ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

By RFI ខេមរភាសា / Khmer
Download on the App Store

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ episodes

  • អូមីក្រុងឆ្លងចូលសហគមន៍៖ អ្នកជំនាញថាគួរឲ្យបារម្ភ តែត្រូវប្រយ័ត្ន កុំស្លន់ស្លោ!
    អូមីក្រុង​ ជំងឺកូវីដ១៩​ ប្រភេទ​បំប្លែង​ខ្លួនថ្មី​ ត្រូវរកឃើញ​ថា​មាន​ឆ្លងក្នុង​សហគមន៍​ហើយ។​​ ការឆ្លង​នៅក្នុង​សហគមន៍​នេះ​ គឺបង្ក​ក្តីព្រួយ​បារម្ភ​សម្រាប់​គ្រប់គ្នា។ ​អ្នក​ជំនាញ ​លើកឡើង​ថា​ គួរឲ្យព្រួយ​បារម្ភ​ ពិតមែន​ តែ​ត្រូវប្រុងប្រយ័ត្ន​ និង​មិនត្រូវស្លន់​ស្លោ​ពេក​ដែរ​។ មិនតែប៉ុណ្ណោះ គេ​ត្រូវ​រៀន​រស់​ សម្របខ្លួន​ និង​ប្តូរទម្លាប់​​ឥរិយាបថ​ ក្នុង​ការ​រស់​នៅ។​ ទោះយ៉ាងនេះក្តី អ្នក​ជំនាញ ដាស់តឿន​ ថា​កុំ​ជឿជាក់លើ​ការ​លើកឡើងពី​សារធាតុ​ អេម៉ូក្លូប៊ីន អឺ ដែល​ធន់​នឹង​ជំងឺ​ នោះពេក ព្រោះគ្មាន​ការ​សិក្សា​បញ្ជាក់​ទេ​។
    12 min
  • ករណីបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍៖ អ្នកឃ្លាំមើលចោទសួរពីតួនាទីអ្នកតំណាងរាស្ត្រ
    ការ​តវ៉ា​របស់​កម្មករ​ណាហ្កាវើលដ៍​នៅតែបន្ត​ដោយ​គ្មាន​ដំណោះស្រាយ។​ មិនត្រឹម​តែ​គ្មាន​ដំណោះស្រាយ​ តែ​សហជីព​មួយ​ចំនួន​ក៏ត្រូវ​បាន​អាជ្ញាធរ​ភ្នំពេញ​ចាប់ខ្លួន​ ដោយ​ចោទពី​បទញុះញង់។​ នៅចំពោះ​មុខ​ការតវ៉ា​ ជាង​ពីរសប្តាហ៍​កន្លង​មកនេះ​ អ្នក​ឃ្លាំមើល​សង្គម​បាន​ចោទជា​សំនួរ​ ពីវត្តមាន​នៃតំណាង​រាស្រ្ត​ដែល​មិនបាន​អើពើ​នឹង​ការតវ៉ា។​ តែ​តំណាង​រាស្រ្ត ​ចេញ​មក​បញ្ជាក់ថា ​ការតវ៉ា​នេះតំណាង​រាស្ត្រ​គ្មាន​ភារកិច្ច​ត្រូវ​ដោះស្រាយ​នោះទេ​ ដោយ​ទុក​ឲ្យរដ្ឋាភិបាល​ជាអ្នក​ចាត់ចែង។​
    14 min
  • ករណីណាហ្គាវើលដ៍៖ វិវាទការងារក្លាយជារឿងនយោបាយ?
    វិវាទការងារ​ជាង៨ខែ​នៅក្រុម​ហ៊ុនណាហ្គា​វើល​​ដែល​ដោះស្រាយ​មិនទាន់ចប់ ​បាន​ឈានទៅ​ដល់​ការ​ចាប់​ខ្លួន​អ្នកតវ៉ាជាង២០នាក់។ ដើម្បីការពារចំណាត់ការ​របស់​ខ្លួនអាជ្ញាធររដ្ឋាភិបាល និង​មន្ត្រីតុលាការ​ចោទ​ប្រកាន់ថា ការតវ៉ារបស់​ក្រុម​បុគ្គលិក​នៃកាស៊ីណូមួយនេះ គឺដោយសារតែ​មានអ្នកនយោបាយ​ញុះញង់។ ប៉ុន្តែ​ក្រុមអ្នកការពារសិទ្ធិមនុស្ស និង​អ្នកនយោបាយ​នៅក្រៅរដ្ឋាភិបាល ហៅការ​ចោទ​ប្រកាន់​នេះថា ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹងសហជីព។ នៅពេល​វិវាទការងារ​ ក្លាយទៅជារឿងនយោបាយ​ តើ​នឹង​មានផលប៉ះពាល់​យ៉ាងណាទៅ​លើបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារ?
    12 min
  • អ្នកវិភាគ៖បញ្ហាចរាចរណ៍ត្រូវប្រកាសអាសន្នហើយ ហើយបើកយុទ្ធនាការធំដូចការប្រឆាំងកូវីដដូច្នោះដែរ
    លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅក្នុង​ឱកាស​នៃពិធី​សម្ពោធ​ការ​សាងសង់​ផ្លូវពីខេត្ត​ព្រះសីហនុ​ទៅ​ខេត្តកោះកុង​ កាល​ពីថ្ងៃចន្ទ​ បាន​ស្នើឲ្យ​សមត្ថកិច្ច​ប៉ូលីស​បង្កើត​គ្រុបតេឡេក្រាម​មួយ​ ដើម្បី​បង្កលក្ខណៈ​ឲ្យ​សាធារណ​ជន​អាចរាយការណ៍​ និង​ថតរូប​ពីបទល្មើស​ចរាចរណ៍​នានា​នៅ​តាម​ដងផ្លូវ។​ ការ​បង្កើត​គ្រុបតេឡេក្រាម​ចរាចរណ៍​នេះ​ ធ្វើឡើង​បន្ទាប់​ពីឥរិយាបទ​របស់​អ្នកប្រើ​ប្រាស់​ផ្លូវ​មួយចំនួន​ នៅតែ​បន្ត​បំពាន​លើច្បាប់​ បណ្តាល​ឲ្យបាត់​សណ្តាប់​ធ្នាប់​ និង​កកស្ទះ​ចរាចរណ៍​ រួម​ទាំង​បង្កគ្រោះ​ថ្នាក់​ចរាចរណ៍​ កាន់​តែច្រើន​ទៅៗ។​
    12 min
  • តើកំណែទម្រង់ការគ្រប់គ្រងថវិកាសាធារណៈ អំឡុងពេលនេះនឹងផ្តល់ប្រយោជន៍អ្វីខ្លះដល់រដ្ឋាភិបាល?
    លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​បាន​ប្រកាស​អំពីការ​ចាប់​ផ្តើម​ធ្វើកំណែ​ទម្រង់​ការ​គ្រប់គ្រង​ថវិកា​សាធារណៈ​ និង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ច្បាប់​ប្រើប្រាស់​ថវិកា។​ ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ​ ធ្វើឡើង​បន្ទាប់​ពីលោក​ពិនិត្យ​ឃើញថា​ រដ្ឋបាល​ថ្នាក់​ក្រោមជាតិ​មួយ​ចំនួន​ បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ក្នុងការ​អនុវត្ត​គម្រោង​សាងសង់​ដោយ​មិនមាន​ការដេញថ្លៃ​។​ តើ​កំណែទម្រង់​ការ​គ្រប់គ្រង​ថវិកា​សាធារណៈ​ ផ្តល់​អ្វីខ្លះ​សម្រាប់​រដ្ឋាភិបាល​កម្ពុជា?​
    12 min
  • ឆ្នាំ ២០២២៖ តើវិស័យទេសចរណ៍កម្ពុជាអាចប្រសើរឡើងវិញបានទេ?
    នៅ​អំឡុង​ពិធី​ឆ្លងឆ្នាំ​សកល​ឆ្នាំ​២០២២​នេះ​ ចរន្ត​ភ្ញៀវទេសចរ​ផ្ទៃក្នុង​បាន​កម្រើក​ឡើងវិញ​ គួរឲ្យ​កត់​សម្គាល់​ខុស​ពីពេល​ឆ្នាំ​២០២១​ ដែល​រងគ្រោះ​ដោយ​វិបត្តិកូវីដ១៩។​ តាម​របាយការណ៍​ក្រសួង​ទេសចរណ៍​ ភ្ញៀវទេសចរ​ផ្ទៃក្នុង​មាន​កំណើន​ប្រមាណ​ ៦៣.៦៥%​ បើធៀប​ទៅនឹង​ពេល​ឆ្លង​សកល​ កាល​ពីឆ្នាំ​២០២១។​ កំណើន​នៃ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ពេល​នេះ ​ត្រូវបាន​អ្នក​ជំនាញ​យល់ថា​ ជា​សញ្ញាណ​មួយល្អ​ប្រសើរ​ នៃការ​ងើប​ឡើងវិញ​នៃវិស័យទេសចរណ៍​កម្ពុជា។​ តើ​២០២២​ ជាឆ្នាំ​យ៉ាងណា​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​នោះ?​
    10 min
  • សារនយោបាយលោកហ៊ុន ម៉ាណែត ជាលំហាត់ត្រៀមធ្វើមេដឹកនាំ ឬជាការស្នងមរតកជម្លោះ?
    បេក្ខភាព​នាយក​រដ្ឋមន្ត្រី​អនាគត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​លោក​ហ៊ុន ម៉ាណែត​ កាល​ពីម្សិលមិញ​ បាន​បន្ត​ចេញ​មក​ផ្លោងសារ​នយោបាយ​បន្ថែម​ទៀត​ ទៅកាន់​ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ លោក​សម រង្ស៊ី។​សម្រាប់​អ្នក​វិភាគ​ខ្លះយល់​ថា​ សារ​របស់​លោក​ហ៊ុន ម៉ាណែត​ គឺ​បង្ហាញ​ពី​សមត្ថភាព​របស់​លោក​ ក្នុង​សង្វៀន​នយោបាយ​ តែអ្នក​ខ្លះ​ទៀត​ថា​ ជារឿង​ឥត​ប្រយោជន៍​ និង​ជាការ​ស្នង​មរតក​ជម្លោះ​ត​ពីលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​ ដូច្នេះ​ថា​ តើ​សារ​នយោបាយ​លោកហ៊ុន​ ម៉ាណែត​ នេះ​ ជា​លំហាត់​ត្រៀម​ធ្វើមេដឹក​នាំ​ ឬ​ជាការ​ស្នង​មរតក​ជម្លោះ?​
    12 min
  • តើស្ថានភាពនយោបាយកម្ពុជាឆ្នាំចាស់ អាចនឹងបន្តតានតឹងបន្ថែមនៅឆ្នាំថ្មី២០២២ ឬថយកំដៅមកវិញ?
    នៅសល់​តែ២ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ ពិភពលោក​នឹង​ឈាន​ជើងមួយ​ជំហាន​ទៀតឆ្លង​ឆ្នាំចាស់​ ២០២១ ​ចូលឆ្នាំថ្មី​២០២២។​ ដោយ​ឡែក​ នៅ​ប្រទេស​កម្ពុជា​អ្នកតាម​ដាន​ និង​វិភាគ​នយោបាយ​ បាន​មើល​ឃើញ​ចំណុច​លេចធ្លោរ​ជាច្រើន​ ដែល​បាន​កើតឡើង​នៅលើ​ឆាក​នយោបាយ​ខ្មែរ​ឆ្នាំ២០២១​ ទាំង​បញ្ហា​នៅក្នុង​ស្រុក​ និង​បញ្ហា​ទាក់ទង​ទៅនឹង​តំបន់។​ ដោយ​ឡែក​ឆ្នាំ​២០២២​ ខាង​មុខនេះ​ បញ្ហា​នយោបាយ​ ត្រូវ​បាន​អ្នក​វិភាគ​មើលឃើញ​ថា​ នឹង​មាន​ភាព​សកម្មជាង​ឆ្នាំទៅ​ ដោយសារ​ជា​ឆ្នាំដែល​កម្ពុជា​រៀបចំ​បោះឆ្នោត​ ហើយ​ចង្អៀត​ណែន​ នៃ​ច្រកនយោបាយ ​ដែលនាំ​ទៅ​រកការ​ប្រជែង​អំណាច​គ្នា​ ទំនង​ជានឹង​អាច​បង្កភាព​ចំរូងចម្រាស​ខាង​នយោបាយ​ច្រើនជាង​ឆ្នាំ​ចាស់​ ទាំង​នៅក្នុង​ប្រទេស​ ទាំង​នៅក្នុង​តំបន់​និង​អន្តរជាតិ។​
    13 min
  • អ្នកតាមដាននយោបាយ៖ ការយកឈ្នះដោយភ្នាល់គ្នារបស់អ្នកនយោបាយគឺជារឿងឥតប្រយោជន៍
    ក្រុមអ្នក​តាមដាន​នយោបាយ​នៅកម្ពុជា​ សំដែង​ការមិន​ពេញ​ចិត្ត​ចំពោះ​អ្នក​នយោបាយ​ខ្មែរមួយ​ចំនួន​ដែល​នៅបន្ត​វាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល​ និង​ការចង់​ឈ្នះ-ចាញ់​គ្នា ​តាមរយៈ​ការ​ភ្នាល់​ជាល្បែង​នយោបាយ។​ ប្រតិកម្ម​បែបនេះ​ បាន​កើតឡើង​ ក្រោយ​ពេល​ លោក​ ហ៊ុន ម៉ាណែត​ បាន​បបួល​លោក​ សម រង្ស៊ី​ ភ្នាល់​គ្នា​ម្តង​ទៀត​ អំពី​រឿង​គុណភាព​សញ្ញាបត្រ​ដែល​លោក​បាន​រៀនចប់​ពីសាលា​បណ្ឌិត​សភា​យោធាអាមេរិក​ West Point។​ ការ​ចេញមុខ​បបួល​ភ្នាល់​គ្នា​ជាលើក​ទី២នេះ​ គឺបន្ទាប់​ពី ​លោក សម រង្ស៊ី​ តាមរយៈ​បទ​សម្ភាស​ជាមួយ​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី២៥ធ្នូ​ លោក​បាន​បរិហារ្ត៍​អំពី​គុណភាព​សញ្ញាបត្រ​បណ្ឌិត​របស់​លោក​ ហ៊ុន ម៉ាណែត​ ថាជា​សញ្ញាបត្រ​«ក្លែងក្លាយ»​ឬ​«សញ្ញាបត្រ​យោគយល់»។​ ប៉ុន្តែ​សម្រាប់​អ្នកតាម​ដាន​នយោបាយ​ ហៅការ​យកឈ្នះ-ចាញ់​ដោយ​ភ្នាល់គ្នា​របស់​អ្នក​នយោបាយ​គឺជារឿងឥតប្រយោជន៍។​
    13 min
  • កូដកម្មណាហ្កាវើលដ៍៖ ជាការទាមទារសិទ្ធិការងារ ឬជាចលនាបដិវត្តន៍ពណ៌?
    ការធ្វើ​កូដកម្ម​របស់​ក្រុមកម្មករ​ណាហ្កាវើលដ៍​ប្រមាណ​ជាង​១០០០នាក់​ បាន​អូសបន្លាយ​អស់រយៈពេល​១០ថ្ងៃ​មកហើយ​។ ក្នុង​ដំណាក់​កាល​កូដកម្ម​នេះ​ ក្រសួង​ការងារ​បាន​ព្យាយាម​ផ្សះផ្សា​ភាគី​វិវាទរវាង​កម្មករ​ និង​និយោជក​ ចំនួន​៥ដង​ តែគ្មាន​លទ្ធផល។​ ជា​ការ​កត់​សម្គាល់ ​កូដកម្ម​របស់​បុគ្គលិក​និង​កម្មករ​នៃ​ក្រុមហ៊ុន​ណាហ្គាវើល​នេះ ត្រូវ​សហជីព​អះអាង​ថា ធ្វើ​ឡើង​ដើម្បី​ទាមទារ​សិទ្ធិ​ចូល​ធ្វើការងារ​វិញ​ ខណៈ​មតិ​ខ្លះ​ចោទ​ថា​ ជាការ​រៀប​ចំ​ចលនាបដិវត្តន៍​ពណ៌។​ តើការ​ធ្វើកូដកម្ម​នេះ ពិត​ជា​ស្ថិត​ក្នុង​ទម្រង់​បដិវត្តន៍​ពណ៌ ​ដូច​ការ​ចោទ​ប្រកាន់​មែន​ឬ​យ៉ាង​ណា​?
    13 min

About ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

From the publisher's feed

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​…

More shows like ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Unravel by ABC Australia

Unravel

1,120 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024 -2025抖音快手播放量破亿爆火音乐歌曲 by 月月小柚

2024 -2025抖音快手播放量破亿爆火音乐歌曲

14 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners