ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • ការបូមខ្សាច់៖ តើជួយស្តារទន្លេ និងជួយអភិវឌ្ឍជាតិ ឬក៏ ធ្វើឲ្យខូចបរិស្ថាន និងបាក់ច្រាំង?
    ថ្មីៗនេះ​ រដ្ឋាភិបាល​ យល់ព្រម​ឱ្យក្រុមហ៊ុន​ GLOBAL​ GREEN​ (CAMBODIA)​ ENERGY​ DEVELOPMENT​ CO., LTD​. បូមខ្សាច់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ហើយ​ ក៏​អនុញ្ញាត​ឱ្យនាំ​ចេញ​ទៅក្រៅ​ប្រទេស​។​ គិតត្រឹម​ឆ្នាំ​២០២១នេះ​ ក្រសួង​រ៉ែ​និងថាមពល​ បាន​ផ្តល់​អាជ្ញាបណ្ណ​ បូមខ្សាច់​ ស្តារផ្លូវ​នាវាចរណ៍​តាម​ដងទន្លេ​ ដល់​ក្រុម​ហ៊ុន ចំនួន​ជាង ​៥០។​ ជាផ្លូវការ​ គឺ​មាន​ក្រុម​ហ៊ុន​ពីរ​ប៉ុណ្ណោះ​ ដែល​មាន​សិទ្ធិនាំខ្សាច់​ចេញ​ ហើយ​ត្រូវនាំចេញ​ តាម​ច្រកតែមួយ​គត់​ គឺ​ច្រក​ក្អមស្រណ។​ ជុំវិញ​ការ​បូមខ្សាច់​នៅស្រុក​ខ្មែរ​នេះ អ្នកធ្វើការ​ខាង​បរិស្ថាន និង​សកម្មជន​ធម្មជាតិ គឺព្រួយ​បារម្ភក្នុង​ចិត្ត​ និង​រំពឹងចង់​​ឃើញ​«មាន​តម្លាភាព» ហើយ​និងមាន​ការ​លាត​ត្រដាងការ​វាយតម្លៃហេតុប៉ះពាល់ផ្នែក​បរិស្ថាន​និង​សង្គម ឲ្យ​បាន​ច្បាស់​លាស់។​ ចំណែក​ខាង​អាជ្ញាធរ​រដ្ឋ គឺ​អះអា​ង​ថា ការវាយ​តម្លៃ​ផលប៉ះពាល់​ បាន​ប្រព្រឹត្ត​ទៅតា​មនីតិវិធី​ច្បាស់​លាស់​។ បន្ថែ​មលើស​ពីនេះ​ ក្រសួង​រ៉ែ​និងថាមពល ក៏​បញ្ជាក់ដែរ​ថា ការ​បូមខ្សាច់​ បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​ ពិសេស​ផ្នែ​ក​ខាងសាងសង់​ និងជា​ប្រភព​ចំណូល​ចូល​ជាតិ​ និងជួយស្តារ​ទន្លេ។
    13 min
  • ហេតុអ្វីបក្សកាន់អំណាចគ្មានបេក្ខភាពនាយករដ្ឋមន្ត្រីច្រើនរូប?
    លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី​២៤ធ្នូ ត្រូវបានជ្រើសរើសជា​ឯកច្ឆ័ន្ទ បេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់ ដោយមិនទាន់កំណត់កាលបរិច្ឆេទឡើងកាន់អំណាច។  បើតាមតំណាងបក្សកាន់អំណាច ការណ៍​​ដែល​មិនមានបេក្ខភាពនាយករដ្ឋមន្ត្រីច្រើនរូប គឺជា​សារមួយ​បង្ហាញថា​បក្សមានឯកភាព​ផ្ទៃក្នុង និងមានសាមគ្គីភាពរឹងមាំ។ ​រីឯ​​អ្នកវិភាគនយោបាយក្នុងនិងក្រៅស្រុក​ខ្លះវិញ​ យល់ថា វាជារបត់​នយោបាយមួយថ្មីដែលមិន​ចម្លែកសោះ ខណៈ​អ្នកវិភាគខ្លះទៀតថា ជា​​​ទង្វើ​គំរាមកំហែង​ផ្ទៃក្នុងបក្ស​។
    13 min
  • ការបោះឆ្នោតជ្រើសតាំងអនាគតអ្នកបន្តវេននៃបក្សCPP៖ ជានិម្មិតរូបឬជាប្រជាធិបតេយ្យផ្ទៃក្នុង?
    គណបក្ស​ប្រជាជន​កម្ពុជា​នៅព្រឹក​ថ្ងៃសុក្រ​នេះ ​នឹង​បើក​សន្និបាត​គណៈកម្មាធិការ​កណ្តាល​បក្ស ​ដើម្បី​ឈាន​ទៅ​សម្រេច​ បេក្ខភាព​បន្ត​វេន​ជានាយក​រដ្ឋមន្ត្រី​នាពេល​ខាងមុខ។​ យ៉ាង​ណាមិញ​សន្និបាត​នៃគបក្ស​កាន់​អំណាច​នេះ​ ត្រូវ​បាន​អ្នកវិភាគ​ និង​គណបក្ស​ក្រៅរដ្ឋាភិបាល​ មាន​ទស្សនៈ​ខុសៗគ្នា។​ អ្នក​ខ្លះ​ថាជា​ការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ផ្ទៃរបស់បក្ស។​ រីឯអ្នក​ខ្លះវិញ​ថា​ ការ​បោះឆ្នោត​នេះគ្រាន់​តែ​ជា​និមិត្តរូប​បំពេញ​កិច្ច​ ខណៈ​ដែល​បេក្ខភាព​ពិតប្រាកដ​នោះបាន​ ប្រកាស​ជាសាធារណៈ​រួចមក​ហើយ។​ តើការ​បោះឆ្នោត​ជ្រើស​តាំង​អនាគត​គណៈរដ្ឋមន្ដ្រី​នៃបក្ស​CPP៖​ ជានិម្មិត​រូប​ឬជា​ប្រជាធិបតេយ្យ​ផ្ទៃក្នុង?​
    13 min
  • ប្រឈមកូវីដបំប្លែងខ្លួន «អូមីក្រុង»៖ តើការបើកប្រទេសឡើងវិញក្នុងវិស័យទេសចរណ៍រងផលប៉ះពាល់យ៉ាងណា?
    មេរោគកូវីដ​១៩​បំប្លែងខ្លួន «អូមីក្រុង» ដែល​មាន​លក្ខណៈ​​ឆ្លង​ខ្លាំងនិង​ឆ្លង​លឿន​​ កំពុង​បង្កផល​ផល​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ជាសកល។​ ប្រឈម​នឹង​វត្តមាន​មេរោគ​បំប្លែង​ថ្មីនេះ ​អង្គការ​សុខភាព​ពិភពលោក​កាល​ពីពេល​ថ្មីៗ​នេះ ​បាន​ណែនាំ​កាត់​បន្ថយ​ការ​ដើរ​ហើរ​ ជាពិសេស​នៅអំឡុង​ចុងឆ្នាំ​នេះតែម្តង។​ ក្រឡេក​មក​កម្ពុជា​វិញ​ អូមីក្រុង​ត្រូវ​បាន​រកឃើញ​ចំនួន​ ៤ករណី​ដែល​ជាករណី​នាំ​ចូល។​ ដ្បិត​ថា​កម្ពុជា​នៅ​មិនទាន់​ត្រូវ​បាន​រក​ឃើញ​ឆ្លង​ក្នុង​សហគមន៍​ តែ​អ្នកជំនាញ​​ពាក់ព័ន្ធ​បាន​សម្តែង​ក្តី​បារម្ភ​ដូចគ្នា​អំពី​ផល​ប៉ះពាល់​មួយ​ចំនួន​ចំពោះ​ការ​បើក​ដំណើរ​ការ​ប្រទេស​ឡើងវិញ​នៅក្នុង​កាលៈទេសៈ​នេះ​ ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍​តែម្តង។​
    12 min
  • ការជំទាស់របស់ប្រជាជនភូមាមួយចំនួនអាចជាឧបសគ្គដល់លោក ហ៊ុន សែន ក្នុងដំណោះស្រាយបញ្ហាភូមាទេ?
    ពលរដ្ឋ​ និង​និស្សិត​ភូមា​មួយ​ចំនួន​ ទាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្រៅប្រទេស​ បាន​សម្តែង​នូវការ​មិនពេញ​ចិត្ត​ចំពោះ​ដំណើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ទៅ​កាន់​ប្រទេស​ភូមា​នៅ​ដើម​ឆ្នាំក្រោយ។​ ក៏ប៉ុន្តែ​ក្រសួងការ​បរទេស​កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​បញ្ជាក់​ថា​ ជំហរ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទៅកាន់​ភូមា​មិន​ប្រែប្រួលទេ។​ ជា​មួយ​គ្នា​នេះ​ អ្នក​វិភាគ​ហេតុការណ៍​នយោបាយ​ និង​តំបន់​មើល​ឃើញ​ថា​វត្តមាន​របស់​លោក​ ហ៊ុន សែន​ នៅ​ភូមា​ក្នុង​កាលៈទេសៈ​នេះ​ មាន​សារៈ​សំខាន់​ណាស់​ ខណៈ​ផ្សេង​ទៀត​រំពឹង​ថា​បាន​លទ្ធផល​តិចតួច។​
    12 min
  • តើការគោរពគោលការណ៍ច្បាប់ យុត្តិធម៌ និងតម្លាភាព អាចទទួលយកបាន បានកម្រិតណាសម្រាប់ការប្រលងបាក់ឌុបឆ្នាំនេះ?
    លោកហង់ជួន​ ណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​នៅថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​ បាន​លើក​ឡើង​អំពី​ដំណើរ​ការ​រៀប​ចំ​នៃការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ២០២០-២០២១​ ដែល​ជា​ឆ្នាំសិស្សានុសិស្ស​ថ្នាក់ទី១២​ រៀន​តាម​ប្រព័ន្ធ​អនឡាញ​ច្រើន​ជាង​ការ​រៀន​ដោយ​ផ្ទាល់​នៅឯ​សាលា​ ដ្បិត​វិបត្តិ​សកល​កូវីដ១៩។​ លើសពី​នេះ​ ក្រសួង​អប់រំ​ក៏បាន​ធានា​ពី​ការ​រក្សា​គោលការណ៍​ច្បាប់​ យុត្តិធម៌​ តម្លាភាព​ និង​លទ្ធផល​ដែល​អាច​ទទួល​យក​បាន​ នៅពេល​ប្រឡង​ខាងមុខ​នេះ។ ​តើការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​នៅ​សប្តាហ៍​ក្រោយ​ដែល​អាច​ទទួល​យក​បាន​នោះ​ អាច​ទទួល​យក​បាន​កម្រិត​ណា?​
    13 min
  • វិវាទការងារអូសបន្លាយនៅក្រុមហ៊ុនណាហ្គាវើលត្រូវដោះស្រាយបែបណា?
    ការតវ៉ារបស់​បុគ្គលិកដែល​​ត្រូវបាន​ក្រុម​ហ៊ុន​ណាហ្គាវើល​បញ្ឈប់ពីការងារ គឺ​កាន់​តែមាន​ភាព​ប្រឈម​ ខណៈ​ស្ត្រីមានផ្ទៃពោះ​ក៏ចេញមុខតវ៉ានៅក្រោម​កម្តៅថ្ងៃ ហើយថែមទាំងមានការប្រឈមមុខដាក់គ្នាជាមួយសមត្ថកិច្ចទៀតផង។ ក្រសួងការងារ អំពាវនាវឲ្យ​បុគ្គលិក​ទាំងនោះផ្អាកតវ៉ា ដោយវិលចូល​តុចរចាសារជាថ្មី។ សម្រាប់​អ្នកការ​ពារសិទ្ធិ​មនុស្ស និងសិទ្ធិការងារ ​យល់ថា ក្រុម​ហ៊ុនគួរតែប្រើថវិកាដែលចំណេញកន្លងមកទប់ទល់ ជាជាងបញ្ឈប់​បុគ្គលិក​ក្រោម​ហេតុផល​កូវីដ១៩។
    12 min
  • ចំណាត់​ការ​រឿង​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក៖ អ្នក​តាម​ដាន​សង្គម​ស្នើ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រព័ន្ធ
    ករណី​ស្រាវ​ជ្រាវ​និង​បង្រ្កាប​បទ​ល្មើស​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​បឹង​ទន្លេ​សាប បាន​ឈាន​មក​ដល់​ការ​បូក​សរុប​ជា​របាយការណ៍​រួម​មួយ និង​ការ​ឃាត់​ខ្លួន​មន្ត្រី​មួយ​ចំនួន​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ បើ​តាម​របាយការណ៍ ត្រឹម​ថ្ងៃ​ទី​១៧​ធ្នូ លោកជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី អះអាង​ថា មាន​ការ​ទន្រ្ទាន​ដី​ព្រៃ​លិច​ទឹក​សរុប​ចំនួន​៤​ម៉ឺន​ហិកតា​។ ឯ​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​វិញ ក៏​បាន​ឃាត់​ខ្លួន​មន្ត្រី​ខេត្ត​កំពង់​ឆ្នាំង​ពីរ​រូប ជុំវិញ​ករណី​នេះ។ ក្នុង​ករណី​នេះ អ្នក​តាម​ដាន​សង្គម ស្នើ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​ប្រព័ន្ធ​។
    13 min
  • សេដ្ឋកិច្ចកម្ពុជារើបឡើងវិញ តើប្រាក់ឈ្នួលកម្មករកាត់ដេរ គួរត្រូវបានសើរើទេ?
    កម្ពុជា​គឺជា​ប្រទេស​តែ១គត់​ ដែល​មាន​ការ​តម្លើង​ប្រាក់ឈ្នួល​អប្បបរមា​លើវិស័យ​កាត់ដេរ​អំឡុង​ពេល​នៃវិបត្តិ​កូវីដ-១៩។​ តាម​កិច្ច​ពិភាក្សា​របស់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ចុងក្រោយ​កាលពី​ខែកញ្ញា​កន្លង​ទៅ​ ប្រាក់​ឈ្នួល​អប្បបរមា​នៃវិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ២០២២​ គឺ១៩៤​ដុល្លារ​ ពោល​គឺឡើង​២ដុល្លារ​ពីឆ្នាំចាស់។​ នៅក្នុង​ខណៈ​នេះ​ សេដ្ឋកិច្ច​កម្ពុជា​បាន​រើប​ឡើងវិញ​ក្រោយរង​ព្យុះកូវីដ​ ដោយ​រដ្ឋាភិបាល​រំពឹង​កាលពី​ពេល​ថ្មីៗ​នេះថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹងឡើង​ខ្ពស់​ជាង២,៤%។​ ហេតុដូច្នេះ​ហើយ​ ភាគី​សហជីព​ បាន​ទទូច​ថាការ​តម្លើង​ប្រាក់​ឈ្នួល​កម្មករ​វិស័យ​កាត់ដេរ​គួរត្រូវ​ពិចារណា​ឡើងវិញ​ បើទោះ​ណា​ជា​ប្រទេស​ឧស្សាហកម្ម​កាត់ដេរ​ឯទៀត​មិនមាន​ការតម្លើង​ប្រាក់ឈ្នួល​ ឡើង​តែ​កម្ពុជា​ក៏ដោយ។​
    13 min
  • អ្នកវិភាគ៖ការបន្តសវនាការឡើងវិញករណី លោក កឹម សុខា គឺជាសញ្ញាវិជ្ជមាន
    សាលា​ដំបូង​​រាជធានីភ្នំពេញ ​នឹងបន្ត​បើក​សវនាការឡើង​​វិញ លើ​សំណុំរឿង ​លោក​​ កឹម សុខា​ ​​​​នៅថ្ងៃទី២២មករាដើម​ឆ្នាំក្រោយនេះ ​បន្ទាប់​ពី​​បាន​​ផ្អឹប​​ទុកសំណុំ​រឿង​នេះ​​​​ជាងមួយ​ឆ្នាំ​។​ អ្នកវិភាគ យល់ថា ការ​ប្រកាស​បន្តសវនាការឡើងវិញ​លើ​សំណុំ​រឿង​របស់​មេបក្សប្រឆាំងនេះ គឺ​ស្របពេល​ដែល​កម្ពុជា​ត្រូវធ្វើជាប្រធាន​អាស៊ាននៅឆ្នាំ២០២២ និង​ក្រោយ​ពី​សម្ព័ន្ធភាពរវាង លោក សម រង្ស៊ី និង​លោក កឹម សុខា ទំនងជាដើរ​ដល់​ផ្លូវ​បំបែក។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នក​វិភាគ យល់ថា ការ​បន្ត​សវនាការ​ឡើងវិញនេះ គឺជាសញ្ញាវិជ្ជមាន ហើយពួកគេ​ចង់​ឲ្យអ្នក​នយោបាយ​ខ្មែរ​បញ្ចប់​រឿង​នេះ​ដោយ​ការ​ចរចាគ្នា​ដើម្បី​ផលប្រយោជន៍រួម។
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners