ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • យុទ្ធសាស្ត្រចរចាក្រោមតុរបស់កម្ពុជា អាចយកទៅប្រើជាមួយភូមាបានទេ?
    លោក​នាយករដ្ឋមន្ត្រី​ប្រកាស​កាលពីថ្ងៃ​ទី០២​ ខែធ្នូថា​ លោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ភូមា​ ដោយ​គ្មាន​លក្ខខណ្ឌ​ទុកជា​មុនទេ​ ហើយ​ទស្សនកិច្ច​នឹងធ្វើ​ឡើង​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា។​ អ្នក​ជំនាញ​លើកឡើងថា​ ដំណើរ​ទស្សន​កិច្ច​នេះ​ ទំនង​ជាការ​សាកល្បង​របស់​កម្ពុជា​ ជាមួយ​ភូមា​ ដើម្បី​ឈាន​ទៅរក​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​នេះ។​ ភូមា​ដែល​កំពុង​ជួបវិបត្តិ​នយោបាយ​ និង​តម្រូវ​ឲ្យ​អាស៊ាន​មិន​អញ្ជើញ​ឲ្យចូល​រួមកិច្ច​ប្រជុំ​កំពូល​ កាល​ពីខែ​តុលា​កន្លងទៅ។​ តើ​កម្ពុជា​អាច​យក​គោលការណ៍​ដោះស្រាយ​បញ្ហា​នយោបាយ​តាមរយៈ​ការចរចា​ក្រៅផ្លូវ​ការ​ទៅប្រើ​ជាមួយ​ភូមា​បានទេ?​
    13 min
  • សារឆ្លងឆ្លើយរវាងលោក សម រង្ស៊ី និងលោក កឹម សុខា បង្ហាញពីការបែកបាក់មែនទែន ឬជាយុទ្ធសាស្ត្រ?
    លោក​ កឹម សុខា​ ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​បានសរសេរ​នៅលើទំព័រហ្វេស​ប៊ុក​របស់លោក​នៅថ្ងៃពុធ​ម្សិលមិញ​ថា​ លោក​ធ្វើអ្វី​ ដែល​លោកអាច​ធ្វើបាន​ទៅតាម​លទ្ធភាព​ កាលៈទេសៈ ​និង​ដោយឆន្ទៈ​ពិត​ មិន​ធ្វើតាម​អ្នកណា​គំរាម​បង្ខំ​លោកឡើយ។​ កាល​ពីថ្ងៃ​ទី២៨​ ខែ​វិច្ឆិកា​ លោក​ សម រង្ស៊ី​ ដែលជាប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​ បាន​សរសេរ​លើហ្វេសប៊ុក​របស់លោក​ថា​ សេចក្តី​ថ្លែងការណ៍​លោក​ កឹម សុខា​ ស្តីពី​គណបក្ស​សង្គ្រោះជាតិ​ គឺជា​លទ្ធផល​ នៃការ​គំរាម​កំហែង​ ពីសំណាក់​លោក​ ហ៊ុន សែន​ ដែល​ភ័យខ្លាច​ជាទីបំផុត​ ចំពោះ​ឯកភាព​នៃអ្នក​ប្រជាធិបតេយ្យខ្មែរ​ ហើយ​ដែលចាប់​យក​លោក​ កឹម សុខា​ ធ្វើជា​ចំណាប់​ខ្មាំង​របស់គាត់។​ ការឆ្លង​ឆ្លើយ​គ្នាជាលើកដំបូង​ដោយផ្ទាល់​ពីសំណាក់​មេដឹកនាំបក្ស​ប្រឆាំង​ទាំងពីរ​ បង្កើត​ជាសំណួរថា​ «សម រង្ស៊ី​ និងកឹម សុខា»​ លែងជាមនុស្ស​តែមួយ​កាន់តែច្បាស់ហើយ​ ឬជា​យុទ្ធសាស្ត្រ​នយោបាយ?​
    13 min
  • តើកម្ពុជា កំពុងធ្វើរឿងត្រឹមត្រូវដែរឬទេ ក្នុងការផ្តល់ជំនួយទឹកប្រាក់និងវ៉ាក់សាំងដល់ប្រទេសឡាវ?
    រដ្ឋាភិបាល​កម្ពុជា​កាល​ថ្ងៃទី​ ២៩​ វិច្ឆិកា​កន្លង​ទៅបាន​ប្រកាស​ផ្តល់ជំនួយ​ដល់ប្រទេស​ឡាវ​ក្នុងទឹក​ប្រាក់ចំនួន​១៣លានដុល្លារ​ដែលជា​ជំនួយរួមគ្នា​រវាងបណ្តា​ម្ចាស់ជំនួយធំៗ​នៅកម្ពុជា។​ ក្នុងនោះ​ កម្ពុជា​ក៏បានផ្តល់​ជំនួយវ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ចំនួន​ ៥០ម៉ឺន​ដូសបន្ថែម​ទៀតផងដែរ​ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​មេរោគកូវីដ១៩។​ ជុំវិញ​ការផ្តល់​ជំនួយ​ទាំងថវិកា​និងវ៉ាក់សាំង​របស់កម្ពុជា​ទៅកាន់​ប្រទេសឡាវ​ ភាគី​រដ្ឋាភិបាល​និងអ្នកតាម​ដាន​ដំណើរការ​សង្គម​មួយចំនួន​បានលើក​ឡើងថា​ សកម្មភាព​បែបនេះ​ គឺបាន​បង្ហាញ​អំពីគុណតម្លៃ​មនុស្សធម៌​ និងរឹត​ចំណង​កិច្ចសហប្រតិបត្តិ​ការវាងប្រទេសទាំង​ពីរបន្ថែម​ទៀត។​ ប៉ុន្តែ​ឆ្លៀតក្នុង​ឱកាស​នេះដែរ​ អ្នកពាក់ព័ន្ធ​ខ្លះទៀត​បានលើក​ឡើងថា​ កម្ពុជា​ក៏ត្រូវ​គិតគូរ​ និង​ដោះស្រាយ​ផលប៉ះពាល់​របស់ប្រជាជន​ខ្លួនឱ្យបានច្រើន។​
    13 min
  • ករណីទន្រ្ទានដីព្រៃលិចទឹក៖ សង្គមស៊ីវិល និងអ្នកវិភាគចោទសួរពីឆន្ទៈជាជាងបង្កើតគណៈកម្មាការដោះស្រាយ?
    ក្រោយពី​មានការ​បញ្ជា​ដោយ​ម៉ឺងម៉ាត់​ពីប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រួចមក​ ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ចាប់ផ្តើម​ធ្វើសកម្មភាព​ការងារ​ចុះត្រួត​ពិនិត្យនិង​ស្រាវជ្រាវ​លើករណី​ទន្រ្ទានយក​ដីព្រៃលិច​ទឹកនៅ​តំបន់​ទន្លេសាប។​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ លោក​ជា ​សុផារ៉ា ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​និងសំណង់​ បានដឹកនាំ​ស្ថាប័នពាក់ព័ន្ធ​ចុះត្រួតពិនិត្យ​ផ្ទាល់ក្នុង​ភូមិសាស្រ្ត​ខេត្តកំពង់ឆ្នាំង​ និង​ខេត្តកំពង់ធំ។​ លើសពីនេះ​ ក្រសួង​រៀបចំដែនដី​ ក៏បាន​បង្កើត​ក្រុមការងារ​ដើម្បី​ត្រួតពិនិត្យ​និងស្រាវ​ជ្រាវ​លើករណីនេះ។​ ក៏ប៉ុន្តែ​យ៉ាងណា​សង្គមស៊ីវិល​និងអ្នកវិភាគ​យល់ថា​ បើមាន​តែគណៈកម្មការ​ តែគ្មានឆន្ទៈ​ដោះស្រាយ​ នោះការងារ​នឹងគ្មាន​ប្រសិទ្ធិភាពឡើយ។​
    14 min
  • តើអ្វីនៅពីក្រោយនៃការអញ្ជើញថ្នាក់ដឹកនាំក្នុងតំបន់មកធ្វើទស្សនកិច្ចនៅកម្ពុជាពេលនេះ?
    នៅថ្ងៃចន្ទនេះ​ ជាការ​មកដល់​របស់​នាយករដ្ឋមន្ត្រី​ឡាវ​ ដើម្បីបំពេញ​ទស្សកិច្ច​ចំនួន២ថ្ងៃ​នៅកម្ពុជា។​ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ឡាវ​ ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី​ ក៏នឹង​មកបំពេញ​ទស្សកិច្ច​ផ្លូវការ​នៅកម្ពុជា​ចំនួន២ថ្ងៃ​ដូចគ្នាដែរ។​ ការមក​បំពេញ​ទស្សកិច្ច​ផ្លូវរដ្ឋ​នេះ​ ត្រូវ​បាន​អ្នកជំនាញ​ផ្នែកអន្តរជាតិ​ យល់ថា​ ជាការ​ស្វែងយល់គ្នា​បន្ថែម​ក្នុងនាម​ជាប្រទេស​នៃតំបន់អាស៊ាន​ ខណៈ​ដែលកម្ពុជា​នឹងធ្វើ​ជាម្ចាស់ផ្ទះ​អាស៊ាន​នៅឆ្នាំក្រោយ។​ ក្នុង​នោះ​ មាន​បញ្ហាមួយ​ចំនួន​នឹងចាប់​ផ្តើម​លើកមក​ពិគ្រោះគ្នា​ ហើយ​គេជឿថា​ វិបត្តិនៅភូមា​ជាបញ្ហា​ឈឺក្បាល​មួយដែល​ថ្នាក់ដឹកនាំ​ក្នុងតំបន់​អាស៊ាន​មិនអាច​មើលរំលង។​
    14 min
  • សំណុំ​រឿង​ដកហូត​សញ្ជាតិ៖ ជាការបំភ័យ ឬយុទ្ធសាស្ត្រ​ដាក់​សម្ពាធ ឬក៏​មធ្យោបាយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​?
    ថ្មីៗនេះ អ្នក​នយោបាយ​ខ្មែរ​នៅក្រៅស្រុក លោក សម រង្ស៊ី បញ្ចេញសារនយោបាយ ចង់​ឲ្យ​មាន​ការ​ដក ហូត​សញ្ជាតិអាមេ​រិក ពីពលរដ្ឋខ្មែរ​អាមេរិ​កាំង ដែល​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​ និងពី​​​អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។ ​អ្នក​ខ្លះ យល់​ថា​ ​នេះ​ជា​គំនិត​ល្អមួយ ដើម្បី​ឲ្យបរទេស​ដាក់​សម្ពាធខ្លាំងថែមទៀត​​លើ​រដ្ឋាភិបាល​កម្ពុជា និង​ធ្វើឲ្យ​មន្ត្រីខ្មែរ​មាន​សញ្ជាតិ​អាមេរិក ដើរ​ផ្លូវ​ត្រូវ។ ក៏ប៉ុន្តែ ចំពោះ​អ្នក​វិភាគ​មួយ​ចំនួន, សារនយោបាយ​របស់​លោក សម រង្ស៊ី គឺ​ជារឿង​ឥតប្រយោជន៍ និងគ្រាន់តែ​បង្កើត​ព្រឹត្តិការណ៍ ដើម្បីឲ្យ​មាន​ការ​ចាប់អារម្មណ៍។  អ្នកឃ្លាំ​មើលនយោបាយខ្លះទៀត គិតថា នេះជា​យុទ្ធសាស្ត្រដាក់សម្ពាធ ហើយ​ទំនង​ជា មធ្យោបាយកៀងគរប្រមូលលុយដាក់ហោប៉ៅ ដែរ​។​
    12 min
  • តើបញ្ហាសិទ្ធិមនុស្សអាចជារបៀបវារៈសំខាន់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ទេ?
    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ និង​អ្នក​នយោបាយ​បក្សប្រឆាំង បានអំពាវនាវ​​ដល់​​សហភាព​អឺរ៉ុប ធ្វើ​ការ​ស្តី​បន្ទោសឲ្យ​ខ្លាំង​ក្លា​ទៅលើ​រដ្ឋាភិបាល​​កម្ពុជា ចំពោះអ្វីដែលពួកគេ​លើកឡើងថា ​កម្ពុជា​មិនព្រម​អើពើ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ ស្របតាម​កាតព្វកិច្ច​របស់​ខ្លួន​ក្រោមច្បាប់​អន្តរជាតិ។ ការអំពាវនាវបែបនេះ ធ្វើ​ឡើងជាបន្តជាបន្ទាប់ ​​ស្របពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៦ ខែវិច្ឆិកានេះ។ សម្រាប់​អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា ​គឺមិនអាចរួចឡើយ ពីព្រោះគ្មាន​ឡើយ ​របៀប​វារៈនិយាយពីសិទ្ធិមនុស្ស នៅក្នុងជំនួប​កំពូលនេះ។ ប៉ុន្តែ​អ្នក​វិភាគ​ខ្លះ​ លើកឡើងថា ទោះជាដោយ​ផ្ទាល់ ឬប្រយោល បញ្ហាសិទ្ធិ​មនុស្ស  និង​ប្រជាធិបតេយ្យ គឺជាអ្វីដែល​អឺរ៉ុប​ដាក់​លក្ខខណ្ឌ​ មុននឹង​រកស៊ីជាមួយប្រទេស​ណាមួយ។
    11 min
  • អ្នកវិភាគ៖ ទោះតាមអនឡាញ កម្ពុជានឹងទទួលផលវិជ្ជមានច្រើនជាង អវិជ្ជមានពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប
    ប្រទេស​កម្ពុជា​មានកិត្តិយស​បានធ្វើជាម្ចាស់​ផ្ទះនៃ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ លើកទី១៣​(ASEM13)​ នៅថ្ងៃ​ទី២៥​-២៦​ ខែវិច្ឆិកានេះ​ ដោយមាន​ការចូលរួម​ពីប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ និង​តំណាង​សំខាន់ៗ​មកពី​បណ្តា​ប្រទេស​នៃទ្វីបអឺរ៉ុប​ និងអាស៊ី​ច្រើនជាង៥០​ ប្រទេស។​ អ្នកជំនាញ​ផ្នែកកិច្ចការ​សង្គម​ និងនយោបាយ​ ក៏ដូចជា​គណបក្ស​នយោបាយដែរ​ សុទ្ធតែ​បានបង្ហាញ​ពីមោទនភាព​ និងផល​ចំណេញ​សម្រាប់​ប្រទេស​កម្ពុជា​ បើទោះ​ណា​ជាកិច្ចប្រជុំនេះ​ ត្រូវបាន​ធ្វើតាមប្រព័ន្ធ​អនឡាញ​ក៏ដោយ។​
    12 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - រថយន្តឯកជនពាក់ផ្លាកលេខ រដ្ឋ ខ.ម ន.ប និងរថយន្តចង្កូតស្តាំ គួរត្រូវដោះស្រាយ ឬទុកឲ្យរ៉ាំរ៉ៃ?
    គេនៅ​មិនទាន់​មាន​តួលេខ​ជាក់លាក់​ទេ​ថា រថយន្ត​ឯកជន​ ដែល​ពាក់​ផ្លាកលេខ​រដ្ឋ ​ផ្លាក​លេខ​កងទ័ព​(​ខ.ម) នគរបាល​(ន.ប) ​និង​រថយន្ត​ចង្កូត​ស្តាំ ​សរុប​ប៉ុន្មាន​នៅឡើយ​។ ក៏ប៉ុន្តែ​បើតាម​អ្វី​ដែល​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​ស្នើទៅ​ប្រមុខ​រដ្ឋាភិបាល​សុំ​ប្រមូល​ពន្ធ​ពី​ប្រភេទ​រថយន្ត​ទាំងអស់​នេះ ​ទំនងជា​មិនតិច​ទេ​។ ក្រសួង​ហិរញ្ញវត្ថុ​ក៏បាន​អះអាង​ថា​យានយន្ត​នាំចូល​ជា​ប្រភព​ចំណូល​យ៉ាងសំខាន់​សម្រាប់​ថវិកាជាតិ​។ ​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៩ ​ចំណូលពី​ក្រុម​ទំនិញ​រថយន្ត​នេះ ​បាន​ដើរ​តួនាទី​ជាង​ពាក់កណ្តាល​(៥៣%​) ​នៃ​ចំណូល​សរុប​ ដែល​ប្រមូល​បាន​ដោយ​គយ ហើយ​ឆ្នាំ​២០២០ ​តួលេខ​បាន​ធ្លាក់ចុះ​មកត្រឹម​៤៣​% ដោយសារ​ទីផ្សារ​យានយន្ត ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ-​១៩​។ ដូច្នេះ​ដើម្បី​ប្រមូល​ពន្ធ​ចូល​រដ្ឋ​កុំឲ្យ​ធ្លុះធ្លាយ​ផង ​និង​ដើម្បី​ផលប្រយោជន៍​ជាវិជ្ជមាន​ផ្សេង​ៗ​ទៀត​ តើ​បញ្ហា​រថយន្ត​ពាក់​ស្លាកលេខ​រដ្ឋ ​ខ.ម ​ន.ប​ ដែល​មិនមែន​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ ​និង​រថយន្ត​ចង្កូត​ស្តាំ ​គួរ​ត្រូវ​បញ្ចប់ ​ឬ​គួរ​បណ្តោយ​ត​ទៅទៀត​?
    13 min
  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ - តើបញ្ហាបែកបាក់ផ្ទៃក្នុងរបស់អតីតគណបក្សសង្រ្គោះជាតិអាចស្រោចស្រង់មកដូចធម្មតាឡើងវិញបានដែរឬទេ?
    លោកសម រង្ស៊ី​ ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​កាលពីដើម​សប្តាហ៍នេះ ​បានចេញមក​បញ្ជាក់​នៅចំពោះមុខ​សមាជិក​ និងអ្នកគាំទ្រ​នៅសហរដ្ឋ​អាមេរិកថា​ រូបលោក ​និងលោក​កឹម សុខា ​គឺជាមនុស្ស​តែមួយដដែល​។​ ជាមួយគ្នានេះ ​លោកសម រង្ស៊ី ​ក៏បានអះអាងថា​ រូបលោក​នឹងសម្របសម្រួល​បញ្ហាបាក់បែក​ផ្ទៃក្នុង​ដែលកំពុងកើតឡើង​នៅក្នុង ​អតីតគណបក្ស​​សង្រ្គោះជាតិ​។​ ការចេញអ​ន្តរាគមន៍​របស់​លោកសម រង្ស៊ីនេះ​ ធ្វើឡើងក្រោយពី​លោកមុត ចន្ថា ​ដែលត្រូវបានគេដឹងថា ​ជាមនុស្សជំនិត​លោកកឹម សុខា ​ចេញមកវាយ​ប្រហារ​យ៉ាងចាស់ដៃ​ទៅលើក្រុម​លោកសម រង្ស៊ី​នៅខាងក្រៅប្រទេស ​និងបរិហារពាក្យ​ស្លោកថា​ សម រង្ស៊ី​ និងកឹម សុខា ​ជាមនុស្សតែមួយ ​គឺមិនអាច​ទៅរួចនោះទេ។​ ចំពោះបញ្ហានេះ​ ក្រុមអ្នកវិភាគ​នយោបាយ​កម្ពុជា​មើលឃើញខុសៗ​ពីគ្នា​។
    12 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners