះឆ្នោត​។​ តែបើបណ្ដែត​បណ្ដោយប​ញ្ហាដីធ្លីនឹងទាញ​ទម្លាក់​ប្រជាប្រិយ​ភាពបក្សមិនថា​ ការបោះឆ្នោតនាពេលខាងមុខមាន​ឬគ្មាន​វត្តមាន​បក្សប្រឆាំង​ក៏ដោយ​។​ បន្ថែមលើនេះ ​សង្គមស៊ីវិល​និងអ្នកធ្វើការផ្នែក​កសិកម្ម​ដដែល ​ស្នើឲ្យរដ្ឋាភិបា​លបញ្ឈប់ការ​ប្រើប្រាស់​កម្លាំង​បាញ់ប្រហារ​ទៅលើ​ប្រជាពលរដ្ឋ​អំឡុងពេល​តវ៉ា​លើសំណុំ​រឿងដីធ្លី​ ព្រោះរូបភាព​នេះបានក្លាយ​ជាការរំលោភ​សិទ្ធិមនុស្ស ​នៅក្នុង​ក្រសែភ្នែក​សហគមន៍​អន្តរជាតិ​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើកម្ពុជាគួរមានវិធានការបន្ថែមអ្វីខ្លះ ដើម្បីឲ្យស្ថានភាពការជួញដូរមនុស្សល្អប្រសើរជាងមុន?
    ស្ថានភាពនៃ​ការជួញដូរមនុស្សនៅកម្ពុជា ត្រូវបានគេសម្គាល់ឃើញជាទូទៅ​ថា នៅតែជាបញ្ហា​ដុះស្នឹមក្នុងសង្គម​ខ្មែរ​ ដែល​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​​នៅឡើយ។ ក្នុងបរិបទរាលដាល​ជំងឺ​កូវីដ១៩នេះ​ ជនទុច្ចរិតជា​ច្រើន ​បានឈ្លៀតឱកាស​បង្កើនល្បឿន​សកម្មភាពជួញដូរមនុស្ស មិនថា​ក្នុងនិងក្រៅប្រទេស​​ ខណៈពេលដែល​រដ្ឋាភិបាលកំពុងជាប់ដៃ​​ទប់ស្កាត់​ការឆ្លងជំងឺរាតត្បាតសកល។ ​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអះអាងថា ខ្លួនបានប្រឹងប្រែងទប់ស្កាត់អស់ពីសមត្ថភាពហើយ។ តែចំពោះ​ក្រុមអង្គការសង្គមស៊ីវិលធ្វើការក្នុង​រឿង​នេះ​វិញ យល់ឃើញថា ការ​អនុវត្ត​នៅ​មាន​កម្រិត។ និង​ថា រដ្ឋាភិបាលគួរតែ​ពង្រឹង​ការ​អនុវត្តវិធានការទប់ស្កាត់​ករណីជួញដូរមនុស្សដែលមានស្រាប់នោះ​បន្ថែមទៀត​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើការជ្រើសរើសចិនជាបង្អែកយុទ្ធសាស្ត្រ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ជាជំរើសដ៏ត្រឹមត្រូវឬ?
    លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ កាលពី​ថ្ងៃម្សិលមិញ ​បានប្រកាស​ដោយបើកចំហ​ថា ​ប្រទេស​កម្ពុជាចាំបាច់​ត្រូវយក​ប្រទេសចិន​ធ្វើជាបង្អែក​យុទ្ធសាស្ត្រ ​ក្នុងការផ្គត់ផ្គង់​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ​ដោយ មិនខ្វល់​ពីការរិះគន់​អ្វីទាំងអស់​ ព្រោះក្រៅពីចិន​មិនដឹងទៅពឹងនរណា​នោះឡើយ​ ខណៈប្រទេសខ្លះ​ បានតែសន្យា។​ រហូតមកទល់ពេលនេះ​ ប្រទេសកម្ពុជា​សម្រេចបាន​ការចាក់វ៉ាក់សាំង​ទៅលើពលរដ្ឋ​ជាង ៤លាននាក់​(ជាង៤០%) ​ក្នុងចំណោមគោលដៅដែ​លត្រូវចាក់សរុប ១០លាននាក់​។​ គឺជាការចាក់វ៉ាក់សាំង ​ដែលមានល្បឿនលឿន ​ធៀបទៅនឹង​បណ្តាប្រទេស​អាស៊ាន​ផ្សេងទៀត​។​ ជុំវិញបញ្ហានេះ ​អ្នកវិភាគមើលឃើញថា​ មានជាប់ពាក់ព័ន្ធ​នឹងកត្តា​ពីរសំខាន់​ គឺកត្តានយោបាយ ​និងកត្តាវាងវៃ​របស់រដ្ឋាភិបាល​ ក្នុងការចរចា​ទិញវ៉ាក់សាំង​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នកនយោបាយនិងអ្នកវិភាគ៖ការនិយាយដឹងគុណកម្ពុជារបស់ទូតវៀតណាម គឺដើម្បីចង់សម្លាប់ចិត្ត និងស្អំទំនាក់ទំនង
    កាលពីថ្ងៃអង្គារ​ ឯកអគ្គរដ្ឋទូត​ជិតផុត​អាណត្តិ​របស់វៀតណាម​ប្រចាំ​នៅកម្ពុជា​លោកវ៉ូ ក្វាង មិញ ​បានអះអាង​ប្រាប់លោកសាយ ឈុំ​ ប្រធានព្រឹទ្ធសភាកម្ពុជា​ថា បក្ស រដ្ឋាភិបាល ​និងប្រជាជនវៀតណាម​នៅតែចងចាំ ​និងដឹងគុណ​ជានិច្ច​ចំពោះប្រជាជន​កម្ពុជា​ដែលបានរួមវិភាគទាន​ក្នុងការជួយគាំទ្រ​ដល់ការតស៊ូរ​បស់ប្រជាពលរដ្ឋ​វៀតណាម​នៅក្នុងការតស៊ូ​ដើម្បីឯករាជ្យជាតិ ​ការរំដោះ ​និងការបង្រួបបង្រួម​ប្រទេសជាតិ​រហូតដល់​ពេលបច្ចប្បន្ននេះ។​ ពាក្យសម្តីទាំងនេះ​ បង្កឱ្យមានការភ្ញាក់ផ្អើល​ និងចាប់អារម្មណ៍​យ៉ាងខ្លាំង​ពីអ្នកតាមដាន​បញ្ហាប្រវត្តិសាស្រ្ត ​នយោបាយ ​និងអ្នកនយោបាយ​។​ សម្រាប់ពួកគេ​ ការលើកឡើង​ដូច្នេះ​របស់ទូតវៀតណាម​អាចទំនង​ចង់សម្លាប់​ចិត្តមន្រ្តី ​និងពលរដ្ឋខ្មែរ​ពីបញ្ហាជន​អន្តោប្រវេសន៍​វៀតណាម​ និងចង់ស្អំទំនាក់ទំនង​រវាងកម្ពុជា​ និងវៀតណាមផង​ក្នុងពេលដែលកម្ពុជា​កំពុងល្អូកល្អឺន​ខ្លាំងជាមួយ​មហាយក្សចិន​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ការបិទខ្ទប់ទ្រង់ទ្រាយធំឡើងវិញ នៅតែជាជម្រើសនៃវិធានការទប់ស្កាត់កូវីដ-១៩ ដែលកំពុងរាលដាលឬយ៉ាងណា?
    ប្រមាណ​ជាមួយសប្តាហ៍​ចុងក្រោយនេះ ​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩​ នៅក្នុងប្រទេស​កម្ពុជា​មានសន្ទុះ​មួយខ្ពស់​គួរឲ្យមាន​ការព្រួយបារម្ភ​ ខណៈដែល​វិស័យ​សុខាភិបាល​នៃប្រទេសនេះ​ បានរកឃើញ​ករណីឆ្លងថ្មីៗ​ជាច្រើន​នៃមេរោគ​កូវីដ​បំប្លែង​ខ្លួនដែលតា ​និងអាល់ហ្វាជាដើម​។ អត្រាឆ្លង​មិនថមថយ​ ចំនួនអ្នកស្លាប់​បន្តកើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ ធ្វើឲ្យមានការ​នឹកឃើញថា ​តើកម្ពុជាគួរ​ត្រលប់ទៅ​អនុវត្តតាម​វិធានការ​ចាស់ ​គឺការបិទខ្ទ​ប់ ឬក៏មានជម្រើសអ្វី​ផ្សេងពីនេះ​ ដែលមាន​ប្រសិទ្ធភាព​ និងមិនប៉ះពាល់​ដល់សេដ្ឋកិច្ច​ជាទូទៅ។​
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners