ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើមានអ្វីផ្សេងទៀតនៅពីក្រោយធុរៈផ្ទាល់ខ្លួនរបស់លោក ស ខេង នៅប្រទេសបារាំង?
    លោកឧបនាយករដ្ឋមន្ត្រី​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា ​បានធ្វើដំណើរ​ទៅកាន់​ប្រទេសបារាំង​រយៈពេល២​សប្តាហ៍ ​គឺចាប់ពី​ថ្ងៃទី២២ ​ខែសីហា​ ដល់ថ្ងៃទី​០៥ ខែកញ្ញា ​ឆ្នាំ២០២១នេះ ​ដោយខុទ្ធកាល័យរ​បស់លោកបញ្ជាក់ថា ​ជាដំណើរ​ដែលមានធុរៈ​ផ្ទាល់ខ្លួន​។ ​ស្របពេលដែល​ភាពចម្រូងចម្រាស​ផ្នែកនយោបាយ​កម្ពុជា​នៅតែបន្ត​កើតមាន ​ទស្សនកិច្ច​ជាឯកជន​របស់លោក​ ស ខេង​ ត្រូវបានគេ​មើលឃើញពីជ្រុង​ផ្សេងៗគ្នា ​ដែលក្នុងនោះ​ដំណឹង​ពីការចរចានយោបាយ​រវាងលោក​ ស ខេង ​ជាមួយមន្ត្រី​អតីតបក្ស​ប្រឆាំង ​និងការបំផុសព័ត៌មាន​ឲ្យមានការទាក់ទាញ ​ក៏ត្រូវបានលើកយកមកនិ​យាយផងដែរ​។​ តើពិតជាមានអ្វី​នៅពីក្រោយវត្តមាន​របស់លោក​ ស ខេង​ នៅប្រទេសបារាំង​មែនឬយ៉ាងណា ​ក្រៅពីធុរៈ​ផ្ទាល់ខ្លួន​?
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើបក្សកែទម្រង់កម្ពុជានឹងមានវាសនាបែបណាក្រោយបង្ហាញគម្រោងរួបរួមជាមួយអ្នកនយោបាយនៃអតីតបក្សប្រឆាំង?
    ម្សិលមិញ ​លោកអ៊ូ ច័ន្ទរ័ត្ន ​សហស្ថាបនិក​គណបក្ស​កែទម្រង់​កម្ពុជា​បានសម្តែង​នូវការ​ព្រួយបារម្ភ​ពីវាសនា​គណបក្ស​ទើបបង្កើតថ្មី​របស់លោក ​បន្ទាប់ពីបាន​បង្ហាញចេ​តនាចង់បង្រួបបង្រួម​អ្នកនយោបាយ​នៃអតីត​គណបក្ស​សង្រ្គោះជាតិ​ជាធ្លុងតែមួយ​ ដើម្បីប្រកួតប្រជែង​នឹងបក្សកាន់អំណាច។​ ប៉ុន្តែក្រសួង​មហាផ្ទៃ​បានអះអាងថា ​មិនមានអ្វី​ត្រូវព្រួយបាម្ភ​នោះទេ ​តែអ្វីដែលគណបក្ស​នេះត្រូវគិតនោះ ​គឺត្រូវបំពេញ​តាមលក្ខខណ្ឌ​ទាំងឡាយ​ឱ្យបានត្រឹមត្រូវ​ និងទាន់​ពេលវេលា។​ ចំណែ​ក ​អ្នកវិភាគ​នយោបាយ​នៅកម្ពុជាវិញ ​បានចាប់អារម្មណ៍​ខ្លាំងលើបញ្ហា​នៃការចង់​បង្រួបបង្រួម​គ្នានេះ។​ អ្នកវិភាគនយោ​បាយ​នៅកម្ពុជា​ហាក់មើលមិនឃើញសោះថា ​ការរួបរួមដែល​គ្រោងនឹងបង្កើត​ឡើងអាចទៅ​ប្រកួតប្រជែង​ជាមួយបក្ស​ប្រជាជនកម្ពុជា​បាននោះ។​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើដំណើរទៅអាមេរិករបស់លោកសម រង្ស៊ី អាចមានឥទ្ធិពលលើបញ្ហានយោបាយនៅកម្ពុជាដែរទេ?
    លោកសម រង្ស៊ី ​ប្រធានស្តីទី​នៃអតីត​គណបក្ស​សង្រ្គោះជាតិ​បានទៅជាន់​ជើងនៅសហរដ្ឋ​អាមេរិក​កាលពីថ្ងៃទី១៨​សីហានេះ។​ នៅក្នុងដំណើរនេះ ​អនុប្រធាន​នៃអតីតគណបក្ស​សង្គ្រោះជាតិ​ ពីសហរដ្ឋ​អាមេរិក​បានលើកឡើងថា ​ជាដំណើរ​មកដល់​ក្នុងគោលបំណ​ងពិភាក្សា​ផែនការ​មួយចំនួន​ជាមួយសកម្មជន​របស់ខ្លួន​នៅឯសហរដ្ឋ​អាមេរិក​ និងជាពិសេស​លោកសម រង្ស៊ី​នឹងពិភាក្សា​ជាមួយ​មន្រ្តីសភា​ និងអ្នកកាទូត​អាមេរិក​លើបញ្ហា​សិទ្ធិមនុស្ស​និងលំហូរ​ប្រជាធិបតេយ្យ​នៅកម្ពុជា​។ ក៏ប៉ុន្តែ​សម្រាប់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ ដំណើរទៅដល់​អាមេរិក​របស់​លោកសម រង្ស៊ី ​មានចេតនា​បំផ្លាញ​ផលប្រយោជន៍​របស់កម្ពុជា​ទាំងមូល​។
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើរដ្ឋាភិបាលគួរមានដំណោះស្រាយបែបណាជុំវិញបញ្ហាទីផ្សារនាំចេញកសិផលរបស់កសិករកម្ពុជា?
    នាពេលថ្មីៗនេះ ​កសិករ​កម្ពុជា​មួយចំនួន​កំពុង​ជួបប្រទះ​បញ្ហាប្រឈម​នឹងការ​គ្មានទីផ្សារ​ទទួលទិញ​កសិផល​របស់ខ្លួន​ បន្ទាប់ពីមាន​ការបិទច្រក​ព្រំដែន​រវាងកម្ពុជានិងថៃ។ ​កសិករផ្លែមៀន​ប៉ៃលិន ​ឬត្រង៉ែនរបស់​កសិករជាច្រើន ​ត្រូវបាន​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ទិញយក​ជាបន្ទាន់​ដើម្បីជួយ​សម្រួលបន្ទុក​របស់​កសិករ​។ ចំពោះមុខបញ្ហា​ទីផ្សារនេះ​ អ្នកជំនាញ​កសិកម្មលើកឡើងថា ​ក្រសួងគួរ​រៀបចំផែនការ​យុទ្ធសាស្រ្ត​ពង្រីកទីផ្សារ​ផ្សេងៗទៀត​ឲ្យកសិករ​ដោយមិនចាំបាច់​ពឹងតែលើប្រទេស​ជិតខាង​ ក៏ប៉ុន្តែ​រដ្ឋមន្រ្តីក្រសួង​កសិកម្ម​បានបញ្ជាក់ថា ​ដោយសារ​បញ្ហាដឹកជញ្ជូន ​និងការវេចខ្ចប់​កសិផល​ដូចជាមៀនប៉ៃលិន​ មានភាពស្មុគស្មាញ​។ ​ដូច្នេះតើ​រដ្ឋាភិបាល​គួរមាន​ដំណោះស្រាយ​បែបណា​ជុំវិញ​បញ្ហាទីផ្សារ​នាំចេញ​កសិផល​របស់​កសិករ​កម្ពុជា?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិល៖ការកាត់ទោសលោករ៉ុង ឈុន ឱ្យជាប់គុក២ឆ្នាំ ជារឿងអយុត្តិធម៌ និងជាសញ្ញានៃការបិទសិទ្ធិ សេរីភាព
    ម្សិលមិញ​ លោករ៉ុង ឈុន ​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​២ឆ្នាំ ​និងពិន័យ​ជាទឹកប្រាក់​ចំនួន២លានរៀល​។​ ជាមួយគ្នានេះ ​តុលាការ​ក៏បានកាត់ទោស​លើសកម្មជន​២នាក់ទៀត​ឱ្យជាប់ពន្ធនាគារ​ម្នាក់២០ខែ​ និងពិន័យ​ទឹកប្រាក់​២លានរៀលដូចគ្នា​ ក្រោមបទចោទ​«ញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម​»។ មិនតែប៉ុណ្ណោះ​ អ្នកទាំង៣​ក៏ត្រូវបានតុលាការ​បង្គាប់​ឱ្យរួមគ្នា​សងជំងឺចិត្ត​ទៅគណៈកម្មាធិការ​កិច្ចព្រំដែន​កម្ពុជា​ចំនួន៤០០លានរៀល​ ឬប្រហាក់​ប្រហែល​១០ម៉ឺន​ដុល្លារថែមទៀត​។​ មេធាវី​ និងអង្គការ​សង្គម​ស៊ីវិលដែលតាមដាន​យ៉ាងដិតដល់​លើសំណុំរឿងនេះ​បានសម្តែងការ​មិនពេញចិត្ត​ ដោយអះអាងថា​ វាជារឿង​អយុត្តិធម៌​សម្រាប់ពួកគេ ​និងជាសញ្ញានៃបំបិទ​សិទ្ធិ សេរីភាព​អ្នកដែលហ៊ាននិយាយ​។ ​ប៉ុន្តែ ក្រសួង​យុត្តិធម៌​កម្ពុជា​បដិសេធថា ​វា គឺជា​ការអនុវត្តច្បាប់​ មិនមែនជា​បំបិទសិទ្ធិ​ សេរីភាព​អ្វីនោះទេ។​
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - បញ្ហានៅអាហ្វហ្គានីស្ថាននាពេលនេះគួរយកមកប្រៀបធៀបនឹងកម្ពុជាឆ្នាំ១៩៧៥ដែរទេ?
    ការប្រៀបធៀប​វិបត្តិ​កម្ពុជា​ក្នុងពេល​អតីតកាល​ និងស្ថានការណ៍​នៅអាហ្វហ្គានីស្ថាន​បច្ចុប្បន្ន ​កំពុងផុសផុល​ឡើងក្នុងផ្នត់​គំនិត​មនុស្សខ្មែរ​មួយចំនួនធំ។​ កាលពី៤៦ឆ្នាំមុន!​ នៅក្នុងឆ្នាំ​១៩៧៥ ​អាមេរិកបាន​បោះបង់​ចោលវៀតណាម​ខាងត្បូង​ កម្ពុជា ​និងឡាវ​ នៅចំពោះមុខ​ការមកដល់​របស់​ពួកវៀតកុង ​របស់ពួកខ្មែរ​ក្រហម​។ នៅ​អាហ្វហ្កានីស្ថាន ក្រុម​ឧទ្ទាម​តាលីបង់​ដែល​ត្រូវ​បាន​អាមេរិក​ទម្លាក់​ពី​អំណាច​កាល​ពី២០ឆ្នាំ​មុន​កំពុង​ត្រឡប់​ទៅ​កាន់​អំណាច​ជា​ថ្មី​ចាប់​ពី​ពេល​នេះ​ត​ទៅ បន្ទាប់ពីអាមេរិកដកទ័ព​យ៉ាងប្រញាប់ប្រញាល់​ចេញពី​អាហ្វហ្កានីស្ថាន​។​ បញ្ហានៅ​អាហ្វហ្គានីស្ថាន​នាពេលនេះ​គួរយក​មកប្រៀបធៀប​នឹងកម្ពុជា​ឆ្នាំ១៩៧៥​ដែរទេ​?
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើយុទ្ធនាការថ្មី«រួមគ្នាទទួលខុសត្រូវទប់ កាត់ការចម្លងវីរុសកូវីដ១៩»នឹងមានប្រសិទ្ធភាពកម្រិតណា?
    ម្សិលមិញ​ ក្រសួងសុខាភិបាល​កម្ពុជា​បានប្រកាស​បើកយុទ្ធនាការ​ថ្មីក្រោមប្រធានបទ​ថា«រួមគ្នាទទួល​ខុសត្រូវទប់​ ស្កាត់ការចម្លង​វីរុសកូវីដ១៩​»​ ដើម្បីទប់ស្កាត់ ​និងកាត់ផ្តាច់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​។​ ក្រសួងសុខាភិបាល​កម្ពុជា ​និងអង្គការ​សុខភាព​ពិភពលោក​បានអះអាងថា ​វិធានការនេះ​នឹងជួយឱ្យ​កម្ពុជា​អាចគ្រប់គ្រងបាន​លើការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩​ បើសិន​មានការចូលរួម​ស្មើដៃ​រវាង​អាជ្ញាធរ​មានសមត្ថកិច្ច​ និងប្រជាពលរដ្ឋ​។​ ចំណែក ​អ្នកតាមដាន ​និងឃ្លាំមើល​វិញក៏យល់ស្រប​ដែរ​ ប៉ុន្តែ​ពួកគេ​ទាមទារ​ឱ្យមាន​ការអនុវត្ត​ឱ្យបានត្រឹមត្រូវ​ ទើបអាចមាន​ប្រសិទ្ធភាព​ទៅតាម​ការចង់បាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​។​
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - ជនរងគ្រោះ៖ សវនាការសាលាក្តីខ្មែរក្រហមនៅតែសំខាន់ ទោះបីរបបកម្ពុជាប្រជាធិបតយ្យកន្លងផុតទៅជាង៤០ឆ្នាំក្តី
    នៅថ្ងៃចន្ទ​ទី១៦សីហានេះ ​សាលាក្តី​ខ្មែរក្រហម​នឹងបើកសវនាការ​លើបណ្តឹង​សាទុក្ខ​ក្នងសំណុំរឿង​០០២/០២​ប្រឆាំងនឹង​ខៀវ សំផន​។​ ត្បិតថា​នឹងបើក​សវនាការ​ ក៏ប៉ុន្តែ​នៅក្នុងបរិបទ​កូវីដ១៩​ សវនាការ​នេះហាក់​មិនសូវ​ទទួលបាន​ការចាប់អារម្មណ៍​តាមដាន​ពីមហាជន​ទូទៅ។​ តែយ៉ាងណា​ពីក្រសែភ្នែក​ជនរងគ្រោះ ​សវនាការ​សាក្តីខ្មែរ​ក្រហម​នៅតែសំខាន់​ និងមាន​តម្លៃក្នុងការ​ទាមទារ​រកយុត្តិធម៌​សមស្រប​មួយ ទោះបី​របប​កម្ពុជា​ប្រជាធិបតេយ្យ​បានផុតរលត់​ទៅជាង​៤០ឆ្នាំហើយក្តី​។
    11 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - អ្នក​ឃ្លាំ​មើល​នយោបាយ៖ គណបក្ស​ថ្មី​ៗ ទោះ​រួប​រួម​គ្នា ក៏​ពិបាក​រក​សំឡេង​គាំទ្រ
    អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​សៅរ៍​ទី​១៤​សីហា​ម្សិលមិញ បាន​ចេញ​មក​បដិសេធ​ថា មិន​មាន​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ពាក់ព័ន្ធ​ជាមួយ​នឹង​គណបក្ស​នយោបាយ​ថ្មី​ៗ របស់​ក្រុម​មន្ត្រី​នៃ​អតីត​គណបក្ស​របស់​ខ្លួន​ឯង​នោះ​ទេ​។ ការ​ចេញ​មក​បដិសេធ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមមន្ត្រី​នៃ​អតីត​គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ចេញ​មក​បង្កើត​គណបក្ស​ថ្មី​ៗ​បន្ត​កន្ទុយ​គ្នា ហើយ​បង្ហាញ​ចេតនា​រួម​គ្នា​ជា​គណបក្ស​តែ​មួយ​នា​ពេល​ខាង​មុខ​។ នៅ​ចំពោះ​មុខ​សេណារីយ៉ូ​នៃ​ការ​រួបរួម​គ្នា​នេះ អ្នក​តាម​ដាន​បញ្ហា​នយោបាយ​នៅ​កម្ពុជា នៅ​តែ​មើល​ឃើញ​ថា ការ​រួម​គ្នា​ជា​រឿង​ពិបាក ដ្បិត​ក្រុម​មន្ត្រី​ហាក់​មាន​ឆន្ទៈ​ផ្សេងៗ​គ្នា​ផង ហើយ​ប្រសិន​បើ​រួម​គ្នា​បាន ក៏​ពិបាក​រក​ការ​គាំទ្រ​ដែរ​។
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - សង្គមស៊ីវិល៖ការបើកព្រំដែនជាមួយថៃជាជម្រើសល្អតែត្រូវមានវិធានការច្បាស់លាស់ទើបអាចគ្រប់គ្រងកូវីដ១៩បាន
    សេចក្តីសម្រេច​បិទព្រំដែន​កម្ពុជា-ថៃ​បានផុតកំណត់ហើយ​កាលពី​ថ្ងៃទី១២ ​ខែសីហា ​ម្សិលមិញនេះ ​មានន័យថា​ ជាគោលការណ៍ ​គឺពលករ​ខ្មែរដែល​នៅជាប់កកកុញ​នៅតាមព្រំដែន​ក្នុងទឹកដីថៃ ​អាចចូលមក​ប្រទេស​កម្ពុជា​វិញបានហើយ។ ​អង្គការ​សង្គមស៊ីវិល​ដែលតាមដានយ៉ាងដិត​ដល់លើបញ្ហានេះ​ បានលើកឡើងថា​ ការបើកព្រំដែន​ជាមួយថៃឡើងវិញ​ គឺជាជម្រើស​ដ៏ល្អសម្រាប់​ពលករខ្មែរ​ជាប់នៅប្រទេសថៃ​។​ ប៉ុន្តែ​ ពួកគេក៏បាន​ឱ្យយោបល់ថា ​អាជ្ញាធរ​កម្ពុជា​ត្រូវតែមាន​វិធានការ​ច្បាស់លាស់​ចំពោះ​ពលករខ្មែរ​ដែលនឹងចូលមក​ប្រទេសកំណើតវិញនេះ​ ដើម្បីគ្រប់គ្រង ​និងទប់ស្កាត់​ការនាំចូល​វីរុសកូវីដ១៩ ​ជាពិសេ គឺ​វីរុស​បំប្លែងខ្លួនថ្មី​ ដែលតា​។
    11 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners